« ថ្ងៃទី ២៣ ខែ តុលា ។ តើដំណឹងល្អបានចារនៅក្នុងបេះដូងរបស់ខ្ញុំដែរឬទេ ? យេរេមា ៣០–៣៣; ៣៦; បរិទេវ ១; ៣ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៣ ខែ តុលា ។ តើដំណឹងល្អបានចារនៅក្នុងបេះដូងរបស់ខ្ញុំដែរឬទេ ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២
ថ្ងៃទី ២៣ ខែ តុលា
តើដំណឹងល្អបានចារនៅក្នុងបេះដូងរបស់ខ្ញុំដែរឬទេ ?
យេរេមា ៣០–៣៣; ៣៦; បរិទេវ ១; ៣
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬគណៈប្រធានថ្នាក់ មានរយៈពេល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬ សំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២, នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
រស់នៅតាមដំណឹងល្អ ។ តើយើងបានពិភាក្សាគ្នាអ្វីខ្លះពីលើកមុន ហើយតើការអញ្ជើញ ឬការចាត់តាំងអ្វីដែលបានធ្វើឡើង ? តើយើងបានធ្វើអ្វីខ្លះដើម្បីអនុវត្តតាមការអញ្ជើញ ឬការចាត់តាំងទាំងនោះ ?
-
ការមើលថែដល់អ្នកដែលត្រូវការជំនួយ ។ តើយើងអាចធ្វើ ឬនិយាយអ្វីខ្លះដើម្បីលួងលោមដល់ជនដែលអាចមានអារម្មណ៍ឯកោ ឬឃ្លាតឆ្ងាយពីព្រះវរបិតាសួគ៌ ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើមានវិធីអ្វីខ្លះ ដែលយើងអាចជួយអ្នកដទៃទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ?
-
រួបរួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងអាចចែកចាយគំនិតអ្វីខ្លះជាមួយនឹងគ្នាដើម្បីជួយយើងពង្រឹងក្រុមគ្រួសាររបស់យើង ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើនូវអ្វីដែលត្រឹមត្រូវដូចខាងក្រោមនេះ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬជាយុវវ័យម្នាក់ មានរយៈពេល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
ព្រះអម្ចាស់បានមានបន្ទូលប្រាប់ព្យាការីយេរេមាថា នៅថ្ងៃខាងមុខ ទ្រង់នឹងប្រមូលផ្ដុំអ៊ីស្រាអែល ហើយធ្វើ « សេចក្ដីសញ្ញាថ្មី » ជាមួយនឹងរាស្ត្ររបស់ទ្រង់ ។ ទ្រង់បានប្រកាសថា « យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងនៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះយើងនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់យើង » ( សូមមើល យេរេមា ៣១:៣១–៣៤ ) ។ ថ្ងៃទាំងនោះគឺជាបច្ចុប្បន្ននេះ ហើយយើងគឺជារាស្ត្ររបស់ព្រះ ។ ការបង្រៀនទាំងនេះអាចបំផុសបងប្អូន—និងយុវវ័យដែលបងប្អូនបង្រៀន—ឲ្យសួរសំណួរថា តើការធ្វើឲ្យដំណឹងល្អចារនៅក្នុងបេះដូងរបស់ខ្ញុំមានន័យដូចម្ដេច ? តើដំណឹងល្អបានចារនៅក្នុងបេះដូងរបស់ខ្ញុំដែរឬទេ ? បើមិនដូច្នោះទេ តើខ្ញុំអាចធ្វើអ្វីខ្លះចំពោះរឿងនោះ ?
សូមពិចារណាពីរបៀបដែលបងប្អូននឹងជួយសមាជិកក្នុងថ្នាក់ ឬកូរ៉ុមរបស់បងប្អូនឲ្យសញ្ជឹងគិតពីសំណួរទាំងនេះដោយខ្លួនឯង ។ ដើម្បីរៀបចំខ្លួនបង្រៀន បងប្អូនអាចស្វែងរកសារលិខិតដែលចែកចាយមកពី យេរេមា ៣០–៣៣; ៣៦ ដកស្រង់ពីសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « Let God Prevail » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៥ ) និងដកស្រង់សារលិខិតរបស់អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « When Thou Art Converted » ( Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១១–១៣ ) ។
រៀនជាមួយគ្នា
សូមលើកទឹកចិត្តយុវវ័យឲ្យពិភាក្សា យេរេមា ៣១:៣១–៣៤ ។ ដើម្បីធ្វើដូច្នេះបាន បងប្អូនអាចឲ្យពួកគេនូវបេះដូងក្រដាសដែលមានសរសេរសំណួរមួយចំនួនអំពីអត្ថន័យនៃការមានដំណឹងល្អបានចារនៅក្នុងបេះដូងរបស់យើង ដូចជាសំណួរដែលមាននៅក្រោម « រៀបចំខ្លួនខាងវិញ្ញាណ » ។ ដោយធ្វើការតែឯង ជាគូ ឬជាក្រុមតូចៗ នោះយុវវ័យអាចអានខគម្ពីរទាំងនេះនៅក្នុងយេរេមា ហើយសញ្ជឹងគិតពីរបៀបដែលពួកគេនឹងឆ្លើយសំណួរទាំងនោះ ។ ចូរឲ្យពួកគេចែកចាយសំណួររបស់ពួកគេ និងចម្លើយដែលពួកគេគិតឃើញ ។ ខាងក្រោមនេះគឺជាគំនិតបន្ថែមទៀតដែលអាចជួយបងប្អូនបង្រៀនយុវវ័យអំពីរបៀបដែលដំណឹងល្អអាចត្រូវបានចារនៅក្នុងបេះដូងរបស់ពួកគេ ។
-
នៅពេលម៉ូសេបានផ្ដល់ការបង្រៀនចុងក្រោយរបស់លោកមួយចំនួនទៅកាន់ពួកសាសន៍អ៊ីស្រាអែល នោះលោកបានលើកទឹកចិត្តពួកគេឲ្យទទួលយកបន្ទូលរបស់ព្រះដាក់ក្នុងបេះដូងរបស់ពួកគេ ។ លោកក៏បានបង្រៀនពួកគេពីវិធីមួយចំនួនដែលពួកគេអាចធ្វើកិច្ចការនេះផងដែរ ដែលមាននៅក្នុង ចោទិយកថា ៦:៣–៩ ។ សូមអានខគម្ពីរទាំងនេះរួមគ្នាជាថ្នាក់ ឬកូរ៉ុម ហើយពិភាក្សាពីវិធីដែលយើងអាចធ្វើអ្វីដែលម៉ូសេបានប្រឹក្សា ។ សម្រាប់គំនិតមួយចំនួន ថ្នាក់ ឬកូរ៉ុមរបស់បងប្អូនអាចមើលវីដេអូ « Come, Follow Me: These Words » ( នៅលើគេហទំព័រChurchofJesusChrist.org ) ។ ពួកគេក៏អាចសិក្សា អាលម៉ា ៥:១៤, ២៦–៣៥ ដើម្បីស្វែងរកអ្វីដែលអាលម៉ាបានបង្រៀនអំពីរបៀបដែលយើងអាចរក្សាដំណឹងល្អឲ្យចារនៅក្នុងបេះដូងរបស់យើង ។
-
នៅក្នុងសារលិខិតលោក « When Thou Art Converted » អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានរៀបរាប់ពីអ្វីដែលយើងអាចធ្វើដើម្បីឲ្យដំណឹងល្អបានចារនៅក្នុងបេះដូងរបស់យើង ។ តើយើងរៀនអ្វីខ្លះពីកថាខណ្ឌបួនដំបូងអំពីអត្ថន័យនៃការមានដំណឹងល្អបានចារនៅក្នុងបេះដូងរបស់ពួកគេ ? បងប្អូនអាចអញ្ជើញយុវវ័យម្នាក់ៗឲ្យអានកថាខណ្ឌមួយ ឬច្រើនដែលនៅសល់ ហើយរកមើលអ្វីដែលយើងចាំបាច់ត្រូវធ្វើដើម្បីឲ្យរឿងនេះកើតឡើង ។ តើព្រះអង្គសង្គ្រោះដើរតួនាទីអ្វីខ្លះ ? តើយើងដើរតួនាទីអ្វីខ្លះ ? សូមលើកទឹកចិត្តយុវវ័យឲ្យចែកចាយចម្លើយរបស់ពួកគេ រួមជាមួយនឹងការយល់ដឹងផ្សេងទៀតដែលពួកគេបានរកឃើញ ។ តើបទពិសោធន៍អ្វីខ្លះដែលបានជួយយើងឲ្យមានដំណឹងល្អបានចារនៅក្នុងបេះដូងរបស់យើង ? តើការរក្សាសេចក្ដីសញ្ញារបស់យើងដើរតួអ្វីខ្លះនៅក្នុងដំណើរការនេះ ?
-
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថា ពាក្យ អ៊ីស្រាអែល « សំដៅទៅលើបុគ្គលដែល ស្ម័គ្រចិត្ត ឲ្យព្រះឈ្នះលើជីវិតរបស់គាត់ » ( « Let God Prevail » ទំព័រ ៩២ ) ។ បងប្អូនអាចអញ្ជើញយុវវ័យឲ្យស្រាវជ្រាវកថាខណ្ឌប្រាំមួយដំបូងនៅក្នុងសារលិខិតរបស់ប្រធានណិលសុន និងផ្នែកចុងក្រោយនៃសារលិខិតនោះដោយចាប់ផ្ដើមត្រង់ « សំណួរសម្រាប់យើងម្នាក់ៗ » ។ សុំឲ្យពួកគេស្វែងរកអ្វីមួយដែលជួយពួកគេឲ្យយល់ពីអត្ថន័យនៃការ « ស្ម័គ្រចិត្តទុកឲ្យព្រះឈ្នះ » ក្នុងជីវិតរបស់ពួកគេ ។ តើយើងទទួលអារម្មណ៍ និងធ្វើសកម្មភាពបែបណា នៅពេលព្រះឈ្នះនៅក្នុងជីវិតរបស់យើង ? តើប្រធានណិលសុនបានបង្រៀនអ្វីខ្លះអំពីរបៀបដែលការមានដំណឹងល្អបានចារនៅក្នុងបេះដូងរបស់យើងជះឥទ្ធិពលដល់ការខិតខំរបស់យើងដើម្បីប្រមូលផ្ដុំអ៊ីស្រាអែល ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
ហិនរី ប៊ី អាវរិង « Write upon My Heart » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៨៥–៨៧ )
-
លីនដាខេ ប៊ើតុន « Is Faith in the Atonement of Jesus Christ Written in Our Hearts? » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១១១–១៥ )