« ថ្ងៃទី ២៦ ខែ កញ្ញា ។ ហេតុអ្វីវាសំខាន់ដែលត្រូវមានកូនសោបព្វជិតភាពនៅលើផែនដីនាសព្វថ្ងៃនេះ ? គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦–១០៨ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៦ ខែ កញ្ញា ។ ហេតុអ្វីវាសំខាន់ដែលត្រូវមានកូនសោបព្វជិតភាពនៅលើផែនដីនាសព្វថ្ងៃនេះ ? »ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១
ថ្ងៃទី ២៦ ខែ កញ្ញា
ហេតុអ្វីវាសំខាន់ដែលត្រូវមានកូនសោបព្វជិតភាពនៅលើផែនដីនាសព្វថ្ងៃនេះ ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬថ្នាក់ រយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវបាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ឬ បាវចនាក្រុមយុវនារី ។ រួចហើយ សូមដឹកនាំការពិភាក្សាអំពីចំណុចដូចខាងក្រោមនេះ ហើយដាក់ផែនការពីរបៀបដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ( បងប្អូនអាចសម្រេចចិត្តនៅក្នុងការប្រជុំគណៈប្រធានថា ចំណុចមួយណាដែលត្រូវពិភាក្សា ) ៖
-
កូរ៉ុម ឬថ្នាក់របស់យើង ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្កើនសាមគ្គីភាពក្នុងចំណោមសមាជិកកូរ៉ុម ឬថ្នាក់ ? តើគោលដៅអ្វីដែលយើងចង់ធ្វើការរួមគ្នា ?
-
កាតព្វកិច្ច ឬទំនួលខុសត្រូវរបស់យើង ។ តើយើងកំពុងធ្វើអ្វីខ្លះ ដើម្បីចែកចាយដំណឹងល្អ ? តើយើងបានមានបទពិសោធន៍អ្វីខ្លះមកពីការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ?
-
ជីវិតរបស់យើង ។ តើយើងបានឃើញព្រះហស្ដរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើងតាមរបៀបណា ? តើអ្វីទៅដែលបានបំផុសគំនិតយើងនៅក្នុងការសិក្សាព្រះគម្ពីរនាសប្ដាហ៍នេះ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើដូចខាងក្រោមនេះតាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកកូរ៉ុម ឬថ្នាក់អំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងពេលនៃការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំយុវវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
អែលឌើរ ហ្គែរី អ៊ី ស្ទីវិនសិន បានបង្រៀនថា « កូនសោបព្វជិតភាពចាក់សោបើកពរជ័យ អំណោយទាន និងអំណាចមកពីស្ថានសួគ៌សម្រាប់ [ យើង ] » ( « Where Are the Keys and Authority of the Priesthood? » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៣២ ) ។ ព្រះយេស៊ូវគ្រីស្ទកាន់កូនសោបព្វជិតភាពទាំងអស់ ហើយទ្រង់ផ្ដល់សិទ្ធិអំណាចឲ្យសារទូតស្ថានសួគ៌មកប្រគល់កូនសោបព្វជិតភាពដល់ យ៉ូសែប ស៊្មីធ ។ សព្វថ្ងៃនេះសមាជិកនៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់កាន់កូនសោដូចគ្នាទាំងនេះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:៣–៤, ៦; ១០៧:៣៥; ១៣២:៧ ) ។ កូនសោទាំងនេះគឺជាសិទ្ធិអំណាច ដែលព្រះបានប្រទានដល់អ្នកកាន់បព្វជិតភាពដើម្បីដឹកនាំការប្រើប្រាស់បព្វជិតភាពរបស់ទ្រង់នៅលើផែនដី ។
កាលបងប្អូនអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧ នៅសប្ដាហ៍នេះ សូមគិតអំពីរបៀបដែលព្រះអាចប្រទានពរដល់បងប្អូន និងអស់អ្នកដែលបងប្អូនបង្រៀនតាមរយៈបព្វជិតភាពរបស់ទ្រង់ ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងកណ្ឌនេះ ដែលសំខាន់ឲ្យសមាជិកកូរ៉ុម ឬថ្នាក់ដឹង ? កាលបងប្អូនរៀបចំខ្លួនបង្រៀន បងប្អូនអាចរំឭកសារលិខិតរបស់អែលឌើរ ហ្គែរី អ៊ី ស្ទីវិនសិន ដែលបានដកស្រង់នៅខាងលើ និង « កូនសោនៃបព្វជិតភាព » នៅក្នុងសៀវភៅ ពិតចំពោះសេចក្ដីជំនឿ ( [ ឆ្នាំ ២០០៤ ] ទំព័រ ៦៦–៦៨ ) ។
រៀនជាមួយគ្នា
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧ អាចជួយឆ្លើយនឹងសំណួរថា « តើយើងទទួលបានពរជ័យអ្វីខ្លះ តាមរយៈបព្វជិតភាព និងការបម្រើរបស់ថ្នាក់ដឹកនាំបព្វជិតភាព ? » ប្រហែលសមាជិកកូរ៉ុម ឬថ្នាក់អាចរកមើលចម្លើយខ្លះៗនៅក្នុង ខទី ១៨–២៣, ៨៥–៨៩ ។ ដើម្បីជួយពួកគេឲ្យយល់កាន់តែច្បាស់ពីរបៀបដែលបព្វជិតភាព និងថ្នាក់ដឹកនាំបព្វជិតភាពផ្ដល់ពរជ័យដល់ជីវិតរបស់យើង សូមប្រើសកម្មភាពខាងក្រោមនេះមួយ ឬច្រើន ។
-
បងប្អូនអាចចាប់ផ្ដើមការពិភាក្សាមួយអំពីកូនសោបព្វជិតភាព តាមរយៈការអញ្ជើញសមាជិកកូរ៉ុម ឬថ្នាក់ឲ្យមករៀនដោយបានរៀបចំខ្លួនដើម្បីចែកចាយដំណើររឿងនៃការទៅលេងព្រះវិហារនៅប្រទេសដាណឺម៉ាករបស់ប្រធាន ស្ពែនសើរ ដបុលយូ ឃឹមបឹល ដែលបានតំណាលដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ នៅក្នុងសារលិខិតរបស់លោក « The Twelve » ( Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៨៣–៨៧, សូមមើលផងដែរវីដេអូ « The Restoration of Priesthood Keys » [ នៅលើគេហទំព័រ ChurchofJesusChrist.org ] ) ។ បងប្អូនក៏អាចសូមឲ្យសមាជិកកូរ៉ុម ឬថ្នាក់របស់បងប្អូនអានរួមគ្នាក្នុងផ្នែក « កូនសោនៃបព្វជិតភាព » នៅក្នុងសៀវភៅ ពិតចំពោះសេចក្ដីជំនឿ ( [ ឆ្នាំ ២០០៤ ] ទំព័រ ៦៦–៦៨ ) ។ សូមផ្ដល់ពេលឲ្យពួកគេបង្រៀនគ្នាទៅវិញទៅមកជាដៃគូអំពីអត្ថន័យនៃកូនសោបព្វជិតភាព ដោយផ្អែកទៅលើអ្វីដែលពួកគេបានរៀន ។ តើមានពរជ័យអ្វីខ្លះកើតមានដល់យើង តាមរយៈការបម្រើរបស់អ្នកដែលកាន់កូនសោបព្វជិតភាព ?
