ថ្នាក់​សិក្ខាសាលា
នីហ្វៃ​ទី​៣ ៨–១០ ៖ ព្រះ​សូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ភាពងងឹត


« នីហ្វៃ​ទី​៣ ៨–១០°៖ ព្រះ​សូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ភាពងងឹត » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃ​ទី​៣ ៨–១០ » ព្រះគម្ពីរ​មរមន​សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃ​ទី​៣ ៨–១០

ព្រះ​សូរសៀង​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ភាពងងឹត

គ្រួសារ​ដែល​មាន​ក្មេងស្រី​ពិការ​ភ្នែក​បានឃើញ​ពន្លឺ​ព្រះអាទិត្យ ជាលើកដំបូង​ចាប់តាំង​ពី​ភាពងងឹត​អស់​រយៈពេល​បីថ្ងៃ ក្រោយពី​ការឆ្កាង​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ការបំផ្លិចបំផ្លាញ​ដ៏​ធំ និង​ភាពងងឹត​យ៉ាងខ្លាំង​ជា​ការសម្គាល់​អំពី​ការឆ្កាង​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​ទី្វប​អាមេរិក ។ ពេលខ្លះ​នៅក្នុង​អំឡុងពេល​បីថ្ងៃ​ដែល​មាន​ភាពងងឹត​ញាសពេញ ព្រះយេស៊ូវ​គ្រីស្ទ​បានមាន​បន្ទូល​ទៅ​កាន់​ប្រជាជន ។ តាំងពី​ពេល​នោះ និង​ឥឡូវ​នេះ គ្រោះ​ធម្មជាតិ ការរងទុក្ខ​វេទនា និង​ការសាកល្បង​នានា អាច​ជា​ឱកាស​ដើម្បី​រៀន​អំពី និង​ងាក​មករក​ព្រះយេស៊ូវគ្រីស្ទ ។ មេរៀន​នេះ​នឹង​កំណត់​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាចជួយ​អ្នក​ឲ្យ​ទទួល​បាន​នូវ​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ និង​ការទុកចិត្ត​នៅលើ​ទ្រង់​កាន់តែ​ខ្លាំងឡើង​ថែមទៀត ។

ការលើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ផ្តោត​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ជួយ​ដល់​សិស្ស​ឲ្យ​ផ្តោតទៅលើ​ការសិក្សា​ដំណឹងល្អ​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​ពង្រឹង​ការយល់ដឹង និង​ការដឹងគុណ​របស់​ពួកគេ​ចំពោះ​ទ្រង់ ។ មាន​របៀប​មួយ​ដើម្បី​ធ្វើ​បែបនេះ​បាន គឺ​សួរ​សំណួរ​ដែលនឹង​ជួយ​ឲ្យ​សិស្ស​រកឃើញ​ភស្តុតាង​នៃ​ព្រះ​ចេស្ដា សេចក្ដីមេត្តា​ករុណា និង​បេសកកម្ម​នៃ​ដង្វាយ​ធួន​របស់​ទ្រង់ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃ​ទី​៣ ៨ ដោយ​ស្រមៃ​ថា តើ​វា​នឹង​ទៅជា​យ៉ាង​ណា​ទៅ​បើ​មាន​វត្តមាន​នៅ​អំឡុង​ព្រឹត្តិការណ៍​ទាំងអស់​នេះ​នោះ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

« ព្យុះ​ដ៏​ធំ​មួយ »

ព្យុះ សង្ឃរា បោកបក់ កាត់ វាល ស្រែ
ផ្លេកបន្ទោរ​ព្យុះ
ភ្លៀង​ខ្យល់​កំបុកត្បូង និង​ខ្យល់​បក់បោក​មកលើ​ទីក្រុង​មួយ

សូម​សួរ​ទៅសិស្ស​ថា​តើ​មាន​នរណា​ម្នាក់​នៅក្នុង​ចំណោម​ពួកគេ​ធ្លាប់​បាន​ស្ថិតនៅ​ក្នុង​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ភ័យខ្លាច ដូចជា ព្យុះ​ដ៏​កាចសហាវ ឬ​បទពិសោធន៍​គ្រោះធម្មជាតិ​មួយផ្សេង​ទៀត​ដែរ​ឬ​ទេ ។ អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរនាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ឬ​អ្នក​អាច​ចែកចាយ​បទពិសោធន៍​ដែល​អ្នក​ធ្លាប់មាន ។

