ចូរទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះបានធ្វើការឲ្យសម្រេចពេញលេញចុះ ហើយត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ !
នៅពេលយើងអនុវត្តការអត់ធ្មត់ នោះសេចក្ដីជំនឿរបស់យើងចម្រើនឡើង ។ កាលសេចក្ដីជំនឿយើងកើនឡើង នោះអំណរយើងក៏កើនឡើងដែរ ។
កាលពីរឆ្នាំកន្លងទៅ ប្អូនប្រុសពៅរបស់ខ្ញុំ ឆាត បានលាចាកលោក ។ ការឆ្លងទៅភពម្ខាងទៀតរបស់គាត់បានបន្សល់នូវទុក្ខសោកដល់ប្អូនស្រីថ្លៃរបស់ខ្ញុំ ស្ទេហ្វានី និងកូនតូចពីរនាក់របស់ពួកគេ គឺប្រេយដិន និងប៊ែលឡា ក៏ដូចជាគ្រួសារទាំងមូល ។ យើងបានទទួលការលួងលោមចេញពីពាក្យពេចន៍របស់អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងសន្និសីទទូទៅមួយសប្ដាហ៍មុនពេល ឆាត បានស្លាប់ ៖ « សូមបន្តទៅមុខដោយអត់ធន់ ក្នុងការសាកល្បងដ៏សែនលំបាកលើផែនដី ហើយដោយព្រះចេស្ដានៃការព្យាបាលរបស់ព្រះអង្គសង្គ្រោះ នោះនឹងនាំមកនូវពន្លឺ ការយល់ចិត្ត ភាពសុខសាន្ត និងក្ដីសង្ឃឹមដល់បងប្អូន » ( « រងរបួស» Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៥ ) ។
យើងមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ យើងដឹងថា យើងនឹងជួបឆាតម្ដងទៀត ប៉ុន្ដែការបាត់វត្តមានរបស់គាត់លើផែនដីនេះគឺជារឿងឈឺចាប់ណាស់ ! មនុស្សជាច្រើនបានបាត់បង់មនុស្សជាទីស្រឡាញ់ ។ វាពិបាកនឹងមានចិត្តអត់ធ្មត់ ហើយរង់ចាំដល់ពេលដែលយើងនឹងជួបពួកគេម្ដងទៀត ។
មួយឆ្នាំក្រោយពីគាត់បានស្លាប់ទៅ យើងមានអារម្មណ៍ ដូចមានពពកខ្មៅងងឹតបាំងលើយើងអញ្ចឹង ។ យើងស្វែងរកទីជម្រកក្នុងការសិក្សាព្រះគម្ពីរ ការអធិស្ឋានដោយអន្ទះសារ និងការទៅព្រះវិហារបរិសុទ្ធញឹកញាប់ជាងមុន ។ វគ្គទំនុកតម្កើងនេះ ចាប់យកអារម្មណ៍យើងនាពេលនោះ ៖ « ព្រះអាទិត្យរះលឹមៗពិភពលោកក៏ភ្ញាក់ឡើង ផ្ទៃពពកខ្មៅងងឹតក៏រសាយបាត់ទៅ » ( « ព្រះអាទិត្យរះលឹមៗ » ទំនុកតម្កើង ល.រ ២១ ) ។
