ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ មរ៉ូណៃ ១០:៤–៥—« ដោយ​ព្រះចេស្ដានៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះអ្នករាល់គ្នា​អាចស្គាល់​សេចក្ដីពិត​នៃ​គ្រប់ការណ៍​ទាំងអស់ »


« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ មរ៉ូណៃ ១០:៤–៥ —‹ ដោយ​ព្រះចេស្ដានៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះអ្នករាល់គ្នា​អាច​ស្គាល់​សេចក្ដីពិត​នៃគ្រប់ការណ៍​ទាំងអស់ ›’ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ មរ៉ូណៃ ១០:៤–៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ មរ៉ូណៃ ១០:៤–៥

« ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នករាល់គ្នា​អាចស្គាល់​សេចក្ដីពិត​នៃគ្រប់ការណ៍​ទាំងអស់ » ។

យុវជន​កំពុង​អធិស្ឋាន

នៅក្នុង​ការសិក្សា​របស់​អ្នកអំពី មរ៉ូណៃ ១០:១–៧ អ្នក​បានសិក្សា​មក​ហើយថា ប្រសិនបើ​យើង​ទូលសួរ​ព្រះ​ដោយ​ចិត្ត​ស្មោះសរ ដោយ​ស្មោះអស់​ពី​ចិត្ត ដោយ​មាន​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ នោះ​យើង​អាច​ដឹងថា ព្រះគម្ពីរ​មរមន គឺជា​សេចក្តីពិត​តាមរយៈព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះសម្រាប់ មរ៉ូណៃ ១០:១–៧ ពន្យល់​គោលលទ្ធិ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

សូមជួយ​សិស្សឲ្យ​យល់ថា ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​គឺជា​គំរូ​ដ៏ទេវភាព ។ នៅក្នុង​ព្រះគម្ពីរ ព្រះអម្ចាស់​អញ្ជើញ​បុត្រាបុត្រី​ទាំងអស់​របស់ទ្រង់​ឲ្យ​ចូរសូម ចូររក និង​ចូរគោះ ( ឧទាហរណ៍ សូម​មើល ម៉ាថាយ ៧:៧–៨; នីហ្វៃទី១ ១៥:១១; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១៨; ៤២:៦១ ) ។ នៅពេល​ដែល​សិស្ស​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ សូម​រំឭក​ពួកគេ​ឲ្យ​ស្មោះត្រង់ និង​អត់ធ្មត់​ក្នុង​ការស្វែងរក​ចម្លើយ ។ សូម​ថ្លែង​ទីបន្ទាល់​ថា យើង​អាច​ពឹង​ផ្អែក​លើ​ព្រះវរបិតាសួគ៌ ដើម្បី​បើក​សម្ដែង​សេចក្ដីពិត​ដល់​គំនិត និង​ចិត្ត​របស់យើង ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ទន្ទេញ​ចាំ​សេចក្តី​យោង​បទគម្ពីរ និង​វគ្គបទ​គម្ពីរគន្លឹះ​សម្រាប់ មរ៉ូណៃ ១០:៤–៥ ៖ « សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ ។ … ហើយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​យកទៅ​បង្រៀន​បន្ទាប់ពី​មេរៀន « មរ៉ូណៃ ១០:១–៧ » ដែលជា​មេរៀន​បរិបទ​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ មរ៉ូណៃ ១០:៤–៥ ។ ប្រសិនបើ​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវប្តូរ​ទៅ​សប្តាហ៍​ផ្សេង សូម​ប្រាកដ​ថា មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​ត្រូវបាន​បង្រៀន​នៅអំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ទន្ទេញ និង​ពន្យល់

អ្នក​អាច​ចាប់ផ្តើម​ដោយ​អញ្ជើញ​សិស្ស​ណា​ដែល​បាន​បញ្ចប់​សកម្មភាព​ត្រៀម​ខ្លួន ឲ្យ​សូត្រ​សេចក្តីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លាបទ​គម្ពីរ​គន្លឹះ​សម្រាប់ មរ៉ូណៃ ១០:៤–៥ ចេញពី​ការចងចាំ ។

សកម្មភាព​ខាងក្រោម​អាច​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ជួយ​សិស្ស ប្រសិនបើ​ពួកគេ​មិន​បាន​ធ្វើ​សកម្មភាព​នេះ​មុនពេល​ចូលរៀន ។ សិស្ស​អាច​ប្តូរ​វេន​គ្នា​ធ្វើ​ផ្នែក​ខាងក្រោម​នីមួយៗ​ឡើងវិញ​ជាមួយ​ដៃគូ រហូត​ទាល់តែ​ពួកគេ​អាច​សូត្រ​សេចក្តីយោង និង​ឃ្លាបទ​គម្ពីរ​គន្លឹះ​ទាំងមូល​ដោយ​ខ្លួនឯង​បាន ។

