« ថ្ងៃទី ២៥ ខែ កញ្ញា ។ តើអ្វីទៅជាទំនួលខុសត្រូវរបស់យើងនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ? អេសាយ ៤០–៤៩ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៥ ខែ កញ្ញា ។ តើអ្វីទៅជាទំនួលខុសត្រូវរបស់យើងនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិ ឆ្នាំ ២០២២
ថ្ងៃទី ២៥ ខែ កញ្ញា
តើអ្វីទៅជាទំនួលខុសត្រូវរបស់យើងនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកម្នាក់ក្នុងគណៈប្រធានកូរ៉ុម ឬគណៈប្រធានថ្នាក់ មានរយៈពេល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬ សំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២, នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
រស់នៅតាមដំណឹងល្អ ។ តើយើងបានពិភាក្សាគ្នាអ្វីខ្លះពីលើកមុន ហើយតើការអញ្ជើញ ឬការចាត់តាំងអ្វីដែលបានធ្វើឡើង ? តើយើងបានធ្វើអ្វីខ្លះដើម្បីអនុវត្តតាមការអញ្ជើញ ឬការចាត់តាំងទាំងនោះ ?
-
ការមើលថែដល់អ្នកដែលត្រូវការជំនួយ ។ តើយើងអាចធ្វើ ឬនិយាយអ្វីខ្លះដើម្បីលួងលោមដល់ជនដែលអាចមានអារម្មណ៍ឯកោ ឬឃ្លាតឆ្ងាយពីព្រះវរបិតាសួគ៌ ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើមានវិធីអ្វីខ្លះ ដែលយើងអាចជួយអ្នកដទៃទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ?
-
រួបរួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងអាចចែកចាយគំនិតអ្វីខ្លះជាមួយនឹងគ្នាដើម្បីជួយយើងពង្រឹងក្រុមគ្រួសាររបស់យើង ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើនូវអ្វីដែលត្រឹមត្រូវដូចខាងក្រោមនេះ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬជាយុវវ័យម្នាក់ មានរយៈពេល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
បទគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថា ការជួយដល់កិច្ចការរបស់ព្រះអម្ចាស់មិនមែនសម្រាប់តែពួកមជ្ឈិមវ័យប៉ុណ្ណោះទេ ។ សាំយ៉ូអែលគឺជាក្មេងប្រុសម្នាក់នៅពេលព្រះអម្ចាស់មានបន្ទូលទៅកាន់លោកជាលើកដំបូង ។ ម៉ារា ទំនងជាស្ត្រីវ័យក្មេងម្នាក់ ពេលទេវតាមួយអង្គបានមកជួបនឹងនាង ដោយប្រកាសថានឹងក្លាយជាមាតារបស់ព្រះអង្គសង្គ្រោះ ។ ហើយយ៉ូសែប ស៊្មីធមានអាយុ ១៤ ឆ្នាំនៅពេលព្រះអម្ចាស់បានហៅលោកឲ្យស្ដារដំណឹងល្អឡើងវិញ ។ ថ្មីៗនេះ ប្រធាន រ័សុល អិម ណិលសុនបានអញ្ជើញយុវវ័យគ្រប់រូបឲ្យ « ចូលបម្រើក្នុងកងទ័ពយុវវ័យរបស់ព្រះអម្ចាស់ដើម្បីជួយប្រមូលផ្ដុំអ៊ីស្រាអែល » ( « ក្ដីសង្ឃឹមនៃអ៊ីស្រាអែល » [ ការប្រជុំធម្មនិដ្ឋានយុវវ័យទូទាំងពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ប្រាកដណាស់ នៅពេលព្រះអម្ចាស់មានបន្ទូលថា « ឱអ៊ីស្រាអែល ជាអ្នកបម្រើយើងអើយ » ( អេសាយ ៤១:៨ ) ការណ៍នេះបានរួមបញ្ចូលទាំងរាល់រាស្ត្រនៃសេចក្ដីសញ្ញារបស់ទ្រង់ រួមទាំងអស់អ្នកនៅក្នុងថ្នាក់ ឬកូរ៉ុមរបស់បងប្អូនផងដែរ ។
ទោះជាយើងគ្រប់គ្នាចុះសេចក្ដីសញ្ញាដើម្បីបម្រើទ្រង់នៅពេលទទួលពិធីបុណ្យជ្រមុជទឹកក្ដី ក៏យុវវ័យគ្រប់រូបមិនបានមើលឃើញខ្លួនឯងថាជាពួកអ្នកបម្រើរបស់ព្រះអម្ចាស់ឡើយ ។ ពួកគេប្រហែលជាមិនបានស្គាល់វិធីដ៏វិសេសវិសាលដែលពួកគេអាចជួយកិច្ចការរបស់ទ្រង់ឡើយ ។ សូមរកមើលវគ្គនៅក្នុង អេសាយ ៤១–៤៤ និង វគ្គ ១.២ នៃ ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលអាចជួយយុវវ័យឲ្យយល់ពីអត្ថន័យនៃការក្លាយជាពួកអ្នកបម្រើរបស់ព្រះអម្ចាស់ ។
រៀនជាមួយគ្នា
អេសាយ ៤១–៤៤ អាចជួយយុវវ័យឲ្យយល់ពីអត្ថន័យនៃការក្លាយជាអ្នកបម្រើរបស់ព្រះអម្ចាស់ ។ ដើម្បីចាប់ផ្ដើមការពិភាក្សា បងប្អូនអាចសរសេរសេចក្ដីយោងដូចតទៅនេះនៅលើក្ដារខៀន ៖ អេសាយ ៤១:៨–១០; ៤២:៦–៧; ៤៣:៩–១២; ៤៤:២១ ។ យុវវ័យម្នាក់ៗអាចជ្រើសយកវគ្គមួយ អានវា ហើយចែកចាយអ្វីដែលគាត់រៀនអំពីអត្ថន័យនៃការក្លាយជាអ្នកបម្រើរបស់ព្រះអម្ចាស់ ។ តើយើងគឺជាពួកអ្នកបម្រើរបស់ព្រះអម្ចាស់ដោយរបៀបណា ? តើពរជ័យអ្វីខ្លះកើតមាននៅពេលយើងស្ថិតនៅក្នុងការបម្រើរបស់ទ្រង់ ? ទាំងនេះគឺជាវិធីផ្សេងទៀតដើម្បីជួយអស់អ្នកដែលបងប្អូនបង្រៀន ឲ្យនាំមនុស្សមករកព្រះគ្រីស្ទជាអ្នកចូលរួមសកម្មនៅក្នុងកិច្ចការរបស់ទ្រង់ ។
-
តើអស់អ្នកដែលបងប្អូនបង្រៀនយល់ពីអត្ថន័យនៃ « កិច្ចការនៃសេចក្តីសង្រ្គោះ និងភាពលើកតម្កើង » ដែរឬទេ ? ដើម្បីជួយពួកគេ បងប្អូនអាចចាត់តាំងពួកគេឲ្យសិក្សា ( ដោយផ្ទាល់ខ្លួន ឬជាក្រុមតូចៗ ) នូវវគ្គរងមួយក្នុងចំណោមបួននៃ វគ្គ ១.២ នៃ ក្បួនខ្នាតទូទៅ ។ វគ្គរងនីមួយៗពិពណ៌នាពីកត្តាមួយនៃកិច្ចការនេះ ។ សុំឲ្យយុវវ័យសញ្ជឹងគិតពីសំណួរដូចតទៅនេះ ៖ តើរឿងជាក់លាក់ដែលបុគ្គលម្នាក់វ័យដូចខ្ញុំអាចធ្វើដើម្បីចូលរួមនៅក្នុងកត្តានេះនៃកិច្ចការនៃសេចក្ដីសង្គ្រោះមានអ្វីខ្លះ ? តើថ្នាក់ ឬកូរ៉ុមរបស់យើងអាចធ្វើអ្វីខ្លះ ? បុគ្គលម្នាក់ៗ ឬក្រុមនីមួយៗអាចចែកចាយពីអ្វីដែលពួកគេបានរៀន រួមជាមួយនឹងចម្លើយចំពោះសំណួរទាំងនោះ ។
-
