បណ្ណាល័យ
ថ្ងៃទី ១២ ខែ កញ្ញា ។ តើ​យើង​អាច​ប្រឈម​នឹង​ការលំបាកឧបសគ្គ​ដោយ​សេចក្ដី​ជំនឿដោយ​របៀបណា ? គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៨–១០១


« ថ្ងៃទី ១២ ខែ កញ្ញា ។ តើ​យើង​អាច​ប្រឈម​នឹង​ការលំបាកឧបសគ្គ​ដោយ​សេចក្ដី​ជំនឿដោយ​របៀបណា ? គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៨–១០១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១២ ខែ កញ្ញា ។ តើ​យើង​អាច​ប្រឈម​នឹង​ការលំបាកឧបសគ្គ​ដោយ​សេចក្ដី​ជំនឿដោយ​របៀបណា ?ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២១

ពួកបរិសុទ្ធ​រត់​គេច​ចេញពី​ពួកជន​កំណាច

ស៊ី ស៊ី អេ គ្រីស្ទានសិន ( ១៨៣១–១៩១២ ) ពួកបរិសុទ្ធ​ត្រូវគេ​បណ្ដេញ​ចេញពី​ស្រុកចាកសុន រដ្ឋ​មិសសួរី ប្រហែល​ឆ្នាំ ១៨៧៨ គំនូរ​នៅលើ​ក្រណាត់​ទេ​ឯក 77 ¼ × 113 inches ។ សារមន្ទីរ​សិល្បៈ សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ អំណោយ​ពី​ចៅ​របស់ ស៊ី ស៊ី អេ គ្រីស្ទានសិន ឆ្នាំ ១៩៧០

ថ្ងៃទី ១២ ខែ កញ្ញា

តើ​យើង​អាច​ប្រឈម​នឹង​ការលំបាកឧបសគ្គ​ដោយ​សេចក្ដី​ជំនឿដោយ​របៀបណា ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៨–១០១

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម ឬ​ថ្នាក់ រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុនបាវចនា​ក្រុម​យុវនារី ។ រួច​ហើយ សូម​ដឹកនាំ​ការពិភាក្សា​អំពី​ចំណុច​ដូច​ខាងក្រោម​នេះ ហើយ​ដាក់​ផែនការ​ពី​របៀប​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ( បងប្អូន​អាច​សម្រេច​ចិត្ត​នៅក្នុង​ការប្រជុំ​គណៈប្រធាន​ថា ចំណុច​មួយ​ណា​ដែល​ត្រូវ​ពិភាក្សា ) ៖

  • កូរ៉ុម ឬ​ថ្នាក់​របស់​យើង ។ តើ​នរណា​ត្រូវការ​ជំនួយ និង​ការអធិស្ឋាន​របស់​យើង ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ដល់​ពួកគេ ? តើ​យើង​គួរ​អញ្ជើញ​នរណា​ឲ្យ​មកចូលរួម​សកម្មភាព​នាពេល​ខាង​មុខ​នេះ ?

  • កាតព្វកិច្ច ឬ​ទំនួល​ខុសត្រូវ​របស់​យើង ។ តើ​យើង​បាន​បំពេញ​កិច្ចការ​អ្វីខ្លះ ? តើ​យើង​ត្រូវ​ធ្វើ​កិច្ចការ​អ្វីខ្លះ ? តើ​យើង​បាន​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ហើយ​តើ​យើង​អាច​អញ្ជើញ​មនុស្ស​ដទៃ​នា​ពេលនេះ​ដោយ​របៀប​ណា ?

