« ថ្ងៃទី ២៦ ខែ មិថុនា ។ ហេតុអ្វីបរិសុទ្ធភាពសំខាន់ចំពោះផែនការរបស់ព្រះ ? សាំយូអែល ទី២ ៥–៧; ១១–១២; ពង្សាវតាក្សត្រ ទី១ ៣; ៨; ១១ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៦ ខែ មិថុនា ។ ហេតុអ្វីបរិសុទ្ធភាពសំខាន់ចំពោះផែនការរបស់ព្រះ ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២
ថ្ងៃទី ២៦ ខែ មិថុនា
ហេតុអ្វីបរិសុទ្ធភាពសំខាន់ចំពោះផែនការរបស់ព្រះ ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬគណៈប្រធានថ្នាក់ មានរយៈពេល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬ សំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២, នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
រស់នៅតាមដំណឹងល្អ ។ តើបងប្អូនកាន់តែខិតជិតព្រះអង្គសង្គ្រោះដោយរបៀបណា ? តើយើងព្យាយាមប្រែក្លាយដូចជាទ្រង់យ៉ាងដូចម្តេច ?
-
ការមើលថែដល់អ្នកដែលត្រូវការជំនួយ ។ តើនរណាដែលយើងគិតដល់នាពេលថ្មីៗនេះ ? តើយើងអាចជួយបុគ្គលទាំងនេះយ៉ាងដូចម្តេច ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើយើងអាចឆ្លើយសំណួរពីមិត្តភក្តិរបស់យើងអំពីសាសនាចក្រតាមរបៀបមួយដែលពង្រឹងសេចក្តីជំនឿរបស់យើងនៅលើព្រះអង្គសង្រ្គោះយ៉ាងដូចម្តេច ?
-
រួបរួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើមានវិធីណាខ្លះដែលយើងអាចភ្ជាប់ទំនាក់ទំនងបានប្រសើរជាមួយសាច់ញាតិដូចជាជីដូនជីតា និងបងប្អូនជីដូនមួយ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើនូវអ្វីដែលត្រឹមត្រូវដូចខាងក្រោមនេះ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬជាយុវវ័យម្នាក់ មានរយៈពេល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
ព្រះវរបិតាសួគ៌យើង ជាអង្គដែលចង់ឲ្យយើងសប្បាយរីករាយ បានប្រទានក្រឹត្យវិន័យព្រហ្មចារីភាពដល់យើង ។ ហើយសាតាំងជាអ្នកចង់ឲ្យយើងមានទុក្ខវេទនា វាបង្រៀនថាក្រឹត្យវិន័យនេះគឺមិនសំខាន់ទេ ។ វាខិតខំធ្វើអស់ពីសតម្ថភាពរបស់វាដើម្បីល្បួងយើងឲ្យធ្វើអំពើបាបផ្នែកផ្លូវភេទ ។ មនុស្សវ័យក្មេងអាចទទួលឥទ្ធិពលតាមរយៈរូបភាព និងសារដែលផ្ទុយពីអ្វីដែលព្រះបង្រៀនអំពីផ្លូវភេទ ។ យើងម្នាក់ៗត្រូវតែដឹងអំពីការល្បួងបែបនោះ និងព្យាយាមរក្សាគំនិត ពាក្យសម្តី និងសកម្មភាពរបស់យើងឲ្យបរិសុទ្ធនៅក្នុងឆាកជីវិតរបស់យើង ។ យើងរៀនមេរៀននេះមកពីបទពិសោធន៍មិនល្អរបស់ស្តេចដាវីឌ ។ ទ្រង់គឺជាគំរូនៃភាពស្មោះត្រង់ដ៏អស្ចារ្យ ។ ប៉ុន្តែទ្រង់បានធ្លាក់ខ្លួនចូលការល្បួង និងបំពានក្រឹត្យវិន័យនៃព្រហ្មចារីយភាព ( សូមមើល សាំយូអែល ទី២ ១១:១–៥ ) ។
បងប្អូនអាចរៀបចំខ្លួនដើម្បីបង្រៀនតាមរយៈការអាន សាំយូអែល ទី២ ១១ សារលិខិតរបស់អែលឌើរ ដេវីឌ អេ បែដណា « We Believe in Being Chaste » ( Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១–៤៤ ) និងធនធានដទៃទៀតអំពីព្រហ្មចារីភាព ។ តើអ្វីដែលអាចបំផុសគំនិតសមាជិកថ្នាក់ ឬកូរ៉ុមឲ្យមើលឃើញព្រហ្មចារីភាពដូចដែលព្រះទតឃើញ ? តើអ្វីដែលអាចជួយពួកគេបដិសេធពីរបៀបដែលសាតាំងមើលមកព្រហ្មចារីភាព ?
រៀនជាមួយគ្នា
នេះគឺជារបៀបមួយដើម្បីណែនាំពីប្រធានបទនៃព្រហ្មចារីភាព ខណៈកំពុងជួយដល់អស់អ្នកដែលបងប្អូនបង្រៀនឲ្យមើលអ្វីដែលពួកគេបានអាននៅក្នុងបទគម្ពីរនេះ ។ សូមសរសេរពាក្យ ដាវីឌ និង យ៉ូសែប នៅលើក្តារខៀន ។ បន្ទាប់មកមើលជាមួយគ្នាក្នុង សាំយូអែល ទី២ ១១:១–៥ និង លោកុប្បត្តិ ៣៩:៧–១២ ។ តើដាវីឌ និងយ៉ូសែប ម្នាក់ៗឆ្លើយតបនឹងការល្បួងឲ្យប្រព្រឹត្តអំពើបាបខាងផ្លូវភេទយ៉ាងដូចម្តេច ? តើយើងរៀនអ្វីខ្លះមកពីគំរូរបស់ពួកលោក ? សូមប្រើសកម្មភាពដូចតទៅនេះ ឬសកម្មភាពមួយចំនួនរបស់បងប្អូនផ្ទាល់ ដើម្បីបំផុសគំនិតឲ្យមានការពិភាក្សាទៅមុខទៀតអំពីមូលហេតុដែលព្រហ្មចារីភាពគឺមានសារៈសំខាន់នៅក្នុងផែនការរបស់ព្រះ ។
-
យុវវ័យដែលបងប្អូនបង្រៀនអាចទទួលអត្ថប្រយោជន៍មកពីការស្គាល់ពីបទដ្ឋានរបស់ព្រះអម្ចាស់ពីបរិសុទ្ធភាពខាងផ្លូវភេទ ។ អញ្ជើញពួកគេឲ្យមើល « បរិសុទ្ធភាពខាងផ្លូវភេទ » នៅក្នុង ដើម្បីកម្លាំងនៃយុវជន ( [ កូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ៣៥–៣៧ ) ឬកថាខណ្ឌនៃ « ក្រុមគ្រួសារ ៖ សេចក្តីប្រកាសដល់ពិភពលោក » ( នៅលើគេហទំព័រChurchofJesusChrist.org ) ។ តើការបង្រៀនរបស់ព្រះអម្ចាស់ខុសពីអ្វីដែលសាតាំងចង់ឲ្យយើងជឿយ៉ាងដូចម្តេច ? ពួកគេអាចមើល « ក្រុមគ្រួសារ ៖ សេចក្តីប្រកាសដល់ពិភពលោក » ដោយរកមើលសេចក្តីថ្លែងការណ៍ដែលពន្យល់ពីមូលហេតុដែលបរិសុទ្ធភាពខាងផ្លូវភេទគឺមានសារៈសំខាន់ចំពោះផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ ។ តើយើងរៀនអ្វីខ្លះចេញពីសេចក្តីថ្លែងការណ៍ទាំងនេះដែលជួយយើងឲ្យរស់នៅយ៉ាងសុចរិតនៅក្នុងពិភពលោកសព្វថ្ងៃនេះ ?
