« ថ្ងៃទី ២២ ខែ សីហា ។ ហេតុអ្វីព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យខ្ញុំមានសុខភាពល្អ ? គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩–៩២ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២២ ខែ សីហា ។ ហេតុអ្វីព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យខ្ញុំមានសុខភាពល្អ ? »ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២១
ថ្ងៃទី ២២ ខែ សីហា
ហេតុអ្វីព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យខ្ញុំមានសុខភាពល្អ ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬថ្នាក់ រយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវបាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ឬ បាវចនាក្រុមយុវនារី ។ រួចហើយ សូមដឹកនាំការពិភាក្សាអំពីចំណុចដូចខាងក្រោមនេះ ហើយដាក់ផែនការពីរបៀបដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ( បងប្អូនអាចសម្រេចចិត្តនៅក្នុងការប្រជុំគណៈប្រធានថា ចំណុចមួយណាដែលត្រូវពិភាក្សា ) ៖
-
កូរ៉ុម ឬថ្នាក់របស់យើង ។ តើនរណាថ្មីនៅក្នុងវួដរបស់យើង ហើយតើយើងអាចជួយពួកគេឲ្យមានអារម្មណ៍ទទួលស្វាគមន៍ដោយរបៀបណា ? តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យពេលវេលារបស់យើងនៅក្នុងការប្រជុំកូរ៉ុម ឬថ្នាក់កាន់តែមានអត្ថន័យ ?
-
កាតព្វកិច្ច ឬទំនួលខុសត្រូវរបស់យើង ។ តើយើងមានកាតព្វកិច្ច និងទំនួលខុសត្រូវណាខ្លះក្នុងនាមជាយុវជន និងយុវនារី ? តើយើងអាចបំពេញកាតព្វកិច្ច និងទំនួលខុសត្រូវនោះឲ្យកាន់តែប្រសើរដោយរបៀបណា ?
-
ជីវិតរបស់យើង ។ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យកាន់តែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ហើយទទួលបានព្រះចេស្ដារបស់ទ្រង់នៅក្នុងជីវិតរបស់យើង ? តើយើងត្រូវធ្វើអ្វីខ្លះដើម្បីជួយក្រុមគ្រួសាររបស់យើងឲ្យមករកទ្រង់ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើដូចខាងក្រោមនេះតាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកកូរ៉ុម ឬថ្នាក់អំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំយុវវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
វាងាយស្រួលសម្រាប់មនុស្សមួយចំនួនដើម្បីគិតដល់ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩ ដោយសារវាមានបញ្ជីដែលប្រាប់អ្វីដែលត្រូវធ្វើ និងអ្វីមិនត្រូវធ្វើ ។ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃពិតជាមានបញ្ជីនោះមែន ប៉ុន្ដែវាក៏មានគោលការណ៍សម្រាប់ការរក្សារូបកាយយើងឲ្យមានសុខភាពល្អផងដែរ ។ វាក៏បង្រៀនថា របៀបដែលយើងប្រព្រឹត្តដាក់រូបកាយយើងមានឥទ្ធិពលលើសុខភាពផ្លូវចិត្ត អារម្មណ៍ និងខាងវិញ្ញាណផងដែរ ។ តើបងប្អូនបានទទួលពរជ័យអ្វីខ្លះ នៅពេលបងប្អូនខិតខំរស់នៅជីវិតដោយមានសុខភាពល្អមួយ ?
