ថ្នាក់​សិក្ខាសាលា
ហេលេមិន ១០ ៖ ព្រះអម្ចាស់​ប្រទាន​ពរជ័យ​ដល់​នីហ្វៃ


« ហេលេមិន ១០ ៖ ព្រះអម្ចាស់​ប្រទាន​ពរជ័យ​ដល់​នីហ្វៃ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ហេលេមិន ១០ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ហេលេមិន ១០

ព្រះអម្ចាស់​ប្រទាន​ពរជ័យ​ដល់​នីហ្វៃ

យុវនារី​កំពុង​សញ្ជឹងគិត

បន្ទាប់ពី​ការព្យាករណ៍​របស់​លោក​ទាក់ទង​ទៅនឹង​អំពើ​ឃាតកម្ម​លើ​មេចៅ​ក្រម នីហ្វៃ​បាន​សញ្ជឹងគិត​អំពី​អ្វី​ទាំងអស់​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​លោក ប៉ុន្តែ​លោក​ក៏​បាន​បាក់ទឹកចិត្ត ដោយសារ​តែ​អំពើ​ទុច្ចរិត​របស់​ប្រជាជន​នេះ​ផងដែរ ។ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះវិញ លោក​បាន​មាន​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​ដែល ព្រះអម្ចាស់​បាន​ប្រទាន​ពរជ័យ​ដល់​លោក​ចំពោះ​ភាពស្មោះត្រង់​របស់​លោក​នៅក្នុង​ការធ្វើ​តាម​ព្រះហឫទ័យ​របស់ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​សេចក្ដីពិត​នៃ​បទពិសោធន៍​របស់​នីហ្វៃ​ដែល​អាច​យាងអញ្ជើញ​ការដឹកនាំ និង​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ឲ្យ​ចូល​គង់​នៅក្នុង​ជីវិត​អ្នក​បាន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ទទួលខុស​ត្រូវ​លើ​ការរៀន​សូត្រ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ ទោះបីជា​តួនាទី​របស់​គ្រូបង្រៀន​មាន​សារៈសំខាន់​យ៉ាង​ណា​ក៏​ដោយ ក៏​សិស្ស​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ការអប់រំ​របស់​ពួកគេ​ផងដែរ ។ សិស្ស​ទទួល​បាន​ការបំភ្លឺ​នៅ​ពេល​ពួកគេ​ស្វែង​រក​ព្រះបន្ទូល​របស់ព្រះ ដើម្បី​ស្វែងយល់​សេចក្ដីពិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់​សម្រាប់​ខ្លួន​របស់​ពួកគេ ។ សូម​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​មើល​ឃើញ​អំពី​តម្លៃ​នៃ​គិតពិចារណា​ផ្ទាល់ខ្លួន ការសញ្ជឹងគិត និង​អន្តរកម្ម​នៅក្នុង​ថ្នាក់រៀន ។

ការរៀប​ចំសិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ហេលេមិន ១០ ហើយ​រក​មើល​អ្វី​ដែល​ពួកគេ​អាច​រៀន​មកពី​គំរូ​របស់​នីហ្វៃ​ដែល​អាច​ប្រទាន​ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ការមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់

សូម​ពិចារណា​ចាប់​ផ្តើម​ថ្នាក់រៀន​ដោយ​ការ​អញ្ជើញ​សិស្ស​ម្នាក់​ដែល​ចេះ​ជំនាញ​ជាក់លាក់ ដូចជា​ចង​ក្រវ៉ាត់-ក ដើម្បី​ពន្យល់​ដល់​សិស្ស​ម្នាក់​ទៀត​ពី​របៀប​ចង​ក្រវ៉ាត់-ក ។ បន្ទាប់ពី​ការព្យាយាម​បន្តិច សិស្ស​ដែល​មាន​ចំណេះដឹង​អាច​បង្ហាញ​សិស្ស​ម្នាក់​ទៀត​ពី​របៀប​អនុវត្ត​ជំនាញ​នោះ ។ ប្រសិនបើ​អ្នក​ជ្រើសរើស​ធ្វើ​ដូច​នេះ សូម​រំលង​សំណួរ​ទីពីរ​ខាងក្រោម ។

  • តើ​អ្នក​អាច​គិត​ពី​គ្រាមួយ​ដែល​អ្នក​បានរៀន​អ្វីមួយ​មកពី​គំរូ​របស់​អ្នក​ដទៃ​ដែរ​ឬ​ទេ ? តើ​ការរៀន​នោះ​ជា​អ្វី ?

