« ថ្ងៃទី ៩ ខែ តុលា ។ ហេតុអ្វីព្រះយេស៊ូវគ្រីស្ទគួរតែជាអង្គដ៏សំខាន់នៅក្នុងជីវិតខ្ញុំ ? អេសាយ ៥៨–៦៦ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៩ ខែ តុលា ។ ហេតុអ្វីព្រះយេស៊ូវគ្រីស្ទគួរតែជាអង្គដ៏សំខាន់នៅក្នុងជីវិតខ្ញុំ ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២
ថ្ងៃទី ៩ ខែ តុលា
ហេតុអ្វីព្រះយេស៊ូវគ្រីស្ទគួរតែជាអង្គដ៏សំខាន់នៅក្នុងជីវិតខ្ញុំ ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬគណៈប្រធានថ្នាក់ មានរយៈពេល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ រួចហើយ បន្ថែមលើការប្រឹក្សាអំពីកិច្ចការក្នុងថ្នាក់ ឬកូរ៉ុមជាក់លាក់នានា បងប្អូនអាចពិភាក្សាពីចំណាប់អារម្មណ៍ និងបាវចនាមកពីសន្និសីទទូទៅបាន ។ សំណួរខាងក្រោមនេះអាចនឹងជួយបាន ។
-
តើយើងចាប់អារម្មណ៍លើបាវចនា ឬសារលិខិតអ្វីខ្លះ ? តើអ្វីទៅដែលបានពង្រឹងសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្វីទៅដែលបានពង្រឹងទីបន្ទាល់របស់យើងលើពួកព្យាការីនៅរស់ ? តើយើងមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដោយសារតែអ្វីដែលយើងបានរៀន ឬទទួលអារម្មណ៍នេះ ?
-
តើយើងត្រូវធ្វើអ្វីខ្លះក្នុងនាមជាថ្នាក់ ឬកូរ៉ុមមួយ ដើម្បីចងចាំ ហើយធ្វើតាមការប្រឹក្សាដែលយើងស្ដាប់ឮនៅក្នុងសន្និសីទទូទៅ ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើនូវអ្វីដែលត្រឹមត្រូវដូចខាងក្រោមនេះ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬជាយុវវ័យម្នាក់ មានរយៈពេល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
អេសាយ បាននិយាយថា « ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ពីព្រោះទ្រង់បានប្រដាប់ខ្លួនខ្ញុំដោយសំលៀកបំពាក់នៃសេចក្តីសង្គ្រោះ ទ្រង់បានគ្រលុំខ្ញុំដោយអាវជាសេចក្តីសុចរិត » ( អេសាយ ៦១:១០ ) ។ ហេតុអ្វីបងប្អូន « អរសប្បាយចំពោះព្រះយេហូវ៉ា » ? ដូចជា អេសាយ ផងដែរ កាលយើងស្គាល់អ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើង យើងអរសប្បាយ ហើយយើងនិយាយដោយទន់ភ្លន់ពី « សេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា ហើយពីសេចក្តីដែលគួរសរសើររបស់ទ្រង់ » ( អេសាយ ៦៣:៧ ) ។