សមាជិកកូរ៉ុម ឬថ្នាក់របស់បងប្អូនអាចបានសិក្សាពាក្យសម្ដីនៃប្រាជ្ញាវាងវៃ កាលពួកគេបានអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩–៩២ នៅសប្ដាហ៍នេះ ។ តើបងប្អូនអាចជួយពួកគេឲ្យយល់ពីពរជ័យខាងរូបកាយ និងខាងវិញ្ញាណ ដែលកើតមកពីការគោរពតាមវិវរណៈនេះយ៉ាងដូចម្ដេច ? បងប្អូនអាចរកឃើញការយល់ដឹងដ៏មានអត្ថប្រយោជន៍ តាមរយៈការពិនិត្យមើលអត្ថបទក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ » ( នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ឬ « សុខភាពរាងកាយ និងផ្លូវចិត្ត » នៅក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជន ( [ ឆ្នាំ ២០១១ ] ទំព័រ ៣៦–៣៧ ) ។
រៀនជាមួយគ្នា
ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃ សូមសរសេរពាក្យទាំងនេះនៅលើក្ដារខៀន ៖ រូបកាយ ប្រាជ្ញា វិញ្ញាណ និង សង្គម ។ សូមអញ្ជើញសមាជិកកូរ៉ូម ឬថ្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:១៨–២១ ហើយពិភាក្សាពីរបៀបដែលការសន្យានៅក្នុងខគម្ពីរនេះអាចអនុវត្តបានចំពោះផ្នែកទាំងនេះ ។ តើមានពរជ័យអ្វីខ្លះដែលអាចកើតមាន ដោយសារការគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ? តើយើងបានដកពិសោធន៍ពរជ័យទាំងនេះនៅក្នុងជីវិតរបស់យើងដោយរបៀបណា ?
-
សមាជិកកូរ៉ុម ឬថ្នាក់របស់បងប្អូនអាចរៀនបានច្រើនពីគ្នា តាមរយៈការធ្វើបញ្ជីរួមមួយនៃរឿងដែលពួកគេកំពុងធ្វើដើម្បីមានសុខភាពល្អ ។ សូមបំបែកសមាជិកកូរ៉ុម ឬថ្នាក់ទៅជាក្រុម ហើយចាត់ឲ្យក្រុមនីមួយៗស្រាវជ្រាវវគ្គបទគម្ពីរមួយ ឬច្រើននៅក្នុងចំណុចទីមួយនៅក្រោម « ធនធានគាំទ្រ » ហើយរកមើលសេចក្ដីពិតអំពីសុខភាពផ្លូវកាយ ។ សូមឲ្យក្រុមនីមួយៗចែកចាយអ្វីដែលពួកគេបានរៀន ហើយសរសេរគំនិតរបស់ពួកគេដាក់លើក្ដារខៀន ។ តើយើងនឹងឆ្លើយសំណួរដូចតទៅនេះយ៉ាងដូចម្ដេច ៖ ហេតុអ្វីព្រះប្រទានដល់យើងនូវក្រឹត្យវិន័យទាក់ទងនឹងសុខភាពផ្លូវកាយ ? ហេតុអ្វីយើងត្រូវគោរពតាម ?
-
សមាជិកក្នុងកូរ៉ុម ឬថ្នាក់របស់បងប្អូនអាចត្រូវគេសួរសំណួរអំពីមូលហេតុដែលពួកគេមិនផឹកសុរា ជក់បារី ឬប្រើថ្នាំញៀន ។ តើពួកគេឆ្លើយនឹងសំណួរទាំងនេះយ៉ាងដូចម្ដេច ? ពួកគេអាចស្រាវជ្រាវក្នុង « សុខភាពរាងកាយ និងផ្លូវចិត្ត » នៅក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជន ( ទំព័រ ៣៦–៣៧ ) ហើយស្វែងរកការទូន្មាន និងពរជ័យដែលបានសន្យាដែលពួកគេអាចចែកចាយជាមួយមនុស្សដទៃ ។ តើរបៀបដែលយើងប្រព្រឹត្តដាក់រូបកាយយើងមានឥទ្ធិពលលើទំនាក់ទំនងរបស់យើងជាមួយព្រះយ៉ាងដូចម្ដេច ? តើសមាជិកកូរ៉ុម ឬថ្នាក់បានទទួលបានទីបន្ទាល់ថា ការគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃផ្ដល់ពរជ័យដល់ជីវិតរបស់ពួកគេដោយរបៀបណា ?
-
បទពិសោធន៍ដែលបង្ហាញថាពរជ័យនៃការគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ អាចបំផុសគំនិតសមាជិកកូរ៉ុម ឬថ្នាក់ឲ្យតាំងចិត្តរស់នៅតាមក្រឹត្យវិន័យនេះកាន់តែខ្លាំង ។ បងប្អូនអាចចែកចាយបទពិសោធន៍មួយចេញពីជីវិតរបស់បងប្អូន ឬបទពិសោធន៍ដែលប្រធាន ថូម៉ាស អេស ម៉នសុន បានចែកចាយនៅក្នុងសារលិខិតរបស់លោក « Principles and Promises » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៧៨–៧៩ ) ។ វីដេអូ « Leave the Party » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) មាននូវឧទាហរណ៍មួយទៀត ។ បងប្អូនអាចលើកទឹកចិត្តឲ្យសមាជិកកូរ៉ុម ឬថ្នាក់ចែកចាយបទពិសោធន៍របស់ពួកគេ ។
-
ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីរបៀបទប់ទល់នឹងការល្បួងឲ្យបំពានពាក្យសម្ដីនៃប្រាជ្ញាវាងវៃ បងប្អូនអាចបង្ហាញដល់កូរ៉ុម ឬថ្នាក់របស់បងប្អូននូវនុយត្រីមួយ ( ឬរូបភាពនុយត្រីមួយ ) ។ តើនុយនេះបញ្ឆោតត្រីដោយរបៀបណា ? ចម្លើយចំពោះសំណួរនេះអាចរកបាននៅក្នុងវីដេអូ « You Will Be Freed » ( នៅលើគេហទំព័រ ChurchofJesusChrist.org; សូមមើលផងដែរ អិម រ័សុល បាឡឺដ « O That Cunning Plan of the Evil One » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១០៨–១១០ ) ។ តើនុយត្រីដូចជាអ្វីដែលសាតាំងធ្វើដើម្បីបញ្ឆោត ឬដាក់អន្ទាក់យើងដោយរបៀបណា ? តើប្រធានបាឡឺដមានសារលិខិតអ្វីខ្លះសម្រាប់អស់អ្នកដែលជាប់ក្នុងការញៀន ? តើយើងអាចជួយនរណាម្នាក់ ដែលកំពុងពុះពារនឹងការល្បួងឲ្យងាកទៅរកព្រះអង្គសង្គ្រោះដោយរបៀបណា ? ( សូមមើលបទគម្ពីរនៅក្នុងចំណុចទីពីរនៅក្រោម « ធនធានគាំទ្រ » ) ។
2:58
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកកូរ៉ុម ឬថ្នាក់ឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីប្រព្រឹត្តតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ តើមេរៀនថ្ងៃនេះទាក់ទងនឹងគោលដៅផ្ទាល់ខ្លួន ដែលពួកគេបានដាក់យ៉ាងដូចម្ដេច ? ប្រសិនបើពួកគេចង់ សមាជិកកូរ៉ុម ឬថ្នាក់អាចចែកចាយគំនិតរបស់ពួកគេបាន ។
ធនធានគាំទ្រ
-
ដានីយ៉ែល ១:៣–២០; កូរិនថូសទី១ ៦:១៩–២០; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១២៤; ៨៩:៥–២១ ( របៀបដែលយើងថែទាំរូបកាយយើងគឺសំខាន់ចំពោះព្រះអម្ចាស់ )
-
ម៉ូសាយ ៧:៣៣; អាលម៉ា ១៣:២៧–២៩; អេធើរ ១២:២៧ ( សេចក្ដីសង្ឃឹមសម្រាប់អស់អ្នកដែលពុះពារនឹងការញៀន )
-
ការចេញផ្សាយខែ សីហា ឆ្នាំ ២០១៩ នៃទស្សនាវដ្ដី New Era និង Ensign ( ការចេញផ្សាយពិសេសអំពីរូបកាយ )