ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២២ ខែ ឧសភា ។ តើ​ខ្ញុំ​អាច​បង្ហាញ​អំណរគុណ​របស់​ខ្ញុំ​ចំពោះ​ព្រះ​យ៉ាង​ដូចម្តេច ? ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤


« ថ្ងៃទី ២២ ខែ ឧសភា ។ តើ​ខ្ញុំ​អាច​បង្ហាញ​អំណរគុណ​របស់​ខ្ញុំ​ចំពោះ​ព្រះ​យ៉ាង​ដូចម្តេច ? ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២២ ខែ ឧសភា ។ តើ​ខ្ញុំ​អាច​បង្ហាញ​អំណរគុណ​របស់​ខ្ញុំ​ចំពោះ​ព្រះ​យ៉ាង​ដូចម្តេច ? » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២

យុវជន​ម្នាក់​កំពុង​ដើរ​នៅលើ​ឆ្នេរ​សមុទ្រ

ថ្ងៃទី ២២ ខែ ឧសភា

តើ​ខ្ញុំ​អាច​បង្ហាញ​អំណរគុណ​របស់​ខ្ញុំ​ចំពោះ​ព្រះ​យ៉ាង​ដូចម្តេច ?

ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០៣៤

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម ឬ​គណៈប្រធាន​ថ្នាក់ មាន​រយៈពេល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ១០.២, ១១.២, នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • រស់នៅ​តាមដំណឹងល្អ ។ តើ​យើង​បាន​ពិភាក្សា​គ្នា​អ្វីខ្លះ​ពី​លើក​មុន ហើយ​តើ​ការអញ្ជើញ ឬ​ការចាត់តាំង​អ្វី​ដែល​បាន​ធ្វើ​ឡើង ? តើ​យើង​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​អនុវត្ត​តាម​ការអញ្ជើញ ឬ​ការចាត់​តាំង​ទាំងនោះ ?

  • ការ​មើល​ថែដល់អ្នក​ដែល​ត្រូវ​ការ​ជំនួយ ។ តើ​យើង​អាច​ធ្វើ ឬ​និយាយ​អ្វីខ្លះ​ដើម្បី​លួងលោម​ដល់​ជន​ដែល​អាច​មាន​អារម្មណ៍​ឯកោ ឬ​ឃ្លាតឆ្ងាយ​ពី​ព្រះវរបិតា​សួគ៌ ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​មាន​វិធី​អ្វីខ្លះ ដែល​យើង​អាច​ជួយ​អ្នក​ដទៃ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ ?

  • រួបរួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​យើង​អាច​ចែកចាយ​គំនិត​អ្វីខ្លះ​ជាមួយនឹង​គ្នា​ដើម្បី​ជួយ​យើង​ពង្រឹង​ក្រុមគ្រួសារ​របស់​យើង ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​នូវ​អ្វី​ដែល​ត្រឹមត្រូវ​ដូច​ខាងក្រោម​នេះ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​ជា​យុវវ័យ​ម្នាក់ មាន​រយៈពេល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ព្រះ​កំពុង​មើលថែ​យើង និង​ប្រទាន​ពរជ័យ​ដល់​យើង​ជានិច្ច ។ ប៉ុន្តែ​ជា​មួយនឹង​ការរំខាន និង​ការល្បួង​ទាំងអស់​ដែល​យើង​ប្រឈម​មុខ វា​ងាយ​ស្រួល​ក្នុង​ការ​ភ្លេច​ទ្រង់​ណាស់ ។ រឿង​ដូចគ្នា​នេះ​បាន​កើត​ឡើង​ចំពោះ​សាសន៍​អ៊ីស្រាអែល​ជាច្រើន​ដង ដោយ​រួម​ទាំង​នៅ​គ្រា​លំបាក​ដែល​ពួកគេ​បាន​វង្វេង​នៅ​ទីរហោស្ថាន​ផងដែរ ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ដឹកនាំ​ពួកគេ​ដោយ​សេចក្តី​មេត្តា​ករុណា​ទៅកាន់​ដែន​ដីសន្យា—ជា​កន្លែង​នៃ​ការលួងលោម និង​មាន​ការល្បួង​ជាច្រើន ដែល​ពួកគេ​អាច​នឹង​ត្រូវ​បានល្បួង​ឲ្យ​ភ្លេច​ទ្រង់​ម្តងទៀត ។ សេចក្តីណែនាំ​របស់​ព្រះអម្ចាស់​នៅក្នុង ចោទិយកថា ៦ គឺ​ក្នុង​គោលបំណង​ដើម្បី​ជួយ​សាសន៏​អ៊ីស្រាអែល​ឲ្យ​ចងចាំទ្រង់ និង​ព្រះបន្ទូល​របស់​ទ្រង់​ជានិច្ច ( សូមមើល ខទី ៦–៩ ) ។

តើ​បងប្អូន​អាច​រក្សា​ព្រះអម្ចាស់ និង​ព្រះបន្ទូល​របស់​ទ្រង់​នៅក្នុង​ចិត្ត​របស់​បងប្អូន—« ក្រែង​ភ្លេច​ព្រះយេហូវ៉ា » យ៉ាង​ដូចម្តេច ? ( ចោទិយកថា ៦:១២ ) ។ តើ​ការ​ចងចាំ​ព្រះអម្ចាស់​ជួយ​យើង​ឲ្យ​មាន​អំណរ​គុណ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​នៃ​ជីវិត​របស់​យើង​យ៉ាង​ដូចម្តេច ? កាល​បងប្អូន​រៀបចំខ្លួន​ដើម្បី​បង្រៀន សូម​ពិចារណា​ការមើល ចោទិយកថា ១២:៦–៩, ១២ និង លូកា ១៧:១១–១៩ ។ បងប្អូន​ក៏​អាច​មើល​សារលិខិត​របស់​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ផងដែរ « Grateful in Any Circumstances » ( Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៧០–៧៧ ) ។

យុវនារី​កំពុង​សិក្សា

ការ​ចងចាំ​ព្រះអម្ចាស់​ជួយ​យើង​ឲ្យ​មាន​អំណរគុណ​នៅក្នុង​គ្រប់កាលៈទេសៈ​នៃ​ជីវិត ។

រៀន​ជាមួយគ្នា

ដើម្បី​ចាប់​ផ្តើម​ការពិភាក្សា​អំពី​ការចងចាំ​ព្រះ​អម្ចាស់ បងប្អូន​អាច​អញ្ជើញ​យុវវ័យ​ឲ្យ​ចែកចាយ​បទ​ពិសោធន៍​នៅ​ពេល​ពួកគេ​ភ្លេច​អ្វី​មួយ​ដែល​សំខាន់ ។ តើ​វា​មាន​លទ្ធផល​អ្វីខ្លះ ? តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​យើង​ភ្លេច​រឿង​ដ៏​អស្ចារ្យ​ដែល​ព្រះ​អម្ចាស់​បាន​ធ្វើ​សម្រាប់​យើង ? សូម​អញ្ជើញ​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​ដើម្បី មើល ចោទិយកថា ៦:៤–៩, ២០–២៥ ។ តើ​ខគម្ពីរ​ទាំង​នេះ​បង្រៀន​អ្វីខ្លះ​អំពី​ការចងចាំ​សេចក្តី​ល្អ​របស់​ព្រះ​នៅ​ក្នុង​ជីវិត​របស់​យើង ? សូម​ជ្រើសរើស​សកម្មភាព​មួយ ឬ​ច្រើន​ដែល​មាន​ខាងក្រោម​នេះ​ដើម្បី​ជួយ​អ្នក​ដែល​បងប្អូន​បង្រៀន​ឲ្យ​រៀន​មាន​អំណរគុណ​កាន់តែ​ច្រើន​ចំពោះ​សេចក្តី​ល្អ​របស់​ព្រះ ហើយ​បង្ហាញ​ការដឹង​គុណ​របស់ពួកគេ​ចំពោះ​ទ្រង់ ។

  • ការ​អាន លូកា ១៧:១១–១៩ ជាមួយ​គ្នា​អាច​ជួយ​ខ្ញុំ​ឲ្យ​គិត​អំពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​សម្រាប់​យើង​ដើម្បី​បង្ហាញ​អំណរគុណ​ចំពោះ​ព្រះ ។ សូម​ពិចារណា​ការសួរ​សំណួរ​ណា​ដែល​ជួយ​ពួកគេ​ឲ្យ​ប្រៀបធៀប​ដំណើររឿង​នេះ​ទៅនឹង​ជីវិត​របស់​ពួកគេ ។ ឧទាហរណ៍ តើ​មាន​ហេតុផល​អ្វីខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ឃ្លង់​ប្រាំបួន​នាក់​ក្នុង​ចំណោម​ដប់​នាក់​មិន​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះ​អង្គ​សង្រ្គោះ ? ហេតុអ្វី​ពេល​ខ្លះ​យើង​បរាជ័យ​ក្នុង​ការបង្ហាញ​អំណរគុណ​ចំពោះ​ព្រះ ? សូម​ឲ្យ​អ្នក​ដែល​បងប្អូន​បង្រៀន​គិត​អំពី​ពេល​ដែល​ពួកគេ​មាន​អំណរ​គុណ ទោះបី​នៅក្នុង​គ្រា​លំបាក​ក៏ដោយ ។ តើ​ការ​បង្ហាញ​អំណរគុណ​មាន​ឥទ្ធិពល​អ្វី​មក​លើ​យើង ? ហេតុ​អ្វី​វា​ចាំបាច់​ត្រូវ​ថ្លែង​អំណរ​គុណ​ចំពោះ​ព្រះ ? ( សូមើល​រូបភាព​យោង​នៅក្នុង « ធនធាន​គាំទ្រ » សម្រាប់​ចម្លើយ​មួយ​ចំនួន ) ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​អំណរគុណ​ចំពោះ​ព្រះ ?