គ្រួសារយើងបានសម្រេចចិត្តថា ឆ្នាំ ២០២០ នឹងជាឆ្នាំដ៏ស្រស់ថ្លាឡើងវិញ ! យើងបានសិក្សាមេរៀន ចូរមកតាមខ្ញុំ នៅក្នុងគម្ពីរយ៉ាកុបនៃព្រះគម្ពីរសញ្ញាថ្មីនៅចុងខែ វិច្ឆិកា ឆ្នាំ ២០១៩ ពេលដែលប្រធានបទមួយបានលេចឡើងចំពោះយើង ។ គម្ពីរយ៉ាកុប ជំពូកទី ១ ខទី ២ អានថា « បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ យ៉ាកុប ១:២ [ នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ] ) ។ ក្នុងបំណងយើងដើម្បីបើកឆាកឆ្នាំថ្មី ទសវត្សរ៍ថ្មីដោយក្ដីអំណរ នោះយើងបានសម្រេចថា ឆ្នាំ ២០២០ នេះ យើងនឹង « រាប់ជាសេចក្តីអំណរសព្វគ្រប់វិញ » ។ យើងមានអារម្មណ៍យ៉ាងមុតមាំអំពីការណ៍នេះ រហូតដល់យើងជូនអំណោយបងប្អូនបង្កើតយើងជាអាវយឺតដែលសរសេរអក្សរដិតថា « ត្រូវរាប់ជាសេចក្តីអំណរសព្វគ្រប់វិញ » នៅបុណ្យគ្រីស្ទម៉ាសឆ្នាំមុន ឆ្នាំ ២០២០ ប្រាកដជាឆ្នាំនៃក្ដីអំណរ និងការអររីករាយ ។
មែនហើយ ឥឡូវ—ឆ្នាំ ២០២០ បែរជាមានជំងឺរាតត្បាត កូវីដ-១៩ ទូទាំងពិភពលោក ការរំជើបរំជួលខាងស៊ីវិល គ្រោះធម្មជាតិ និងឧបសគ្គផ្នែកសេដ្ឋកិច្ចជាច្រើនទៀត ។ ព្រះវរបិតាសួគ៌របស់យើងអាចអនុញ្ញាតឲ្យយើងមានពេលគិតពិចារណាពីការយល់ដឹងអំពីការអត់ធ្មត់ និងការសម្រេចចិត្តដោយមនសិការរបស់យើងដើម្បីជ្រើសរើសសេចក្តីអំណរ ។
តាំងពីនោះមក គម្ពីរយ៉ាកុបបានផ្ដល់អត្ថន័យថ្មីដល់យើង ។ យ៉ាកុប ជំពូកទី ១ ខទី ៣ និង ៤ បន្ដថា
« ដោយដឹងថា ការល្បងលមើលសេចក្តីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើត ឲ្យមានសេចក្តីខ្ជាប់ខ្ជួន ។
« ចូរទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ » ។
ក្នុងកិច្ចខិតខំយើងដើម្បីស្វែងរកអំណរក្នុងចំណោមការសាកល្បងរបស់យើង នោះយើងបានភ្លេចថា ការមានចិត្តអត់ធ្មត់គឺជាគន្លឹះដើម្បីអនុញ្ញាតឲ្យការសាកល្បងទាំងនោះទៅជាការណ៍ល្អសម្រាប់យើងវិញ ។
ស្ដេចបេនយ៉ាមីនបានបង្រៀនយើងឲ្យសម្រាតភាពខាងសាច់ឈាមចេញ ហើយក្លាយ ជា « អ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយក្លាយ ទៅដូច ជាកូនក្មេង ងាយប្រដៅ ស្លូតបូត ទាបរាបសា អត់ឱន ពោរពេញទៅដោយសេចក្ដីស្រឡាញ់ ព្រមទទួលនូវអ្វីៗទាំងអស់ » ( ម៉ូសាយ ៣:១៩ ) ។
