« ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ១៩ ៖ អនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ១៩ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ១៩
អនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ
ការរៀនអនុវត្តព្រះបន្ទូលនៃព្រះអម្ចាស់ដែលមាននៅក្នុងព្រះគម្ពីរបរិសុទ្ធ អាចផ្ដល់ពរដល់អ្នកតាមរបៀបជាច្រើន ។ មេរៀននេះអាចជួយអ្នកឲ្យអនុវត្តសេចក្តីពិតនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិពីពាក់កណ្តាលទីពីរនៃព្រះគម្ពីរមរមន ។
សកម្មភាពរៀនសូត្រដែលអាចមាន
សន្ទុះ
សូមស្រមៃមើលថា អ្នកបានបោះ ឬទាត់បាល់ ។ តើមានអ្វីខ្លះដែលអាចធ្វើឲ្យបាល់ហោះទៅបានចម្ងាយ ឬមានសន្ទុះកម្រិតណា ?
សន្ទុះគឺជាមធ្យោបាយមួយរៀបរាប់អំពីភាពខ្លាំង ឬកម្លាំងនៃការបំផ្លាស់ទីរបស់វត្ថុមួយ ។ ឧទាហរណ៍អំពីរឿងនេះ នៅពេលអ្នកជិះកង់ចាប់ផ្តើមធ្វើចលនាដោយអ្នកជិះរុញចេញពីដី ហើយវាបន្តរក្សាសន្ទុះ នៅខណៈពេលដែលអ្នកជិះរក្សាលំនឹងហើយបន្តធាក់ឈ្នាន់កង់ ។ កង់មានសន្ទុះនៅពេលដែលអ្នកជិះបង្កើនការខំប្រឹងធាក់ឈ្នាន់ ឬប្រសិនបើផ្លូវមានជម្រាលចុះក្រោម ។
-
តើមានគំរូណាផ្សេងទៀតអំពីសន្ទុះវិជ្ជមានឬទេ ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ៖
យើងពុំធ្លាប់ត្រូវការសន្ទុះ វិជ្ជមាន ខាងវិញ្ញាណដូចជាពេលនេះ ដើម្បីទប់ទល់នឹងល្បឿនដ៏ខ្លាំងរបស់អារក្ស និងសញ្ញាកាន់តែអាក្រក់នៃសម័យនេះដូច្នេះទេ ។ សន្ទុះវិជ្ជមានខាងវិញ្ញាណនឹងរក្សាឲ្យយើងឆ្ពោះទៅមុខ ទោះជាមានជំងឺរាតត្បាត រលកស៊ូណាមី ការផ្ទុះភ្នំភ្លើង និងការប្រយុទ្ធប្រដាប់អាវុធដ៏ភ័យខ្លាច និងមិនប្រក្រតីក្ដី ។ សន្ទុះខាងវិញ្ញាណអាចជួយយើងឲ្យតទល់នឹងការវាយប្រហារដ៏ទុច្ចរិត និងឥតឈប់ឈររបស់ពួកមារសត្រូវ ដែលវាខំបំផ្លាញគ្រឹះខាងវិញ្ញាណរបស់យើងម្ដងបន្ដិចៗ ។ ( រ័សុល អិម ណិលសុន « អំណាចនៃសន្ទុះខាងវិញ្ញាណ » លីអាហូណា ឧសភា ២០២២ ទំព័រ ៩៨ )
-
តើអ្នកនឹងពិពណ៌នាអំពីអត្ថន័យនៃសន្ទុះខាងវិញ្ញាណ និងមូលហេតុដែលយើងត្រូវការវាដោយរបៀបណា ?
-
តើផ្នែកណាខ្លះនៃជីវិតរបស់អ្នក ដែលអ្នកគិតថាអ្នកត្រូវការសន្ទុះខាងវិញ្ញាណបន្ថែមទៀត ? តើអ្នករំពឹងថា អ្នកនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ?
បង្កើនសន្ទុះខាងវិញ្ញាណ
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិបង្រៀនពីគោលលទ្ធិពិតដែលជួយឲ្យយើងរៀនសូត្រអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ នៅពេលដែលយើងដើរតាមទ្រង់ដោយសេចក្ដីជំនឿ នោះយើងអាចបង្កើតនិងបង្កើនសន្ទុះខាងវិញ្ញាណក្នុងជីវិតរបស់យើងបាន ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ៖ អាលម៉ា–មរ៉ូណៃ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
សេចក្តីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
---|---|
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ជាការចាំបាច់ត្រូវតែមានដង្វាយធួនមួយកើតឡើង … ការបូជាមួយដ៏និរន្តរ៍ និងអស់កល្បជានិច្ច » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កុំទៅតាមសេចក្តីសម្រើបនៃភ្នែករបស់ខ្លួនទៀតឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង…ដែលកូនត្រូវសង់គ្រឹះរបស់កូន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « យើងបានធ្វើការនេះ ដោយបានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « យើងចង់ឲ្យអ្នករាល់គ្នាបានល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ចូរមករកយើង ហើយទទួលបុណ្យជ្រមុជទឹក … ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពីការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « បើមនុស្សលោកមករកយើង … យើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែចំពោះពួកគេវិញ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ប៉ុន្តែ សេចក្ដីសប្បុរស គឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។ |
សេចក្តីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមសួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ចដោយនូវព្រះនាមនៃព្រះគ្រីស្ទ … [ និង ] ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។ |
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.