  • មរ៉ូណៃ ១០:៤–៥

  • « សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ

  • ដោយ​ស្មោះអស់​ពីចិត្ត ដោយមាន​សេចក្ដីជំនឿ​ជឿដល់​ព្រះគ្រីស្ទ …

  • ហើយ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

  • នោះ​អ្នក​រាល់គ្នា​អាច​ស្គាល់​សេចក្ដីពិត​នៃ​គ្រប់ការណ៍​ទាំងអស់ » ។

សូមស្តាប់​ដោយ​យក​ចិត្ត​ទុកដាក់​ចំពោះ​ចម្លើយ​របស់សិស្ស​ចំពោះ​សំណួរ​ខាងក្រោម ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​របៀប​ដែល​ពួកគេ​យល់ច្បាស់​អំពីអ្វី ដែល​មរ៉ូណៃ​បាន​បង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​នេះ ។

  • តើ​នរណា​ម្នាក់​អាច​ធ្វើអ្វីខ្លះ​បាន​ដើម្បី​ទទួល​បាន​ទីបន្ទាល់​ថា ព្រះគម្ពីរ​មរមន គឺជា​សេចក្តីពិត ?

ការអនុវត្ត​ជាក់ស្តែង

សូមផ្តល់​ឱកាស​មួយ​ឲ្យ​សិស្ស​ពិនិត្យមើល​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ឡើងវិញ ។ វិធី​មួយ​ដើម្បី​ធ្វើ​រឿងនេះ គឺ​សុំ​ឲ្យ​សិស្ស​ជ្រើសរើស​គោលការណ៍​មួយ​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ហើយ​ពន្យល់​ពី​របៀប​ដែល​វា​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

សូម​ពិចារណា​ប្រើប្រាស់​រឿង​មួយ ឬ​ច្រើន​ខាងក្រោម បន្ថែមទៀត​ទាក់ទង​នឹង​សិស្ស​របស់អ្នក ដើម្បី​ជួយ​ពួកគេ​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

ការណែនាំ​ផ្សេងទៀត​អាច​រក​បាន​នៅក្នុង​ផ្នែក « សកម្មភាព​រៀនសូត្រ​បន្ថែម » នៅចុង​បញ្ចប់នៃ​មេរៀន​នេះ ។

សូម​ស្រមៃ​គិតពី​ស្ថានភាព​ខាងក្រោម ដែល​ត្រូវ​បាន​ចុះផ្សាយ​នៅក្នុង​ផ្នែក « សំណួរ និង​ចម្លើយ » នៃ​ទស្សនាវដ្តី ដើម្បី​កម្លាំង​យុវជន ។ ដើម្បី​មើល​ឧទាហរណ៍​មួយ សូម​មើល ការចេញផ្សាយ​ថ្មីៗ​នេះ​នៅ គេហទំព័រ ChurchofJesusChrist.org°។

  • « ខ្ញុំ​បាន​ក្លាយជា​សមាជិក​មួយ​រូប​នៃ​សាសនា​ចក្រ​ពេញ​មួយ​ជីវិត​របស់ខ្ញុំ ។ ខ្ញុំ​ព្យាយាម​រក្សា​បទបញ្ញត្តិ អាន​ព្រះគម្ពីរ​របស់ខ្ញុំ អធិស្ឋាន ហើយ​ទៅ​ព្រះវិហារ ។ ខ្ញុំ​បាន​ឮ​មនុស្ស​ផ្សេងទៀត​ចែកចាយ​ពី​បទ​ពិសោធន៍​របស់​ពួកគេ​អំពី​ការដឹងថា​ព្រះគម្ពីរ​មរមន​គឺជា​សេចក្តីពិត ។ តើ​មូលហេតុ​អ្វី​បានជា​ព្រះ​មិន​បានប្រទាន​បទពិសោធ​បែបនេះ​មកដល់​ខ្ញុំ ?

សូម​បែងចែក​សិស្ស​ទាំងឡាយ​ជា​ក្រុម​តូចៗ ។ ពួកគេ​អាច​ពិភាក្សា​អំពី​របៀប​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាច​ជួយ​ដល់​នរណា​ម្នាក់​ដែល​មាន​ការព្រួយបារម្ភ​ដូច​បុគ្គល​នៅក្នុង​សាច់រឿង​ខាងលើ ។

  • តើ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​មួយណា ដែល​អ្នក​នឹង​ណែនាំ​បុគ្គល​នេះ​ឲ្យ​គិត​មុនគេ ? ហេតុអ្វី ?

  • តើ​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង មរ៉ូណៃ ១០:៤–៥ អាច​ជួយ​ដល់​អ្នក​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ចំពោះ​ស្ថានភាព​នេះ​បាន​យ៉ាងដូចម្ដេច ?

