ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១១ ខែ កញ្ញា ។ តើ​ខ្ញុំ​អាច​ជ្រះស្អាត និង​រីករាយ​ម្តងទៀត ក្រោយពី​ខ្ញុំ​មាន​បាប​យ៉ាង​ដូចម្តេច ? អេសាយ ១–១២


« ថ្ងៃទី ១១ ខែ កញ្ញា ។ តើ​ខ្ញុំ​អាច​ជ្រះស្អាត និង​រីករាយ​ម្តងទៀត ក្រោយពី​ខ្ញុំ​មាន​បាប​យ៉ាង​ដូចម្តេច ? អេសាយ ១–១២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១១ ខែ កញ្ញា ។ តើ​ខ្ញុំ​អាច​ជ្រះស្អាត និង​រីករាយ​ម្តងទៀត ក្រោយពី​ខ្ញុំ​មាន​បាប​យ៉ាង​ដូចម្តេច ? » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ ឆ្នាំ ២០២២

យុវជន​បញ្ចេញ​ស្នាមញញឹម

ថ្ងៃទី ១១ ខែ កញ្ញា

តើ​ខ្ញុំ​អាច​ជ្រះស្អាត និង​រីករាយ​ម្តងទៀត ក្រោយពី​ខ្ញុំ​មាន​បាប​យ៉ាង​ដូចម្តេច ?

អេសាយ ១–១២

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​កូរ៉ុម ឬ​គណៈប្រធាន​ថ្នាក់ មាន​រយៈពេល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ១០.២, ១១.២, នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • រស់នៅ​តាមដំណឹងល្អ ។ តើ​ការងាក​ទៅ​រក​ព្រះអម្ចាស់​អាច​ជួយ​យើង​ប្រឈម​នឹង​ឧបសគ្គ និង​ការ​សាកល្បង​តាម​របៀបណា ?

  • ការ​មើល​ថែដល់អ្នក​ដែល​ត្រូវ​ការ​ជំនួយ ។ តើ​យើង​ស្គាល់​នរណា​ខ្លះ​ដែល​ត្រូវការ​ការអធិស្ឋាន និង​មិត្តភាព​របស់​យើង ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​ផែនការ​ចែកចាយ​ដំណឹងល្អ​អ្វីខ្លះ​ត្រូវ​បាន​លើក​មក​ពិភាក្សា​នៅ​ក្នុង​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​យុវវ័យ​វួដ ? តើ​ថ្នាក់ ឬ​កូរ៉ុម​របស់​យើង​អាច​ចូល​រួម​ដោយ​របៀបណា ?

  • រួបរួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​ការ​ធ្វើ​កិច្ចការ​ពង្ស​ប្រវត្តិ​អាច​ពង្រឹង​ទំនាក់ទំនង​យើង​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​របៀប​ណា ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​នូវ​អ្វី​ដែល​ត្រឹមត្រូវ​ដូច​ខាងក្រោម​នេះ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​ជា​យុវវ័យ​ម្នាក់ មាន​រយៈពេល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

នៅពេល​យើង​មាន​អារម្មណ៍​ថា​មាន​កំហុស​ក្រោយពី​ប្រព្រឹត្ត​បាបកម្ម យើង​មាន​ជម្រើស​មួយ ។ អារម្មណ៍​ទាំងនេះ ខណៈ​ដែល​កំពុង​តែ​ឈឺចាប់​អាច​ជា​ពរជ័យ​ប្រសិនបើ​វា​នាំ​យើង​ទៅ​រក​ការប្រែចិត្ត ។ ប៉ុន្តែ សាតាំង​ប្រាប់​យើង​ថា​អារម្មណ៍​ទាំងនេះ​មាន​ន័យ​ថា​ព្រះ​ពុំ​សព្វព្រះទ័យ​ចំពោះ​យើង និង​ព្យាយាម​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​បាក់ទឹកចិត្ត និង​អស់​សង្ឃឹម ។ ប្រហែល​ជា​មាន​មនុស្ស​ដែល​បងប្អូន​បង្រៀន​មាន​បន្ទុក​ជាមួយ​អារម្មណ៍​បែបនេះ ។ ពួកគេ​ប្រហែល​ជា​ឆ្ងល់​ថា​ប្រសិនបើ​ពួកគេ​អាច​ជ្រះស្អាត និង​សប្បាយ​រីករាយ​ម្តងទៀត​ឬ​អត់ ។ តើ​បងប្អូន​អាច​ជួយ​ពួកគេ​ស្វែងរក​សេចក្តី​សង្ឃឹម​នៅក្នុង​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ?