  • តើ​ហេតុអ្វី​បាន​ជាការរៀន​មកពី​ឧគំរូ​អាច​មាន​ប្រសិទ្ធភាព​ជា​ពិសេស​បាន ?

នៅ​ថ្ងៃនេះ អ្នកនឹង​មាន​ឱកាស​រៀន​សេចក្ដីពិត​មកពី​គំរូ​របស់​ព្យាការី​នីហ្វៃ ។ អ្នក​ប្រហែលជា​ចាំ​ថា នីហ្វៃ​ត្រូវ​បានគេ​ចោទប្រកាន់​ដោយ​មិន​ពិត ថា​មាន​ជាប់ពាក់ព័ន្ធ​ទៅនឹង​អំពើ​ឃាតកម្ម​លើ​មេចៅក្រម​នៃ​ពួកសាសន៍​នីហ្វៃ ( សូមមើល ហេលេមិន ៩:១៦–២០ ) ។ តាមរយៈ​ការបំផុស​គំនិត នីហ្វៃ​បាន​រកឃើញ​ឃាតករ ហើយ​ត្រូវបាន​ដោះ​លែងវិញ ( សូមមើល ហេលេមិន ៩:២០–៣៨ ) ។ នៅពេល​នីហ្វៃ​បាន​ត្រឡប់​មក​ផ្ទះ​វិញ លោក​បាន​មាន​បទពិសោធន៍​ដ៏​សំខាន់​មួយ​ជាមួយ​នឹង​ព្រះអម្ចាស់​ដែល​បានន​កត់ត្រា​នៅក្នុង ហេលេមិន ១០ ។ សកម្មភាព​ទាំងបី​ខាងក្រោម​នឹង​ជួយ​ណែនាំ​ដល់​ការសិក្សា​របស់​អ្នក​អំពី​ជំពូក​នេះ ។

រូបតំណាង​សំណៅ​ចែក សូម​ពិចារណា​ចែកចាយ​សំណៅចែក​ឲ្យ​សិស្ស​ដូច​ខាងក្រោម ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​បំពេញ​សកម្មភាព​ទាំងនេះ ។

អ្នក​អាច​បំបែក​សិស្ស​ជា​ក្រុម​តូចៗ ដើម្បី​បំពេញ​សកម្មភាព​សិក្សា​មួយ​នៅក្នុង​ចំណោម​សកម្មភាព​សិក្សា​ទាំងនោះ ។ សូម​ប្រាកដ​ថា​បាន​ចាត់តាំង​ឲ្យ​មាន​អ្នកដឹកនាំ​ការពិភាក្សា​សម្រាប់​ក្រុម​នីមួយៗ ។ ក្រោយ​ពី​សិស្ស​មានពេល​គ្រប់គ្រាន់​ដើម្បី​បំពេញ​សកម្មភាព​សិក្សា​ដំបូង​ហើយ សូម​បង្កើត​ក្រុមថ្មី និង​ឲ្យ​ពួកគេ​បំពេញ​សកម្មភាព​សិក្សា​មួយ​ផ្សេងទៀត ។ ដំណើរការ​នេះ​អាច​មាន​ការធ្វើម្តង​ហើយ​ម្ដងទៀត​រហូត​ដល់​សិស្ស​បាន​ធ្វើ​សកម្មភាព​សិក្សា​ទាំងបី​អស់ទាំង​ស្រុង ។