ជំពូកទី ៦ នៃសៀវភៅ ប្រកាសដំណឹងល្អទ្រង់ បង្រៀនពីលក្ខណៈសម្បត្តិសំខាន់ៗរបស់ព្រះគ្រីស្ទ ដែលយើងអាចខំធ្វើឲ្យល្អជាងដូចជា ៖ « ការអត់ធ្មត់គឺជាសមត្ថភាពដើម្បីស៊ូទ្រាំនឹងការពន្យារពេលបញ្ហា ការផ្ទុយ ឬការរងទុក្ខដោយមិនខឹងសម្បារ ខូចចិត្ត ឬអន្ទះសារ ។ វាគឺជាលទ្ធភាពដើម្បីធ្វើតាមព្រះទ័យរបស់ព្រះ និងទទួលយកពេលវេលារបស់ទ្រង់ ។ នៅពេលអ្នកអត់ធ្មត់ អ្នកបន្ដរឹងមាំនៅក្រោមសម្ពាធ ហើយអាចប្រឈមនឹងការលំបាកដោយចិត្តស្ងប់ និងក្ដីសង្ឃឹម » ( ប្រកាសដំណឹងល្អទ្រង់ ៖ មគ្គុទេសន៍ចំពោះការបម្រើជាអ្នកផ្សព្វផ្សាយសាសនា, បានបោះពុម្ពកំណែថ្មី [ ឆ្នាំ ២០១៩ ] ទំព័រ ១២៦ ) ។
ការឲ្យសម្រេចពេញលេញនៃការអត់ធ្មត់ ក៏បានបង្ហាញនៅក្នុងជីវិតរបស់កូនសិស្សជំនាន់មុនម្នាក់របស់ព្រះគ្រីស្ទដែរ គឺស៊ីម៉ូន ជាសាសន៍កាណាន ។ ពួកហ្សីឡុត គឺជាក្រុមជាតិនិយមជីហ្វ ដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ក្រុងរ៉ូមយ៉ាងខ្លាំង ។ ចលនាពួកហ្សីឡុត គាំទ្រឲ្យមានអំពើហិង្សាប្រឆាំងពួករ៉ូម៉ាំង ពួកសហការសាសនាជីហ្វរបស់ពួកគេ និងពួកសាឌូស៊ី តាមរយៈការឆ្មក់លួចចូលយកអាហារ និងការធ្វើសកម្មភាពផ្សេងៗទៀតដើម្បីជួយដល់បុព្វហេតុរបស់ពួកគេ ( សូមមើល Encyclopedia BritannicaZealot » នៅលើគេហទំព័រ britannica.com ) ។ ស៊ីម៉ូនដែលជាសាសន៍កាណាននេះគឺជាពួកហ្សីឡុត ( សូមមើល លូកា ៦:១៥ ) ។ សូមស្រមៃថា ស៊ីម៉ូនព្យាយាមលោមឲ្យព្រះអង្គសង្គ្រោះប្រដាប់អាវុធ ការដឹកនាំក្រុមយោធា ឬការបង្កើតជាចលាចលនៅក្រុងយេរូសាឡិម ។ ព្រះយេស៊ូវបានបង្រៀន ៖
« មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរតក ។ …
« មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីមេត្តាករុណាវិញ ។ …
« មានពរហើយអស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ » ( ម៉ាថាយ ៥:៥, ៧, ៩ ) ។
ស៊ីម៉ូនអាចបានឱបក្រសោប និងគាំទ្រទស្សនវិជ្ជារបស់លោកយ៉ាងស្លុង និងរំជើបរំជួល ប៉ុន្ដែព្រះគម្ពីរប្រាប់ថា តាមរយៈឥទ្ធិពល និងគំរូរបស់ព្រះអង្គសង្គ្រោះ នោះការផ្ដោតចិត្តរបស់លោកបានផ្លាស់ប្ដូរ ។ ភាពជាសិស្សរបស់លោកចំពោះព្រះគ្រីស្ទបានក្លាយជាការផ្ដោតចិត្តដ៏សំខាន់នៅក្នុងការខិតខំពេញមួយជីវិតលោក ។
