« នីហ្វៃទី៣ ៨–១១°៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី៣ ៨–១១ ៖ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី៣ ៨–១១
ទិដ្ឋភាពទូទៅ
នៅទ្វីបអាមេរិក ការបំផ្លិចបំផ្លាញនិងភាពងងឹតយ៉ាងខ្លាំង ត្រូវបានគូសចំណាំអំពីការឆ្កាងរបស់ព្រះអង្គសង្គ្រោះ ។ ពេលខ្លះនៅក្នុងអំឡុងពេលបីថ្ងៃដែលមានភាពងងឹតពាសពេញ ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលទៅកាន់ប្រជាជន ។ « ទ្រង់យាងចុះមកឈរនៅកណ្ដាលពួកគេ » ( នីហ្វៃទី ៣ ១១:៨ ) ។ ទ្រង់បានបង្រៀនពួកគេអំពីបេសកកម្មរបស់ទ្រង់ និងអ្វីៗទាំងអស់ដែលទ្រង់បានធ្វើសម្រាប់ពួកគេ ។ ទ្រង់បានអញ្ជើញប្រជាជនឲ្យធ្វើជាសាក្សីផ្ទាល់ថា ទ្រង់ត្រូវបានគេធ្វើគុតដោយសារអំពើបាបរបស់លោកិយនេះ ។ ពួកគេបានចូលមកជិតទ្រង់ម្តងម្នាក់ៗ និងបានស្ទាបស្នាមរបួស និងស្នាមដែកគោលដែលមាននៅលើព្រះហស្តនិងព្រះបាទារបស់ទ្រង់ ។ បន្ទាប់មក ទ្រង់បានប្រកាសអំពីគោលលទ្ធិរបស់ទ្រង់ទៅដល់ពួកគេ ។
រៀបចំខ្លួនដើម្បីបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
នីហ្វៃទី៣ ៨–១០
គោលបំណងមេរៀន ៖ មេរៀននេះនឹងកំណត់អំពីបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយសិស្សទទួលបាននូវអារម្មណ៍នៃសេចក្តីស្រឡាញ់ និងការទុកចិត្តទៅលើទ្រង់កាន់តែខ្លាំងឡើងថែមទៀត ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី៣ ៨ ដោយស្រមៃថា តើវានឹងទៅជាយ៉ាងណាបើមានវត្តមាននៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ទាំងនេះ ។
-
វីដេអូ°៖ « Jesus Christ Appears in the Ancient Americas » ( ១៦:៤៣; សូមមើលចាប់ពីនាទី ទី ០:៣៥ ដល់នាទី ទី ៣:១៩ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅក្នុងមេរៀននេះ សិស្សនឹងចាប់ផ្តើមសរសេរបញ្ជីពីអ្វីដែលពួកគេកំពុងសិក្សាអំពីព្រះយេស៊ូវគ្រីស្ទ ។ បញ្ជីនេះនឹងវែងទៅៗ នៅពេលពួកគេបន្តសិក្សាអំពីការងារបម្រើរបស់ទ្រង់នៅសម័យអាមេរិកកាលពីបុរាណ ។ សូមពិចារណាបង្កើតបញ្ជីថ្នាក់រួមមួយដែលអាចប្រើបាននៅមេរៀនខាងមុខទាំងអស់ ។ បញ្ជីនេះអាចជាឯកសារអេឡិចត្រូនិក ឬកម្រងសំណួរបន្តគ្នាដែលសិស្សអាចចូលប្រើប្រាស់ និងអាចចូលទៅបន្ថែមនៅក្នុងបញ្ជីនេះបាន ។
នីហ្វៃទី៣ ១១:១–១១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយឲ្យសិស្សបង្កើនសេចក្តីស្រឡាញ់ និងការដឹងគុណកាន់តែខ្លាំងថែមទៀតចំពោះព្រះយេស៊ូវគ្រីស្ទ ដោយសារទ្រង់គឺជានរណា និងអ្វីដែលទ្រង់បានធ្វើសម្រាប់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រ ដែលជួយឲ្យពួកគេយល់ដឹងបន្ថែមទៀតអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់ពួកគេ ។
-
វីដេអូ°៖ « Jesus Christ Appears in the Ancient Americas » ( ១៦:៤៣ សូមមើលចាប់ពីនាទី ទី ១១:១៩ ដល់នាទី ទី ១៣:២៩ )
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្តីយោងបទគម្ពីរ សម្រាប់ឲ្យសិស្សសិក្សារហូតដល់ចុងបញ្ចប់នៃមេរៀន
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាប្រើមុខងារក្ដារខៀន ដើម្បីរាយបញ្ជីអ្វីខ្លះដែលសិស្សបានរៀនអំពីព្រះយេស៊ូវគ្រីស្ទចេញពីការសិក្សា នីហ្វៃទី៣ ១១:១–១១ ។ បញ្ជីនេះអាចជួយឲ្យសិស្សដាក់បន្ថែមទៀតទៅក្នុងបញ្ជីដែលពួកគេបានអញ្ជើញឲ្យចាប់ផ្តើមកាលពីនៅក្នុងមេរៀនមុន ។
ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី៣ ១១:១០–១១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យទន្ទេញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី៣ ១១:១០–១១ សូមពន្យល់អំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតពិត ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសាកសួរទៅសមាជិកគ្រួសារ ឬថ្នាក់ដឹកនាំសាសនាចក្រឲ្យពន្យល់ អំពីមូលហេតុអ្វីបានជាពួកគាត់បានជ្រើសរើសដើរតាមព្រះយេស៊ូវគ្រីស្ទ ។
-
រូបភាព ៖ ព្រះយេស៊ូវគ្រីស្ទបង្ហាញព្រះកាយនៅក្នុងព្រះវិហារបរិសុទ្ធ
-
មាតិកាដែលត្រូវបង្ហាញ ៖ តារាងអំពីការធ្វើតាមអ្នកដទៃ ឬការធ្វើតាមព្រះយេស៊ូវគ្រីស្ទ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ថែមពីលើការចែកចាយអំពីហេតុផលដែលមាននៅលើតារាងនេះ ដើម្បីជួយគាំទ្រដល់ការសម្រេចចិត្តរបស់ ចេស៊ីកា ក្នុងការធ្វើព្រះយេស៊ូវគ្រីស្ទ នោះសិស្សអាចទទួលបានការលើកទឹកចិត្តឲ្យប្រើប្រាស់មជ្ឈដ្ឋាននៅជុំវិញខ្លួនរបស់ពួកគេ ។ សូមពិចារណាអញ្ជើញពួកគេឲ្យបង្ហាញអ្វីមួយនៅក្នុងផ្ទះរបស់ពួកគេ ដែលជួយដល់ពួកគេចងចាំអំពីការប្តេជ្ញាចិត្តរបស់ពួកគេនៅក្នុងការធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងពរជ័យដែលពួកគេទទួលបានតាមរយៈការធ្វើដូច្នោះ ។
នីហ្វៃទី៣ ១១:១២–១៧
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យទទួលបាន ឬពង្រឹងទីបន្ទាល់របស់ពួកគេ ថាព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួនរបស់ពួកគេ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី៣ ១១:១២–១៧ និងស្រមៃថាតើពួកគេនឹងមានអារម្មណ៍យ៉ាងដូចម្តេចនៅក្នុងការមានទំនាក់ទំនងផ្ទាល់នេះជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ។
-
វីដេអូ ៖ « Choices for Eternity » ( ៣១:២៤ សូមមើលចាប់ពីនាទី ទី ២៦:០៥ ដល់នាទី ទី ២៦:២៨ ) « Jesus Christ Appears in the Ancient Americas » ( ១៦:៤៣ សូមមើលចាប់ពីនាទី ទី ១៣:២៩ នាទី ទី ១៦:០៣ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ នៅក្នុងអំឡុងពេលសិក្សាមេរៀននេះ សូមពិចារណាអញ្ជើញសិស្សឲ្យស្រមៃមើលនូវព្រឹត្តិការណ៍ដែលបានកត់ត្រានៅក្នុង នីហ្វៃទី៣ ១១:១២–១៥ ។ សូមលើកទឹកចិត្ដពួកគេឲ្យបិទមីក្រូហ្វូនរបស់ពួកគេ និងបិទកាមេរ៉ារបស់ពួកគេ ដើម្បីឲ្យពួកគេអាចចូលរួមសកម្មភាពបានយ៉ាងល្អ និងមានអារម្មណ៍មានទំនុកចិត្តជាងមុន ។ បន្ទាប់ពីអស់ចំនួនពេលវេលាដែលបានកំណត់ សូមអញ្ជើញពួកគេឲ្យបើកមីក្រូហ្វូន និងកាមេរ៉ារបស់ពួកគេឡើងវិញ ហើយចែកចាយគំនិតនិងចំណាប់អារម្មណ៍របស់ពួកគេ ។
នីហ្វៃទី៣ ១១:១៨–៤១
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យយល់ដឹង និងពន្យល់គោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែបានល្អប្រសើរ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀនអំពីគោលលទ្ធិនៃព្រះគ្រីស្ទមុនពេលមករៀន ។ ពួកគេអាចសិក្សាអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង នីហ្វៃទី៣ ១១:៣១–៤១ ឬស្វែងរក « គោលលទ្ធិនៃព្រះគ្រីស្ទ » នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ឬនៅលើគេហទំព័រ ChurchofJesusChrist.org ។
-
សំណៅចែក ៖ « ផែនការមេរៀនគោលលទ្ធិនៃព្រះគ្រីស្ទ »
-
មាតិកាដែលត្រូវបង្ហាញ ៖ សំណួរវាយតម្លៃខ្លួនឯងនៅចុងបញ្ចប់នៃមេរៀន
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ °៖ សិស្សដែលស្ម័គ្រចិត្តអាចនឹងត្រូវបានអញ្ជើញឲ្យចែកចាយមេរៀនរបស់ពួកគេជាមួយនឹងសិស្សនៅក្នុងថ្នាក់ទាំងអស់ ។ អ្នកក៏អាចប្រើប្រាស់មុខងារបំបែកក្រុម ហើយអញ្ជើញសិស្សឲ្យបង្រៀនមេរៀនរបស់ពួកគេទៅដល់ក្រុមតូចមួយ ។