តើអស់អ្នកដែលបងប្អូនបង្រៀនមានអារម្មណ៍យ៉ាងណាអំពីព្រះអង្គសង្រ្គោះ ? តើអ្វីដែលអាចជួយពួកគេឲ្យមានអារម្មណ៍ស្រឡាញ់ និងការគោរពកាន់តែខ្លាំងចំពោះទ្រង់ ? តើអ្វីទៅដែលអាចជួយពួកគេឲ្យទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ទ្រង់ ? នៅពេលបងប្អូនសញ្ជឹងគិតពីសំណួរទាំងនេះ ហើយអាន អេសាយ ៥៨–៦៦ បងប្អូនក៏អាចរំឭកសារលិខិតរបស់អែលឌើរ ម៉ាថាយ អេស ហូឡិន « The Exquisite Gift of the Son » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៤៥–៤៧ ) និងសារលិខិតរបស់ស៊ីស្ទើរ គ្រីស្ទីណា ប៊ី ហ្វ្រានកូ« The Healing Power of Jesus Christ » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៦០–៦២ ) ផងដែរ ។
រៀនជាមួយគ្នា
នៅពេលសមាជិកថ្នាក់ ឬកូរ៉ុមរៀនបន្ថែមទៀតអំពីបេសកកម្មដែលព្រះយេស៊ូវគ្រីស្ទត្រូវបានចាត់មកឲ្យសម្រេច នោះពួកគេនឹងទទួលបានការបំផុសគំនិតកាន់តែច្រើនដើម្បីធ្វើឲ្យព្រះអង្គសង្គ្រោះក្លាយជាអង្គដ៏សំខាន់នៅក្នុងជីវិតរបស់ពួកគេ ។ ប្រហែលជាពួកគេអាចស្រាវជ្រាវ អេសាយ ៦១:១–៣ ហើយធ្វើបញ្ជីមួយនៅលើក្ដារខៀនអំពីកិច្ចការដែលព្រះអង្គសង្គ្រោះត្រូវបានចាក់ប្រេងតាំងឲ្យធ្វើ ( សូមមើលផងដែរ លូកា ៤:១៦–២០ ) ។ តើព្រះអង្គសង្គ្រោះបានបំពេញកត្តាទាំងនេះនៃបេសកកម្មរបស់ទ្រង់បានដោយរបៀបណា ? តើទ្រង់បំពេញកិច្ចការទាំងនេះនៅក្នុងជីវិតរបស់យើងនៅពេលនេះបានដោយរបៀបណា ? គំនិតខាងក្រោមនេះអាចជួយសមាជិកថ្នាក់ ឬកូរ៉ុមរបស់បងប្អូនឲ្យបន្តពិភាក្សាអំពីហេតុផលដែលព្រះយេស៊ូវគ្រីស្ទគួរតែជាអង្គដ៏សំខាន់នៅក្នុងជីវិតរបស់យើង ។
-
សន្និសីទទូទៅតែងតែមានសារលិខិតដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ បងប្អូនអាចអញ្ជើញសមាជិកថ្នាក់ ឬកូរ៉ុមបីបួននាក់ឲ្យចែកចាយអ្វីមួយដែលពួកគេបានរៀនអំពីព្រះអង្គសង្គ្រោះនៅក្នុងអំឡុងពេលនៃសន្និសីទទូទៅ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយនូវអារម្មណ៍របស់ពួកគេអំពីព្រះអង្គសង្គ្រោះដោយសារតែអ្វីដែលពួកគេបានរៀន ។
-
បទគម្ពីរអាចជួយយុវវ័យឲ្យយល់កាន់តែប្រសើរពីហេតុផលដែលព្រះអង្គសង្គ្រោះគួរតែជាអង្គដ៏សំខាន់នៅក្នុងជីវិតរបស់ពួកគេ ។ បងប្អូនអាចសរសេរនៅលើក្ដារខៀនថា ហេតុអ្វីព្រះយេស៊ូវគ្រីស្ទគួរតែជាអង្គដ៏សំខាន់នៅក្នុងជីវិតខ្ញុំ ? សូមឲ្យយុវវ័យចែកចាយគំនិតរបស់ពួកគេ ។ បន្ទាប់មក បងប្អូនអាចអញ្ជើញពួកគេ ( ដោយផ្ទាល់ ឬជាក្រុមតូចៗ ) ឲ្យស្រាវជ្រាវបទគម្ពីរនៅក្រោម « ធនធានគាំទ្រ » ដើម្បីស្វែងរកចម្លើយបន្ថែមទៀត ។ សូមអញ្ជើញយុវវ័យឲ្យចែកចាយអ្វីដែលពួកគេបានរៀន និងហេតុផលដែលវាមានន័យចំពោះពួកគេ ។
-
