គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ២៣ ខែ ឧសភា ។ តើ​ខ្ញុំ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ? គោលលទ្ធិ និង​សេចក្តីសញ្ញា ៥១–៥៧


« ថ្ងៃទី ២៣ ខែ ឧសភា ។ តើ​ខ្ញុំ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ? គោលលទ្ធិ និង​សេចក្តីសញ្ញា ៥១–៥៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៣ ខែ ឧសភា ។ តើ​ខ្ញុំ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ?ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១

យុវនារី​ត្រូវបាន​ញែក​ចេញ

ថ្ងៃទី ២៣ ខែ ឧសភា

តើ​ខ្ញុំ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ?

គោលលទ្ធិ និង​សេចក្តីសញ្ញា ៥១–៥៧

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម ឬ​ថ្នាក់ រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុនបាវចនា​ក្រុម​យុវនារី ។ រួច​ហើយ សូម​ដឹកនាំ​ការពិភាក្សា​អំពី​ចំណុច​ដូច​ខាងក្រោម​នេះ ហើយ​ដាក់​ផែនការ​ពី​របៀប​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ( បងប្អូន​អាច​សម្រេច​ចិត្ត​នៅក្នុង​ការប្រជុំ​គណៈប្រធាន​ថា ចំណុច​មួយ​ណា​ដែល​ត្រូវ​ពិភាក្សា ) ៖

  • កូរ៉ុម ឬ​ថ្នាក់​របស់​យើង ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្កើន​សាមគ្គីភាព​ក្នុង​ចំណោម​សមាជិក​កូរ៉ុម ឬ​ថ្នាក់ ? តើ​​គោលដៅ​អ្វី​ដែល​យើង​ចង់​ធ្វើការ​រួមគ្នា​ ?

  • កាតព្វកិច្ច ឬ​ទំនួល​ខុសត្រូវ​របស់​យើង ។ តើ​យើង​កំពុង​ធ្វើ​អ្វីខ្លះ ដើម្បី​ចែកចាយ​ដំណឹងល្អ ? តើ​យើង​បាន​មាន​បទពិសោធន៍​អ្វីខ្លះ​មក​ពី​ការធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ?

  • ជីវិត​របស់​យើង ។ តើ​យើង​បាន​ឃើញ​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង​តាម​របៀបណា ? តើ​អ្វី​ទៅ​ដែល​បាន​បំផុស​គំនិត​យើង​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​នា​សប្ដាហ៍​នេះ ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​ដូច​ខាងក្រោម​នេះ​តាម​ការគួរ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​កូរ៉ុម ឬ​ថ្នាក់​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​យុវវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ក្រោយពី​យើង​ត្រូវ​បាន​ជ្រមុជទឹក​ហើយ អ្នកកាន់​បព្វជិតភាព​ដាក់​ដៃ​ពួកលោក​នៅលើ​ក្បាល​របស់​យើង ដើម្បី​ប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​នឹកចាំ​ដល់​ការណ៍​នេះ ពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥១–៥៧ នៅ​សប្ដាហ៍​នេះ ។ ប៉ុន្ដែ ការទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​តម្រូវ​ឲ្យ​មាន​ច្រើន​ជាង​នោះ ។ ដើម្បី​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើជា​គូកន​យើង​ជានិច្ច នោះ​យើង​ត្រូវតែ​មាន​បំណង​ចង់​បាន​វត្តមាន​របស់​ទ្រង់ យាង​ទ្រង់​មក​ក្នុង​ជីវិតរបស់​​យើង ហើយ​កាន់​តាម​បទបញ្ញត្តិ​ដោយ​ស្មោះត្រង់ ។ តើ​នឹង​មាន​ពរជ័យ​អ្វីខ្លះ កើត​មាននៅ​​ក្នុង​ជីវិត​របស់​អស់​អ្នក​ដែល​បងប្អូន​បង្រៀន កាល​ពួកគេ​ស្វែងរក​ព្រះចេស្ដា​របស់​ទ្រង់ ?

ដើម្បី​ជួយ​បងប្អូន​ឲ្យ​រៀបចំ​ខ្លួន​បង្រៀន បងប្អូន​អាច​រំឭក « អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » នៅក្នុង​សៀវភៅ ពិត​ចំពោះ​សេចក្ដី​ជំនឿ ( [ ឆ្នាំ ២០០៤ ] ទំព័រ ១៤២–១៤៣ ) ឬ​សារលិខិត​របស់​ប្រធាន ហិនរី ប៊ី អាវរិង « His Spirit to Be with You » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៦–៨៩ ) ។

យុវនារី និង​យុវជន​នៅក្នុង​ថ្នាក់​រៀន

ដើម្បី​ទទួល​បាន​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​គួរតែ​ស្វែងរក​ព្រះចេស្ដា​របស់​ទ្រង់រៀង​​រាល់ថ្ងៃ ។

រៀន​ជាមួយគ្នា

ដើម្បី​ជួយ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​យល់​ពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​កាន់តែ​ច្បាស់ បងប្អូន​អាច​ចាប់ផ្ដើម​ដោយ​ការនិយាយ​អំពី​របៀប​ប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពួកគេ​អាច​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:១០; ៥៣:៣; ៥៥:១–៣ ហើយ​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​គូស​បញ្ជាក់​ថា អ្នកកាន់​បព្វជិតភាព​មិន​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ ប៉ុន្ដែ​អញ្ជើញ​សមាជិក​ឲ្យ​ទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​មាន​ភាពខុស​គ្នា​អ្វីខ្លះ ? សកម្មភាព​ខាងក្រោម​នេះ​អាច​ជួយ​អស់​អ្នក​ដែល​បងប្អូន​បង្រៀន ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​របៀប​ទទួល​បាន​អំណោយទាន​ដ៏​អស្ចារ្យ​នេះ ។