ព្យាការី​អេសាយ​ប្រៀន​ប្រដៅ​ប្រជាជន​ដោយ​ក្លាហាន​ចំពោះ​អំពើ​បាប​របស់​ពួកគេ ។ ប៉ុន្តែ​លោក​ក៏​បាន​ថ្លែង​ទីបន្ទាល់​ថា ពីព្រោះ​ព្រះ​អង្គ​សង្រ្គោះ « ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ » ( អេសាយ ១:១៨ ) ។ សូម​គិតអំពី​រឿងនេះ​នៅពេល​បងប្អូនអាន អេសាយ ១–១២ នៅ​សប្តាហ៍​នេះ ។ តើ​អ្វី​ដែល​អាច​បំផុសគំនិត​ដល់​អ្នក​ដែល​បងប្អូន​បង្រៀន​ឲ្យ​ងាក​មក​រក​ព្រះយេស៊ូវគ្រីស្ទ​ដោយ​មាន​ជំនឿ​ថា បន្ទុក​នៃ​អំពើ​បាប​របស់​ពួកគេ​អាច​ត្រូវ​បាន​ដក​ចេញ ? បងប្អូន​ក៏​អាច​សិក្សា​ទីបន្ទាល់​របស់ ស៊ីស្ទើរ សារ៉ុន អូប៊ែង ថ្លែង​ពី​ព្រះគ្រីស្ទ​នៅក្នុង​សារលិខិត​របស់​គាត់ « Christ: The Light That Shines in Darkness » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៣–៧៦ ) ។

ថ្នាក់​យុវនារី

ដោយសារតែ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​បន្ទុក​នៃ​អំពើ​បាប​របស់​យើង​អាច​ត្រូវបាន​ដក​យក​ចេញ ។

រៀន​ជាមួយគ្នា

ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការពិភាក្សា​មួយ​ដែល​ស្ថាបនា​នៅលើ អេសាយ ១–១២ ពេល​មកប្រជុំ បងប្អូន​អាច​សូម​ឲ្យ​យុវវ័យ​ម្នាក់ៗ​យក​អ្វីមួយ​ដែល​មាន​ពណ៌ក្រហម និង​ពណ៌ស​មក​ជាមួយ ។ បងប្អូន​អាច​បង្ហាញ​វត្ថុ​ទាំងនេះ​ខណៈ​ដែល​អាន​ជាមួយ​គ្នា អេសាយ ១:១៦–១៨ ។ បន្ទាប់​មក យុវវ័យ​អាច​ចែកចាយ​ជា​ពាក្យសម្តី​របស់​ពួកគេ​ផ្ទាល់​នូវ​អ្វី​ដែល​ពួកគេ​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ ។ ( សូមមើល​ការពិភាក្សា​របស់ ស៊ីស្ទើរ សារ៉ុន អូប៊ែង ពី ខទី ១៨ នៅក្នុង « Christ: The Light That Shines in Darkness » ) ។ ទាំងនេះ​គឺជា​សកម្មភាព​មួយ​ចំនួន​ទៀត​ដែល​អាច​បំផុស​ឲ្យ​មាន​សេចក្តីជំនឿ​លើ​ព្រះ​ចេស្តា​របស់​ព្រះអង្គ​សង្រ្គោះ​ដើម្បី​ធ្វើ​ឲ្យ​យើង​ជ្រះស្អាត​ខាង​វិញ្ញាណ ។

