« ថ្ងៃទី ២៤ ខែ កក្កដា ។ តើពរជ័យអ្វីដែលបានមកពីការទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ? អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៤ ខែ កក្កដា ។ តើពរជ័យអ្វីដែលបានមកពីការទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២
ថ្ងៃទី ២៤ ខែ កក្កដា
តើពរជ័យអ្វីដែលបានមកពីការទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬគណៈប្រធានថ្នាក់ មានរយៈពេល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬ សំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២, នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
រស់នៅតាមដំណឹងល្អ ។ តើយើងបានឃើញព្រះហស្ដរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើងតាមរបៀបណា ?
-
ការមើលថែដល់អ្នកដែលត្រូវការជំនួយ ។ តើយើងអាចគាំទ្រគ្នាទៅវិញទៅមកនៅក្នុងរឿងដែលយើងនឹងឆ្លងកាត់យ៉ាងដូចម្តេច ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើយើងអាចប្រើបច្ចេកវិទ្យាឲ្យបានល្អប្រសើរដើម្បីជាឧបករណ៍ក្នុងការចែកចាយដំណឹងល្អតាមរបៀបណា ?
-
រួបរួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងកំពុងធ្វើអ្វីខ្លះដើម្បីជួយក្រុមគ្រួសាររបស់យើងឲ្យមករកព្រះគ្រីស្ទ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើនូវអ្វីដែលត្រឹមត្រូវដូចខាងក្រោមនេះ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬជាយុវវ័យម្នាក់ មានរយៈពេល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
នៅពេលសាសន៍យូដាត្រឡប់ពីនិរទេសខ្លួននៅបាប៊ីឡូនវិញ ពួកគេបានឃើញក្រុងយេរូសាឡិម និងព្រះវិហារបរិសុទ្ធត្រូវបំផ្លាញចោល( សូមមើល ពង្សាវតារក្សត្រ ទី២ ២៥:១–១០; របាក្សត្រ ទី២ ៣៦:១៧–១៩ ) ។ ប្រជាជនមានបំណងចង់សង់ព្រះវិហារបរិសុទ្ធឡើងវិញ ។ ដូច្នេះក្នុងរយៈពេលដ៏ខ្លី ពួកគេបានចាប់ផ្តើមដំណើរការនៃសាងសង់ឡើងវិញ និងរីករាយនៅពេលដែលព្រះវិហារបរិសុទ្ធបានធ្វើរួច ( សូមមើល អែសរ៉ា ៣:៨–១៣; ៦:១៦–២២ ) ។ សព្វថ្ងៃនេះក្នុងនាមជារាស្រ្តនៃសេចក្តីសញ្ញារបស់ព្រះ យើងក៏ត្រូវសង់ព្រះវិហារបរិសុទ្ធ និងរីករាយនៅពេលមានព្រះវិហារបរិសុទ្ធថ្មីមួយត្រូវបានសង់ឡើង ។ ហេតុអ្វីទៅ ? ដោយសារតែពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធដឹកនាំទៅរកពរជ័យដ៏មហិមាបំផុតរបស់ព្រះវរបិតាសួគ៌ ។ ព្រះវិហារបរិសុទ្ធនាំមកនូវព្រះចេស្តាខាងវិញ្ញាណ ។ ព្រះវិហារបរិសុទ្ធផ្តល់ការណែនាំដល់យើង ។ ហើយព្រះវិហារបរិសុទ្ធជួយយើងប្រែក្លាយដូចជាព្រះ ហើយទទួលបានអ្វីៗដែលទ្រង់មាន ។ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៩–២២; ១០៩:២២–២៦ ) ។
តើបងប្អូននឹងជួយយុវវ័យឲ្យមានបំណងចង់បានព្រះវិហារបរិសុទ្ធដូចជាសាសន៍អ៊ីស្រាអែលមានយ៉ាងដូចម្តេច ? តើបងប្អូននឹងជួយពួកគេមានបំណងប្រាថ្នាអស់ពីដួងចិត្តរបស់ពួកគេដើម្បីធ្វើសេចក្តីសញ្ញាជាមួយព្រះនៅដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់យ៉ាងដូចម្តេច ? កាលបងប្អូនរៀបចំខ្លួនបង្រៀន សូមពិចារណាមើលសារលិខិតរបស់ប្រធាន ថូម៉ាស អេស ម៉នសុន « Blessings of the Temple » ( Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៩១–៩៣ ) និងអត្ថបទ « Why Ordinances and Covenants Matter » នៅលើគេហទំព័រ temples.ChurchofJesusChrist.org ។
រៀនជាមួយគ្នា
ដើម្បីជួយសមាជិកថ្នាក់ ឬកូរ៉ុមទន្ទឹងរង់ចាំពរជ័យដែលពួកគេអាចទទួលបានពីពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធបងប្អូនអាចអញ្ជើញពួកគេឲ្យអាន អែសរ៉ា ៣:១០–១៣; ៦:១៦, ២១–២២ ។ សូមឲ្យពួកគេចែកចាយពាក្យសម្តី និងឃ្លាដែលបង្ហាញពីរបៀបសាសន៍យូដាសម័យបុរាណមានអារម្មណ៍អំពីការសាងសង់ឡើងវិញនូវព្រះវិហារបរិសុទ្ធរបស់ពួកគេ ។ ហេតុអ្វីការកសាងព្រះវិហារបរិសុទ្ធជាអ្វីមួយដែលត្រូវអបអរសាទរទៅវិញ ? តើព្រះវិហារបរិសុទ្ធរបស់យើងសព្វថ្ងៃនេះ និងកិច្ចការដែលយើងធ្វើនៅទីនោះជួយយើងកាន់តែខិតជិតព្រះអង្គសង្រ្គោះរបៀបណា ? ទាំងនេះគឺជាគំនិតមួយចំនួនដើម្បីជួយយុវវ័យយល់នូវពរជ័យទាំងឡាយដែលពួកគេអាចទទួលបាននៅក្នុងព្រះវិហារបរិសុទ្ធ ។