គំនិត​មួយទៀត​អាច​ផ្តល់​ពេល​ដល់​សិស្ស​នៅក្នុង​ការសិក្សា​ឯកសារ​ដែល​បាន​មកពី​សំណៅ​ចែក​រៀងៗ​ខ្លួន ហើយ​ត្រូវ​រៀបចំ​មេរៀន​ខ្លីៗ​អំពី​អ្វីដែល​ពួកគេ​បាន​រៀន ។ បន្ទាប់មក សិស្ស​អាច​មាន​ឱកាស​បង្រៀន​មេរៀន​របស់​ពួកគេ​ទៅកាន់​ក្រុម​តូច​មួយ ឬ​អ្នកស្ម័គ្រចិត្ត​ពីរបី​នាក់ អាច​នឹង​បង្រៀន​មេរៀន​របស់​ពួកគេ​ទៅកាន់​សិស្ស​នៅក្នុង​ថ្នាក់រៀន​ទាំងមូល ។

សកម្មភាព​សិក្សា ទី ១ ៖ ការសញ្ជឹង​គិត និង​វិវរណៈ​ផ្ទាល់ខ្លួន

តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ការទទួល​វិវរណៈ​នៅ​ក្នុង​ជីវិត​អ្នក ? នៅ​ក្នុងផ្នែក​ដំបូង​នៃ ហេលេមិន ១០ យើង​រៀន​អំពី​បទពិសោធន៍​មួយ​ដែល​នីហ្វៃ​បាន​ទទួល​វិវរណៈ និង​ព្រះ​ចេស្ដា​មកពី​ព្រះ ។ ឧទាហរណ៍​របស់​នីហ្វៃ​បង្រៀន​យើង​ពី​របៀប​ដែល​យើង​អាច​បង្កើន​សមត្ថភាព​របស់​យើង​នៅក្នុង​ការទទួល និង​ស្គាល់​វិវរណៈ​មកពី​ព្រះអម្ចាស់ ។

សូម​អាន ហេលេមិន ⁠១០:១–៣ ដោយ​ការរកមើល​នូវអ្វី​ដែល​នាំ​ឲ្យ​នីហ្វៃ​ទទួល​បាន​វិវរណៈ​មកពី​ព្រះអម្ចាស់ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

សូម​កត់ចំណាំ​ពាក្យ ⁠សញ្ជឹង​គិត⁠ នៅក្នុង ខទី ២ និងទី ៣ ។ អ្នក​អាច​គូស​ចំណាំ​ពាក្យ​នោះ​នៅក្នុង​បទគម្ពីរ​របស់​អ្នក ។

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​មកពី​ខគម្ពីរ​ទាំងនេះ​បាន គឺថា ការសញ្ជឹងគិត​លើ​អ្វី​ដែល​ព្រះអម្ចាស់​បានរៀបចំ​ឲ្យ​យើង​ដើម្បី​ទទួល​បាន​វិវរណៈ ។

  • តើ​អ្នក​អាច​ពិពណ៌នា​អំពី​ការ​សញ្ជឹងគិត​ដល់​នរណា​ម្នាក់​ដែល​មិន​ប្រាកដ​ថា​វា​ជា​អ្វី​នោះ​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​បាន​ជា​ការសញ្ជឹងគិត​អាច​នឹង​ជួយ​យើង​ឲ្យ​ទទួល​បាន​វិវរណៈ ?

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

ការ​នៅ​ស្ងៀម និង​ការស្តាប់ និង​ការ​ធ្វើ​តាម​ព្រះវិញ្ញាណ មាន​សារៈសំខាន់​ណាស់ ។ តាម​ធម្មតា​⁠យើង​មាន​ការំខាន​ជាច្រើន​ដែល​ទាក់ទាញ​ចំណាប់ អារម្មណ៍​របស់​យើង លើសពី​ពេល​ណាៗ​ទាំងអស់​នៅក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក ។

មនុស្ស​គ្រប់​រូប​ត្រូវការ​ពេល​វេលា ដើម្បី​សមាធិ និង​ពិចារណា ។ សូម្បីតែ​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក​នេះ នៅ​អំឡុងពេល​នៃ​ការងារបម្រើ​របស់​ទ្រង់​នៅក្នុង​ជីវិត​រមែង​ស្លាប់ ក៏​បាន​រកពេល​ដើម្បី​ធ្វើ​ដូច្នេះ​ផងដែរ ។ ( អិម. រ័សុល បាឡឺត « Be Still, and Know That I Am God » [ ការប្រជុំ​ធម្មនិដ្ឋាន​របស់​ប្រព័ន្ធ​អប់រំ​របស់​សាសនាចក្រ សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៤ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org )

  • តើ​មាន​ការរំខាន​អ្វីខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​ពិបាក​នៅក្នុង​ការ​សញ្ជឹងគិត​អំពី​រឿង​ខាង​វិញ្ញាណ ?

  • តើ​មាន​អ្វីខ្លះ​នៃ « ការណ៍​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ » ដែល​អ្នក​អាច​នឹង​ឆ្លៀតពេល​ដើម្បី​សញ្ជឹងគិត ?

  • តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​អ្នក​មាន ឬ​ដែល​អ្នកដឹង​អំពី​អ្វី​ដែល​ការ​សញ្ជឹងគិត​នាំ​ឲ្យ​ទទួល​បាន​វិវរណៈ ?

សូម​គិត​អំពី​គោលដៅ​មួយ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​អនុវត្ត​តាម​សេចក្ដីពិត​នេះ​នៅក្នុង​ជីវិត​របស់​អ្នក ។ សូម​ពិចារណា​កត់ត្រា​គោលដៅ​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​របស់​អ្នក ។

សកម្មភាព​សិក្សាទី ២ ៖ ការស្វះស្វែង​បំពេញ​បំណង​របស់​ព្រះអម្ចាស់​ដោយ​គ្មាន​នឿយហត់

សូម​ពិចារណា​អំពី​ពេល​មួយ​ដែល​អ្នក​ត្រូវ​បានគេ​ស្នើ​ឲ្យ​ធ្វើ​អ្វីមួយ​ដែល​ហាក់​ដូចជា​ពិបាក​ខ្លាំង ។ ព្រះអម្ចាស់​បាន​ប្រទាន​បទបញ្ញត្តិ​ដ៏​លំបាក​ដល់​ព្យាការី​នីហ្វៃ នៅ​ពេល​ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​លោក​អំពាវនាវ​ឲ្យ​ពួក​ទុច្ចរិត​សាសន៍​នីហ្វៃ​ប្រែចិត្ត ។ ទោះ​បីជា​វា​ពិបាក​ក៏​ដោយ ក៏​នីហ្វៃ​បាន​ខិតខំ​យ៉ាង​មុតមាំ​ដើម្បី​ធ្វើតាម​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ ។

សូម​អាន ហេលេមិន ១០:៤–៥ ហើយ​រកមើល​អ្វីដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅកាន់​នីហ្វៃ ដែលជា​លទ្ធផល​នៃ​សេចក្ដីស្មោះ​ត្រង់​របស់​លោក ។

  • តើ​ពាក្យពេចន៍ ឬ​ឃ្លា​ណា​ខ្លះ​ដែល​អ្នក​ចាប់ អារម្មណ៍​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? ហេតុអ្វី ?

សេចក្តីពិត​មួយដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ​បាន គឺ​ថា នៅពេល​យើង​ស្វះស្វែង​បំពេញ​បំណង​របស់​ព្រះអម្ចាស់ ហើយ​បម្រើ​ទ្រង់​ដោយ​ឥត​នឿយ​ហត់​នោះ ព្រះអម្ចាស់​នឹង​ប្រទាន​ពរជ័យ​ដល់​យើង​តាម​របៀប​ជាច្រើន ។

  • តើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ពិបាក​នៅក្នុង​ការចង់​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ ?

  • តើ​អ្នក​អាច​ចងចាំ​អ្វីខ្លះ​អំពី​ព្រះអម្ចាស់​ដែល​នឹង​ធ្វើ​ឲ្យ​ការធ្វើតាម​ព្រះហឫទ័យ​របស់​ទ្រង់​កាន់តែ​ងាយស្រួល​ជាង​ការធ្វើ​តាម​ចិត្ត​របស់​អ្នកផ្ទាល់ ?

តើ​ពាក្យ​ថា ⁠ឥត​នឿយហត់ ដែល​បានប្រើ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​មាន​ន័យ​សំដៅ​ដល់​ភាព​មិន​ចេះហត់ ឬ​ការឧស្សាហ៍​ព្យាយាម ។

វា​អាច​មាន​អត្ថប្រយោជន៍​នៅក្នុង​ការអញ្ជើញ​សិស្ស​ឲ្យ​អាន ⁠គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤: ៣៣ និង​ការបង្រៀន​ដែល​ទាក់ទងគ្នា​មួយ​ដែល​ព្រះអម្ចាស់​បាន​ចែកចាយ​អំពី​ភាព​ឥត​ហត់នឿយ ។ សិស្ស​អាច​សរសេរ​សេចក្ដីយោង​នេះ​នៅ​ក្បែរ ហេលេមិន ១០:៤–៥ នៅ​ក្នុងព្រះគម្ពីរ​ពួកគេ ។

  • តើ​មាន​វិធី​ណាខ្លះ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បម្រើ​ព្រះវរបិតា​សួគ៌​ដោយ​ឥត​នឿយហត់ ?

  • តើ​អ្នក​អាច​បម្រើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ភាព​ឥត​នឿយ​ហត់​នៅក្នុង​សម័យ​របស់​យើង​យ៉ាងដូចម្ដេច ?

សូម​គិត​អំពី​គោលដៅ​មួយ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ស្វែងរក​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌ ហើយ​បម្រើ​ទ្រង់​ដោយ​ឥត​នឿយហត់ ។ សូម​ពិចារណា​កត់ត្រា​គោលដៅ​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​របស់​អ្នក ។

សកម្មភាព​សិក្សាទី ៣ ៖ អំណាច​នៃ​ការផ្សារភ្ជាប់

សូម​ស្រមៃ​ថា ព្រះអម្ចាស់​ប្រទាន​អំណាច​ដល់​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​អ្នក​បាន​ទូលសុំ​ពីទ្រង់ ។ ចំពោះ​ព្យាការី​នីហ្វៃ ព្រះ​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​ប្រទាន​នូវ​អ្វី​ដែល​នីហ្វៃ​ចង់​បាន ពីព្រោះ​លោកនឹង « ពុំ​ប្រាថ្នា​អ្វី ដែល​ផ្ទុយ​ពី​បំណង [ របស់ ព្រះ ] ឡើយ » ( ហេលេមិន ១០:៥ ) ។

សូម អាន ⁠ហេលេមិន ១០:៧ ដោយ​ការរកមើល​អ្វី​មួយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​អំណាច​ដល់​នីហ្វៃ ។

អំណាច​ដែលបាន​ពិពណ៌នា​នៅក្នុង ⁠ខទី ៧ ត្រូវបាន​ហៅ​ថា​ជា​អំណាច​នៃ​ការផ្សារភ្ជាប់ ។ ដោយ​ផ្ដើមចេញ​មកពី​ខគម្ពីរ​នេះ យើង​ដឹងថា អំណាច​នៃ​ការផ្សារភ្ជាប់​ចង និង​ស្រាយ​នៅលើ​ផែនដី និង​នៅលើ​ស្ថានសួគ៌ ។ វា​អាច​ផ្ដល់​ជា​អត្ថប្រយោជន៍​ក្នុង​ការ​ដឹង​ថា​ការចង​មាន​ន័យ​ថា ការភ្ជាប់ ឬ​តំណភ្ជាប់ និង​ការស្រាយ មាន​ន័យ​ថា​ការ​ផ្ដាច់ ឬ​រំលាយ ។

សូម​ពិចារណា​សរសេរ​ខគម្ពីរទាំងនេះ​ដែល​បាន​រាយ​នៅក្នុង​កថាខណ្ឌ​ខាង​ក្រោម​ដាក់​នៅ​លើ​ក្ដារខៀន ហើយ​អញ្ជើញ ឲ្យ​សិស្ស​សរសេរ​វា​ជា​បទគម្ពីរ​យោង​នៅជាប់​នឹង ហេលេមិន ១០:៧ នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

អំណាច​នៃ​ការផ្សារភ្ជាប់​ដែល​បាន​រៀបរាប់​នៅក្នុង ⁠ខទី ៧ គឺ​ជាអំណាច​នៃ​ការផ្សារភ្ជាប់​ដូចគ្នា​ដែល​កាន់​ដោយ​អេលីយ៉ា ( សូម​មើល ពង្សាវតារក្សត្រទី ១ ១៧:១ ) ពេត្រុស និង​ពួកសាវក ( សូម​មើល ⁠ម៉ាថាយ ១៦: ១៥-១៩; ១៨:១៨ ) និង​យ៉ូសែប ស្ម៊ីធ ( សូម​មើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣២:៤៦ ) ។ ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ និង​អស់អ្នក​ដែល​ទ្រង់​អាច​នឹង​ប្រគល់​ឲ្យ​ពួកគេ​មាន​កាន់​កូនសោ​នៃ អំណាច​ដូច​គ្នា​នេះ ។ ដោយ​មាន​អំណាច​នេះ ក្រុមគ្រួសារ​ទាំងឡាយ​អាចមាន​ការផ្សារភ្ជាប់​ជាមួយគ្នា​ជារៀងរហូត​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

  • តើ​ហេតុអ្វី​អ្នក​គិត​ថា​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​យើង​ចុះ​សេចក្តី​សញ្ញា​ដែល​អនុវត្ត​ទៅនឹង​ជីវិត​នេះ និង​ជីវិត​បន្ទាប់ ?

  • តើ​អ្នក​បាន​ទទួល​ពរជ័យ​ដោយសារ​ដឹងថា ក្រុមគ្រួសារ​អាច​មាន​ការផ្សារភ្ជាប់​ជារៀងរហូត​តាម​របៀបណា ?

  • តើ​ចំណេះដឹង​ដែល​ថា ក្រុមគ្រួសារ​អាច​រួបរួមគ្នា​ដ៏​អស់ក្បល​ជានិច្ច​⁠មាន​ឥទ្ធិពល​លើ​គំនិត ឬ​ជម្រើស​របស់​អ្នក​យ៉ាង​ដូចម្ដេច​នៅ​ពេលនេះ ?

បន្ទាប់ពី​សិស្ស​បាន​បំពេញ​សកម្មភាព​សិក្សា​នេះ​ហើយ សូម​ពិចារណា​អញ្ជើញ​សិស្ស​ជាច្រើននាក់​ឲ្យ​ចែកចាយ​អំពី​អ្វីដែល​ពួកគេ​មាន​អារម្មណ៍​ថា​មាន​សារៈសំខាន់ ឬ​មាន​អត្ថន័យជា​ពិសេស​ចេញពី​ការសិក្សា​របស់​ពួកគេ ។ ប្រសិនបើ​ពេល​វេលា​អំណោយផល វា​ក៏​អាច​នឹង​មាន​ប្រយោជន៍​ផងដែរ​ក្នុង​ការអាន ហេលេមិន ១០:១១–១៩ ដើម្បី​មើលអ្វី​ដែល​នីហ្វៃ​បាន​ធ្វើ​បន្ទាប់ពី​បទពិសោធន៍​ដ៏​បរិសុទ្ធ​នេះ​ជាមួយ​ព្រះអម្ចាស់ ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត​ដែល​បាន​សិក្សា​នៅថ្ងៃ​នេះ ហើយ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​តាម​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ណាមួយ​ដែល​ពួកគេ​មាន ។