ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃ​ទី ១៤ ខែ សីហា ។ តើ​ខ្ញុំ​អាច​រកឃើញ​អំណរ​នៅក្នុង​ការធ្វើតាម​ព្រះអង្គ​សង្រ្គោះ​ដោយ​របៀប​ណា ? ទំនុក​ដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦


« ថ្ងៃ​ទី ១៤ ខែ សីហា ។ តើ​ខ្ញុំ​អាច​រកឃើញ​អំណរ​នៅក្នុង​ការធ្វើតាម​ព្រះអង្គ​សង្រ្គោះ​ដោយ​របៀប​ណា ? ទំនុក​ដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃ​ទី ១៤ ខែ សីហា ។ តើ​ខ្ញុំ​អាច​រកឃើញ​អំណរ​នៅក្នុង​ការធ្វើតាម​ព្រះអង្គ​សង្រ្គោះ​ដោយ​របៀប​ណា ? » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២

យុវវ័យ​លេង​នៅ​ខាង​ក្រៅ

ថ្ងៃ​ទី ១៤ ខែ សីហា

តើ​ខ្ញុំ​អាច​រកឃើញ​អំណរ​នៅក្នុង​ការធ្វើតាម​ព្រះអង្គ​សង្រ្គោះ​ដោយ​របៀប​ណា ?

ទំនុក​ដំកើង ១–២; ; ១៩–៣៣; ៤០៤៦

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម ឬ​គណៈប្រធាន​ថ្នាក់ មាន​រយៈពេល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ១០.២, ១១.២, នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • រស់នៅ​តាមដំណឹងល្អ ។ តើ​យើង​មាន​អំណរ​ដោយការ​ដើរតាម​ព្រះ​យេស៊ូវ​យ៉ាង​ដូចម្តេច ?

  • ការ​មើល​ថែដល់អ្នក​ដែល​ត្រូវ​ការ​ជំនួយ ។ តើ​នរណា​នៅក្នុង​វួដ ឬ​សហគមន៍​របស់​យើង​ត្រូវការ​ជំនួយ​របស់​យើង ? តើ​យើង​អាច​ជួយ​ពួកគេ​បាន​យ៉ាង​ដូចម្ដេច ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​យើង​អាច​ជួយ​គ្នាទៅ​វិញ​ទៅមក​ដើម្បី​រៀបចំខ្លួន​សម្រាប់​ការងារ​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​យ៉ាងដូចម្តេច ?

  • រួបរួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​យើង​អាច​ចូលរួម​នៅ​ក្នុង​កិច្ច​ខិតខំ​របស់​វួដ​យើង​ដើម្បី​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ដូចម្តេច ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​នូវ​អ្វី​ដែល​ត្រឹមត្រូវ​ដូច​ខាងក្រោម​នេះ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​ជា​យុវវ័យ​ម្នាក់ មាន​រយៈពេល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

តើ​អ្វី​ដែល​នាំ​មក​នូវ​អំណរ​ដល់​បងប្អូន ? មនុស្ស​ទូទៅ​អាច​និយាយ​ថា​ពួកគេ​រក​ឃើញ​អំណរ​ពេល​នៅ​ជាមួយ​នឹង​មិត្តភក្ដិ និង​គ្រួសារ ចំណង់ចំណូលចិត្ត​ដែល​គេ​ចូលចិត្ត ឬ​មាន​ថ្ងៃមួយ​ដែល​ស្ងប់សុខ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « អំណរ​ដែល​យើង​មាន​នោះ វា​មាន​ឥទ្ធិពល​តិច​តួច​ចំពោះ​កាលៈទេសៈ​នៃ​ជីវិត​យើង ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​លើ​អ្វី​ដែល​ជីវិត​យើង​ផ្តោត​ទៅលើ ។ នៅ​ពេល​ជីវិត​របស់​យើង​ផ្តោត​លើ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ … ព្រមទាំង​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​អាច​មាន​អំណរ មិន​ថា​មាន​អ្វី​កំពុង​កើត​​ឡើង—ឬ​មិន​កើត​ឡើង—នៅ​ក្នុង​ជីវិត​យើង​នោះ​ទេ ។ អំណរ​កើតមាន​ឡើង ហើយ​ដោយសារ​តែ​ទ្រង់ » ( « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ ) ។ សារលិខិតជា​ច្រើន​នៅក្នង​ទំនុកដំកើង​លើក​ឡើង​សារលិខិត​នេះ​ដដែលៗ ៖ « ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូលបង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្តី​អំណរ​ដ៏​ពោរពេញ » ( ទំនុក​ដំកើង ១៦:១១ ) ។