នៅពេល​ដែល​គេ​យក​ព្រះយេស៊ូវ​គ្រីស្ទ​ទៅឆ្កាង​នៅ​ក្រុង​យេរូសាឡិម នោះមាន​ខ្យល់ព្យុះ​និង​ការរញ្ជួយដី​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​យ៉ាងខ្លាំង​នៅ​ទ្វីប​អាមេរិក ដែលបាន​បណ្តាល​ឲ្យ​មាន​ការបំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ។ ព្រឹត្តិការណ៍​ទាំងនេះ​បាន​បំពេញ​តាម​ការព្យាករ​របស់​សាំយូអែល ជា​សាសន៍​លេមិន អំពី​ទីសម្គាល់​នៃ​ការសុគត​របស់​ព្រះអង្គស​ង្គ្រោះ ( សូមមើល ហេលេមិន ១៤:២០–២៧ ) ។

ដើម្បី​ស្វែងយល់​អំពី​សេចក្តីលម្អិត​នៃ​ព្រឹត្តិការណ៍​ដ៏​បំផ្លិចបំផ្លាញ​ទាំងនេះ សូម​អាន នីហ្វៃ​ទី​៣ ៨: ៥–២២ ។ អ្នក​ក៏​អាច​មើល​វីដេអូ​នេះ​បាន​ផងដែរ « Jesus Christ Appears in the Ancient Americas » ចាប់ពី​នាទី​ទី ០:០០–៣:១៩ ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

16:44
  • តើ​អ្នក​អាច​បាន​គិត ឬ​មាន​អារម្មណ៍​បែប​ណា​ទៅ​ប្រសិនបើ​អ្នក​បាន​ជួបប្រទះ​ទៅនឹង​រឿងរ៉ាង​ទាំងនេះ ?

នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដែល​ឈាន​ទៅដល់​ការបំផ្លិចបំផ្លាញ​នេះ ពួកសាសន៍​នីហ្វៃ​ភាគច្រើន​បាន​ងាកចេញ​ពី​ព្រះអម្ចាស់ ហើយ​បានបណ្ដេញ​ពួកព្យាការី​ដែល​ព្រះ​បាន​ចាត់​ឲ្យទៅ​បង្រៀន​ពួកគេ​ផងដែរ ( សូមមើល នីហ្វៃ​ទី​៣ ៧: ៧–៨, ១៤, ២១ ) ។

សូម​អាន នីហ្វៃ​ទី​៣ ៨:២៣–២៥ សូម​រកមើល​ថាតើ​អ្នក​ដែល​នៅរស់រាន​មានជីវិត​មាន​ប្រត្តិកម្ម​យ៉ាងណា បន្ទាប់ពី​បាន​ជួបប្រទះ​ព្រឹត្តិការណ៍​ដ៏​បំផ្លិចបំផ្លាញ​ទាំងនេះ ។

  • តើ​អ្នក​នឹង​ពិពណ៌នា​អំពី​អារម្មណ៍​របស់​ពួកគេ​ដោយ​របៀបណា ?

សេចក្ដីពិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

នៅពេល​ដែល​ប្រជាជន​កាន់ទុក្ខ​នៅក្នុង​ទីងងឹត ពួកគេ​បានឮ​ព្រះ​សូរសៀង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះបន្ទូល​ទៅកាន់​ពួកគេ ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ពី​ទីក្រុង​ជាច្រើន ហើយ​បាន​ពន្យល់ថា​ទីក្រុង និង​ប្រជាជន​ទាំងនោះ​ទទួល​រង​ការបំផ្លាញ​ដោយសារ​អំពើ​ទុច្ចរិត​របស់​ពួកគេ ។ បន្ទាប់មក​ទ្រង់​បាន​បង្រៀន​ប្រជាជន​ទាំងនោះ​អំពី​សារៈសំខាន់​នៃ​សេចក្តីពិត​ជាច្រើន​អំពី​ព្រះអង្គ​ផ្ទាល់ ។

