« មរមន ១០ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរ៉ូណៃ ១០ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរ៉ូណៃ ១០
ទិដ្ឋភាពទូទៅ
នៅក្នុងសំណេរចុងក្រោយមួយចំនួនរបស់លោក មរ៉ូណៃបានសង្កត់ធ្ងន់ថា ព្រះគឺជាប្រភពនៃសេចក្ដីពិតទាំងអស់ ។ លោកបានបង្រៀនថា ប្រសិនបើយើងទូលសួរព្រះដោយចិត្តស្មោះសរ ដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទនោះយើងអាចដឹងថា ព្រះគម្ពីរមរមនគឺពិតតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ លោកបានថ្លែងទីបន្ទាល់អំពីអំណោយទាន ដែលព្រះបានប្រទានមកដល់បុត្រាបុត្រីរបស់ទ្រង់តាមរយៈព្រះវិញ្ញាណ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ពួកគេ ។ នៅក្នុងខគម្ពីរចុងក្រោយនៃព្រះគម្ពីរមរមន មរ៉ូណៃបានអញ្ជើញមនុស្សទាំងអស់ឲ្យដើរតាមព្រះអង្គសង្គ្រោះ ហើយឲ្យបានភាពល្អឥតខ្ចោះនៅក្នុងទ្រង់ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀនអំពីអ្វីដែលអាចរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
មរ៉ូណៃ ១០:១–៧
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយដល់សិស្សឲ្យដឹងដោយខ្លួនឯងថាព្រះគម្ពីរមរមនគឺពិត ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន មរ៉ូណៃ ១០:១–៧ ដោយរកមើលពាក្យ ឬឃ្លាណាមួយ ដែលជួយដល់ពួកគេឲ្យយល់អំពីអ្វីដែលត្រូវការ ដើម្បីដឹងសេចក្តីពិតអំពីព្រះគម្ពីរមរមន ។
-
វីដេអូ ៖ « Moroni Invites All to Come unto Christ » ( ៨:៣៧; សូមមើលចាប់ពីនាទីទី ៤:៣៩ ដល់នាទីទី ៥:៣២ ) « A Living Testimony » ( ២០:២៩; សូមមើលចាប់ពីនាទីទី ១៣:៥១ ដល់នាទីទី ១៤:៣១ )
-
មាតិកាដែលត្រូវបង្ហាញ ៖ ការណែនាំ សម្រាប់សកម្មភាពដែលបានរៀបចំដោយឃ្លានៃដំបូន្មានរបស់មរ៉ូណៃទាំងបី
-
យោបល់សម្រាប់បង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអំពីការបែងចែកសិស្សជាក្រុមដើម្បីពិភាក្សាឃ្លានៃដំបូន្មានរបស់មរ៉ូណៃទាំងបីដោយប្រើប្រាស់មាតិកាដែលមានក្នុងមេរៀននេះ ។ ត្រូវប្រាកដថាបានចម្លងមាតិកាសម្រាប់ក្រុមនីមួយៗ ហើយចែកវាជាមួយពួកគេនៅក្នុងឈែត ឬតាមរយៈអ៊ីមែល ដើម្បីណែនាំអំពីការពិភាក្សារបស់ពួកគេ ។
ចំណេះចំណានខាងគោលលទ្ធិ ៖ មរ៉ូណៃ ១០:៤–៥
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ មរ៉ូណៃ ១០:៤–៥ ពន្យល់អំពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យទន្ទេញចាំសេចក្តីយោងបទគម្ពីរ និងវគ្គបទគម្ពីរគន្លឹះសម្រាប់ មរ៉ូណៃ ១០:៤–៥ ៖ « សូមសួរដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ។ … ហើយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។
-