នៅពេល​ដែល​សិស្ស​ចែកចាយ សូម​ប្រាកដ​ថា ពួកគេ​ដឹងថា មិនមាន​ចម្លើយ​ណា​ដែលត្រូវ ឬ​ខុស​នោះទេ ។ នៅក្នុង​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ ប្រសិនបើ​អ្នក​សង្កេត​ឃើញថា សិស្ស​នៅក្នុង​ថ្នាក់​មិនបាន​លើកឡើង​ពី​គោលការណ៍​ទាំងបី​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ​ទេ អ្នក​អាច​សួរ​សំណួរ​អំពី​គោលការណ៍​ណា ដែល​ពួកគេ​មិនបាន​លើកឡើង ។ អ្នក​ប្រហែល​ជា​ចង់​ប្រើប្រាស់​សំណួរ​មួយ​ចំនួន​ខាងក្រោម​ជា​ផ្នែក​មួយ​នៅក្នុង​ការពិភាក្សា​នេះ ។

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែលបាន​តែងតាំងដ៏​ទេវភាព

  • តើ​ពាក្យ ឬ​ឃ្លា​មួយណា​នៅក្នុង មរ៉ូណៃ ១០:៤–៥ ដែល​អ្នក​នឹង​លើកទឹកចិត្ត​ដល់​បុគ្គល​ម្នាក់​នេះ​ឲ្យ​សិក្សា និង​យល់​កាន់តែ​ច្បាស់​ថែមទៀត ? ហេតុអ្វី ?

  • តើ​មាន​ប្រភព​ណាខ្លះ​ដែល​ទទួល​បាន​ការចាត់តាំង​ពីព្រះ ដែល​អាច​ជួយ​ដល់​បុគ្គល​រូប​នេះ​ឲ្យ​ទទួល​បាន​សាក្សី​ផ្ទាល់ខ្លួន​អំពី​សេចក្តីពិត​នៃ​ព្រះគម្ពីរ​មរមន ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​វា​មាន​លក្ខណៈ​ដូចម្ដេច​ក្នុងការ​អនុវត្ត​ទៅលើ​ការអញ្ជើញ​មួយ​ចំនួន​របស់​មរ៉ូណៃ​មកពី មរ៉ូណៃ ១០:៤–៥ ក្នុង​ស្ថានភាព​បែបនេះ ? តើ​ទាំងនេះ​ទាក់ទង​នឹង​ការប្រព្រឹត្ត​ដោយ​សេចក្តីជំនឿ​យ៉ាង​ដូចម្តេច ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ការប្រើ​ទស្សន​ដ៏​អស់កល្ប​មួយ

  • តើ​សេចក្ដី​ពិត​អ្វីខ្លះ​អំពី​ព្រះ របៀប​ដែល​ទ្រង់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុត្រាបុត្រី​របស់ទ្រង់ និង​ទស្សនៈ​របស់​ទ្រង់​អាច​ជួយ​នរណា​ម្នាក់​ក្នុង​ស្ថានភាព​នេះ ?

  • តើ​អ្នក​អាច​ប្រើប្រាស់​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង មរ៉ូណៃ ១០:៤–៥ ដើម្បី​ជួយ​ឆ្លើយ​សំណួរ​ផ្សេងទៀត​ដែល​មិន​ទាក់ទង​នឹង​ព្រះគម្ពីរ​មរមន​បាន​ដោយ​របៀបណា ?

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ

សកម្មភាព​រំឭកឡើងវិញ​មាន​ដូច​ខាងក្រោម​នេះ គួរតែ​ប្រើប្រាស់​នៅក្នុង​មេរៀន​មួយ​ដែល​ត្រូវ​បង្រៀន​បន្ទាប់​នៅក្នុង​ពេលឆាប់ៗ​ខាងមុខនេះ ។

សូម​រំឭក​សិស្ស​អំពី​សកម្មភាព​ដែល​ពួកគេ​បានធ្វើ​ដើម្បី​ទន្ទេញ​វគ្គបទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ « មរ៉ូណៃ ១០:៤–៥ ៖ សូម​សួរ​ដោយ​មាន​ចិត្តស្មោះសរ និង​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ។ … ហើយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់​គ្នា​អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ។ សូមអញ្ជើញ​សិស្ស​ណា​ដែល​ចាំ​ការទន្ទេញ​នេះ ឲ្យ​សូត្រ​ទៅកាន់​សិស្ស​នៅក្នុង​ថ្នាក់ ។ ប្រសិនបើ​អ្នក​ផ្សេង​ទៀត​ត្រូវការ​ជំនួយ សូម​ពិចារណា​បង្ហាញ​សេចក្តីយោង និង​ឃ្លាបទ​គម្ពីរ​គន្លឹះ​នៅលើ​ក្ដារខៀន ។ សូម​លុប​ពីរបី​ពាក្យ​ម្តងៗ ហើយ​ឲ្យ​សិស្ស​សូត្រ​ឃ្លា​នោះ​រហូត​ដល់​ពួកគេ​ចាំ ។