  • ជីវិត​របស់​យើង ។ តើ​បទពិសោធន៍​ថ្មីៗ​អ្វីខ្លះ​ដែល​បាន​ពង្រឹង​ទីបន្ទាល់​របស់​យើង ? តើ​មាន​អ្វី​កំពុង​កើតឡើង​ក្នុង​ជីវិត​យើង ហើយ​តើ​យើង​អាច​​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​តាម​របៀប​ណា ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​ដូច​ខាងក្រោម​នេះ​តាម​ការគួរ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​កូរ៉ុម ឬ​ថ្នាក់​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​យុវវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ព្រះបន្ទូល​របស់​ព្រះ​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៨ និង ១០១ បាន​ផ្ដល់​ការលួងលោម​ដល់​ពួកបរិសុទ្ធ​ដែល​បាន​ជួប​ប្រទះ​នឹង​ការសាកល្បង​ដ៏​ធ្ងន់ធ្ងរ​នៅ​រដ្ឋ​មិសសួរី​នៅ​ទសវត្សរ៍​ឆ្នាំ ១៨៣០ ។ ខណៈ​ការសាកល្បង​របស់​យើង​អាច​ខុសពី​ការសាកល្បង​របស់​សមាជិក​សាសនាចក្រ​ជំនាន់​ដើម នោះ​យើង​ទាំងអស់​គ្នា​ជួប​នឹង​ឧបសគ្គ​អំឡុង​ជីវិត​រមែង​ស្លាប់​នេះ ហើយ​ការឆ្លើយតប​ទៅនឹង​ការលំបាក​នោះ​ដោយ​ស្មោះត្រង់ អាច​ជួយ​យើង​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​ការងាក​ទៅរក​ព្រះអម្ចាស់​អំឡុង​ពេល​មាន​ការលំបាក​បាន​ពង្រឹង​បងប្អូន និង​កែលម្អ​ទំនាក់ទំនង​របស់​បងប្អូន​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ? តើ​សមាជិក​ក្នុង​កូរ៉ុម ឬ​ថ្នាក់​របស់​បងប្អូន​ជួប​នឹង​ឧបសគ្គ ព្រមទាំង​ការសាកល្បង​អ្វីខ្លះ ហើយ​តើ​បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​រកឃើញ​កម្លាំង​នៅក្នុង​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ? ដើម្បី​ជួយ​បងប្អូន​ឲ្យ​រៀបចំ​ខ្លួន​បង្រៀន​អំពី​ការលំបាក បងប្អូន​អាច​រំឭក​សារលិខិត​របស់​អែលឌើរ នែល អិល អាន់ឌើរសិន « Wounded » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៣–៨៦ ) និង « សេចក្តី វេទនា » នៅក្នុង​សៀវភៅ ពិត​ចំពោះ​សេចក្ដី​ជំនឿ ( [ ឆ្នាំ ២០០៤ ] ទំព័រ ១៩៥–១៩៨ ) ។

យុវជន​នៅ​ខាងក្រៅ

យើង​អាច​រកឃើញ​សេចក្ដី​សុខសាន្ដ​នៅក្នុង​គ្រា​មាន​ការលំបាក តាមរយៈ​ការងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ ។

រៀន​ជាមួយគ្នា

សមាជិក​ម្នាក់ៗ​ក្នុង​កូរ៉ុម ឬ​ថ្នាក់​របស់​បងប្អូន​អាច​ពុះពារ​នឹង​ឧបសគ្គ​ផ្ទាល់​របស់​គេ ។ តើ​បងប្អូន​មាន​អារម្មណ៍​ថា ពួកគេ​អាច​រកឃើញ​ការលួងលោម​អ្វីខ្លះ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:១–៣ ? បងប្អូន​អាច​ប្រើ​សកម្មភាព​មួយ ឬ​ច្រើន​ខាងក្រោម​នេះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ពី​របៀប​ស៊ូទ្រាំ​នឹង​ការលំបាក​​ដោយ​មាន​សេចក្ដី​ជំនឿ​​លើ​ព្រះអម្ចាស់ ។