-
បងប្អូនគួរតែចែកចាយដំណើររឿងរបស់អែលឌើរ ហ្គែរី អ៊ី ស្ទីវិនសិន អំពីការបាត់កូនសោរបស់លោកនៅក្នុងកថាខណ្ឌប្រាំមួយដំបូងនៃសារលិខិតរបស់លោក « Where Are the Keys and Authority of the Priesthood? » ( ឬ បង្ហាញវីដេអូ « Where Are the Keys? »[ នៅលើគេហទំព័រ ChurchofJesusChrist.org ] ) ។ បងប្អូនអាចបង្ហាញកូនសោមួយចំនួន ហើយអញ្ជើញកូរ៉ុម ឬថ្នាក់របស់បងប្អូនឲ្យចែកចាយពីរបៀបដែលកូនសោទាំងនោះស្រដៀងទៅនឹងកូនសោបព្វជិតភាពដែរ ។ អស់អ្នកដែលបងប្អូនបង្រៀនអាចរំឭក និងពិភាក្សាបទគម្ពីរដែលអែលឌើរស្ទីវិនសិនបានយោងទៅ ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៦៨–៧២; គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១១–១៦ ) ដែលរៀបរាប់ពីកូនសោបព្វជិតភាពដែលបានប្រគល់មកលើផែនដីនេះ ។ បងប្អូនអាចអញ្ជើញសមាជិកម្នាក់ៗក្នុងកូរ៉ុម ឬថ្នាក់ឲ្យជ្រើសរើសបទគម្ពីរមួយដូចតទៅនេះ ហើយចែកចាយសេចក្ដីសង្ខេបមួយប្រយោគ អំពីអ្វីដែលពួកគេបានរៀនអំពីអំណាច និងពរជ័យដែលយើងទទួលបានតាមរយៈកូនសោបព្វជិតភាព ៖ ម៉ាថាយ ១៦:១៨–១៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១២; ៦៥:២; ៨៤:១៩–២០ ។ ហេតុអ្វីវាសំខាន់ដែលត្រូវមានកូនសោបព្វជិតភាពនៅលើផែនដីនាសព្វថ្ងៃនេះ ?
14:6 -
បងប្អូនអាចចែកកូនសោក្រដាសមួយដល់សមាជិកម្នាក់ៗក្នុងកូរ៉ុម ឬថ្នាក់ ហើយចាត់ឲ្យសិស្សម្នាក់ៗអាន ផ្នែកទី II, III, IV ឬ V នៃសារលិខិតរបស់ប្រធាន ដាល្លិន អេក អូក « កូនសោ និងសិទ្ធិអំណាចនៃបព្វជិតភាព » ( Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៩–៥២ ) ។ សូមអញ្ជើញពួកគេឲ្យសរសេរលើកូនសោនោះនូវអ្វីដែលពួកគេបានរៀនអំពីបព្វជិតភាព រួចហើយចែកចាយអ្វីដែលពួកគេបានសរសេរ ។ តើសេចក្ដីពិតទាំងនេះជះឥទ្ធិពលលើអារម្មណ៍របស់យើងចំពោះថ្នាក់ដឹកនាំកូរ៉ុម ឬថ្នាក់របស់យើង និងការចាត់តាំងដែលយើងទទួលបានពីពួកគេយ៉ាងដូចម្ដេច ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកកូរ៉ុម ឬថ្នាក់ឲ្យសញ្ជឹងគិត ហើយកត់ត្រានូវអ្វីដែលពួកគេនឹងធ្វើដើម្បីប្រព្រឹត្តតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ តើមេរៀនថ្ងៃនេះទាក់ទងនឹងគោលដៅផ្ទាល់ខ្លួន ដែលពួកគេបានដាក់យ៉ាងដូចម្ដេច ? ប្រសិនបើពួកគេចង់ សមាជិកកូរ៉ុម ឬថ្នាក់អាចចែកចាយគំនិតរបស់ពួកគេបាន ។
ធនធានគាំទ្រ
-
រ័សុល អិម ណិលសុន « Spiritual Treasures » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៦–៧៩
-
« កូនសោបព្វជិតភាព » នៅក្នុងGeneral Handbook: Serving in The Church of Jesus Christ of Latter-day Saints ចំណុច ៣.៤.១
-
វីដេអូ « Learn Your Duty » « The Priesthood, an Opportunity to Serve » នៅលើគេហទំព័រ ChurchofJesusChrist.org