ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១២ ខែ មិថុនា ។ តើ​ខ្ញុំ​ឮ​សំឡេង​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្តេច ? នាង​រស់; សាំយូអែល ទី​១ ១–៣


« ថ្ងៃទី ១២ ខែ មិថុនា ។ តើ​ខ្ញុំ​ឮ​សំឡេង​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្តេច ? នាង​រស់; សាំយូអែល ទី​១ ១–៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១២ ខែ មិថុនា ។ តើ​ខ្ញុំ​ឮ​សំឡេង​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្តេច ? » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២

ការសិក្សា​ព្រះគម្ពីរជាគ្រួសារ

ថ្ងៃទី ១២ ខែ មិថុនា

តើ​ខ្ញុំ​ឮ​សំឡេង​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្តេច ?

នាង​រស់; សាំយូអែល ទី១ ១–៣

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម ឬ​គណៈប្រធាន​ថ្នាក់ មាន​រយៈពេល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ១០.២, ១១.២, នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • រស់នៅ​តាមដំណឹងល្អ ។ តើ​បទពិសោធន៍​ថ្មីៗ​អ្វីខ្លះ​ដែល​បាន​ពង្រឹង​ទីបន្ទាល់​របស់​យើង ?

  • ការ​មើល​ថែដល់អ្នក​ដែល​ត្រូវ​ការ​ជំនួយ ។ តើ​មាន​នរណា​ម្នាក់​ត្រូវការ​ជំនួយ និង​ការអធិស្ឋាន​របស់​យើង​ដែរ​ឬ​ទេ ? តើ​យើង​មាន​ចំណាប់​អារម្មណ៍​ដើម្បី​ជួយ​ពួកគេ​យ៉ាង​ណា ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​យើង​អាច​ក្លាយ​ជា​ពន្លឺ​បំភ្លឺ​ដល់​សមាជិកគ្រួសារ ឬ​មិត្តភក្តិ​ដែល​ពុំមាន​សេចក្តីជំនឿ​ដូច​យើង​យ៉ាង​ដូចម្តេច ?

  • រួបរួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការគាំទ្រ​កាន់​តែ​ច្រើន​ចំពោះ​ក្រុមគ្រួសារ​របស់យើង និង​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​ដ៏​វិជ្ជមាន​នៅក្នុង​ផ្ទះ​យើង​យ៉ាង​ដូចម្តេច ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​នូវ​អ្វី​ដែល​ត្រឹមត្រូវ​ដូច​ខាងក្រោម​នេះ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​ជា​យុវវ័យ​ម្នាក់ មាន​រយៈពេល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

សមាជិក​ជាច្រើន​នៅក្នុង​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​ប្រហែល​ជា​អាច​ប្រៀបធៀប​ទៅនឹង​ក្មេងប្រុស​សាំយូអែល ។ នៅពេល​ដែល​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​មក​កាន់​គាត់ សាំយូអែល​មិន​ទាន់​មាន​បទ​ពិសោធន៍​គ្រប់គ្រាន់​ជាមួយនឹង​វិវរណៈ ដើម្បី​ស្គាល់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​នោះ​ទេ ។ អ្នក​ប្រៀនប្រដៅ​របស់​សាំយូអែល​គឺ អេលី អាច​ជួយ​សាំយូអែល​ឲ្យ​រៀន​ស្គាល់​ព្រះ​សូរសៀង​នេះ ។ បងប្អូន​ក៏​ដូច​ជា​អេលី ដែរ មាន​ឱកាស​ថ្លែង​ទីបន្ទាល់​ដល់​អ្នក​ដែល​បងប្អូន​បង្រៀន​ថា ព្រះ​អម្ចាស់​ចង់​មាន​ព្រះ​បន្ទូល​ជាមួយ​ពួកគេ ។ បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​រៀន​ស្គាល់​ព្រះ​សូរសៀង​របស់​ព្រះ​អម្ចាស់ សូម្បី​តែ​បងប្អូន​ក៏​កំពុង​រៀន​ស្តាប់​ព្រះសូរសៀង​របស់​ទ្រង់​ដែរ ។ បងប្អូន​អាច​សិក្សា​ជាមួយ​គ្នា​នូវ​អ្វី​ដែល​ពួកព្យាការី​របស់ទ្រង់​បាន​បង្រៀន​អំពី​វិវរណៈ​ផ្ទាល់ខ្លួន ។ ហើយ​បងប្អូន​អាច​រៀន​ទូល​ទៅកាន់​ព្រះអម្ចាស់​ដូចជា​សាំយូអែល បាន​ធ្វើ « សូម​ទ្រង់​មាន​បន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ​ជា​អ្នក​បម្រើ​ទ្រង់​ប្រុង​ស្ដាប់​ហើយ » ( សាំយូអែល ទី១ ៣:១០ ) ។

ជាការ​បន្ថែម​លើ​ការអាន សាំយូអែល ទី១ ៣ នៅ​សប្តាហ៍​នេះ បងប្អូន​អាច​រៀបចំខ្លួន​ដើម្បី​បង្រៀន​តាមរ​យៈ​ការ​អាន​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « ស្តាប់ទ្រង់ » ( Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៨–៩២ ) ។

យុវជន​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ

ប្រធាន ណិលសុន បាន​សូម​ឲ្យ​យើង « បង្កើន​លទ្ធភាព​ខាង​វិញ្ញាណ [ របស់​យើង ] ដើម្បី​ទទួល​វិវរណៈ » ។

រៀន​ជាមួយគ្នា

ដើម្បី​រៀបចំ​អ្នក​ដែល​បងប្អូន​បង្រៀន​សម្រាប់​ការ​ពិភាក្សា​ថ្ងៃនេះ សូម​ពិចារណា​ឲ្យ​ពួកគេ​មើល សាំយូអែល ទី១ ៣:១–១៤ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​ចេញពី​ដំណើររឿង​នេះ​អំពី​ការស្តាប់​ព្រះ​សូរសៀង​របស់​ព្រះអម្ចាស់ ។ តើ​មាន​វិធី​បន្ថែម​ណា​ខ្លះ​ដែល​ព្រះ​អម្ចាស់​ទំនាក់​ទំនង​ជា​មួយ​យើង ? សកម្មភាព​ខាងក្រោម​នេះ​អាច​ជួយ​យុវវ័យ​ឲ្យ​ពង្រីក​ការយល់​ដឹង​របស់​ពួកគេ​ពី​វិវរណៈ​ផ្ទាល់ខ្លួន ។

  • ទាំងនេះ​គឺជា​វិធីមួយ​ដើម្បី​ជួយ​អស់​អ្នក​ដែល​បងប្អូន​បង្រៀន ឲ្យ​យល់​ពី​របៀប​ទទួល​វិររណៈ​ផ្ទាល់ខ្លួន ។ បងប្អូន​អាច​សរសេរ​នៅ​លើ​ក្ដារ​ខៀន​នូវ​សេចក្តី​យោង​បទគម្ពីរ​នៅក្នុង « ធនធាន​គាំទ្រ » ( ឬ​អ្នក​ដទៃ​ទៀត​ដែល​បងប្អូន​ស្គាល់ ) ។ សូម​អញ្ជើញ​យុវវ័យ​ឲ្យ​អាន​បទគម្ពីរ​នីមួយៗ ។ បន្ទាប់មក ពួកគេ​អាច​សរសេរ​នៅ​លើ​ក្ដារខៀន​ក្បែរ​សេចក្តី​យោង​នីមួយៗ​នូវ​អ្វី​ដែល​បទគម្ពីរ​បង្រៀន​អំពី​ការ​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ។ សូម​អញ្ជើញ​ពួកគេ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន​ជា​មួយ​ការស្វែងរក និង​ទទួល​វិវរណៈ ។ តាម​ការ​សមរម្យ សូម​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​បងប្អូន ។

  • យើង​ទទួល​បាន​ពរជ័យ​ជា​ច្រើន នៅ​ពេល​យើង​រៀន​ស្តាប់​ព្រះ​សូរសៀង​របស់​ព្រះ​អម្ចាស់ ។ បងប្អូន​អាច​ចាប់ផ្តើម​ការពិភាក្សា​មួយ​អំពី​ការណ៍​នេះ​តាមរយៈ​ការ​សូម​ឲ្យ​យុវវ័យ​ចែកចាយ​មូលហេតុ​នានា​ដែល​ពួកគេ​អាច​ត្រូវការ​វិវរណៈ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ស្វែងរក​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « ស្តាប់ទ្រង់ » ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​ដំបូន្មាន​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​ពី​របៀប​ស្តាប់​ព្រះ​សូរសៀង​របស់​ព្រះអម្ចាស់ ។ បងប្អូន​ក៏​អាច​បង្ហាញ​វីដេអូ​មួយ ឬ​ច្រើន​ចេញពី​វីដេអូ « ស្តាប់​ទ្រង់ » ( នៅលើ​គេហទំព័រChurchofJesusChrist.org/media ) ។ ហេតុ​អ្វី​វា​មាន​សារៈ​សំខាន់​ចំពោះ​យើង​ក្នុង​ការ​រៀន​ស្តាប់​ព្រះ​សូរសៀង​របស់​ព្រះ​អម្ចាស់ ? សូម​លើក​ទឹក​ចិត្ត​យុវវ័យ​ឲ្យ​កត់​ត្រា​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ទិនានុប្បវត្តិ​របស់​ពួកគេ ឬ​នៅ​លើ​ក្រដាស​ដើម្បី​តាំង​នៅក្នុង​ផ្ទះ​របស់​ពួកគេ ។

  • យុវវ័យ​ដែល​បងប្អូន​បង្រៀន​ប្រហែល​ជា​ងឿង​ឆ្ងល់​ពី​របៀប​ដើម្បី​ដឹង​ថាតើ​នៅពេល​ណា​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​កំពុង​តែ​មាន​ព្រះ​បន្ទូល​ទៅកាន់​ពួកគេ ។ សូម​ពិចារណា​បង្ហាញ​វីដេអូ​នេះ « How Can I Tell the Difference between the Holy Ghost and My Emotions? » និង « How Can I Feel the Holy Ghost More Often? » មកពី « Face to Face with President Eyring and Elder Holland » ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ។ តើ​យើង​រៀន​អ្វីខ្លះ​មក​ពី​វីដេអូ​ទាំងនេះ អំពី​ការ​ដឹង​រវាង​ការបំផុស​របស់​ព្រះវិញ្ញាណ និង​គំនិត​របស់​យើង ? សមាជិក​ក្នុង​ថ្នាក់ ឬ​កូរ៉ុម​អាច​ចែកចាយ​នូវ​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប​ចំពោះ​មិត្ត​ម្នាក់​ដែល​មាន​សំណួរ​ស្រដៀង​នឹង​សំណួរ​ដែល​បាន​ពិភាក្សា​នៅ​ក្នុង​វីដេអូ​ទាំង​នេះ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