  • អ្វី​ដែល​លីហៃ និង​គ្រួសារ​របស់​លោក​បាន​ធ្វើ​ដើម្បី​ត្រូវបាន​ដឹកនាំ​ដោយ​លីអាហូណា គឺ​ស្រដៀង​នឹង​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ​ដើម្បី​ទទួល​បាន​ព្រះចេស្ដា​ដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ ។ បងប្អូន​ក៏​អាច​បង្ហាញ​រូបភាព​លីហៃ និង​លីអាហូណា​ដែរ ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ [ ឆ្នាំ ២០០៩ ] ល.រ ៦៨ ) ហើយ​អញ្ជើញ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​លីអាហូណា ។ រួច​ហើយ​បងប្អូន​អាច​អញ្ជើញ​ពួកគេ​ពាក់​កណ្ដាល​ថ្នាក់​ឲ្យ​អាន នីហ្វៃ​ទី​១ ១៦:១៤–២៩ និង​ពាក់​កណ្ដាល​ទៀត​អាន នីហ្វៃ​ទី​១ ១៨:៨–២២ ដោយ​រកមើល​របៀប​ដែល​លីអាហូណា​គឺ​ដូចជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​យើង​រៀន​អ្វីខ្លះ មកពី​គំរូ​របស់​គ្រួសារ​លីហៃ​ដែល​អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​កាន់តែ​ពេញលេញ ?

  • វគ្គ​នីមួយៗ​នៅក្នុង​សៀវភៅ​ដើម្បី​កម្លាំង​នៃ​យុវជន រួម​មាន​នូវ​ការទូន្មាន​អំពី​ការរស់នៅ​តាម​បទដ្ឋាន និង​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ ការរស់នៅ​តាម​បទបញ្ញត្តិ​ទាំងនេះ​អញ្ជើញ​ឲ្យ​មាន​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​ជីវិត​របស់​យើង ។ សូម​ពិចារណា​អញ្ជើញ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ម្នាក់ៗ​ឲ្យ​ជ្រើសរើស​យក​វគ្គ​មួយ​ពី​ក្នុង​សៀវភៅ​ដើម្បី​កម្លាំង​នៃ​យុវជន អាន​វា ហើយ​គូស​ចំណាំ​រឿង​ដែល​ពួកគេ​គួរតែ​ធ្វើ ឬ​មិន​គួរ​ធ្វើ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។ រួចហើយ​ពួកគេ​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​នឹង​កូរ៉ុម ឬ​ថ្នាក់​ទាំងមូល ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ដាក់​គោលដៅ​មួយ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​​កាន់តែ​ពេញលេញ ។ ហេតុអ្វី​យើង​ចង់​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​នឹង​យើង ? ( សូមមើល យ៉ូហាន ១៤:២៦–២៧; ១៥:២៦; ១៦:១៣; នីហ្វៃ​ទី​២ ៣២:៣ ) ។

  • នៅក្នុង​សារលិខិត​របស់​លោក « His Spirit to Be with You » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៨៦–៨៩ ) ប្រធាន ហិនរី ប៊ី អាវរិង បាន​ថ្លែង​ថា « សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​នៅ​ថ្ងៃនេះ​គឺ ដើម្បី​បង្កើន​បំណង​ប្រាថ្នា​របស់​បងប្អូន និង​សមត្ថភាព​របស់​បងប្អូន​ដើម្បី​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ » ( ទំព័រ ៨៦ ) ។ សូម​ឲ្យ​សមាជិក​កូរ៉ូម ឬ​ថ្នាក់​អាន​កថាខណ្ឌ​ចំនួន​ប្រាំបួន​នៅក្នុង​សារលិខិត​របស់​លោក​ដោយ​ចាប់ផ្ដើម​ពី « បទពិសោធន៍​របស់​ព្យាការី​យ៉ូសែប ស៊្មីធ » ( ទំព័រ ៨៨ ) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​អ្វី​ដែល យ៉ូសែប ស៊្មីធ​បាន​ធ្វើ​ដើម្បី​ទទួល​បាន​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពួកគេ​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។ បើ​សមរម្យ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ក្នុង​ការទទួល​បាន​ការដឹកនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​ពួកគេ​បាន​ធ្វើ​អ្វីខ្លះ​នៅពេល​ជួប​បទពិសោធន៍​ទាំងនេះ ដែល​បាន​នាំ​ឲ្យ​ទទួល​បាន​ការណែនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ? បងប្អូន​ក៏​អាច​ចែកចាយ​បទពិសោធន៍​មួយ​ផងដែរ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ប្រព្រឹត្ត​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ តើ​មេរៀន​ថ្ងៃនេះ​ទាក់ទង​នឹង​គោលដៅ​ផ្ទាល់ខ្លួន ដែល​ពួកគេ​បាន​ដាក់​យ៉ាង​ដូចម្ដេច ? ប្រសិនបើ​ពួកគេ​ចង់ សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ។

ធនធាន​​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ក្នុង​ការរៀបចំ​សម្រាប់​ការងារ​បម្រើ​នៅលើ​ផែនដី​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​ត្រូវបាន « ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​ទៅក្នុង​ទីរហោស្ថាន » ដើម្បី​តម​អាហារ អធិស្ឋាន និង « គង់​ជាមួយ​ព្រះ » ។ ការបង្រៀន​ដំណឹងល្អ​ប្រកប​ដោយ​អានុភាព​​មាន​ន័យ​ថា មិន​គ្រាន់តែ​ជា​ការរៀបចំ​មេរៀន​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការរៀបចំ​ខ្លួនរបស់​​យើង​ទៅ​វិញ​ទេ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ ២០១៦ ] ទំព័រ ១២ ) ៕