យុវវ័យដែលបងប្អូនបង្រៀនអាចទទួលបានប្រយោជន៍ពីការរៀនសូត្របន្ថែមទៀតអំពីកត្តាទាំងបួននៃកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងគឺ—ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ការថែទាំដល់ជនទ័លក្រ ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលបានដំណឹងល្អ និងការរួបរួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ ពួកគេអាចជ្រើសយកកត្តាមួយដែលពួកគេមានចំណាប់អារម្មណ៍ ហើយរុករកចំណុចមួយចំនួនដែលទាក់ទងនឹងកត្តានោះនៅក្នុង « ធនធានគាំទ្រ » ។ ចូរឲ្យយុវវ័យចែកចាយពីអ្វីដែលពួកគេបានរកឃើញ ដែលបំផុសគំនិតពួកគេឲ្យកាន់តែប្រែចិត្តជឿលើព្រះអម្ចាស់ ហើយជួយមនុស្សដទៃឲ្យធ្វើរឿងដូចគ្នា ។ បន្ទាប់មកពួកគេអាចដាក់ផែនការធ្វើអ្វីមួយដែលជួយសម្រេចកិច្ចការនេះ ។ ប្រធានថ្នាក់ ឬកូរ៉ុមអាចដឹកនាំការពិភាក្សានេះ ។
-
ដើម្បីជួយយុវវ័យឲ្យសញ្ជឹងគិតពីរបៀបដែលពួកគេអាចប្រើទេពកោសល្យរបស់ពួកគេដើម្បីនាំយកព្រលឹងមកកាន់ព្រះគ្រីស្ទ បងប្អូនអាចស្នើសុំឲ្យពួកគេម្នាក់ៗសិក្សាវគ្គមួយនៃសារលិខិតរបស់អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ « I Have a Work for Thee » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣២–៣៥ ) ។ ពួកគេអាចចែកចាយពីរបៀបអ្វីដែលពួកគេបានរៀនអាចជួយមនុស្សម្នាក់ដែលមិនប្រាកដថា គាត់អាចជួយដល់កិច្ចការរបស់ព្រះអម្ចាស់បាន ។ បងប្អូនក៏អាចរំឭករួមគ្នាពីវគ្គ « ស្វែងរក និងអភិវឌ្ឍអំណោយទានខាងវិញ្ញាណ » នៅក្នុងសារលិខិតរបស់អែលឌើរ ភីងគ្រីផងដែរ ។ តើព្រះអម្ចាស់ជួយយើងស្វែងរក ហើយអភិវឌ្ឍទេពកោសល្យយើងតាមរបៀបណា ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
រស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ៖ នីហ្វៃទី២ ៣១:១៧–២១; នីហ្វៃទី៣ ២៧:១៣–២១; « Following God » ( វីដេអូ ), នៅលើគេហទំព័រ ChurchofJesusChrist.org
-
មើលថែដល់ជនទ័លក្រ ៖ ម៉ាថាយ ២៥:៣៤–៤០; ម៉ូសាយ ១៨:៨–៩; « You Are the Gift » ( វីដេអូ ), នៅលើគេហទំព័រ ChurchofJesusChrist.org
-
អញ្ជើញមនុស្សទាំងអស់ឲ្យមកទទួលយកដំណឹងល្អ ៖ ម៉ាថាយ ៥:១៤–១៦; ពេត្រុស ទី១ ៣:១៥; « Sharing Your Beliefs » ( វីដេអូ ), នៅលើគេហទំព័រ ChurchofJesusChrist.org
-
រួបរួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ២; ១២៨:១៨; « Because of James » ( វីដេអូ ), នៅលើគេហទំព័រ ChurchofJesusChrist.org