សូមពិចារណាសួរយុវវ័យដែលបងប្អូនបង្រៀនឲ្យពិពណ៌នាអំពីថ្ងៃដ៏សំខាន់បំផុតក្នុងជីវិតរបស់ពួកគេ ។ តើថ្ងៃដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រអាចជាអ្វីទៅ ? សូមអញ្ជើញពួកគេឲ្យស្វែងរកអ្វីដែលអែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ បានថ្លែងថាជាថ្ងៃដ៏សំខាន់បំផុត ដោយរំឭកសារលិខិតរបស់លោក « Behold the Man! » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៧–១០ ) ។ សូមលើកទឹកចិត្តយុវវ័យឲ្យរកមើលពរជ័យដែលអែលឌើរ អុជដូហ្វ បានសន្យាចំពោះអ្នកដែល « មើលឃើញ » ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេក៏អាចចែកចាយអ្វីដែលពួកគេកំពុងធ្វើដើម្បីធ្វើឲ្យព្រះអង្គសង្គ្រោះក្លាយជាអង្គដ៏សំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេផងដែរ ។ បងប្អូនអាចលើកទឹកចិត្តពួកគេឲ្យពិចារណាពីអ្វីដែលពួកគេអាចធ្វើដើម្បីមកកាន់តែជិតព្រះយេស៊ូវគ្រីស្ទ និងដាក់គោលដៅមួយដើម្បីធ្វើវា ។
-
ប្រសិនបើមានមនុស្សម្នាក់សួរយើងហេតុអ្វីយើងជឿលើព្រះយេស៊ូវគ្រីស្ទ តើយើងនឹងនិយាយអ្វីខ្លះ ? សូមលើកទឹកចិត្តយុវវ័យឲ្យចែកចាយគំនិតរបស់ពួកគេ ហើយសរសេរវានៅលើក្ដារខៀន ។ បងប្អូនក៏អាចអញ្ជើញពួកគេឲ្យរំឭក « The Living Christ: The Testimony of the Apostles » ( នៅលើគេហទំព័រChurchofJesusChrist.org ) ឬ « The Divine Mission of Jesus Christ » នៅក្នុងជំពូកទី ៣ នៃ ប្រកាសដំណឹងល្អរបស់យើង ( [ ឆ្នាំ២០១៩ ] ទំព័រ ៦០–៦១ ) ។ សូមលើកទឹកចិត្តពួកគេឲ្យរកមើលសេចក្ដីពិតសាមញ្ញៗដែលពួកគេនឹងចែកចាយ ដើម្បីពន្យល់ពីហេតុផលដែលព្រះអង្គសង្គ្រោះគឺជាអង្គដ៏សំខាន់ចំពោះពួកគេ ។ ពួកគេអាចបន្ថែមសេចក្ដីពិតដែលពួកគេរកឃើញទៅក្នុងបញ្ជីនៅលើក្ដារខៀន ហើយពិភាក្សាពីរបៀបដែលពួកគេអាចចែកចាយសេចក្ដីពិតទាំងនេះជាមួយនឹងមនុស្សដែលពួកគេស្គាល់ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
យ៉ូហាន ៨:១២; ១៤:៦; រ៉ូម ៨:៣៥–៣៩; នីហ្វៃទី២ ២:៣–៩; ៩:៥–១០; អាលម៉ា ៣៦:៣, ២៧; នីហ្វៃទី៣ ២៧:១៤–១៦, ២៧; អេធើរ ១២:២៧ ( ហេតុផលដែលព្រះយេស៊ូវគ្រីស្ទគួរតែជាអង្គដ៏សំខាន់នៅក្នុងជីវិតរបស់យើង )
-
បែកឃី ក្រាវីន « Keep the Change » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៥៨–៦០ )
-
« ខ្ញុំជឿលើព្រះគ្រីស្ទ », « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ( ទំនុកតម្កើង ល.រ. ៧៥, ១១៥ )
-
« Why We Need a Savior—A Christmas Message about Our Savior Jesus Christ » « Because of Him » ( វីដេអូ ), នៅលើគេហទំព័រ ChurchofJesusChrist.org