  • បទគម្ពីរ​រួមមាន​នូវ​គំរូ​ជាច្រើន​អំពី​មនុស្ស ដែល​បាន​ស៊ូទ្រាំ​នឹង​ការសាកល្បង​យ៉ាង​ស្មោះត្រង់ ។ សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​រៀន​ពី​របៀប​ស៊ូទ្រាំ​នឹងការលំបាក​ដោយ​ស្មោះត្រង់ តាមរយៈ​ការសិក្សា​គំរូ​ទាំងនេះ​មួយ​ចំនួន ( សូមមើល​បន្ថែម​នៅក្នុង « ធនធាន​គាំទ្រ » ) ។ ពួកគេ​ម្នាក់ៗ​អាច​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ ហើយ​សង្ខេប​បទពិសោធន៍​របស់​បុគ្គល​នោះ​ប្រាប់​កូរ៉ុម ឬ​ថ្នាក់ ។ តើ​យើង​ទទួល​បាន​ការយល់ដឹង​អ្វីខ្លះ អំពី​មូលហេតុ​ដែល​យើង​មានការលំបាក​ ? តើ​យើង​រៀន​អ្វី​ខ្លះ អំពី​របៀប​ស៊ូទ្រាំ​នឹងការលំបាក​​ដោយ​ស្មោះត្រង់ ? សូម​អញ្ជើញ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ម្នាក់ៗ​ឲ្យ​កត់ត្រា​ទុក​ការសាកល្បង​មួយ​ដែល​ពួកគេ ឬ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​កំពុង​ប្រឈម ហើយ​សញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​អាច​ទាញ​យក​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​មក​ជួយ​ពួកគេ​អំឡុង​ពេលនៃ​​ការសាកល្បង​ទាំងនេះ ។

  • ដើម្បី​រៀន​អំពី​បុព្វហេតុ​មួយ​ចំនួន​នៃការលំបាក​ និង​អ្វី​ដែល​យើង​អាច​រៀន​មកពី​ការសាកល្បង​របស់​យើង បងប្អូន​អាច​អាន​រួមគ្នា​ក្នុង​កថាខណ្ឌ​ពីរ​ដំបូង​នៅក្រោម « សេចក្តី​វេទនា » នៅក្នុង​សៀវភៅ ពិត​ចំពោះ​សេចក្ដី​ជំនឿ ( ទំព័រ ១៩៥–១៩៨ ) ។ សូម​ឲ្យ​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ចែកចាយនូវ​​អ្វី​ដែល​ពួកគេ​បាន​រៀន ។ រួចហើយ​បុគ្គល​ម្នាក់ៗ​អាច​រំឭក​ផ្នែក​មួយ​នៃ​ផ្នែក​ទាំង​បី​ទៀត​នៅក្រោម « សេចក្តី​វេទនា » ហើយ​រៀបចំ​បង្រៀន​អ្វី​ដែល​ពួកគេ​បាន​រៀន រួម​ទាំង​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​អំឡុងពេល​សាកល្បង​ផងដែរ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន ដែល​ទាក់ទង​ទៅនឹង​អ្វី​ដែល​ពួកគេ​បាន​អាន ប្រសិនបើ​ពួកគេ​មាន​អារម្មណ៍​ចង់​ចែកចាយ ។

  • របៀប​មួយ​ដើម្បី​បំផុស​ឲ្យមាន​ការពិភាក្សា​មួយ​អំពីការលំបាក​​គឺ ការគូរ​បន្ទាត់​មួយ​ពុះ​​ក្ដារខៀន​ជាពីរ ហើយ​សរសេរ ហេតុអ្វី​យើង​មានការលំបាក​ ? នៅ​ក្ដារខៀន​ម្ខាង ហើយ​សរសេរ តើ​យើង​អាច​ប្រឈម​មុខ​នឹង​ការលំបាក​ដោយ​ស្មោះត្រង់​យ៉ាង​ដូចម្ដេច ? នៅលើ​ក្ដារខៀន​ម្ខាង​ទៀត ។ សមាជិក​ម្នាក់ៗ​កូរ៉ុម ឬ​ថ្នាក់​របស់​បងប្អូនន​អាច​អាន​ផ្នែក​មួយ​មកពី​សារលិខិត​របស់​អែលឌើរ នែល អិល អាន់ឌើរសិន « Wounded » ហើយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងពីរ​នៅលើ​ក្ដារខៀន ។ តើ​យើង​រៀន​អ្វី​ខ្លះ អំពី​ព្រះអង្គ​សង្គ្រោះ​មក​ពី​សារលិខិត​របស់​អែលឌើរ​អាន់ឌើរសិន ?