  • មាន​ទំនុក​តម្កើង​នៃ​ការសរសើរ និង​ការ​ថ្លែង​អំណរ​គុណ​ជា​ច្រើន ដូចជា​បទ « តើទ្រង់ធំប៉ុនណា » និង « ចូរ​រាប់​ព្រះពរ » ( ទំនុកតម្កើង ទំព័រ ៣៨, ១៥០ ) ។ បងប្អូន​អាច​សូម​ឲ្យ​យុវវ័យ​ស្វែងរក​ពាក្យ​នៃ​ទំនុក​តម្កើង​ទាំងនេះ​ចំពោះ​អ្វីៗ​ដែល​ពួកគេ​មាន​អារម្មណ៍ថា​មាន​អំណរគុណ​ចំពោះ ។ សូម​អញ្ជើញ​ពួក​គេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ និង​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​ដឹង​គុណ​ចំពោះ​អ្វីៗ​ទាំងនោះ ។ បងប្អូន​អាច​ច្រៀង​ទំនុក​តម្កើង​ទាំងនេះ​ពីរ​បី​បទ​រួមគ្នា​បាន ។

  • ប្រធាន ឌៀថើរ អេហ្វ អុជដុហ្វ « Grateful in Any Circumstances » ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដើម្បី​មាន​អំណរគុណ​កាន់តែ​ច្រើន ។ វិធី​មួយ​ដើម្បី​ជួយ​យុវវ័យ​ឲ្យ​រៀន​ពី​សារលិខិត​នេះ​គឺ​ការ​បំបែក​ពួកគេ​ជា​ក្រុម​តូចៗ ហើយ​ផ្តល់​ឲ្យ​ក្រុម​នីមួយៗ​នូវ​ផ្នែក​មួយ​នៃ​សារលិខិត​នេះ ។ សូម​ឲ្យ​ពួក​គេ​ចែកចាយ​ឃ្លា ឬ​ប្រយោគ​មួយ​ដែល​ពួកគេ​ទទួល​អារម្មណ៍​សង្ខេប​ពី​អ្វី​ដែល​ប្រធាន អុជដូហ្វ បាន​បង្រៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​បាន​រៀន​អំពី​អំណរគុណ ។ ពួកគេ​ក៏​អាច​មើល​វីដេអូ​នេះ​ផងដែរ « President Russell M. Nelson on the Healing Power of Gratitude » ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ។ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី « មាន​ការដឹងគុណ​នៅ​គ្រប់កាលៈទេសៈ » មិនថា​អំណរគុណ​នោះ​ជា​អ្វី​នោះទេ ? តើ​គំរូ​អ្វីខ្លះ ដែល​យើងបាន​មើលឃើញ​អំពីមនុស្ស​ដែល​មាន​ការដឹងគុណ ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ណា​ក្ដី ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ព្រះអង្គ​សង្គ្រោះ​បាន​ស្គាល់​ពួក​អ្នក​ដើរតាម​ទ្រង់ និង​ដឹង​ថាតើ​ពួកគេ​អាច​ប្រែក្លាយ​ទៅ​ជា​នរណា ។ ចំណេះ​ដឹង​នេះ​ជះឥទ្ធិពល​ដល់​របៀប​ដែល​ទ្រង់​បាន​បង្រៀន​ពួកគេ ។ តើ​បងប្អូន​អាច​រៀន​អំពី​ចំណាប់​អារម្មណ៍ តម្រូវការ និង​ឧបសគ្គ​របស់​អ្នក​ដែល​បងប្អូន​បង្រៀន​យ៉ាង​ដូចម្តេច ដើម្បី​បងប្អូន​អាច​បង្រៀន​ពួក​គេ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព ?