« ថ្ងៃទី ២៥ ខែ មេសា ។ តើខ្ញុំអាចកាន់តែក្លាយដូចជាព្រះគ្រីស្ទនៅក្នុងការបម្រើរបស់ខ្ញុំដល់មនុស្សដទៃដោយរបៀបណា ? គោលលទ្ធិ និង សេចក្តីសញ្ញា ៤១–៤៤ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៥ ខែ មេសា ។ តើខ្ញុំអាចកាន់តែក្លាយដូចជាព្រះគ្រីស្ទនៅក្នុងការបម្រើរបស់ខ្ញុំដល់មនុស្សដទៃដោយរបៀបណា ? »ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១
ថ្ងៃទី ២៥ ខែ មេសា
តើខ្ញុំអាចកាន់តែក្លាយដូចជាព្រះគ្រីស្ទនៅក្នុងការបម្រើរបស់ខ្ញុំដល់មនុស្សដទៃដោយរបៀបណា ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់នៅក្នុងកូរ៉ុម ឬគណៈប្រធានថ្នាក់ រយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវបាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ឬ បាវចនាក្រុមយុវនារី ។ រួចហើយ សូមដឹកនាំការពិភាក្សាអំពីចំណុចដូចខាងក្រោមនេះ ហើយដាក់ផែនការពីរបៀបដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ( បងប្អូនអាចសម្រេចចិត្តនៅក្នុងការប្រជុំគណៈប្រធានថា ចំណុចមួយណាដែលត្រូវពិភាក្សា ) ៖
-
កូរ៉ុម ឬថ្នាក់របស់យើង ។ តើនរណាថ្មីនៅក្នុងវួដរបស់យើង ហើយតើយើងអាចជួយពួកគេឲ្យមានអារម្មណ៍ទទួលស្វាគមន៍ដោយរបៀបណា ? តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យពេលវេលារបស់យើងនៅក្នុងការប្រជុំកូរ៉ុម ឬថ្នាក់កាន់តែមានអត្ថន័យ ?
-
កាតព្វកិច្ច ឬទំនួលខុសត្រូវរបស់យើង ។ តើយើងមានកាតព្វកិច្ច និងទំនួលខុសត្រូវណាខ្លះក្នុងនាមជាយុវជន ឬយុវនារី ? តើយើងអាចបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវនោះឲ្យកាន់តែប្រសើរដោយរបៀបណា ?
-
ជីវិតរបស់យើង ។ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីកាន់តែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ហើយទទួលបានព្រះចេស្ដារបស់ទ្រង់នៅក្នុងជីវិតរបស់យើង ? តើយើងត្រូវធ្វើអ្វីខ្លះដើម្បីជួយក្រុមគ្រួសាររបស់យើងឲ្យមករកទ្រង់ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើនូវអ្វីដែលត្រឹមត្រូវដូចខាងក្រោមនេះ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកកូរ៉ុម ឬថ្នាក់អំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងពេលនៃការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
នៅពេលដែលព្រះអម្ចាស់បានត្រាស់បង្គាប់ឲ្យពួកបរិសុទ្ធប្រជុំគ្នានៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ មនុស្សជាច្រើនបានចាកចេញពីផ្ទះរបស់ពួកគេដោយស្មោះត្រង់ ហើយបានធ្វើដំណើរទៅទីនោះ ។ ប៉ុន្ដែការផ្លាស់ប្ដូរនេះមិនត្រឹមតែអំពីការរស់នៅក្នុងកន្លែងថ្មីមួយនោះទេ—វាក៏អំពីការរស់នៅតាមរបៀបថ្មីមួយដែរ ។ សមាជិកកូរ៉ូម ឬថ្នាក់អាចបានសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១–៤៤ នៅសប្ដាហ៍នេះ ហើយបានរៀនអំពីការផ្លាស់ប្ដូររបស់ពួកបរិសុទ្ធទៅទីក្រុងខឺតឡង់ និងច្បាប់ដែលព្រះអម្ចាស់បានបើកសម្ដែងដល់ពួកគេនៅទីនោះ ។ ក្នុងចំណោមរឿងផ្សេងៗទៀត ព្រះអម្ចាស់បានរំពឹងចង់ឲ្យពួកបរិសុទ្ធរួបរួមសាមគ្គីគ្នា កាលពួកគេស្រឡាញ់ និងបម្រើគ្នាទៅវិញទៅមក ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០–៣១, ៣៨–៣៩, ៤៥; ៤៤:៦ ) ។ តើបងប្អូនអាចចែកចាយបទពិសោធន៍អ្វីខ្លះ ដែលបានជួយសមាជិកកូរ៉ូម ឬថ្នាក់របស់បងប្អូនឲ្យដឹងអំពីសារសំខាន់នៃការបម្រើដូចជាព្រះគ្រីស្ទ ?
ដើម្បីជួយបងប្អូនឲ្យរៀបចំខ្លួនបង្រៀនអំពីការបម្រើឲ្យដូចជាព្រះគ្រីស្ទ បងប្អូនអាចរំឭក « ការបម្រើ » នៅក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជន ( [ ឆ្នាំ ២០១១ ] ទំព័រ ៣២–៣៣ ) និងសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « The Second Great Commandment » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩៦–១០០ ) ។
រៀនជាមួយគ្នា
ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីការបម្រើដូចជាព្រះគ្រីស្ទ បងប្អូនអាចសរសេរនៅលើក្ដារខៀននូវឃ្លា « ចូររស់នៅជាមួយគ្នាដោយនូវសេចក្ដីស្រឡាញ់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៥ ) ។ សូមអញ្ជើញសមាជិកកូរ៉ុម ឬថ្នាក់របស់បងប្អូនឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០–៣១, ៣៨–៣៩, ៤៥៤៤:៦ហើយកត់ត្រាពីរបៀបដែលព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យពួកបរិសុទ្ធបម្រើដល់គ្នាទៅវិញទៅមក ។ តើយើងមានឱកាសអ្វីខ្លះ ទាំងនៅក្នុងគេហដ្ឋានរបស់យើង និងនៅខាងក្រៅ ដើម្បីបម្រើដល់អស់អ្នកទាំងឡាយណាដែលត្រូវការខាងរូបកាយ សតិអារម្មណ៍ ឬខាងវិញ្ញាណ ? សូមជ្រើសរើសយោបល់ខាងក្រោមនេះដើម្បីបំផុសគំនិតដល់សមាជិកកូរ៉ូម ឬថ្នាក់របស់បងប្អូនឲ្យផ្ដល់ការបម្រើដូចជាព្រះគ្រីស្ទទៅដល់មនុស្សដទៃ ។
-
ដើម្បីជួយសមាជិកកូរ៉ូម ឬថ្នាក់ឲ្យរៀនអំពីគំរូនៃការបម្រើរបស់ព្រះអង្គសង្គ្រោះ បងប្អូនអាចចាត់ឲ្យបុគ្គលម្នាក់ៗអានវគ្គបទគម្ពីរមួយអំពីការបម្រើរបស់ព្រះអង្គសង្គ្រោះទៅដល់នរណាម្នាក់ ( សូមមើល « ធនធានគាំទ្រ » ) ។ បុគ្គលម្នាក់ៗអាចសង្ខេបវគ្គបទគម្ពីរ ហើយពន្យល់នូវអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើដើម្បីបម្រើដល់មនុស្សដទៃ ។ តើគំរូទាំងនេះបង្រៀនអ្វីខ្លះ អំពីអត្ថន័យនៃការបម្រើដូចជាព្រះអង្គសង្គ្រោះបានបម្រើដែរ ? តើអ្វីទៅជាភាពខុសគ្នារវាងការបម្រើតាមរបៀបរបស់ព្រះអង្គសង្គ្រោះ និងតាមរបៀបផ្សេងទៀត ? សមាជិកកូរ៉ុម ឬថ្នាក់អាចចែកចាយបទពិសោធន៍ នៅពេលពួកគេបានព្យាយាមបម្រើដូចជាព្រះអង្គសង្គ្រោះបានធ្វើដែរ ឬនៅពេលមនុស្សដទៃបានបម្រើពួកគេតាមរបៀបនេះ ។
-
