« ថ្ងៃទី ១៣ ខែ មិថុនា ។ តើខ្ញុំអាចទប់ទល់នឹងរឿងអាសគ្រាមដោយរបៀបណា ? គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៣ ខែ មិថុនា ។ តើខ្ញុំអាចទប់ទល់នឹងរឿងអាសគ្រាមដោយរបៀបណា ?ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១
ថ្ងៃទី ១៣ ខែ មិថុនា
តើខ្ញុំអាចទប់ទល់នឹងរឿងអាសគ្រាមដោយរបៀបណា ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬថ្នាក់ រយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវបាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ឬ បាវចនាក្រុមយុវនារី ។ រួចហើយ សូមដឹកនាំការពិភាក្សាអំពីចំណុចដូចខាងក្រោមនេះ ហើយដាក់ផែនការពីរបៀបដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ( បងប្អូនអាចសម្រេចចិត្តនៅក្នុងការប្រជុំគណៈប្រធានថា ចំណុចមួយណាដែលត្រូវពិភាក្សា ) ៖
-
កូរ៉ុម ឬថ្នាក់របស់យើង ។ តើយើងមានសកម្មភាពអ្វីខ្លះនាពេលថ្មីៗនេះ ? តើវាជោគជ័យដែរឬទេ ? តើអ្វីដែលបានដំណើរការល្អ ហើយតើយើងអាចកែលម្អវាដោយរបៀបណា ?
-
កាតព្វកិច្ច ឬទំនួលខុសត្រូវរបស់យើង ។ តើនរណាត្រូវការការបម្រើរបស់យើង ? តើយើងអាចជួយពួកគេបានយ៉ាងដូចម្ដេច ?
-
ជីវិតរបស់យើង ។ តើយើងខិតខំធ្វើការរៀងៗខ្លួនទៅកាន់គោលដៅអ្វី ? តើយើងអាចចែកចាយបទពិសោធន៍អ្វីខ្លះ ? តើយើងបានទទួលពរជ័យអ្វីខ្លះ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើដូចខាងក្រោមនេះតាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកកូរ៉ុម ឬថ្នាក់អំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងពេលនៃការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំយុវវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
សមាជិកកូរ៉ុម ឬថ្នាក់អាចបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣ នៅសប្ដាហ៍នេះ ហើយអានអំពីការព្រមានរបស់ព្រះអម្ចាស់ដល់ពួកបរិសុទ្ធជំនាន់មុនអំពីគ្រោះថ្នាក់នៃចំណង់—ការព្រមានមួយដែលទ្រង់បានប្រទានដដែលៗ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១៣–១៦; ម៉ាថាយ ៥:២៧–២៨; នីហ្វៃទី៣ ១២:២៧–៣០ ) ។ ខណៈការព្រមានទាំងនេះបានអនុវត្តចំពោះមនុស្សគ្រប់ជំនាន់ទាំងអស់ នោះវាអនុវត្តកាន់តែខ្លាំងនៅជំនាន់របស់យើង ពេលរឿងអាសគ្រាមគឺជាគ្រោះកាចដ៏រាលដាល ។ តើមានគ្រោះថ្នាក់ និងសម្ពាធអ្វីខ្លះទាក់ទងទៅនឹងរឿងអាសគ្រាម ដែលសមាជិកក្នុងកូរ៉ុម ឬថ្នាក់របស់់បងប្អូនអាចជួបប្រទះ ? តើគោលការណ៍ដំណឹងល្អ និងវិធានការណ៍ការពារអ្វីខ្លះដែលអាចជួយពួកគេឲ្យរក្សាគំនិត និងសកម្មភាពរបស់ពួកគេបានបរិសុទ្ធ ?