  • ការ​ពិនិត្យ​មើល​គំរូ​បទគម្ពីរ​អំពី​ការប្រែ​ចិត្ត​អាច​ជួយ​អស់​អ្នក​ដែល​បងប្អូន​បង្រៀន​ស្ថាបនា​ជំនឿ​ពួកគេ​ថា ព្រះយេស៊ូវគ្រីស្ទ​អាច​ធ្វើ​ឲ្យ​ពួកគេ​ជ្រះ​ស្អាត​ខាង​វិញ្ញាណ ។ បងប្អូន​អាច​សរសេរ​ឈ្មោះ​នៅលើ​ក្តារខៀន​ដូចជា សូល ( ក្រោយមកផ្លាស់ទៅ ប៉ុល ) អាលម៉ា​ជាកូន ស៊ីអែសរ៉ុម និង​ពួក​អាន់តៃ-នីហ្វៃ-លីហៃ ។ បងប្អូន​ក៏​អាច​សរសេរ​សេចក្តី​យោង​បទគម្ពីរ​មួយ​ក្រុម ៖ កិច្ចការ ៨:៣; ម៉ូសាយ ២៧:៨–១០; អាលម៉ា ១១:២១–២៣; អាលម៉ា ១៧:១២–១៥ ( ប្រជាជន​ទាំងនេះ​ស្ថិត​ក្នុង​ស្ថានភាព​មាន​បាប​របស់​ពួកគេ ) និង កិច្ចការ ៩:១៣–២០; អាលម៉ា ៣៦:១៧–២៤; អាលម៉ា ១៥:៥–១២; អាលម៉ា ២៣:៦–១២ ( បន្ទាប់​ពី​ប្រជាជន​ទាំងនេះ​ងាកទៅរក​ព្រះអង្គ​សង្រ្គោះ និង​ប្រែចិត្ត ) ។ យុវវ័យ​អាច​ផ្គូផ្គង​ឈ្មោះ​នីមួយៗ​ជាមួយ​នឹង​បទគម្ពីរ​ដែល​ពិពណ៌នា​ពី​បុគ្គល​នោះ ។ តើ​មនុស្ស​ទាំង​នេះ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ប្រែចិត្ត ? តើ​ដំណើរ​រឿង​ទាំងនេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​ស្ម័គ្រ​ព្រះទ័យ​ដើម្បី​អភ័យ​ទោស​ឲ្យ ? តើ​យើង​មើលឃើញ​មាគ៌ា​ដែល​យើង​អាច​ធ្វើ​តាម​ដែរ​ឬ​ទេ ?

  • ដើម្បី​ជួយ​អស់អ្នក​ដែល​បងប្អូន​បង្រៀន​ឲ្យ​យល់​កាន់តែ​ច្បាស់ អំពី​ការភ័យ​ទោស​នៃ​អំពើបាប នោះ​បងប្អូន​អាច​ឲ្យ​បុគ្គល​ម្នាក់ៗ​នូវ​រឿង​ប្រៀបប្រដូច និង​ប្រៀបធៀប​ដើម្បី​សិក្សា ។ ដំណើរ​រឿង​ទាំងនេះ​អាច​រួម​បញ្ចូល​ទាំង​កូនប្រុស​ខ្ជះខ្ជាយ ( សូមមើល លូកា ១៥:១១–២៤ ); ព្រះ​អង្គ​សង្រ្គោះ​ជា​អ្នក​គង្វាល​របស់​យើង ( កថាខណ្ឌ ៥–៨ នៃ​សារលិខិត​របស់​អែលឌើរ ឌែល ជី រិនឡាន់ « Our Good Shepherd » [ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ២៩–៣២ ] ) ព្យាណូ​ដែល​ខូច ( នៅ​ដើម​នៃ​សារលិខិត​របស់​ស៊ីស្ទើរ គ្រីស្ទីណា ប៊ី ហ្វ្រានកូ « The Healing Power of Jesus Christ » [ Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៦០–៦២ ] ) ។ យុវវ័យ​អាច​សង្ខេប​រឿង​ប្រៀបប្រដូច និង​ប្រៀបធៀប​នីមួយៗ ហើយ​ពិភាក្សា​ពី​អ្វី​ដែល​វា​បង្រៀន​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​សង្រ្គោះ និង​ព្រះ​ចេស្តា​នៃ​ដង្វាយ​ធួន ។