វាអាចមានប្រយោជន៍ដល់សមាជិកកូរ៉ូម ឬថ្នាក់របស់បងប្អូនដើម្បីរំឭកនូវអ្វីដែលព្រះអង្គសង្គ្រោះ និងពួកព្យាការីរបស់ទ្រង់បានបង្រៀនអំពីការបម្រើ ។ នេះគឺជាវគ្គបទគម្ពីរខ្លះ ដែលពួកគេអាចអានរួមគ្នាបាន ៖ ម៉ាថាយ ២៥:៣១–៤៦; លូកា ១០:២៥–៣៧; យ៉ូហាន ១៣:៣៤–៣៥; យ៉ាកុប ១:២៧; ម៉ូសាយ ២:១៧; ១៨:៨–១០ ។ សូមលើកទឹកចិត្តពួកគេឲ្យកត់ត្រាទុកអ្វីដែលពួកគេបានរៀនអំពីការបម្រើមនុស្សដទៃ ហើយចែកចាយគំនិត និងបទពិសោធន៍ដែលទាក់ទងទៅនឹងអ្វីដែលពួកគេបានរៀន ។ រួចហើយពួកគេអាចដាក់ផែនការពីរបៀបផ្ដល់ការបម្រើដូចជាព្រះគ្រីស្ទ ។ ( ពួកគេអាចទទួលបានយោបល់មកពីការមើលវីដេអូមួយ ឬច្រើននៅក្នុង « ធនធានគាំទ្រ » ឬចូលទៅគេហទំព័រ JustServe.org ) ។
-
ដើម្បីជួយសមាជិកកូរ៉ុម ឬថ្នាក់នៅក្នុងកិច្ចខិតខំរបស់ពួកគេដើម្បីផ្ដល់ការងារបម្រើដល់មនុស្សដទៃ សូមពិចារណារំឭកជាមួយគ្នានៅក្នុងសារលិខិតរបស់ ស៊ិស្ទើរ ប៊ូនី អេច ខ័រដុន « Becoming a Shepherd »( Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៤–៧៦ ) ។ បងប្អូនអាចចាប់ផ្ដើមដោយការបង្ហាញរូបភាពខ្លះៗដែលព្រះអង្គសង្គ្រោះកំពុងបម្រើ( ប្រធាន ខ័រដុន បានបង្ហាញរូបភាពខ្លះអំឡុងសារលិខិតរបស់គាត់ ) ។ តើរូបភាពទាំងនេះបង្រៀនអ្វីខ្លះ អំពីរបៀបដែលយើងអាចផ្ដល់ការងារបម្រើតាមរបៀបដូចជាព្រះគ្រីស្ទ ? រួចហើយ សូមពិចារណាអញ្ជើញសមាជិកកូរ៉ុម ឬថ្នាក់ម្នាក់ៗ ឲ្យអានជាដៃគូនូវវគ្គមួយនៃសារលិខិតនោះ ហើយចែកចាយនូវអ្វីដែលពួកគេបានរៀនអំពីរបៀបដើម្បីបម្រើដូចជាព្រះអង្គសង្គ្រោះ ។ ពួកគេក៏អាចចែកចាយនូវអ្វីដែលពួកគេកំពុងរៀនអំពីការបម្រើដូចជាព្រះគ្រីស្ទ កាលដែលពួកគេផ្ដល់ការងារបម្រើដល់មនុស្សដទៃផងដែរ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកកូរ៉ុម ឬថ្នាក់ឲ្យសញ្ជឹងគិត ហើយកត់ត្រានូវអ្វីដែលពួកគេនឹងត្រូវធ្វើដើម្បីប្រព្រឹត្តតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ តើមេរៀនថ្ងៃនេះទាក់ទងទៅនឹងគោលដៅផ្ទាល់ខ្លួន ដែលពួកគេបានដាក់យ៉ាងដូចម្ដេចខ្លះ ? ប្រសិនបើពួកគេចង់ សមាជិកកូរ៉ុម ឬថ្នាក់អាចចែកចាយគំនិតរបស់ពួកគេបាន ។
ធនធានគាំទ្រ
-
ម៉ាថាយ ១៤:១៣–២១; យ៉ូហាន ៩:១–១១; ១៣:៤–៥, ១២–១៧; នីហ្វៃទី១ ១១:៣១; នីហ្វៃទី៣ ១៧:៥–១០ ( គំរូរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការបម្រើដល់មនុស្សដទៃ )
-
ចយ ឌី ចូនស៍ « For Him » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥០–៥២
-
« If We Forget Ourselves » « Teachings of Thomas S. Monson: Rescuing Those in Need » « Youth in Action » « Opportunities to Do Good » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org