កាលបងប្អូនរៀបចំខ្លួនបង្រៀន សូមពិចារណារំឭក « ការកំសាន្ដ និង ប្រព័ន្ធផ្សព្វផ្សាយ » និង « ភាពបរិសុទ្ធខាងផ្លូវភេទ » នៅក្នុងសៀវភៅដើម្បីកម្លាំងនៃយុវជន ( [ ឆ្នាំ ២០១១ ] ទំព័រ ១១–១៣, ៣៥–៣៧ ) និង Let Virtue Garnish Thy Thoughts ( កូនសៀវភៅឆ្នាំ ២០០៦ ) ។
រៀនជាមួយគ្នា
ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីរឿងអាសគ្រាម បងប្អូនអាចអញ្ជើញសមាជិកកូរ៉ុម ឬថ្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១៣–១៦ ហើយពិភាក្សារកការយល់ដឹងចេញពីខគម្ពីរទាំងនេះ ដែលនឹងជួយពួកគេឲ្យយល់ពីមូលហេតុដែលរឿងអាសគ្រាមមានគ្រោះថ្នាក់យ៉ាងខ្លាំង ។ ដើម្បីជួយសមាជិកកូរ៉ុម ឬថ្នាក់របស់បងប្អូនឲ្យយល់ពីរបៀបទប់ទល់នឹងរឿងអាសគ្រាម សូមប្រើសកម្មភាពខាងក្រោមនេះមួយ ឬច្រើន ។ នៅចុងបញ្ចប់នៃការពិភាក្សារបស់បងប្អូន នោះបងប្អូនអាចមានអារម្មណ៍បំផុសគំនិតឲ្យពិភាក្សាពីរបៀបដែលប៊ីស្សពអាចជួយអស់អ្នកដែលពាក់ព័ន្ធនឹងរឿងអាសគ្រាម ( សូមមើល ដើម្បីកម្លាំងនៃយុវជន ទំព័រ ២៦, ២៨ ) ។
-
សមាជិកក្នុងកូរ៉ុម ឬថ្នាក់របស់បងប្អូនអាចមានសំណួរអំពីការទប់ទល់នឹងរឿងអាសគ្រាម ។ ដើម្បីជួយពួកគេឲ្យរកឃើញចម្លើយ បងប្អូនអាចសរសេរសំណួរដូចតទៅនេះនៅលើក្ដារខៀន ៖ តើអ្វីទៅជារឿងអាសគ្រាម ? ហេតុអ្វីវាមានគ្រោះថ្នាក់ ? តើយើងអាចងាកចេញពីការល្បួងនឹងរឿងអាសគ្រាមបានយ៉ាងដូចម្តេច ? ដើម្បីជួយសមាជិកកូរ៉ុម ឬថ្នាក់ឲ្យរកឃើញចម្លើយទៅនឹងសំណួរទាំងពីរខាងលើ សូមឲ្យពួកគេរំឭក « រូបអាសគ្រាម » នៅក្នុងសៀវភៅពិតចំពោះសេចក្ដីជំនឿ ( ទំព័រ ១៥៦ ) និង « ការកំសាន្ដ និង ប្រព័ន្ធផ្សព្វផ្សាយ » និង « ភាពបរិសុទ្ធខាងផ្លូវភេទ » នៅក្នុងសៀវភៅដើម្បីកម្លាំងនៃយុវជន ( ទំព័រ ២៦–២៨, ៣៦–៣៧ ) ។ ដើម្បីជួយពួកគេឲ្យរកឃើញចម្លើយចំពោះសំណួរទីបី សូមឲ្យពួកគេរំឭក លោកុប្បត្តិ ៣៩:១–១២; រ៉ូម ១២:២១; ធីម៉ូថេទី២ ២:២២; អាលម៉ា ៣៩:៣–៩; មរ៉ូណៃ ១០:៣០; គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥–១៨; ១២១:៤៥–៤៦ ។ សូមអញ្ជើញពួកគេឲ្យចែកចាយចម្លើយដែលពួកគេរកឃើញ ។
-
ដើម្បីជួយកូរ៉ុម ឬថ្នាក់របស់បងប្អូនឲ្យរុករករបៀបដើម្បីទប់ទល់នឹងរឿងអាសគ្រាម បងប្អូនអាចឲ្យពួកគេរំឭកសារលិខិតរបស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « Place No More for the Enemy of My Soul » ( Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤៤–៤៦ ) និងសារលិខិតរបស់ស៊ិស្ទើរ លីនដា អេស រីវស៍ « Protection from Pornography—a Christ-Focused Home » ( Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៥–១៧ ) ។ ពួកគេអាចស្រមៃថា ពួកគេកំពុងជជែកជាមួយនឹងអនាគតកូនប្រុស ឬកូនស្រីរបស់ពួកគេអំពីមូលហេតុដែលរឿងអាសគ្រាមជារឿងបំផ្លិចបំផ្លាញយ៉ាងខ្លាំង និងរបៀបដើម្បីចៀសវាងពីវា ។ តើពួកគេនឹងចែកចាយព័ត៌មានអ្វីខ្លះមកពីសារលិខិតសន្និសីទ ដែលពួកគេបានរំឭក ? សូមអញ្ជើញពួកគេឲ្យរកដៃគូ ហើយចែកចាយចម្លើយដែលពួកគេបានរកឃើញ ។ សូមឲ្យពួកគេកត់ត្រាទុកនូវអ្វីដែលពួកគេនឹងធ្វើដើម្បីចៀសវាងពីរឿងអាសគ្រាមផងដែរ ។
-
សូមអញ្ជើញអ្នកដែលបងប្អូនបង្រៀនឲ្យអាន កូរិនថូសទី១ ១០:១៣ និង អាលម៉ា ១៣:២៨ ។ សូមសួរពួកគេថា តើពួកគេគិតថា បទគម្ពីរទាំងនេះទាក់ទងនឹងឧបសគ្គរបស់យើងក្នុងការទប់ទល់នឹងរឿងអាសគ្រាមនាសព្វថ្ងៃនេះយ៉ាងដូចម្ដេច ។ បងប្អូនក៏អាចសូមឲ្យពួកគេស្រមៃថា ពួកគេមានមិត្តភក្តិម្នាក់ដែលបានពុះពារនឹងរឿងអាសគ្រាម ហើយចង់ប្រែចិត្ត ។ តើពួកគេរកឃើញអ្វីខ្លះដែលនឹងជួយមិត្តរបស់ពួកគេនៅក្នុងបទគម្ពីរនៅក្រោម « ធនធានគាំទ្រ » និងនៅលើទំព័រ ១–៤ នៃកូនសៀវភៅ Let Virtue Garnish Thy Thoughts? តើអ្វីទៅដែលអាចជួយមិត្តរបស់ពួកគេឲ្យយល់ថា ប៊ីស្សពអាចជួយគេបាន ? ( សូមមើល ដើម្បីកម្លាំងនៃយុវជន ទំព័រ ១២, ៣៦ ) ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកកូរ៉ុម ឬថ្នាក់ឲ្យសញ្ជឹងគិត ហើយកត់ត្រានូវអ្វីដែលពួកគេនឹងធ្វើដើម្បីប្រព្រឹត្តតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ តើមេរៀនថ្ងៃនេះទាក់ទងទៅនឹងគោលដៅផ្ទាល់ខ្លួន ដែលពួកគេបានដាក់យ៉ាងដូចម្ដេច ? ប្រសិនបើពួកគេចង់ សមាជិកកូរ៉ុម ឬថ្នាក់អាចចែកចាយគំនិតរបស់ពួកគេបាន ។
ធនធានគាំទ្រ
-
អេសាយ ១:១៨; ម៉ូសាយ ៤:២; គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤២–៤៣ ( យើងអាចទទួលបានការអភ័យទោស ប្រសិនបើយើងប្រែចិត្ត )
-
នីហ្វៃទី១ ១៧:៣; ម៉ូសាយ ២៤:១៤–១៥; អាលម៉ា ២៦:១២ ( ព្រះនឹងពង្រឹងយើងនៅក្នុងកិច្ចខិតខំរបស់យើងដើម្បីកាន់តាមបទបញ្ញត្តិទាំងឡាយ )
-
ផ្នែក « Individuals » នៃ AddressingPornography.ChurchofJesusChrist.org
-
« Watch Your Step » « To Look Upon » « Chastity: What Are the Limits? » « Pornography Addiction: Is There Hope? » « Redeeming the Dead Redeemed Me » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org