កាលយើងចុះ និងរក្សាសេចក្ដីសញ្ញាជាមួយព្រះ នោះព្រះអង្គសង្គ្រោះអាចជួយយើងឲ្យ « កើតម្ដងទៀត មែនហើយ គឺកើតមកពីព្រះ ផ្លាស់ប្រែពីស្ថានភាពខាងរូបកាយ និងខាងការធ្លាក់ទៅកាន់ស្ថានភាពនៃសេចក្ដីសុចរិតវិញ ដោយបានព្រះទ្រង់ប្រោសលោះ នោះនឹងក្លាយទៅជាបុត្រាបុត្រីរបស់ទ្រង់ » ( ម៉ូសាយ ២៧:២៥ ) ។
ក្នុងចំណោមកិច្ចខិតខំខាងសង្គម សាសនា និងនយោបាយរបស់ពួក ហ្សីឡុតទាំងអស់នៅជំនាន់របស់យើង ចូរឲ្យ សិស្សរបស់ព្រះយេស៊ូវគ្រីស្ទមានទំនាក់ទំនងយ៉ាងសំខាន់សម្បើមចំពោះយើង ។ « ពីព្រោះសម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ » ( ម៉ាថាយ ៦:២១ ) ។ ចូរយើងកុំភ្លេចដែរថា ទោះជាក្រោយពីសិស្សដ៏ស្មោះត្រង់បាន « ធ្វើតាមព្រះហឫទ័យព្រះ » ហើយ ក៏ពួកលោក « ត្រូវការនឹងសេចក្តីអត់ធ្មត់ » ដែរ ( ហេព្រើរ ១០:៣៦ ) ។
វាគឺដូចជាការសាកល្បងសេចក្ដីជំនឿយើងធ្វើឲ្យយើងមានការអត់ធ្មត់ដែរ ពេលយើងអនុវត្តការអត់ធ្មត់ នោះសេចក្ដីជំនឿយើងនឹងកើនឡើង ។ កាលសេចក្ដីជំនឿយើងកើនឡើង នោះអំណរយើងក៏កើនឡើងដែរ ។
កាលខែមីនាកន្លងទៅនេះ ដូចជាអ្នកផ្សព្វផ្សាយសាសនាជាច្រើនក្នុងសាសនាចក្រដែរ កូនស្រីទីពីររបស់យើង អិមម៉ា បានរស់នៅដាច់ដោយឡែក ។ អ្នកផ្សព្វផ្សាយសាសនាជាច្រើនបានមកផ្ទះវិញ ។ អ្នកផ្សព្វផ្សាយសាសនាជាច្រើនបានរង់ចាំការចាត់តាំងសារជាថ្មី ។ ពួកគេជាច្រើនមិនបានទទួលពរជ័យព្រះវិហារបរិសុទ្ធរបស់ពួកគេឡើយ ពីមុនចេញទៅតំបន់បេសកកម្ម ។ សូមអរគុណ អែលឌើរ និង ស៊ិស្ទើរ ។ យើងស្រឡាញ់ប្អូនៗ ។
អិមម៉ា និងដៃគូរបស់នាងនៅប្រទេសហូឡង់ បានអស់កម្លាំងចិត្តក្នុងពេលបីបួនសប្ដាហ៍ដំបូងនោះ—រហូតដល់យំជាច្រើនដង ។ ដោយមានឱកាសដ៏ខ្លីដើម្បីជួបមនុស្សដោយផ្ទាល់ ហើយការចេញក្រៅមានកម្រិត នោះការពឹងផ្អែកលើព្រះរបស់អិមម៉ាបានកើនឡើង ។ យើងបានអធិស្ឋានជាមួយនាងតាមអ៊ីនធឺណិត ហើយសួរថា តើយើងអាចជួយអ្វីបាន ។ នាងបានសូមឲ្យយើងទាក់ទងជាមួយមិត្ត ដែលនាងកំពុងបង្រៀនតាមអ៊ីនធឺណិត !
គ្រួសារយើងបានចាប់ផ្ដើមទាក់ទងតាមអ៊ីនធឺណិតម្ដងម្នាក់ៗ ជាមួយនឹងមិត្តរបស់អិមម៉ានៅប្រទេសហូឡង់ ។ យើងបានអញ្ជើញពួកគេឲ្យចូលរួមក្នុងការសិក្សា ចូរមកតាមខ្ញុំរបស់យើងជាលក្ខណៈគ្រួសារធំតាមអ៊ីនធឺណិតរាល់សប្ដាហ៍ ។ ហ្ល្វ័រ ឡោរ៉ា រេនស្កឺ ហ្វ្រីក បេនយ៉ាមីន ស្តល និងម៉ូហាមេត ទាំងអស់គ្នាក្លាយជាមិត្តរបស់យើង ។ មិត្តរបស់យើងមួយចំនួនពីប្រទេសហូឡង់បានចូល « តាមទ្វារចង្អៀត » ( នីហ្វៃទី៣ ១៤:១៣ ) ។ មិត្តដទៃទៀតបានឃើញ « ភាពតូចនៃផ្លូវនោះ និងភាពចង្អៀតនៃទ្វារ ដែលគេត្រូវចូលតាមនោះ » ( នីហ្វៃទី២ ៣១:៩ ) ។ ពួកគេគឺជាបងប្អូនប្រុសស្រីរបស់យើងនៅក្នុងព្រះគ្រីស្ទ ។ រាល់សប្ដាហ៍ យើង « រាប់ជាសេចក្តីអំណរសព្វគ្រប់ » ពេលយើងធ្វើការរួមគ្នាដើម្បីយើងរីកចម្រើនលើផ្លូវនៃសេចក្ដីសញ្ញានេះ ។
យើង « ទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសម្រេចពេញលេញ » ( យ៉ាកុប ១:៤ ) នៅក្នុងការអសមត្ថភាពរបស់យើងដើម្បីជួបគ្នាដោយផ្ទាល់ ជាក្រុមគ្រួសារវួដនៅរដូវនេះ ។ ប៉ុន្ដែយើងរាប់ជាសេចក្ដីអំណរ ពេលសេចក្ដីជំនឿរបស់គ្រួសារយើងកើនឡើងតាមរយៈការទាក់ទងគ្នាតាមបច្ចេកវិទ្យាថ្មី និងការសិក្សា ចូរមកតាមខ្ញុំ នៃព្រះគម្ពីរមរមន ។
ប្រធាន រ័សុល អិម ណិលសុន បានសន្យាថា « កិច្ចខិតខំខ្ជាប់ខ្ជួនរបស់អ្នកនៅក្នុងការខ្នះខ្នែងនេះ—សូម្បីតែនៅក្នុងគ្រាទាំងនេះ ជាពេលដែលអ្នកមានអារម្មណ៍ថា អ្នកពុំទទួលបានជោគជ័យជាក់លាក់ក្ដី— ក៏វានឹងផ្លាស់ប្ដូរជីវិតអ្នក ក្រុមគ្រួសារអ្នក និងពិភពលោក » ( Go Forward in Faith» Liahona ខែឧសភា ឆ្នាំ ២០២០, ១១៤ ) ។
កន្លែងដែលយើងចុះសេចក្ដីសញ្ញាពិសិដ្ឋជាមួយព្រះ—ពោលគឺព្រះវិហារបរិសុទ្ធ—ត្រូវបានបិទជាបណ្ដោះអាសន្ន ។ កន្លែងដែលយើងរក្សាសេចក្ដីសញ្ញាជាមួយព្រះ—ពោលគឺគេហដ្ឋាន—នៅបើក ! យើងមានឱកាសនៅផ្ទះដើម្បីសិក្សា និងពិចារណាពីសម្រស់ដ៏ល្អឯកនៃសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធនេះ ។ ទោះជាមិនបានចូលទៅក្នុងទីកន្លែងដ៏ពិសិដ្ឋនោះដោយផ្ទាល់ក្ដី ក៏ « ចិត្តយើង … នឹងបានអរសប្បាយរីករាយ ដោយព្រោះតែព្រះពរទាំងឡាយ ដែលនឹងបានចាក់ចេញមក » ដែរ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:៩ ) ។