យោបល់សម្រាប់បង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សមានពេលវេលាដើម្បីរៀបចំចម្លើយរបស់ពួកគេចំពោះការចុះផ្សាយ « សំណួរ និងចម្លើយ » សូមពិចារណាផ្តល់ពេលវេលាដល់ពួកគេដើម្បីចែកចាយ ។ ការណ៍នេះអាចត្រូវបានធ្វើឡើងជាដៃគូ ជាក្រុមតូចៗនៅក្នុងមុខងារបំបែកក្រុម ឬជាមួយសិស្សក្នុងថ្នាក់ទាំងមូល ។
មរ៉ូណៃ ១០:៨–២៥
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយដល់សិស្សស្វែងរកអំណោយទាននៃព្រះវិញ្ញាណ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរៀនអំពីអំណោយទាននៃព្រះវិញ្ញាណ ។ ពួកគេអាចប្រើប្រាស់ជំនួយនៅក្នុងការសិក្សាព្រះគម្ពីរ ដូចជាអត្ថបទGospel Topics «°Spiritual Gifts°» នៅលើគេហទំព័រ (°topics.ChurchofJesusChrist.org°)°។
-
វីដេអូ ៖ « Serve with the Spirit » ( ១៩:១២; សូមមើលចាប់ពីនាទីទី ៥:៣៣ ដល់នាទីទី ៥:៤៨ )
មរ៉ូណៃ ១០:២៦–៣៤
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយដល់សិស្ស « ចូរមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » ( មរ៉ូណៃ ១០:៣២ ) ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកដោយរៀបចំខ្លួនត្រៀមចែកចាយអ្វីដែលពួកគេគិតថាជាអត្ថន័យនៃឃ្លា « ចូរមករកព្រះគ្រីស្ទ » ។ សិស្សអាចស្វែងរកឃ្លានៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ប្រសិនបើពួកគេត្រូវការជំនួយ ។
-
វត្ថុ ៖ វត្ថុមួយចំនួន ( ឬរូបភាពវត្ថុ ) ដែលមានគោលបំណងផ្សេងគ្នា
-
មាតិកាដែលត្រូវបង្ហាញ ៖ បញ្ជី តារាង នៃការអញ្ជើញរបស់ មរ៉ូណៃ និងការសន្យារបស់ព្រះវរបិតាសួគ៌
-
វីដេអូ ៖ « Come unto Christ: 2014 Theme Song » ( ៤:៤៨ )
-
យោបល់សម្រាប់បង្រៀនតាមសន្និសីទវីដេអូ ៖ សិស្សអាចប្រើប្រាស់មុខងារឈែតដើម្បីចែកចាយអំពីអត្ថន័យនៃការអញ្ជើញ និងការសន្យារបស់ មរ៉ូណៃ ដោយចេញពីគំនិតរបស់ពួកគេផ្ទាល់ ( សូមមើល មរ៉ូណៃ ១០:៣០–៣៤ ) ។
វាយតម្លៃការរៀនសូត្ររបស់អ្នក ទី១០
គោលបំណងមេរៀន ៖ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យវាយតម្លៃការរីកចម្រើន ដែលពួកគេបានដកពិសោធកន្លងមកក្នុងអំឡុងពេលសិក្សាព្រះគម្ពីរមរមនរបស់ពួកគេនៅឆ្នាំនេះ ។
-
ការរៀបចំសិស្ស ៖ សិស្សអាចពិចារណាការសិក្សារបស់ពួកគេអំពីព្រះគម្ពីរមរមន ហើយរៀបចំចែកចាយចំណេះដឹង ឬសេចក្តីពិតដែលពួកគេបានរៀន ដែលបានបង្កើនសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះយេស៊ូវគ្រីស្ទ ។
-
យោបល់សម្រាប់បង្រៀនតាមសន្និសីទវីដេអូ ៖ សម្រាប់ផ្នែក « តើអ្នកយល់ដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? » សូមពិចារណាអនុញ្ញាតឲ្យសិស្សប្រើប្រាស់ក្តារខៀន ឬមុខងារឈែត ដើម្បីចែកចាយសេចក្ដីពិត ដែលពួកគេបានរៀនមកពីព្រះគម្ពីរមរមនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។