សូម​គិត​អំពី​ការសាកល្បង​មួយ​ចំនួន​ដែល​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​របស់​អ្នក​អាច​ប្រឈមមុខ ។ តើ​បងប្អូន​នឹង​ជួយ​ពួកគេ​ឲ្យ​យល់​ថា​អំណរពិត​ប្រាកដ​បាន​មក​ពី​ការអនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះ​អង្គ​សង្រ្គោះ—ទោះបី​ក្នុង​អំឡុង​ពេល​លំបាក​ដោយ​របៀប​ណា ? សូម​សញ្ជឹងគិត​អំពី​សំណួរ​នេះ កាល​បងប្អូន​រៀបចំ​ខ្លួន​បង្រៀន ។ សូម​រកមើល​សារលិខិត​ដែល​ទាក់ទង​ដែល​បងប្អូន​អាច​ចែកចាយ​ជាមួយ​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​នៅក្នុង​ទំនុកដំកើង ឬ នៅក្នុង​សារលិខិត​របស់​ប្រធាន​ណិលសុន « អំណរ និង​ការរស់រាន​ខាង​វិញ្ញាណ » ។

ថ្នាក់​យុវជន

អំណរពិត​ប្រាកដ​បាន​មក​ពី​ការអនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះ​អង្គ​សង្រ្គោះ—ទោះបី​ក្នុង​អំឡុង​ពេល​លំបាក​ក្តី ។

រៀន​ជាមួយគ្នា

សូម​ពិចារណា​ការ​អញ្ជើញ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​ឲ្យ​អាន​បទគម្ពីរ​ដូចតទៅ​នេះ​ឡើងវិញ ៖ ទំនុក​ដំកើង ១; ; ១៩; ២៣២៧ ។ តើ​យើង​រៀន​អ្វីខ្លះ មកពី​ទំនុក​ដំកើង​ទាំងនេះ​អំពិ​អ្វី​ដែល​នាំមក​ឲ្យ​យើង​នូវ​អំណរ ? បន្ទាប់មក បងប្អូន​អាច​ប្រើ​សកម្មភាព​មួយ ឬ​ច្រើន​ដូចខាងក្រោម​នេះ​ដើម្បី​ជួយ​មនុស្ស​ដែល​បងប្អូន​បង្រៀន​ឲ្យ​យល់​ដឹង​កាន់​តែ​ប្រសើរ​ថា អំណរ​ពិត​កើត​ចេញ​ពី​ការ​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។

  • យើង​ទាំងអស់​ចង់​រកឃើញ​នូវ​អំណរ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​យល់​ថាតើ​អ្វីទៅ​ដែល​បាន​នាំ​មក​នូវ​អំណរ​ពិត និង​អ្វី​ទៅ​ដែល​បាន​ដឹកនាំ​ទៅ​រក​ភាព​សោកសៅ ។ សូម​ឲ្យ​យុវវ័យ​ចែកចាយ​រឿង​មួយ​ចំនួន​ដែល​នាំ​យក​អំណរ​ដល់​ពួកគេ និង​ហេតុផល​របស់​វា ។ សូម​សរសេរ​នៅលើ​ក្ដារខៀន​ថា « មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ( នីហ្វៃទី២ ២:២៥ ) ។ បន្ទាប់មក សូម​អញ្ជើញ​យុវវ័យ ជា​បុគ្គល ឬ​ជា​ក្រុម​តូចៗ ហើយ​រំឭក​បទគម្ពីរ​មួយ ឬ​ច្រើន​នៅ​ក្នុង « ធនធាន​គាំទ្រ » ហើយ​សរសេរ​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ​ដែល​ដឹកនាំ​ទៅ​រក​អំណរ ។ បងប្អូន​ក៏អាច​បង្ហាញ​វីដេអូ « We Can Find Happiness » ( នៅលើគេហទំព័រChurchofJesusChrist.org ) បាន​ដែរ ។ តើ​វិធី​មួយ​ចំនួន​ណាខ្លះ ដែល​មនុស្ស​ព្យាយាម​ស្វែង​រក​អំណរ​ប៉ុន្តែ​វា​ដឹកនាំ​ទៅ​រក​ភាព​សោក​សៅ​វិញ ? តើ​ព្រះ​អង្គសង្រ្គោះ​បាន​នាំ​យក​អំណរ​មក​ឲ្យយើង​តាមរបៀបណា ?