  • ការ​មាន​អារម្មណ៍​សោកស្តាយ​ដែល​យើង​មាន​អំពើ​បាប​គឺ​មាន​អត្ថប្រយោជន៍ ហើយ​ដឹកនាំ​យើង​ឆ្ពោះទៅ​រក​ការប្រែចិត្ត ។ ការ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ឬ​គ្មាន​ភាពស័ក្តិសម​ពីព្រោះ​តែ​អំពើ​បាប​របស់​យើង​គឺ​គ្មាន​ប្រយោជន៍​ទេ ហើយ​អាច​រារាំង​យើង​ពី​ការប្រែចិត្ត ។ ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​អាច​អាន​ជាមួយ​គ្នា​នូវ​ជំពូក​ដែល​មាន​ចំណងជើង « Godly Sorrow » នៅក្នុង​សារលិខិត​របស់ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ « You Can Do It Now! »​( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៥៥–៥៧ ) ។ តើ​មាន​ភាព​ខុសគ្នា​អ្វីខ្លះ​រវាង​ទុក្ខសោក​ចំពោះ​អំពើ​បាប​ដែល​នាំ​ទៅ​រក​ការប្រែចិត្ត និង​ទុក្ខព្រួយ​ដែល​នាំ​ទៅរក​ភាពអស់​សង្ឃឹម ? ( សូមមើល​ផងដែរ កូរិនថូស ទី២ ៧:៩–១០; មរមន ២:១២–១៤ ) ។ ប្រសិន​បើ​នរណា​ម្នាក់​មាន​អារម្មណ៍​ថា​ខ្លួន​មាន​កំហុស និង​អស់​សង្ឃឹម​ចំពោះ​អំពើ​បាប តើ​យើង​អាច​និយាយ​អ្វី​ដើម្បី​ជួយ​ពួក​គាត់​ងាក​មក​រក​ព្រះអង្គ​សង្រ្គោះ ? សូម​អញ្ជើញ​យុវវ័យ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ពី​ព្រះ​អង្គ​សង្រ្គោះ និង​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

  • ដាល្លិន អេក អូក « Cleansed by Repentance » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩១–៩៤ ។

  • « ការប្រែចិត្ត​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » នៅក្នុង​ជំពូក​ទី ៣ នៃ​សៀវភៅ ប្រកាស​ដំណឹងល្អ​របស់​យើង ( ឆ្នាំ ២០១៩ ) ទំព័រ ៦២–៦៣ ។

  • « Repentance: A Joyful Choice » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

« ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​ព្រះអង្គសង្គ្រោះ ប្រទាន​សិទ្ធិ​អំណាច​ដល់​ព្រះបន្ទូល​របស់​ទ្រង់ ។ … នៅពេល​អ្នក​ថ្លែង​ទីបន្ទាល់​អំពី​គោលលទ្ធិ​ពិត នោះ​ព្រះវិញ្ញាណ​នឹង​បញ្ជាក់​សេចក្ដីពិត​នៃ​គោលលទ្ធិ​នៅក្នុង​ដួងចិត្ត​នៃ​អ្នកទាំងឡាយ​ដែល​អ្នក​បង្រៀន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២១ ) ។