« ថ្ងៃទី ១០ ខែ កក្កដា ។ ហេតុអ្វីការដើរតាមព្យាការីនៅរស់របស់ព្រះមានសារៈសំខាន់ ? ពង្សាវតារក្សត្រ ទី២ ២–៧ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១០ ខែ កក្កដា ។ ហេតុអ្វីការដើរតាមព្យាការីនៅរស់របស់ព្រះមានសារៈសំខាន់ ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២
ថ្ងៃទី ១០ ខែ កក្កដា
ហេតុអ្វីការដើរតាមព្យាការីនៅរស់របស់ព្រះមានសារៈសំខាន់ ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬគណៈប្រធានថ្នាក់ មានរយៈពេល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬ សំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២, នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
រស់នៅតាមដំណឹងល្អ ។ តើគណៈប៊ីស្សពបានពិភាក្សាអ្វីខ្លះនៅក្នុងការប្រជុំក្រុមប្រឹក្សាយុវវ័យវួដ ? តើសកម្មភាពអ្វីដែលយើងអាចធ្វើផ្អែកលើការពិភាក្សានេះ ?
-
ការមើលថែដល់អ្នកដែលត្រូវការជំនួយ ។ តើយើងអាចជួយដល់មនុស្សតាមរបៀបដូចជាព្រះគ្រីស្ទ នៅពេលយើងមើលឃើញតម្រូវការមួយ ហើយមិនដឹងថាត្រូវនិយាយអ្វីយ៉ាងដូចម្តេច ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើមានអ្វីខ្លះដែលយើងបានរកឃើញនៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនេះដែលនាំអំណរមកឲ្យយើង ? តើយើងអាចចែកចាយអំណរនោះជាមួយនឹងមនុស្សដទៃបានដោយរបៀបណា ?
-
រួបរួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើមានវិធីណាខ្លះដែលយើងអាចភ្ជាប់ទំនាក់ទំនងបានប្រសើរជាមួយសាច់ញាតិដូចជាជីដូនជីតា និងបងប្អូនជីដូនមួយ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើនូវអ្វីដែលត្រឹមត្រូវដូចខាងក្រោមនេះ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬជាយុវវ័យម្នាក់ មានរយៈពេល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
ប្រហែលជាមានណាម៉ាន់ដែលកើតរោគឃ្លង់ជាចំណែកនៅក្នុងយើងទាំងអស់គ្នាបន្តិចបន្តួច ( សូមមើល ពង្សាវតារក្សត្រ ទី២ ៥:១–១៥ ) ។ ដូចជាណាម៉ាន់ដែលមានចិត្តខឹងសម្បារ នៅពេលព្យាការី អេលីសេ បានប្រាប់គាត់ឲ្យលាងសម្អាតខ្លួននៅក្នុងទឹកទន្លេ ដើម្បីបានជាសះស្បើយ យើងប្រហែលជាមិនតែងតែយល់ពីមូលហេតុនៃដំបូន្មានរបស់ពួកព្យាការីរបស់យើងនោះទេ ។ យើងប្រហែលជាគិតថា ដំបូន្មានរបស់ពួកលោកមួយចំនួនមិនត្រឹមត្រូវ ដូច្នេះវាមិនអនុវត្តចំពោះយើងឡើយ ។ ប៉ុន្តែព្រះសន្យានូវពរជយដ៏មហិមា ប្រសិនបើយើងបន្ទាបខ្លួនគ្រប់គ្រាន់ល្មមដើម្បីធ្វើតាមព្យាការី ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៤–៧ ) ។ តើការធ្វើតាមព្យាការីបានជួយដល់បងប្អូនឲ្យខិតទៅជិតព្រះអម្ចាស់យ៉ាងដូចម្តេច ? តើឧទាហរណ៍ផ្សេងទៀតចេញពី ពង្សាវតារក្សត្រ ទី២ ៤–៦ បង្ហាញពីរបៀបដែលយើងទទួលបានពរជ័យកាលដែលយើងធ្វើតាមព្យាការីដែលនៅរស់យ៉ាងដូចម្តេច ?
នៅពេលដែលបងប្អូនរៀបចំខ្លួនដើម្បីបង្រៀនអំពីពរជ័យដែលទទួលបានចេញពីការធ្វើតាមព្យាការីដែលកំពុងរស់នៅ សូមគិតអំពីឧបសគ្គដែលយុវវ័យប្រឈមមុខ ។ តើការធ្វើតាមព្យាការីជួយពួកគេជាមួយនឹងឧបសគ្គទាំងនេះយ៉ាងដូចម្តេច ? បងប្អូនក៏អាចអានសារលិខិតរបស់អែលឌើរ នែល អិល អាន់ឌើរសិន « The Prophet of God » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៤–២៧ ) ឬសារលិខិតរបស់ អែលឌើរ អិល វិតនី ក្លេតុន « Whatsoever He Saith unto You, Do It » ( Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩៧–៩៩ ) ។
រៀនជាមួយគ្នា
ដើម្បីចាប់ផ្ដើមការពិភាក្សា បងប្អូនអាចសុំឲ្យសមាជិកថ្នាក់ ឬកូរ៉ុមម្នាក់ៗ( ឬក្រុមតូច ) ដើម្បីរំឭកដំណើររឿងមួយដូចតទៅនេះ ៖ ពង្សាវតារក្សត្រ ទី២ ៤:១–៧; ៥:៦–១៤; ៦:៨, ១៣–១៧ ។ សូមឲ្យពួកគេរកមើលអ្វីមួយដែលបំផុសគំនិតពួកគេឲ្យអាន និងធ្វើតាមការបង្រៀនរបស់ពួកព្យាការី និងពួកសាវកនាសព្វថ្ងៃនេះ ។ បន្ទាប់ពីក្រុមនីមួយៗចែកចាយអ្វីមួយដែលពួកគេបានរកឃើញ បងប្អូនអាចសុំឲ្យយុវវ័យពីរបីនាក់បំពេញប្រយោគនេះ ៖ « នៅពេលខ្ញុំធ្វើតាមពួកព្យាការី និងពួកសាវកនៅរស់ ខ្ញុំ … » ។ ដើម្បីបន្តការពិភាក្សាអំពីការធ្វើតាមពួកព្យាការី សូមជ្រើសយកគំនិតមួយ ឬច្រើនដូចតទៅនេះ ៖
-
ដោយសារពួកព្យាការីនៅរស់មានតែនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់ នោះសមាជិកថ្នាក់ ឬកូរ៉ុមរបស់បងប្អូនអាចមានឱកាសឆ្លើយសំណួររបស់មនុស្សដទៃអំពីពួកព្យាការីនៅរស់ ។ បងប្អូនអាចសរសេរនៅលើក្ដារខៀននូវសំណួរដូចតទៅនេះ ដែលមនុស្សទូទៅអាចសួរអំពីពួកព្យាការីនៅរស់ ៖ ហេតុអ្វីអ្នកមានព្យាការី ? តើព្យាការីមួយរូបត្រូវបានជ្រើសរើសដោយរបៀបណា ? តើអ្នកដឹងថាព្យាការីរូបនោះពិតជាថ្លែងតំណាងឲ្យព្រះដោយរបៀបណា ? យុវវ័យអាចស្រាវជ្រាវរកចម្លើយចំពោះសំណួរទាំងនេះនៅក្នុងធនធាននៅក្រោម « ធនធានគាំទ្រ » ។ ពួកគេអាចអនុវត្តការឆ្លើយសំណួរទាំងនេះ និងសំណួរផ្សេងទៀតដែលពួកគេបានប្រើសេចក្តីពិតដែលពួកគេបានរកឃើញ ព្រមទាំងគំនិត និងបទពិសោធន៍របស់ពួកគេផ្ទាល់ ។
-
តើពាក្យសម្តីរបស់ព្យាការីដែលនៅរស់ជួយយើងនៅពេលយើងប្រឈមមុខនឹងឧបសគ្គផ្ទាល់ខ្លួនយ៉ាងដូចម្តេច ? ដើម្បីជួយយុវវ័យឲ្យឆ្លើយសំណួរនេះ បងប្អូនអាចអញ្ជើញពួកគេឲ្យសរសេរនៅលើក្តារខៀននូវដំបូន្មាន និងការអញ្ជើញមួយចំនួនដែលព្យាការីបានថ្លែងនៅក្នុងសន្និសីទទូទៅថ្មីៗបំផុត ។ តើយើងបានធ្វើតាមដំបូន្មាន និងការអញ្ជើញរបស់លោកអ្វីខ្លះ ? តើការផ្លាស់ប្តូរអ្វីខ្លះដែលយើងបានឃើញនៅក្នុងជីវិតដោយសារតែការខិតខំទាំងនេះ ? បងប្អូនអាចអញ្ជើញនរណាម្នាក់ឲ្យចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដែលដំបូន្មានរបស់ព្យាការីបានជួយពួកគាត់ពេលមានបញ្ហាប្រឈមផ្ទាល់ខ្លួន ។
-
តើបងប្អូនអាចជួយដល់អស់អ្នកដែលបងប្អូនបង្រៀនឲ្យយល់ថា ការធ្វើតាមព្យាការីនឹងជួយពួកគេឲ្យខិតមកជិតព្រះអង្គសង្រ្គោះយ៉ាងដូចម្តេច ? របៀបមួយ គឺឲ្យពួកគេនូវកាតតូចមួយ ហើយអញ្ជើញពួកគេឲ្យអានផ្នែកមួយនៃសារលិខិតរបស់អែលឌើរ នែល អិល អាន់ឌើរសិន « The Prophet of God »។ ពួកគេអាចសរសេរនៅលើកាតម្ខាងនូវអ្វីមួយដែលពួកគេបានរៀនអំពីរបៀបដែលព្យាការីអាចជួយពួកគេឲ្យខិតកាន់តែជិតព្រះគ្រីស្ទ ។ នៅលើកាតម្ខាងទៀត ពួកគេអាចសរសេរអ្វីមួយដែលពួកគេត្រូវបានបំផុសគំនិតឲ្យធ្វើដើម្បីធ្វើតាមព្យាការី ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានសរសេរ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
អេម៉ុស ៣:៧; គោលលទ្ធិ និងសេចក្តីសញ្ញា ១:៤, ៣៧–៣៨; ម៉ូសេ ៦:២៦–២៧, ៣២–៣៦; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្យាការី » នៅលើគេហទំព័រ topics.ChurchofJesusChrist.org; « Why Do We Have Prophets? » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org ( ហេតុអ្វីយើងមានព្យាការី )
-
ហ្គែរី អ៊ី ស្ទីវ៉ែនសុន « The Heart of a Prophet » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១៧–២០ ( របៀបដែលព្យាការីត្រូវបានជ្រើសរើស )