-
នៅពេលខ្លះ អ្នកដទៃពុំយល់ពីបទដ្ឋានផ្នែកសីលធម៌របស់យើងឡើយ ជាពិសេស បទដ្ឋានទាំងឡាយណាដែលខុសគ្នាខ្លាំងជាមួយអ្វីដែលមនុស្សជាច្រើនជឿ ។ តើយើងអាចឆ្លើយនឹងសំណួររបស់ពួកគេយ៉ាងដូចម្ដេច? តើយើងបានរៀនអ្វីខ្លះមកពីអែលឌើរ និងស៊ីស្ទើរ រិនឡាន់ នៅក្នុងវីដេអូ « Why Is It Important to Live the Law of Chastity? » មកពី « Face to Face with Elder and Sister Renlund » ( នៅលើគេហទំព័រChurchofJesusChrist.org ) ។ យុវវ័យក៏អាចស្វែងរករូបភាពនៅក្នុង « ធនធានគាំទ្រ » សម្រាប់សេចក្តីថ្លែងការណ៍ដែលពិពណ៌នាពីពរជ័យនៃព្រហ្មចារីភាព ។ បងប្អូនអាចសូមឲ្យពួកគេចែកចាយគំនិតរបស់ពួកគេអំពីមូលហេតុដែលពួកគេជ្រើសរើសដើម្បីគោរពតាមបទដ្ឋានរបស់ព្រះនៃសីលធម៌ខាងផ្លូវភេទ ។
-
វប្បធម៌ដែលពេញនិយមតែងតែបង្រៀនថា មិនចាំបាច់មានភាពបរិសុទ្ធខាងផ្លូវភេទទេ ។ ប៉ុន្តែវប្បធម៌នេះមិនខ្វល់ខ្វាយចំពោះសេចក្តីពិតអំពីពរជ័យនៃព្រហ្មចារីភាព និងគ្រោះថ្នាក់នៃអំពើអសីលធម៌ឡើយ ។ ដើម្បីរៀនបន្ថែមទៀតអំពីសេចក្តីពិតទាំងនេះ យុវវ័យអាចសិក្សាសារលិខិតរបស់អែលឌើរ ដេវីឌ អេ បែដណា « We Believe in Being Chaste » ។ សមាជិកខ្លះអាចសិក្សាវគ្គនេះ « បំណងនៃមាសត្រូវ » និងអ្នកផ្សេងទៀតអាចសិក្សាវគ្គ « យើងជឿលើការប្រព្រឹត្តបរិសុទ្ធ » ។ បន្ទាប់មក ពួកគេអាចចែកចាយជាមួយគ្នាអំពីអ្វីដែលពួកគេបានរៀន ។ សូមលើកទឹកចិត្តពួកគេឲ្យសរសេរឃ្លាមួយចេញពីសារលិខិតនេះដែលពួកគេចង់ចងចាំទុកសម្រាប់ពេលពួកគេប្រឈមមុខនឹងសារខុសឆ្គងខាងផ្លូវភេទនៅពេលក្រោយទៀត ។ បងប្អូនក៏អាចណែនាំពួកគេទៅកាន់ជំពូកដែលមានចំណងជើងថា « គោលការណ៍នៃការប្រែចិត្ត » ។ សូមពិភាក្សាពីរបៀបដែលព្រះអម្ចាស់អាចព្យាបាលអស់ អ្នកទាំងអស់ណាដែលចង់ប្រែចិត្តពីអំពើបាបខាងផ្លូវភេទរបស់ពួកគេ ។ សូមរំឭកដល់អស់អ្នកដែលបងប្អូនបង្រៀនថា ពួកគេអាចនិយាយជាមួយឪពុកម្តាយ ឬប៊ីស្សពរបស់ពួកគេ ប្រសិនបើពួកគេមានសំណួរ ឬត្រូវការការប្រែចិត្ត ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
កូរិនថូស ទី១ ៦:១៩–២០ ( រូបកាយរបស់យើងគឺជាព្រះវិហារបរិសុទ្ធ )
-
អាលម៉ា ៣៨:១២ ( ប្រសិនបើយើងទប់តណ្ហារបស់យើង នោះយើងអាចពោរពេញទៅដោយក្តីស្រឡាញ់ )
-
គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:២; ១២១:៤៥–៤៦ ( ពរជ័យនៃគុណធម៌ )
-
« Chastity: What Are the Limits? »« True Confidence » « I Choose to Be Pure » ( វីដែអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org