វប្បធម៌របស់ព្រះគ្រីស្ទ
យើងអាចស្រឡាញ់វប្បធម៌ដ៏ល្អនៅលើផែនដីរបស់យើង ហើយចូលរួមពេញទំហឹងនៅក្នុងវប្បធម៌ដើមខ្ពង់ខ្ពស់បំផុតដែលជាវប្បធម៌មកពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
ឱ!ពិភពលោកដ៏អស្ចារ្យដែលយើងរស់នៅនិងចែករំលែក ជាទីដែលមានភាពចម្រុះដ៏អស្ចារ្យនៃប្រជាជន ភាសា ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រ—លាតត្រដាងពាសពេញប្រទេសរាប់រយ និង រាប់ពាន់ក្រុមនីមួយៗគឺសម្បូរទៅដោយវប្បធម៌ ។ មនុស្សជាតិមាននូវអ្វីជាច្រើនដើម្បីមានមោទនភាពនិងអបអរ ។ ប៉ុន្តែទោះបីជាអាកប្បកិរិយាដែលបានរៀន—រឿងដែលយើងត្រូវបានលាតត្រដាងដោយវប្បធម៌ដែលយើងធំធាត់ឡើង—អាចដើរតួជាកម្លាំងដ៏អស្ចារ្យនៅក្នុងជីវិតរបស់យើង ប៉ុន្តែ នៅពេលខ្លះ វាក៏អាចជាឧបសគ្គដ៏ចម្បងផងដែរ ។
វាហាក់ដូចជាវប្បធម៌ដែលបានបង្កប់យ៉ាងជ្រៅនៅក្នុងគំនិតនិងអាកប្បកិរិយារបស់យើងដែលមិនអាចផ្លាស់ប្តូរបាន ។ បន្ទាប់ពីនោះ អ្វីៗភាគច្រើនដែលយើងមានអារម្មណ៍បានកំណត់អំពីយើង ហើយដែលយើងដឹងថាជាអត្តសញ្ញាណរបស់យើង ។ វាអាចជាឥទិ្ធពលដ៏ខ្លាំងមួយដែលយើងអាចមើលរំលងពីចំណុចខ្សោយឬគុណវិបត្តិដែលបង្កើតដោយមនុស្សនៅក្នុងវប្បធម៌របស់យើង ដោយជាលទ្ធផលធ្វើឲ្យមានការស្ទាក់ស្ទើរក្នុងការលះបង់ចោលនូវ ទំនៀមទម្លាប់នៃជីដូនជីតារបស់យើង ។ ការមានចំណាប់អារម្មណ៍ហួសហេតុលើអត្តសញ្ញាណវប្បធម៌មួយអាចនាំឲ្យមានការបដិសេធនូវតម្លៃ—សូម្បីតែការកោតខ្លាចដល់ព្រះ—គំនិត បុគ្គលិកលក្ខណៈ និងអាកប្បកិរិយា ។
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានស្គាល់សុភាពបុរសដ៏អស្ចារ្យម្នាក់ដែលជួយបង្ហាញនូវគោលការណ៍ជាសកលនៃវប្បធម៌នៃការខ្វះការយល់ដឹង ។ ខ្ញុំបានជួបគាត់ជាលើកដំបូងនៅប្រទេសសិង្ហបុរីពេលដែលខ្ញុំត្រូវបានចាត់ឲ្យធ្វើគ្រូបង្រៀនតាមផ្ទះដល់គ្រួសារគាត់ ។ គាត់ជាសាស្ត្រាចារ្យដ៏មានកិត្តិនាមខាងភាសាសំស្ក្រឹតនិងតាមិល មកពីភាគខាងត្បូងនៃប្រទេសឥណ្ឌា ។ ភរិយាដ៏ល្អ និងកូនប្រុសពីរនាក់ របស់គាត់គឺជាសមាជិកសាសនាចក្រ ប៉ុន្តែគាត់ពុំដែលចូលរួមសាសនាចក្រ ឬស្ដាប់ចំពោះការបង្រៀនដំណឹងល្អម្តងណាសោះ ។ គាត់មានចិត្តសប្បាយរីករាយជាមួយនឹងរបៀបដែលភរិយានិងកូនប្រុសគាត់មាន និងកំពុងអភិវឌ្ឍហើយបានគាំទ្រពួកគេពេញទំហឹងក្នុងកិច្ចការនិងទំនួលខុសត្រូវទាំងឡាយក្នុងសាសនាចក្ររបស់ពួកគេ ។
ពេលខ្ញុំបានស្ម័គ្រចិត្តបង្រៀនគាត់នូវគោលការណ៍នៃដំណឹងល្អហើយចែកចាយពីការជឿរបស់ពួកយើងជាមួយ គាត់ គាត់ចាប់ផ្តើមបដិសេធ ។ ខ្ញុំបានចំណាយអស់ពេលមួយរយៈទំរាំតែរកមូលហេតុឃើញ ៖ គាត់មានអារម្មណ៍ថាការធ្វើដូច្នេះ គាត់នឹងក្លាយជាមនុស្សក្បត់ចំពោះអតីតកាល ប្រជាជននិងប្រពៃណីរបស់គាត់ ! តាមការគិតរបស់គាត់ គឺគាត់នឹងត្រូវបដិសេធចោលនូវអ្វីៗទាំងអស់ដែលគាត់ពីមុន អ្វីៗដែលគ្រួសារគាត់បានបង្រៀន ជាពិសេសគឺកេរ្តិ៍ដំណែលជនជាតិឥណ្ឌារបស់គាត់ ។ ប៉ុន្មានខែក្រោយមក យើងបានមានឱកាសដើម្បីជជែកអំពីបញ្ហាទាំងនេះ ។ ខ្ញុំបានមានអារម្មណ៍ស្ញប់ស្ញែង ( តែមិនភ្ញាក់ផ្ញើលទេ ! ) ដោយរបៀបដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទអាចបើកភ្នែករបស់គាត់ទៅកាន់ទស្សនៈផ្សេងមួយ ។
នៅក្នុងវប្បធម៌ដែលបង្កើតដោយមនុស្សភាគច្រើនមានទាំងល្អនិងអាក្រក់ មានទាំងការស្ថាបនានិងការបំផ្លាញ ។
បញ្ហាជាច្រើននៅលើពិភពលោករបស់យើងគឺជាលទ្ធផលជាក់ស្តែងនៃការប៉ះទង្គិចគ្នារវាងគំនិតនិងទំនៀមទម្លាប់ខុសៗគ្នាដែលកើតឡើងពីវប្បធម៌របស់ពួកគេ ។ ប៉ុន្តែស្ទើរតែគ្រប់ជម្លោះនិងភាពចលាចលទាំងអស់នឹងត្រូវសាបរលាបទៅភ្លាមៗ ប្រសិនបើពិភពលោកនឹងទទួលយកតែ « វប្បធម៌ដើម » របស់ខ្លួនប៉ុណ្ណោះគឺជាវប្បធម៌មួយដែលយើងធ្លាប់មានមិនយូរប៉ុន្មាននោះទេ ។ វប្បធម៌នេះមានអាយុកាលតាំងពីជីវិតមុនឆាកជីវិតរបស់យើងលើផែនដីម្ល៉េះ ។ នោះគឺជាវប្បធម៌នៃអ័ដាមនិងអេណុក ។ វាគឺជាវប្បធម៌ដែលបានបង្កើតