សន្និសីទទូទៅ
បន្ដ​ផ្លាស់ប្តូរ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


9:37

បន្ដ​ផ្លាស់ប្តូរ

តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ យើង​ទទួល​បាន​កម្លាំង​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដ៏អស់កល្ប ដែល ។ នៅពេល​យើង​ងាក​ទៅរកទ្រង់​ដោយ​រាបសា នោះទ្រង់​នឹង​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​ធ្វើ​ការផ្លាស់​ប្តូរ ។

បងប្អូនស្រី​វា​គឺ​ជា​អំណរ​ដ៏​ពិត​ដើម្បី​នៅ​ជា​មួយ​បងប្អូន ។

ការបង់ប្រាក់​នៅ​ក្នុង​ផ្សារ​មួយ

សូម​ស្រមៃ​ថា មាន​មនុស្ស​ម្នាក់ ទៅ​ហាង​មួយ​ដើម្បី​ទិញ​ទំនិញ​មួយ ។ ប្រសិន​បើ​នាង​បង់ប្រាក់​ច្រើន​ជាង​ឥវ៉ាន់​ដែល​យើង​ទិញ​នោះ​អ្នក​គិត​លុយ​នឹង​អាប់​ប្រាក់​ឲ្យ​នាង​វិញ ។

ការទទួល​ប្រាក់​អាប់

ស្ដេចបេនយ៉ាមីន​បាន​បង្រៀន​ប្រជាជន​របស់​ទ្រង់​នៅ​ទ្វីបអាមេរិក​ពីបុរាណ អំពី​ពរជ័យ​ដ៏​មហិមា​ដែល​យើង​បាន​ទទួល​ពី​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង ។ ទ្រង់​បាន​បង្កើត​ស្ថានសួគ៌ និង​ផែន​ដី ព្រមទាំង​ភាពស្រស់​ស្អាត​ដែល​ធ្វើ​ឲ្យ​យើង​រីករាយ ។​ តាម​រយៈដង្វាយធួន​ដែល​ពេញ​ដោយ​ក្ដីស្រឡាញ់​របស់​ទ្រង់ ទ្រង់​បាន​ប្រទាន​ផ្លូវ​មួយ​ដើម្បី​ឲ្យ​យើង​ត្រូវ​បាន​ប្រោសលោះ​ពី​អំពើបាប​និង​សេចក្ដីស្លាប់ ។ ពេល​យើង​បង្ហាញ​ការដឹងគុណ​របស់យើង​ចំពោះ​ទ្រង់ តាមរយៈ​ការរស់​នៅតាម​ព្រះបញ្ញត្តិ​ដោយ​ឧស្សាហ៍ ទ្រង់​នឹង​ប្រទាន​ពរ​ដល់យើង​ភ្លាមៗ ដែល​ធ្វើឲ្យ​យើង​ជាប់​បំណុល​របស់​ទ្រង់ ។

ទ្រង់​ប្រទាន​អ្វីៗ​ដល់​យើង​ជាច្រើន ច្រើន​ជាង​តម្លៃ​ដែល​យើង​អាច​សង​ទ្រង់​វិញ​បាន​ទៅទៀត ។ ដូច្នេះ​តើ​យើង​អាច​ផ្តល់​អ្វី​ដល់​ទ្រង់​វិញ ដែល​បាន​បង់ថ្លៃ​សម្រាប់​អំពើ​បាប​យើង​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នេះ ? យើង​អាច​ថ្វាយ​ដល់​ទ្រង់​នូវ​ការផ្លាស់​ប្តូរ ។ យើង​អាច​ថ្វាយ​ទ្រង់​នូវ​ប្រាក់​អាប់​របស់​យើង​នោះ ។ វា​អាច​ជា​ការផ្លាស់​ប្តូរ​គំនិត ទម្លាប់ ឬ​ទិសដៅ ដែល​យើង​កំពុង​ឆ្ពោះ​ទៅ ាស់​សុំ​ឲ្យ​យើង​ផ្លាស់ប្តូរ​ចិត្ត ។ ការផ្លាស់ប្តូរ​ដែល​ទ្រង់​ស្នើ​សុំ​ពី​យើង​មិនមែន​សម្រាប់​ជា​ប្រយោជន៍​របស់​ទ្រង់​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ប្រយោជន៍​សម្រាប់​យើង ។ ដូច្នេះ​មិន​ដូច​អ្នក​ទិញ​នៅ​ផ្សារ​ដែល​នឹង​យក​ប្រាក់អាប់​វិញ​នោះ​ព្រះអង្គសង្រ្គោះ​ដ៏​សប្បុរស​របស់​យើង​ហៅ​យើង​ឲ្យ ទុក​ប្រាក់​អាប់​នោះ​វិញ ។

បន្ទាប់​ពី​បាន​ស្តាប់​បន្ទូល​មកពី​ស្ដេច​បេនយ៉ាមីន ប្រជារាស្រ្ត​របស់​ទ្រង់​បាន​ស្រែក​យំ​ប្រកាស​ថា ដួង​ចិត្ត​របស់​ពួកគេ​បាន​ផ្លាស់ប្តូរ ហើយ​និយាយ « ពី​ព្រោះ​តែ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ដ៏​មាន​គ្រប់​ព្រះចេស្ដា ដែល​បាន​នាំ​មក​នូវ​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​ដល់​ពួកយើង … យើង​ខ្ញុំ​ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើល្អ​ជានិច្ច​វិញ » ។ ព្រះគម្ពីរ​មិន​បាន​និយាយ​ថា ពួកគេ​ប្រែក្លាយ​ជា​ឥតខ្ចោះ​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​បំណង​ប្រាថ្នា​ដើម្បី​ផ្លាស់ប្ដូរ​របស់​ពួកគេ​ទៅ​វិញ​ទេ ដែល​បាន​បង្ខំ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព ។ ការ​ផ្លាស់​ប្តូរ​ក្នុង​ដួង​ចិត្ត​ពួកគេ​មាន​ន័យ​ថា ការសម្រាត​ចោល​ភាព​ជា​មនុស្ស​ខាង​សាច់ឈាម ហើយ​ចុះចូល​នឹង​ព្រះវិញ្ញាណ​នៅ​ពេល​ព្យាយាម​ក្លាយ​កាន់តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រធាន ហិនរី ប៊ី អាវរិង​បង្រៀន​ថា « ការប្រែចិត្តជឿ​ពិតប្រាកដ​ផ្អែកលើ​ការស្វែងរក​ដោយ​សេរី​នៅក្នុង​សេចក្តី​ជំនឿ ដោយ​មាន​ការខិតខំ​ខ្លាំង និង​ការឈឺចាប់​ខ្លះៗ ។ ហើយ​បន្ទាប់​មក ព្រះអម្ចាស់​អាច​ប្រទាន …​អព្ភូតហេតុ​នៃ​ការសម្អាត និង​ការផ្លាស់​ប្តូរ » ។  ដោយ​រួមបញ្ចូល​កិច្ច​ខិតខំ​របស់​យើង​ជាមួយ​នឹង​សមត្ថភាព​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី​ផ្លាស់​ប្តូរ​យើង នោះយើង​នឹងក្លាយ​ជា​សត្វលោក​ថ្មី ។

កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​ស្រមៃ​ថា​ខ្លួន​ឯង​ដើរ​ឡើង​លើ តាម​ខ្សែ​បញ្ឈរ​ត្រង់​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច​របស់​ខ្ញុំ ។ រាល់​ពេល​ដែលខ្ញុំ​ធ្វើ ឬ​និយាយ​អ្វី​មួយ​ខុស វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍ថា​រអិល​ថយក្រោយ វិញ​មាន​តែ​ត្រូវ​ចាប់ផ្តើម​ដំណើរ​ជាថ្មី​ម្តង​ហើយ​ម្តងទៀត ។ វាដូច​ជាការ​ឈប់​នៅលើ​ជ្រុង​មួយ​នៃក្តាអុក និង​ជណ្ដើរ​របស់​កុមារ ( Chutes and Ladders ) ដែល​ធ្វើ​ឲ្យ​បងប្អូន​​រអិល​ចុះ ពីខាង​លើ​ក្តារ​ត្រឡប់​ក្រោយ​វិញ​ទៅកាន់​ទីចាប់ផ្តើម ! ​ខកចិត្ត​ណាស់ !  ប៉ុន្តែ​នៅពេល​ដែលខ្ញុំ​ចាប់​ផ្តើម​យល់​នូវ​អ្វី​ដែល​គោលលទ្ធិ​នៃព្រះគ្រីស្ទ និង​ពីរបៀប​​អនុវត្ត​វា​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់ខ្ញុំ ខ្ញុំបាន​រកឃើញ​ក្តីសង្ឃឹម ។

ដំណើរការ​នៃ​ផ្លាស់ប្តូរ​រួមបញ្ចូល​នូវ​ការស៊ូទ្រាំ<nb/>។

ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បន្ត​ប្រទាន​គំំរូ​នៃ​ការ​ផ្លាស់​ប្តូរ​ដល់​យើង ។​ ទ្រង់​បាន​អញ្ជើញ​យើង​ឲ្យ​អនុវត្ត​សេចក្តី​ជំនឿ លើ​ទ្រង់ ដែល​បំផុស​គំនិត​យើង​ឲ្យ​ប្រែចិត្ត—« គឺជា​សេចក្ដី​ជំនឿ និង​ការប្រែចិត្ត ដែល​នាំ​មក​ឲ្យ​គេ​នូវ​ការផ្លាស់ប្ដូរ​នៅក្នុង​ចិត្ត​គេ » ។ នៅ​ពេល​យើង​ប្រែចិត្ត​ហើយ​បង្វែរ​ដួងចិត្ត​យើង​ទៅ​រក​ទ្រង់ នោះ​យើង​មាន​បំណង​ប្រាថ្នា​កាន់​តែ​ខ្លាំង​ដើម្បី​ធ្វើ​និង​រស់នៅ​តាម​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ ​បន្ត​អនុវត្ត​គោលការណ៍​ទាំងនេះ​ពេញ​មួយ​ជីវិត​របស់​យើង ហើយ​អញ្ជើញ​ព្រះអម្ចាស់​ឲ្យ​ផ្លាស់ប្តូរ​យើង ។ ការ​ស៊ូទ្រាំ​ដល់​ទីបំផុត​​មាន​ន័យថា ជាការផ្លាស់ប្តូរ​រហូត​ដល់​ទីបញ្ចប់ ។ ពេល​នេះ​ខ្ញុំចាប់​ផ្តើម​យល់ថា ខ្ញុំមិន​មែន​ចាប់ផ្តើម​សារជាថ្មី​នោះទេ ពេល​ខ្ញុំ​បរាជ័យ​រាល់ដង ប៉ុន្តែ​ដោយ​មាន​ការព្យា​យាម​ម្ដងៗ នោះ​ខ្ញុំ​កំពុង​បន្ត​ដំណើរ​ការ​នៃ​ការផ្លាស់​ប្តូរ ។

មាន​ឃ្លា​ដ៏​បំផុស​គំនិត​មួយ​ក្នុងបាវចនា​យុវនារីដែល​បាន​ថ្លែង​យ៉ាង​ថា« ខ្ញុំ​រីករាយ​ចំពោះ​អំណោយទាន​នៃ​ការ​ប្រែ​ចិត្ត ហើយ​ខិតខំ​កែលម្អ​ជា​រៀង​រាល់​ថ្ងៃ » ។ ខ្ញុំ​អធិស្ឋាន​ឲ្យ​យើង​រីករាយ​នឹង​អំណោយ​ទាន​ដ៏អស្ចារ្យ​នេះ ហើយ​ថា​យើង​មាន​បំណង​ពិត​ក្នុង​ការ​ស្វែង​រក​ការផ្លាស់​ប្តូរ ។ ពេល​ខ្លះ​ការផ្លាស់​ប្តូរ​ដែល​យើង​ត្រូវធ្វើ ពាក់​ព័ន្ធ​នឹង​អំពើបាប​ធ្ងន់ធ្ងរ ។ ប៉ុន្តែ​ជាញឹក​ញាប់ យើង​ខិត​ខំ​ដុះខាត់​អាកប្បកិរិយា​យើង​ដើម្បីសម្រប​ខ្លួន​​ទៅ​នឹង​គុណលក្ខណៈរបស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ជម្រើស​ប្រចាំ​ថ្ងៃ​របស់​យើង​អាច​ជួយ ឬ​រារាំង​យើង​ពី​ការ​រីកចម្រើន ។ ចេតនា​ផ្លាស់​ប្តូរ​តូច​តាន ប៉ុន្ដែ​ខ្ជាប់ខ្ជួន នឹងជួយ​កែលម្អ​យើង ។ សូម​កុំ​បាក់​ទឹកចិត្ត ។ ការផ្លាស់​ប្តូរ​គឺជា​ដំណើរការ​ពេញ​មួយ​ជីវិត ។ ខ្ញុំ​មាន​អំណរគុណ ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​អំណត់​ជាមួយ​យើង នៅពេល​យើង​មាន​ការលំបាក​ក្នុង​ការផ្លាស់​ប្តូរ ។

តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ យើង​ទទួល​បាន​​កម្លាំង​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដ៏អស់កល្ប ដែល ​របស់​យើង​ដើម្បី​ធ្វើ​ការផ្លាស់​ប្តូរ ។

បន្ថែម​ពីលើ​ព្រះចេស្តា​នៃការ​កែប្រែ​នៃ​ដង្វាយធួន​របស់​ព្រះ​អង្គ​សង្រ្គោះ នោះព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​គាំទ្រ ហើយ​ដឹកនាំ​យើង នៅពេល​យើង​ព្យាយាម​អស់​ពីលទ្ធភាព ។ ទ្រង់​ក៏អាច​ជួយ​ឲ្យ​យើង​ដឹង​នូវ​អ្វីដែល​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​ផងដែរ ។ យើង​ក៏អាច​ស្វែង​រកជំនួយ និង​ការលើក​ទឹក​ចិត្ត​តាមរយៈ​ការប្រសិទ្ធពរ​បព្វជិតភាព​ការអធិស្ឋាន ការតម​អាហារ និង​ការចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។

ម្យ៉ាង​វិញទៀត សមាជិក​គ្រួសារ ថ្នាក់​ដឹកនាំ និង​មិត្ត​ភក្តិ​ដែល​អាច​ទុកចិត្ត​បាន​អាច​ជួយ​នៅក្នុង​កិច្ច​ខិតខំ​ផ្លាស់​ប្តូរ​របស់​យើង​បាន ។ កាល​ខ្ញុំ​អាយុ​ប្រាំបី​ឆ្នាំ បងប្រុស​ច្បង​របស់ខ្ញុំ ឈ្មោះ​លី និង​យើងបាន​លេង​ជាមួយ​មិត្តភក្តិ​លើ​មែកឈើ​អ្នកជិត​ខាង ។ យើង​ចូលចិត្ត​លេង​ជាមួយគ្នា​យ៉ាង​សប្បាយ​រីករាយ​​នៅក្រោម​ម្លប់​ឈើ​នោះ ។ មាន​ថ្ងៃមួយ​បងប្រុស​លី បាន​ធ្លាក់​ពីលើ​ដើមឈើ ហើយ​បាក់ដៃ ។ ព្រោះ​ដៃ​គាត់​បាក់ នោះ​គាត់​មិនអាច​ឡើង​ដើមឈើ​ដោយ​ខ្លួន​ឯង​បាន​ទេ ។ ប៉ុន្តែ​ការ​លេង​នៅ​លើ​ដើមឈើ​មិន​ដូច​ពីមុន​ទេ ពេល​គ្មាន​រូប​គាត់ ។ ដូច្នេះ​ពួកយើង​ទ្រ​ក្រោយ ខ្លះ​ទាញ​ដៃ​​គាត់ឡើង​ហើយ​ដោយ​មានជំនួយ​បងប្រុស​លី​អាច​ឡើង​ដើមឈើ​ម្តងទៀត ។ ដៃ​របស់គាត់​នៅតែបាក់ ប៉ុន្តែគាត់​ត្រឡប់​មក​រីករាយ​ក្នុង​មិត្ត​ភាព​របស់​យើង​ម្តងទៀត ពេល​គាត់ជា ។