បន្ថែមពី​លើ​ការ​ឲ្យ​សិស្ស​បង្កើត​បញ្ជី​ដែលបាន​ពិពណ៌នា​នៅក្នុង​កថាខណ្ឌ​ខាងក្រោម សូម​ពិចារណា​បង្កើត​បញ្ជី​ដែល​អាច​បង្ហាញ​ថ្នាក់រៀន​របស់អ្នក​ដោយ​លេចធ្លោ​នៅក្នុង​ការសិក្សា​ទាំងមូល​របស់អ្នក​អំពី​នីហ្វៃ​ទី៣ ផងដែរ ។ អ្នក​អាច​ប្រើ​ផ្ទាំង​ក្រដាសធំ ឬ​ក្រដាស​មួយ​សន្លឹក ដើម្បី​សរសេរ​ចំណងជើង​ដែលមាន​រាយបញ្ជី​ខាងក្រោម​ជា​អក្សរទ្រេត ។ ទាក់ទង​ទៅនឹង​សកម្មភាព​នេះ សូម​កត់ត្រា​ការរកឃើញ​របស់​សិស្ស​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលមាន​នៅក្នុង​អំឡុងពេល​សិក្សា​មេរៀន​នេះ និង​នៅក្នុង​មេរៀន​ជា​បន្ត​បន្ទាប់ទៀត ។

ដើម្បី​ជួយ​អ្នក​រៀបចំ​សេចក្ដីពិត​ទាំងនេះ សូម​បង្កើត​ចំណងជើង​មួយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​ដែល​មាន​ចំណងជើង​ថា ៖ ការសិក្សា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង នីហ្វៃ​ទី៣ ។ អ្នក​ប្រហែលជា​អាចនឹង​ចង់​ត្រៀមទុក​ទំព័រ​ជាច្រើន​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ដើម្បី​អ្នក​អាច​បន្ថែម​សេចក្ដីពិត​ចូល​ទៅក្នុង​បញ្ជី​នេះ​នៅ​អំឡុងពេល​សិក្សា​របស់អ្នក​អំពី​ការងារបម្រើ​របស់​ព្រះអង្គសង្គ្រោះ នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ ។

សូម​ប្រាកដ​ថា បាន​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដល់​សិស្ស​ដើម្បី​មាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​មួយ​នៅក្នុង​ការសិក្សា​អំពី​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ខគម្ពីរ​ខាងក្រោម ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការចាក់​ឧបករណ៍​ភ្លេង​ប្រកប​ដោយ​គាវរភាព និង​អនុញ្ញាត​ឲ្យ​ពួកគេ​សិក្សា​រៀងៗខ្លួន ។

អ្នក​ក៏អាច​បែងចែក​សិស្ស​ជា​ក្រុម​តូចៗ ហើយ​ប្រាប់ឲ្យ​ក្រុម​នីមួយៗ​សិក្សា និង​ពិភាក្សា​អំពី​វគ្គ​បទគម្ពីរ​មួយ​នៅក្នុង​ចំណោម​វគ្គ​បទគម្ពីរ​ខាងក្រោម ៖ នីហ្វៃ​ទី​៣ ៩: ១៣–១៨; នីហ្វៃ​ទី​៣ ៩: ១៩–២២; នីហ្វៃ​ទី​៣ ១០:៤–៧ និង នីហ្វៃ​ទី​៣ ១០: ៨–១២ ។ សមាជិក​មកពី​ក្រុម​នីមួយៗ​អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចែកចាយ​អំពីអ្វី​ដែល​ពួកគេ​បាន​សិក្សា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ចេញពី​ខគម្ពីរ​ដែល​ពួកគេ​បាន​សិក្សា ។

សូម​អាន នីហ្វៃ​ទី​៣ ៩:១៣–២២ និង ១០:៤–១២ ដោយ​រកមើល​អំពី​អ្វីដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ប្រជាជន​ទាំងនេះ​អំពី​ព្រះអង្គ​ទ្រង់ ។ សូម​សរសេរ​សេចក្ដីពិត​ទាំងនេះ​នៅក្រោម​ចំណងជើង​មួយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

បន្ទាប់ពី​សិស្ស​មាន​ពេលវេលា​សិក្សា​គ្រប់គ្រាន់​ហើយ សូម​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ផ្តល់​ឱកាស​ដល់​សិស្ស​ជា​ច្រើននាក់​ដើម្បី​ចែកចាយ​ការយល់ដឹង និង​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ប្រើ​សំណួរ​ដូច​ខាងក្រោម​នេះ ដើម្បី​ជួយ​ណែនាំ​អំពី​ការពិភាក្សា​នេះ ។

  • តើ​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​ផ្ទាល់ ដែល​មាន​សារៈសំខាន់​ជាពិសេស​ចំពោះ​អ្នក ? ហេតុអ្វី ?

    សិស្ស​អាច​ស្គាល់​ពី​សេចក្ដីពិត​ជាច្រើន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​នឹង​ចង់​ធ្វើ​ឲ្យ​ប្រាកដថា សិស្ស​សង្កេតឃើញ​ដូចខាង​ក្រោមនេះ ៖ ព្រះហស្ត​នៃ​សេចក្ដីមេត្តា​ករុណា​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​សន្ធឹង​មករក​យើងនីហ្វៃ​ទី​៣ ៩:១៤ ); ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោកនីហ្វៃ​ទី៣ ៩:១៨ ); ព្រះយេស៊ូវ​គ្រីស្ទ​សុំឲ្យ​យើង​ថ្វាយ​ដល់​ទ្រង់​នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាបនីហ្វៃ​ទី​៣ ៩:២០ ); ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះទ័យ​ចង់​ប្រមូល និង​ការពារ​ពួកយើងនីហ្វៃ​ទី​៣ ១០:៤–៧ ) ។

    សូម​ពិចារណា​សរសេរ​សេចក្តីពិត​ទាំងនេះ​នៅ​លើ​ក្ដារខៀន ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ដំណើររឿង​ផ្សេងទៀត​នៅក្នុង​ព្រះគម្ពីរ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​អំពី​សេចក្ដីពិត​មួយ ឬ​ច្រើន​ដែល​ពួកគេ​បាន​រកឃើញ​អំពី​ទ្រង់ ។

    សម្រាប់​គំនិត​អំពី​របៀប​ដែល​អ្នក អាច​ចំណាយពេល​ច្រើន​បន្ថែមទៀត ទៅលើ​ការបង្រៀន​ជាក់លាក់​មួយ​ចំនួន​របស់​ព្រះអង្គសង្គ្រោះ​ចេញពី​ខគម្ពីរ​ទាំងនេះ សូមមើល​ផ្នែក « សកម្មភាព​រៀនសូត្រ​បន្ថែម » ។

  • តើ​សេចក្ដី​ពិត​ដែល​អ្នក​បាន​សិក្សា​អំពី​ព្រះយេស៊ូវគ្រីស្ទ អាចជះឥទ្ធិពល​ដល់​សេចក្ដីស្រឡាញ់​របស់អ្នកចំពោះ​ទ្រង់ និងការ​ទុកចិត្ត​ទៅលើ​ទ្រង់​ដោយ​របៀបណា ?

  • តើ​អ្នក​ធ្លាប់​ឆ្លងកាត់​ស្ថានភាព​អ្វីខ្លះ ឬ​អ្នក​ប្រហែលជា​ស្ថិត​នៅក្នុង​ស្ថានភាព​ទាំងនោះ ដែល​ការចងចាំ​អំពី​សេចក្ដីពិត​មួយ ឬ​ច្រើន​នៃ​សេចក្ដីពិត​ទាំងនេះ​នឹង​មាន​សារៈសំខាន់ ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែលអ្នក​បាន​ពិភាក្សា​នៅថ្ងៃនេះ ។ សូម​លើកទឹក​ចិត្ត​សិស្សឲ្យ​បន្ត​ស្វែងរក​សេចក្ដីពិត​សំខាន់ៗ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​បន្ត​សិក្សា​អំពី​ការបម្រើ​របស់​ទ្រង់​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ។