នីហ្វៃទី៣ ១២:១៧–៤៨ ៖ « យើងចង់ឲ្យអ្នករាល់គ្នាបានល្អឥតខ្ចោះ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី៣ ១២:១៧–៤៨ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា យើងគួរតែ « បានល្អឥតខ្ចោះ » ដូចជាទ្រង់ និងព្រះវរបិតាសួគ៌របស់យើងគឺទ្រង់ល្អឥតខ្ចោះ ( នីហ្វៃទី៣ ១២:៤៨ ) ។ នៅខណៈពេលដែលព្រះបញ្ញត្តិនេះអាចមានអារម្មណ៍លើសលប់ នោះវាផ្តល់នូវការយល់ដឹងដ៏មានអត្ថន័យអំពីលក្ខណៈរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ វាក៏បង្រៀនយើងថា យើងអាចប្រែក្លាយដូចជាទ្រង់បានផងដែរ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យយល់អំពីសក្ដានុពលរបស់អ្នក ដើម្បីប្រែក្លាយជាមនុស្សល្អឥតខ្ចោះដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទរបស់យើងផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
-
តើអ្វីៗនីមួយៗទាំងនេះប្រែក្លាយជាអ្វី នៅពេលដែលវាអភិវឌ្ឍន៍ពេញលក្ខណៈ ?
-
តើពួកគេត្រូវការអ្វីខ្លះ ដើម្បីអាចឈានទៅដល់សក្តានុពលរបស់ពួកគេ ?
-
តើអ្វីទៅជាសក្តានុពលរបស់បុត្រម្នាក់ៗនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ?
-
តើការយល់អំពីសក្តានុពលដ៏ទេវភាពរបស់អ្នកមានឥទ្ធិពលតៅលើការសម្រេចចិត្តរបស់អ្នកដោយរបៀបណា ? តើវាមានឥទ្ធិពលទៅលើរបៀបដែលអ្នកគិតអំពីខ្លួនឯងដោយរបៀបណា ?
នៅខណៈពេលដែលអ្នកសិក្សាមេរៀននៅថ្ងៃនេះសូមគិតអំពីការរីកចម្រើននិងការរៀនសូត្រនៅក្នុងជីវិតរបស់អ្នកដល់កម្រិតណាហើយ និងតើមានអ្វីខ្លះដែលអ្នកនៅតែអាចប្រែក្លាយដូចជាទ្រង់បានតាមរយៈជំនួយមកពីព្រះ ។
ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ដើម្បីអាចសម្រេចបានដោយឈានទៅដល់សក្តានុពលរបស់យើង ។
នៅក្នុង នីហ្វៃទី៣ ១២:១៧–៤៧ព្រះយេស៊ូវបានចែកចាយគំរូមួយចំនួនអំពីក្រឹត្យវិន័យរបស់លោកម៉ូសេជាមួយនឹងព្រះគម្ពីរមរមន ។ លោកបានធ្វើតាមគំរូនីមួយៗដោយមានការពន្យល់អំពីក្រឹត្យវិន័យដ៏ខ្ពស់ជាង ឬការអញ្ជើញឲ្យរស់នៅក្នុងសេចក្តីសុចរិតកម្រិតខ្ពស់ ដែលអាចជួយយើងឲ្យយល់បានកាន់តែច្បាស់អំពីអ្វីដែលទ្រង់ និងព្រះវរបិតាសួគ៌ចង់ឲ្យយើងប្រែក្លាយទៅជា ។
សូមអាន នីហ្វៃទី៣ ១២:៤៨ ដោយស្វែងរកសក្តានុពលដ៏ពេញលេញដែលព្រះយេស៊ូវគ្រីស្ទទ្រង់ជ្រាបនៅក្នុងចំណោមយើងម្នាក់ៗ ។
ខគម្ពីរនេះបង្រៀនថា ព្រះយេស៊ូវគ្រីស្ទមានព្រះទ័យចង់ឲ្យយើងបានល្អឥតខ្ចោះដូចទ្រង់និងព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ។
-
តើអ្នកគិតថាមនុស្សប្រហែលជាមានសំណួរ ឬកង្វល់អ្វីខ្លះអំពីការបង្រៀននេះ ? ហេតុអ្វី ?
-
តើអ្វីខ្លះដែលធ្វើឲ្យអ្នកមានសេចក្តីសង្ឃឹមឬទំនុកចិត្តថា ការក្លាយដូចជាព្រះវរបិតាសួគ៌និងព្រះយេស៊ូវគ្រីស្ទ គឺអាចធ្វើទៅបាន ?
-
តើសេចក្ដីពិតនេះអាចនឹងទាក់ទងរូបភាពនៅខាងដើមមេរៀននេះដោយបៀបណា ?
សេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
ការបានល្អឥតខ្ចោះ គឺជាការបានដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ក្រឹត្យវិន័យដ៏ខ្ពស់ជាងដែលព្រះយេស៊ូវបានបង្រៀននៅក្នុងជំពូកនេះអាចជួយយើងយល់អំពីចរិកលក្ខណៈ និងលក្ខណៈរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ នៅពេលដែលយើងយល់កាន់តែច្បាស់អំពីទ្រង់ទាំងទ្វេ យើងអាចខិតខំប្រឹងប្រែងធ្វើដូចទ្រង់ទាំងទ្វេ ហើយទទួលបានសេចក្តីសង្ឃឹមថាទ្រង់ទាំងទ្វេនឹងជួយយើងដោយអត់ធ្មត់ នៅពេលយើងព្យាយាមរីកចម្រើន ។
សូមអាន នីហ្វៃទី៣ ១២:៤៣–៤៥ និងសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយស្វែងរកអ្វីដែលពួកលោកបង្រៀនអំពីព្រះវរបិតាសួគ៌ និងសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ។
ដោយភាពពុំល្អឥតខ្ចោះជាច្រើន របស់ខ្ញុំ ខ្ញុំមានអំណរគុណដែលដឹងថា យ៉ាងហោចណាស់ព្រះល្អឥតខ្ចោះ—ឧទាហរណ៍ យ៉ាងហោចណាស់ទ្រង់អាចស្រឡាញ់មារសត្រូវរបស់ទ្រង់ ដោយសារតែជាញឹកញាប់ « មនុស្សខាងសាច់ឈាម » ទាំងប្រុស និងស្រី ទាំងអ្នក និងខ្ញុំ ពេលខ្លះយើងគឺជាមារសត្រូវនោះ ។ ខ្ញុំមានអំណរគុណដែលយ៉ាងហោចណាស់ ព្រះអាចប្រទានពរដល់អស់អ្នកដែលធ្វើទុក្ខបៀតបៀនទ្រង់ ដោយសារយើង ទាំងអស់ គ្នា ក៏បានធ្វើទុក្ខបៀតបៀនទ្រង់ពេលខ្លះដែរ ទោះចង់ឬមិនចង់ក្ដី ។ ( ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤១ )
-
តើហេតុអ្វីបានជាវាជាការលួងលោមនៅក្នុងការដឹងថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់សត្រូវរបស់ទ្រង់ទាំងទ្វេ ហើយសូម្បីតែប្រទានពរដល់អស់អ្នកដែលបានប្រើប្រាស់ទ្រង់ទាំងទ្វេផងដែរ ?
-
តើសេចក្ដីស្រឡាញ់ ការជួយ និងការអត់ធ្មត់របស់ទ្រង់ទាំងទ្វេអាចផ្ដល់សេចក្ដីសង្ឃឹមដល់អ្នកនៅថ្ងៃណាមួយដើម្បីសម្រេចបានភាពល្អឥតខ្ចោះដោយរបៀបណា ?