  • យើង​ទាំងអស់គ្នា​ស្គាល់​មនុស្ស​ដែល​ប្រឈមមុខ​នឹង​ការសាកល្បង​ទោះបីជា​ពួកគេ​ខិតខំ​អស់​ពី​លទ្ធភាព​របស់​ពួកគេ​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​ក្តី ។ តើ​បងប្អូន​អាច​ជួយ​ដល់​អស់អ្នក​ដែល​បងប្អូន​បង្រៀន​ឲ្យ​យល់​ថា យើង​អាច​ស្វែងរក​អំណរ​ទោះបី​ជា​ជីវិត​របស់​យើងមាន​ការសាកល្បង​ដោយ​របៀបណា ? បងប្អូន​អាច​សូម​ឲ្យ​ពួកគេ​មើល​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « Joy and Spiritual Survival » ឬ​សារលិខិត​របស់​ប្រធាន ស្ទេវីន ជេ ឡាន់ « Finding Joy in Christ » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៣៥–៣៧ ) ។ តើ​យើង​រក​ឃើញ​គំរូ​អ្វីខ្លះ​អំពី​មនុស្ស​ដែល​បាន​រក​ឃើញ​អំណរ​ក្នុង ព្រះគ្រីស្ទ ទោះ​ជា​ពួកគេ​ជួប​ឧបសគ្គ​ក្ដី ? តើ​យើង​រៀន​អ្វីខ្លះ​មកពី​បទពិសោធន៍​ទាំងនេះ ? តើ​យើង​អាច​ចែកចាយ​បទពិសោធន៍​អ្វីខ្លះ ?

  • យើង​គ្រប់​រូប​ងាយ​មាន​អារម្មណ៍​ថប់បារម្ភ និង​ការធ្លាក់​ទឹកចិត្ត នៅពេល​យើង​ប្រឈម​នឹង​ឧបសគ្គ​នៃ​ជីវិត ។ សម្រាប់​មនុស្ស​មួយ​ចំនួន អារម្មណ៍​ទាំង​នេះ​គឺជា​ចម្បាំង​ពេញ​មួយ​ជីវិត ។ ថ្នាក់ ឬ​កូរ៉ុម​របស់​អ្នក​អាច​ទទួល​បាន​ប្រយោជន៍​មក​ពី​ការ​ពិភាក្សា​មួយ​អំពី​ឧបសគ្គ​ទាំង​នេះ និង​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​មនុស្ស​ដែល​ស្មុគស្មាញ​ជាមួយ​នឹង​ការថប់​បារម្ភ និង​ការធ្លាក់​ទឹកចិត្ត ។ ដើម្បី​ចាប់ផ្ដើម​ការ​ពិភាក្សា​នេះ បងប្អូន​អាច​សុំ​ឲ្យ​យុវវ័យ​រំឭក​សារលិខិត​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « Like a Broken Vessel » ជា​ពិសេស​កថាខណ្ឌ​បួន​ចុង​ក្រោយ ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤០–៤២ ) ឬ​សារលិខិត​របស់​ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ « Thru Cloud and Sunshine, Lord, Abide with Me! » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៧–៥៩ ) ។ សូម​អញ្ជើញ​សមាជិកថ្នាក់ ឬ​កូរ៉ុម​រក​មើល​សេចក្ដីពិត​ដែល​មាន​ន័យ​ចំពោះ​ពួកគេ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។ សូម​លើក​ទឹក​ចិត្ត​យុវវ័យ​ឲ្យ​ពិភាក្សា​ជាមួយ​នឹង​ឪពុក ឬ​ម្ដាយ ឬ​ថ្នាក់​ដឹកនាំ​ដែល​ទុកចិត្ត​បាន ឬ​ចូល​ទៅ​កាន់​គេហទំព័រ mentalhealth.ChurchofJesusChrist.org ប្រសិន​បើ​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​ត្រូវការ​ជំនួយ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ព្រះអង្គ​សង្គ្រោះ​បាន​ស្គាល់​អស់​អ្នក​ដែល​ទ្រង់​បាន​បង្រៀន​ដោយ​ផ្ទាល់—ហើយជ្រាប​ថា ពួកគេ​អាច​ក្លាយទៅ​ជា​អ្វី ។ នៅពេល​ពួកគេជួប​ការ​លំបាក ទ្រង់​បាន​បន្ត​ស្រឡាញ់​ពួកគេ ។ តើ​បងប្អូន​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ការគាំទ្រ​ដល់​អស់​អ្នក​ដែល​បងប្អូន​បង្រៀន​ដូចម្ដេច ?