  • អែលឌើរ ស្ទែនលី ជី អេលីស បាន​ប្រើ​ឧទាហរណ៍​កូន​មាន់ និង​មេអំបៅ​ដើម្បី​បង្រៀន​អំពី​ឧបសគ្គ​នៅក្នុង​សារលិខិត​របស់​លោក « Do We Trust Him? Hard Is Good » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១១២–១១៤ ) ។ បងប្អូន​អាច​បង្ហាញ​រូបភាព​កូនមាន់​មួយ​ដែល​ញាស់ ឬ​មេអំបៅ​ដែល​ចេញ​ពី​សំបុក​សូត្រ ហើយ​ពិភាក្សា​ពី​អ្វី​ដែល​អែលឌើរ​អេលីស​បាន​បង្រៀន ។ បន្ទាប់​មក អស់​អ្នក​ដែល​បងប្អូន​បង្រៀន​អាច​ធ្វើការ​រួមគ្នា​ជា​ដៃគូ​ដើម្បី​រំឭក​សុន្ទរកថា​របស់​អែលឌើរ​អេលីស ។ ដៃគូ​នីមួយៗ​អាច​រាយ​បញ្ជី​អ្វីៗ​គ្រប់យ៉ាង ដែល​ពួកគេ​អាច​រកឃើញ​ដែល​គាត់​បង្រៀន​អំពី​មូលហេតុ​ដែល​យើង​មាន​ឧបសគ្គ និង​របៀប​ដែល​យើង​គួរ​ឆ្លើយតបទៅ​​នឹង​ឧបសគ្គ ។ តើ​ការស៊ូទ្រាំ​ដោយ​ស្មោះត្រង់​អំឡុង​ពេល​មាន​ឧបសគ្គ​បាន​ជួយ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​កូរ៉ុម ឬ​ថ្នាក់​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ប្រព្រឹត្ត​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ តើ​មេរៀន​ថ្ងៃនេះ​ទាក់ទង​នឹង​គោលដៅ​ផ្ទាល់ខ្លួន ដែល​ពួកគេ​បាន​ដាក់​យ៉ាង​ដូចម្ដេច ? ប្រសិនបើ​ពួកគេ​ចង់ សមាជិក​កូរ៉ុម ឬ​ថ្នាក់​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ។

ធនធាន​​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ព្រះអង្គ​សង្គ្រោះ​បាន​ស្គាល់​អស់​អ្នក​ដែល​ទ្រង់​បាន​បង្រៀន​ដោយ​ផ្ទាល់—​ហើយ​ទ្រង់​ជ្រាប​ថា ពួកគេ​អាច​ក្លាយទៅ​ជា​អ្វី ។ នៅពេល​ដែល​ពួកគេ​លំបាក ទ្រង់​ពុំ​ដែល​បោះបង់​ពួកគេ​ឡើយ ប៉ុន្តែ​បាន​បន្ត​ស្រឡាញ់​ពួកគេ និង​បម្រើ​ដល់​ពួកគេ ។ តើ​យុវវ័យ​កំពុង​មាន​ការពិបាក​អ្វីខ្លះ ? តើ​បងប្អូន​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ការគាំទ្រ​យ៉ាង​ដូចម្ដេច ?