ភាពល្អឥតខ្ចោះ គឺជាដំណើរការដែលអាចធ្វើទៅបានតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ
វាជារឿងធម្មតាទេក្នុងការងឿងឆ្ងល់ ថាតើការបានល្អឥតខ្ចោះនឹងធ្វើទៅរួចដែរឬទេនោះ ។ ប្រសិនបើយើងត្រូវសម្រេចឲ្យបាននូវភាពល្អឥតខ្ចោះដោយខ្លួនឯង ឬប្រសិនបើយើងត្រូវសម្រេចនៅក្នុងជីវិតរមែងស្លាប់របស់យើង នោះវាមិនអាចទៅរួចនោះទេ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៦៩–៧០ និង មរ៉ូណៃ ១០:៣២–៣៣ ដោយស្វែងយល់ពីអ្វីដែលធ្វើឲ្យយើងបានល្អឥតខ្ចោះ ។ សូមពិចារណាធ្វើសេចក្តីយោងឆ្លងវគ្គបទគម្ពីរទាំងនេះជាមួយ នីហ្វៃទី៣ ១២:៤៨ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:១១–១៣ ហើយរកមើលមានចំណុចអ្វីខ្លះដែលខគម្ពីរទាំងនោះបន្ថែមឲ្យយើងកាន់តែយល់ដឹងអំពីភាពល្អឥតខ្ចោះរបស់ព្រះយេស៊ូវគ្រីស្ទ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនដូចខាងក្រោមនេះអំពីនិយមន័យ និងដំណើរការនៃភាពល្អឥតខ្ចោះ ៖
សូមកត់ចំណាំថា ពាក្យ [ ល្អឥតខ្ចោះ ] ពុំមានន័យថា « គ្មានកំហុស » នោះទេ ។…
យើងពុំចាំបាច់ស្រងាកចិត្តទេ បើកិច្ចខិតខំដ៏ខ្លាំងបំផុតរបស់យើងទៅកាន់ភាពល្អឥតខ្ចោះ នៅក្នុងពេលនេះមើលទៅហាក់ដូចជា [ លំបាក ] ក្រៃលែង ឬគ្មានទីបញ្ចប់នោះ ។ ភាពឥតខ្ចោះពុំទាន់អាចកើតឡើងបានទេ ។ មានតែបន្ទាប់ពីដំណើររស់ឡើងវិញ និងតាមរយៈព្រះអម្ចាស់ប៉ុណ្ណោះ ទើបភាពល្អឥតខ្ចោះបានពេញលេញ ។ វារង់ចាំសម្រាប់អស់អ្នកដែលស្រឡាញ់ទ្រង់ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ ។ ( រ័សុល អិម ណិលសុន « Perfection Pending » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៨៨ )
សូមស្រមៃថា អ្នកត្រូវបានសុំឲ្យផ្តល់គំនិតយោបល់ខាងវិញ្ញាណពីរទៅបីនាទីនៅក្នុងសកម្មភាពយុវវ័យរបស់អ្នកនៅពេលក្រោយ ។ ថ្នាក់ដឹកនាំរបស់អ្នកសុំឲ្យអ្នកចែកចាយគំនិតរបស់អ្នកអំពីមូលហេតុដែលការបង្រៀននៅក្នុង នីហ្វៃទី៣ ១២:៤៨ គួរផ្តល់សេចក្តីសង្ឃឹមដល់យើង ។ សរសេរគំនិតរបស់អ្នក ។ សូមបញ្ចូលចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោម ៖
-
តើការបានល្អឥតខ្ចោះមានន័យយ៉ាងណា ? តើវាមានន័យដូចម្ដេចទៅ ?
-
តើអ្វីដែលអ្នកដឹងអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ផ្តល់សេចក្តីសង្ឃឹមដល់អ្នកដើម្បីប្រែក្លាយដូចជាទ្រង់ទាំងទ្វេដោយរបៀបណា ?