មនុស្សជាច្រើនបានបាត់បង់ការងារ អ្នកផ្សេងទៀតបានបាត់បង់ឱកាស ។ ប៉ុន្ដែយើងអររីករាយជាមួយប្រធានណិលសុន ដែលបានថ្លែងនាពេលថ្មីៗនេះថា « ដង្វាយតមអាហារដោយស្ម័គ្រចិត្តមកពីសមាជិកយើងពិតជាបានកើនឡើង ហើយការបរិច្ចាគទៅកាន់មូលនិធិសប្បុរសធម៌ដោយស្ម័គ្រចិត្តរបស់យើងក៏កើនដែរ ។ … រួមគ្នាយើងនឹងយកឈ្នះគ្រាដ៏លំបាកនេះ ។ ព្រះអម្ចាស់នឹងប្រទានពរដល់បងប្អូន ពេលបងប្អូនបន្ដផ្ដល់ពរជ័យដល់មនុស្សដទៃ » ( ទំព័រហ្វេសបុករបស់ រ័សុល អិម ណិលសុន ការបង្ហោះនៅថ្ងៃទី ១៦ ខែ សីហាឆ្នាំ ២០២០ គេហទំព័រ facebook.com/russell.m.nelson ) ។
« ចូរសង្ឃឹមឡើង យឡើងនោះទេ ( ម៉ាថាយ ១៤:២៧ ) ។
ជួន កាល យើងអស់ការអត់ធ្មត់ នៅ ពេលយើងគិតថា យើង « ធ្វើអ្វីៗត្រឹមត្រូវហើយ » ហើយយើងនៅតែមិនទាន់ទទួលបានពរជ័យដែលយើងប្រាថ្នា ។ អេណុកបានដើរជាមួយព្រះរយៈពេល ៣៦៥ ឆ្នាំ មុន ពេលលោក និងប្រជាជនរបស់លោកបានប្រែរូប ។ បីរយហុកសិបប្រាំឆ្នាំនៃការខិតខំធ្វើអ្វីៗដែលត្រឹមត្រូវ រួចហើយវាបានកើត ឡើង ! ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៤៩ ) ។
ប្អូនប្រុសរបស់ខ្ញុំ ឆាត បានស្លាប់ពីរបីខែក្រោយពីការដោះលែងរបស់យើងចេញ ពីអធិបតីភាពលើបេសកកម្មយូថាហ៍ អកឌិន ។ វាជាអព្ភូតហេតុមួយ ខណៈយើងរស់នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង ក្នុងចំណោមបេសកកម្មទាំង ៤១៧ យើងអាចត្រូវ បានចាត់តាំងនៅឆ្នាំ ២០១៥ ឲ្យមកបម្រើនៅរដ្ឋយូថាហ៍ភាគខាង ជើង ។ ផ្ទះបេសកកម្មឆ្ងាយ ពីផ្ទះរបស់ឆាតប្រមាណជា ៣០ នាទី ។ ជំងឺមហារីករបស់ឆាតត្រូវ បានគេរកឃើញ ក្រោយ ពីយើងទទួលបានការចាត់តាំងបេសកកម្មរបស់យើង ។ ទោះជាក្នុងស្ថានភាពដ៏ពិបាកបំផុតក្ដី ក៏យើងដឹងថា ព្រះវរបិតាសួគ៌យើងគិតដល់យើង ហើយជួយយើងឲ្យរកឃើញអំណរដែរ ។
ខ្ញុំសូមថ្លែងជាសាក្សីអំពីព្រះចេស្ដាដ៏ប្រោសលោះ បន្សុទ្ធ រាបសា និងអររីករាយរបស់ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសូមថ្លែងសាក្សីថា ពេលយើងអធិស្ឋានទៅព្រះវរបិតាសួគ៌យើងនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹងឆ្លើយតប ្ដាប់ និងស្ដាប់តាមសំឡេងរបស់ព្រះអម្ចាស់ និងព្យាការីនៅរស់របស់ទ្រង់ គឺប្រធាន រ័សុល អិម ណិលសុន នោះយើងអាច « ទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះបានធ្វើការឲ្យសម្រេចពេញលេញចុះ » ហើយ « រាប់ជាសេចក្តីអំណរសព្វគ្រប់វិញ » បាន ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