គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៩ ខែ ឧសភា ។ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ផ្ដល់​ពរជ័យ​ដល់​ខ្ញុំ​រាល់ថ្ងៃ​យ៉ាង​ដូចម្តេច ? គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦–៤៨


« ថ្ងៃទី ៩ ខែ ឧសភា ។ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ផ្ដល់​ពរជ័យ​ដល់​ខ្ញុំ​រាល់ថ្ងៃ​យ៉ាង​ដូចម្តេច ? គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៦–៤៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៩ ខែ ឧសភា ។ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ផ្ដល់​ពរជ័យ​ដល់​ខ្ញុំ​រាល់ថ្ងៃ​យ៉ាង​ដូចម្តេច ? »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១

យុវនារី​ម្នាក់​កំពុង​អធិស្ឋាន

ថ្ងៃទី ៩ ខែ ឧសភា ។

តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ផ្ដល់​ពរជ័យ​ដល់​ខ្ញុំ​រាល់ថ្ងៃ​យ៉ាង​ដូចម្តេច ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦–៤៨

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម ឬ​ថ្នាក់ រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ​​បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុនបាវចនា​ក្រុម​យុវនារី ។ រួច​ហើយ សូម​ដឹកនាំ​ការពិភាក្សា​អំពី​ចំណុច​ដូច​ខាងក្រោម​នេះ ហើយ​ដាក់​ផែនការ​ពី​របៀប​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ( បងប្អូន​អាច​សម្រេច​ចិត្ត​នៅក្នុង​ការប្រជុំ​គណៈប្រធាន​ថា ចំណុច​មួយ​ណា​ដែល​ត្រូវ​ពិភាក្សា ) ៖

  • កូរ៉ុម ឬ​ថ្នាក់​របស់​យើង ។ តើ​នរណា​ត្រូវការ​ជំនួយ និង​ការអធិស្ឋាន​របស់​យើង ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ដល់​ពួកគេ ? តើ​យើង​គួរ​អញ្ជើញ​នរណា​ឲ្យ​មកចូលរួម​សកម្មភាព​នាពេល​ខាង​មុខ​នេះ ?

  • កាតព្វកិច្ច ឬ​ទំនួល​ខុសត្រូវ​របស់​យើង ។ តើ​យើង​បាន​បំពេញ​កិច្ចការ​អ្វីខ្លះ ? តើ​យើង​ត្រូវ​ធ្វើ​កិច្ចការ​អ្វីខ្លះ ? តើ​យើង​បាន​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ហើយ​តើ​យើង​អាច​អញ្ជើញ​មនុស្ស​ដទៃ​នា​ពេលនេះ​ដោយ​របៀប​ណា ?

  • ជីវិត​របស់​យើង ។ តើ​បទពិសោធន៍​ថ្មីៗ​អ្វីខ្លះ​ដែល​បាន​ពង្រឹង​ទីបន្ទាល់​របស់​យើង ? តើ​មាន​អ្វី​កំពុង​កើតឡើងនៅ​​ក្នុង​ជីវិត​យើង ហើយ​តើ​យើង​អាច​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​តាម​របៀប​ណា ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​ដូច​ខាងក្រោម​នេះ​តាម​ការគួរ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​កូរ៉ុម ឬ​ថ្នាក់​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​យុវវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

សមាជិក​ពីដើម​ជាច្រើន​នៃ​សាសនាចក្រ​ដែល​ត្រូវ​បាន​ស្ដារ​ឡើងវិញ បាន​អាន​អំពី​ការបើក​សម្ដែង​ខាង​វិញ្ញាណ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ព្រះគម្ពីរ ( សូមមើល កិច្ចការ ២:១–៤; ១៣:៥២; កូរិនថូស​ទី​១ ១២:៤–១១; នីហ្វៃ​ទី​៣ ១៩ ) ។ នៅពេល​សមាជិក​កូរ៉ូម ឬ​ថ្នាក់​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦–៤៨ នៅ​សប្ដាហ៍​នេះ នោះ​ពួកគេ​អាច​បាន​រៀន​ថា ព្រះអម្ចាស់​អន្ទះសា​ចង់​បង្រៀន​ពួកបរិសុទ្ធ​ទាំងនេះ​អំពី​ពរជ័យ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នាំ​មក​ក្នុង​ជីវិត​របស់​ពួកគេ​បាន ។ តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​បង្រៀន​បងប្អូន​ពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ផ្ដល់​ពរជ័យ​ដល់​បងប្អូន ? តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ដែល​បងប្អូន​បង្រៀន​ក្នុង​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​របស់​ពួកគេ​ដោយ​របៀប​ណា ?

ដើម្បី​ជួយ​បងប្អូន​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​បំផុស​គំនិត​ដល់​កូរ៉ុម ឬ​ថ្នាក់​របស់​បងប្អូន​ឲ្យ​ស្វែងរក​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ បងប្អូន​អាច​រំឭក « តួនាទី​ព្រះវិញ្ញាណ​បរិសុទ្ធ » នៅក្នុង​សៀវភៅ ពិត​ចំពោះ​សេចក្ដី​ជំនឿ ( [ ឆ្នាំ ២០០៤ ] ទំព័រ ១៤១ ) និង​សារលិខិត​របស់​អែលឌើរ ហ្គែរី អ៊ី ស្ទីវិនសិន « How Does the Holy Ghost Help You? »( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១១៧–១២០ ) ។

យុវនារី​កំពុង​អាន​ព្រះគម្ពីរ​នៅក្នុង​ថ្នាក់

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​យល់ និង​បង្រៀន​ពី​សេចក្តីពិត​នៃ​ដំណឹងល្អ ។

រៀន​ជាមួយគ្នា

ព្រះគម្ពីរ​ផ្ដល់​គំរូ​ជាច្រើន​អំពី​អំណោយទាន​ខាង​វិញ្ញាណ ។ តើ​បងប្អូន​អាច​ជួយ​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ថា អំណោយទាន​ទាំងនេះ​អាច​បើក​សម្ដែង​នៅ​ក្នុង​ជីវិត​របស់​យើង​សព្វ​ថ្ងៃ​តាម​របៀប​ណា ? បងប្អូន​អាច​ចាប់ផ្ដើម​ដោយ​ការអញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន នូវ​អំណោយទាន​ខាង​វិញ្ញាណ​មួយ​ដែល​បាន​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៦:៧–៣៣ ហើយ​ពិភាក្សា​ពី​របៀប​ដែល​ពួកគេ​បាន​ឃើញ​វា​កើតឡើង​នៅក្នុង​ជីវិត​របស់​ពួកគេ ឬ​ជីវិត​របស់​នរណាម្នាក់​ដែល​ពួកគេ​ស្គាល់ ។

បន្ថែម​លើ​អំណោយទាន​នៃ​ព្រះវិញ្ញាណ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​ពរជ័យ​ដល់​យើង​តាម​របៀប​ជាច្រើន​ផ្សេងទៀត ។ បងប្អូន​អាច​ប្រើ​សកម្មភាព​មួយ ឬ​ច្រើន​ខាងក្រោម​នេះ​ដើម្បី​ជួយ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ការណ៍​នេះ ។

  • ពេលខ្លះ​យើង​គិត​ថា យើង​ត្រូវការ​ព្រះវិញ្ញាណ​បរិសុទ្ធ​សម្រាប់​តែ​ការសម្រេច​ចិត្ត ឬ​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ជីវិត​របស់​យើង​តែ​ប៉ុណ្ណោះ ។ តើ​បងប្អូន​អាច​ជួយ​ដល់​អ្នក​ដែល​បងប្អូន​បង្រៀន​ឲ្យ​ស្គាល់​ពី​អំណាច​ជាច្រើន​ទៀត​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ធ្វើ​សម្រាប់​ពួកគេ​ដោយ​របៀប​ណា ? បងប្អូន​អាច​បំបែក​កូរ៉ុម ឬ​ថ្នាក់​ទៅ​ជា​ក្រុម​តូចៗ ហើយ​ចាត់​ឲ្យ​ក្រុម​នីមួយៗ​អាន​បទគម្ពីរ​មួយ ឬ​ច្រើន​មកពី « ធនធាន​គាំទ្រ » ។ បុគ្គល​ម្នាក់​មកពី​ក្រុម​នីមួយៗ​អាច​ចែកចាយ​​អ្វី​ដែល​ពួកគេ​បាន​រៀន ។ រួច​ហើយ សូម​អញ្ជើញ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ម្នាក់ៗ​ឲ្យ​ធ្វើ​បញ្ជី​មួយ​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ប្រទាន​ពរជ័យ​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ ។ កាល​ពួកគេ​ចែកចាយ​បញ្ជី​របស់​ពួកគេ នោះ​ពួកគេ​អាច​ជជែក​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​ជាមួយ​នឹង​ពួកគេ​ពេញ​មួយ​ថ្ងៃ​រាល់ថ្ងៃ ។

  • របៀប​មួយ​ទៀត​ដើម្បី​ជួយ​អស់​អ្នក​ដែល​បងប្អូន​បង្រៀន​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ពួកគេ​នោះ គឺ​ការសរសេរ​សំណួរ​ដូច​តទៅ​នេះ​ដាក់​លើ​ក្ដារខៀន ៖ តើ​យើង​ដឹង​អ្វីខ្លះ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ? តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ដូចម្តេច ? រួចហើយ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​ស្វែងរក​ចម្លើយ​នៅក្នុង​សារលិខិត​របស់​អែលឌើរ ហ្គែរី អ៊ី ស៊ីវិនសិន « How Does the Holy Ghost Help You? »( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១១៧–១២០ ) ។ ពួកគេ​ក៏​អាច​រក​ចម្លើយ​បាន​តាមរយៈ​ការរំឭក « តួនាទី​​ព្រះវិញ្ញាណ​បរិសុទ្ធ » នៅក្នុង ពិត​ចំពោះ​សេចក្ដីជំនឿ ( ទំព័រ ១៤១ ) ផងដែរ ។ បើ​សមរម្យ សូម​ចែកចាយ​បទពិសោធន៍​ដែល​បងប្អូន​ជាមួយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​អញ្ជើញ​យុវវ័យ​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។

  • សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​អាន « វិវរណៈ​ផ្ទាល់​ខ្លួន » ឬ « រៀន​ដើម្បី​ដឹង​ពី​​ការបំផុស​នៃ​ព្រះវិញ្ញាណ » នៅក្នុង​ជំពូក​ទី ៤ នៃ​សៀវភៅ​ប្រកាស​ដំណឹងល្អ​របស់​យើង ( [ ឆ្នាំ ២០១៩ ] ទំព័រ ៩១–៩២, ៩៨–៩៩ ) ។ រួច​ហើយ ពួកគេ​អាច​សម្ដែង​ថា ពួកគេ​គឺជា​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​កំពុង​បង្រៀន​នរណាម្នាក់ ដែល​មិន​ធ្លាប់​បាន​ឮ​ពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​យើង​បាន ។ តើ​ពួកគេ​នឹង​និយាយ​អ្វីខ្លះ​ទៅកាន់​បុគ្គល​នោះ ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ប្រព្រឹត្ត​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ តើ​មេរៀន​ថ្ងៃនេះ​ទាក់ទង​នឹង​គោលដៅ​ផ្ទាល់ខ្លួន ដែល​ពួកគេ​បាន​ដាក់​យ៉ាង​ដូចម្ដេច ? ប្រសិនបើ​ពួកគេ​ចង់ សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ។

ធនធាន​​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ព្រះអង្គ​សង្គ្រោះ​បាន​ចែកចាយ​ដំណើររឿង​សាមញ្ញៗ រឿង​ប្រៀបធៀប និង​ឧទាហរណ៍​ពី​ជីវិត​ពិត​ដើម្បី​បង្រៀន​តាម​របៀប​មួយ ដែល​ធ្វើឲ្យ​ពួកសិស្ស​របស់​ទ្រង់​យល់​បាន ។ តើ​បងប្អូន​អាច​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​អ្វីខ្លះ​ជាមួយ​យុវវ័យ ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ពី​តួនាទី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​មាន​អារម្មណ៍​ចង់​ស្វែងរក​បទពិសោធន៍​បែប​នោះដែរ ? ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ ២០១៦ ] ទំព័រ ២២ ) ៕