ខ្ញុំ​បាន​គិតអំពី​បទពិសោធន៍​នៃ​ការ​លេង​ក្រោម​ដើម​ឈើ​របស់​ខ្ញុំ​ជា​ញឹក​ញាប់ ព្រោះ​ជាប្រភេទ​សកម្មភាព​មួយ​របស់​យើង​ក្នុង​ដំណឹងល្អ​​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដំណឹងល្អ យើង​រីករាយ​នឹង​ពរជ័យ​ជាច្រើន​ដែល​មាន​មក​ជាមួយ​នឹង​សេចក្តី​សញ្ញា​របស់​យើង ។ មនុស្ស​មួយ​ចំនួន​អាច​ធ្លាក់​ចេញ​ពី​ទីសុវត្ថិភាព​នៃ​សេចក្តី​សញ្ញា​របស់​ពួកគេ ហើយ​ត្រូវការ​ជំនួយ​របស់​យើង​ដើម្បី​ឡើង​មកវិញ​ទៅ​រក​ទីសុវត្ថិភាព​នៃ​មែកធាង​ដំណឹងល្អ ។ វា​អាចពិបាក​សម្រាប់​ពួកគេ ដើម្បី​ធ្វើ​ដំណើរ​មក​វិញតែ​មា្នក់​ឯង ។ តើ​យើង​អាច​រុញ​ពួកគេ​ថ្នមៗ​តិចៗ ហើយ​លើក​ឡើង​បន្តិច​ម្តងៗ ដើម្បី​ជួយ​ព្យាបាល​ពួកគេ ខណៈ​ពួកគេ​រីករាយ​ជាមួយ​នឹង​មិត្ត​ភាព​របស់​យើងដែរ​ឬទេ ?

ប្រសិន​បើ​បងប្អូន​រងទុក្ខ ហើយ​ឈឺចាប់​មកពី​ការបរាជ័យ សូម​អនុញ្ញាត​ឲ្យ​អ្នកដទៃ​ជួយ​បងប្អូន​ឲ្យ​ត្រឡប់​មក​កាន់​សេចក្តី​សញ្ញា និង​ពរជ័យ​ដែល​បាន​ផ្តល់​ឲ្យ​បងប្អូន ។ ព្រះអង្គសង្គ្រោះ​អាច​ជួយ​បងប្អូន​ឲ្យ​ជា​សះស្បើយ ពេល​ហ៊ុមព័ទ្ធ​ដោយ​មនុស្ស​ដែល​ស្រឡាញ់​បងប្អូន ។

ជួនកាល ខ្ញុំ​បាន​ជួប​មិត្តភក្តិ​ដែល​មិន​បាន​ជួប​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ ។ ពេលខ្លះ ពួកគេ​បាន​និយាយថា « ឯង​មិនផ្លាស់​ប្តូរ​សោះ ! » រាល់​ពេល​ដែល​ខ្ញុំ​បាន​ឮដូច្នេះ ខ្ញុំ​ភ័យ​បន្តិច ព្រោះ​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​បានផ្លាស់​ប្តូរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅនេះ ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​បាន​ផ្លាស់​ប្តូរ​តាំង​ពីម្សិល​មិញ ! ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​មាន​ចិត្តល្អ​ជាងនេះ​បន្តិច មិន​សូវ​វិនិច្ឆ័យ និង​កាន់​តែ​មាន​ចិត្តមេត្តា ។ ខ្ញុំសង្ឃឹម​ថា ខ្ញុំ​អាច​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ​បាន​ឆាប់​ជាង​នេះ​ ហើយ​សង្ឃឹម​ថា ខ្ញុំ​អត់​ធ្មត់​ជាង​នេះ​បន្តិច ។

ខ្ញុំ​ចូលចិត្ត​ឡើង​ភ្នំ​នៅ​ជិត​ផ្ទះ​របស់​ខ្ញុំ ។ ជាញឹក​ញាប់ មាន​កូន​គ្រួស​តូចៗ​​ចូល​ក្នុង​ស្បែក​ជើង​របស់​ខ្ញុំ ពេល​ដែល​ខ្ញុំ​ដើរ​តាមផ្លូវ ។ នៅទីបញ្ចប់ ខ្ញុំ​បាន​ឈប់ ហើយ​រលាស់​ស្បែក​ជើង​ខ្ញុំ ។ ប៉ុន្តែ​វាធ្វើ​ឲ្យ​ខ្ញុំ​ភាំងស្មារតី ដែល​ខ្ញុំ​ទុក​ឲ្យ​ខ្លួន​ឯង​ដើរ​នៅ​ក្នុង​ការឈឺចាប់​នេះ​យ៉ាង​យូរ​ ទម្រាំ​ខ្ញុំ​​ឈប់ ហើយ​រលោស់​ចោល​ការ​រំខាន​នេះ ។

នៅពេល​យើង​ធ្វើ​ដំណើរ​នៅលើ​ផ្លូវ​នៃ​សេចក្តី​សញ្ញានេះ ពេល​ខ្លះ​យើង​រើស​ដុំថ្ម​ដាក់​ក្នុង​ស្បែកជើង​របស់​យើង ជា​សណ្ឋាន​នៃ​ទម្លាប់​មិន​ល្អ អំពើ​បាប ឬ​ចរិត​អាក្រក់ ។ នៅ​ពេល​យើង​រលាស់​វា​ចោល​ពី​ជីវិត​របស់​យើង​កាន់​តែ​រីករាយ និង​ពេញលេញ​នៅ​ក្នុង​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ។

ការបន្ដ​ផ្លាស់ប្ដូរ​តម្រូវ​ឲ្យ​មាន​កិច្ច​ខិត​ខំ ។ ខ្ញុំ​ស្រមៃ​មិន​ឃើញ​ទេ​ថា​ត្រូវ​ឈប់​តាម​ផ្លូវ​ដើម្បី​ដាក់​ភាពរំខាន និង​ដុំគ្រួស​ដ៏​ឈឺចាប់​ក្នុង​ស្បែក​ជើង​ខ្ញុំ ដែល​ខ្ញុំ​ទើប​ដោះ​រលាស់​ចេញ​នោះ ។ ខ្ញុំ​មិន​ចង់​ធ្វើ​ដូច្នេះទេ គឺ​ដូចជា​មេអំបៅ​បាន​ជ្រើស​រើស​មិន​ត្រឡប់​ចូល​ក្នុង​សំបុក​វា​វិញ​ដែរ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​​អាច​ផ្លាស់​ប្តូរ​បាន ។ យើង​អាច​កែលម្អ​ទម្លាប់​របស់​យើង កែប្រែ​គំនិត​របស់​យើង និង​ដុសខាត់​ចរិត​លក្ខណៈ​​របស់​យើង​ឲ្យ​​កាន់​តែ​ដូច​ជា​ទ្រង់ ។ ហើយ​ដោយ​មាន​ជំនួយ​របស់​ទ្រង់ យើង​អាច​បន្ដ​ផ្លាស់​ប្តូរ​បាន ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។