-
នៅពេល យ៉ូសែប ស្ម៊ីធ បានឧទិ្ទសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់ លោកបានធ្វើការអធិស្ឋានឧទ្ទិសឆ្លងដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩។ ការអធិស្ឋាននេះពិពណ៌នាអំពីពរជ័យជាច្រើនដែលយើងអាចទទួលបានតាមរយៈពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។ សមាជិកថ្នាក់ ឬកូរ៉ុមអាចស្វែងរកផ្នែកនៃការអធិស្ឋាននេះ ជាពិសេស ខទី ១២–២៦ ដោយរកមើលពរជ័យទាំងឡាយដែល យ៉ូសែប ស្ម៊ីធបានអធិស្ឋានសូម ។ ពួកគេអាចសរសេរនូវពរជ័យទាំងនេះនៅលើក្តារខៀន ។ បងប្អូនអាចសូមឲ្យយុវវ័យពិភាក្សាពីរបៀបដែលពរជ័យនីមួយៗទាំងនេះអាចពង្រឹងពួកគេឥឡូវនេះ និងពេលអនាគត ។ សូមចែកចាយទីបន្ទាល់របស់បងប្អូនពីពរជ័យទាំងឡាយដែលបងប្អូនបានទទួលតាមរយៈពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។
-
ដើម្បីជួយសមាជិកថ្នាក់ និងកូរ៉ុមចែកចាយពីអារម្មណ៍របស់ពួកគេអំពីព្រះវិហារបរិសុទ្ធ សូមឲ្យពួកគេបំពេញប្រយោគនេះ ៖ « នៅពេលខ្ញុំគិតពីព្រះវិហារបរិសុទ្ធ ខ្ញុំមានអារម្មណ៍ … » ។ បងប្អូនអាចអញ្ជើញពួកគេឲ្យអានកថាខណ្ឌប្រាំដំបូងក្នុងសារលិខិតរបស់អែលឌើរ ខិន អេហ្វ រីឆាតស៍ « The Power of Godliness » ( Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១១៨–២០ ) ។ ហេតុអ្វីយើងត្រូវការព្រះវិហារបរិសុទ្ធលើសអ្វីៗទាំងអស់ ? តើយើងបានរៀនអ្វីខ្លះអំពីអំណាចដែលព្រះប្រទានដល់យើងតាមរយៈពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ ? បន្ទាប់មកយុវវ័យអាចស្រាវជ្រាវផ្នែកនៅសល់នៃសារលិខិតរបស់អែលឌើរ រីឆាតស៍ ដោយរកមើលពរជ័យដែលកើតមានចំពោះយើងនៅពេលយើងចូលរួមនៅក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ ឬពួកគេអាចរកមើលពរជ័យទាំងនេះនៅក្នុងសារលិខិតរបស់ប្រធានថូម៉ាស អេស ម៉នសុន « Blessings of the Temple » ។
-
ដើម្បីជួយសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិតពីពលិកម្មដែលមនុស្សមួយចំនួនយល់ព្រមធ្វើដើម្បីទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធ នោះបងប្អូនអាចបង្ហាញវីដេអូ « Temples Are a Beacon » ( នៅលើគេហទំព័រChurchofJesusChrist.org ) ។ ហេតុអ្វីបានជាគ្រួសារមូថាំសុខចិត្តធ្វើពលិកម្មធំបែបនេះដើម្បីទៅព្រះវិហារបរិសុទ្ធ ? ( សូមមើលផងដែរ ថូម៉ាស អេស ម៉នសុន « The Holy Temple—a Beacon to the World » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩០–៩៤ ) ។ តើយើងត្រូវធ្វើពលិកម្មអ្វីខ្លះដើម្បីទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធ ? ប្រហែលជាមនុស្សម្នាក់ដែលទើបទៅព្រះវិហារបរិសុទ្ធអាចចូលរួមការប្រជុំ ហើយចែកចាយបទពិសោធន៍របស់គាត់ ។ បងប្អូនអាចអញ្ជើញយុវវ័យឲ្យស្រាវជ្រាវសារលិខិតរបស់អែលឌើរ រ៉ូណល អេ រ៉ាសបាន « Recommended to the Lord » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ២២–២៥ ) ហើយចែកចាយពរជ័យនៃការមានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ បងប្អូនក៏អាចរំឭកសំណួរសម្រាប់ប័ណ្ណចូលព្រះវិហារបរិសុទ្ធរួមគ្នា ( សូមមើល រ័សុល អិម ណិលសុន ផងដែរ « Closing Remarks » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១២០–២២ ) ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
ឃ្វីនថិន អិល ឃុក « See Yourself in the Temple » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៩៧–១០០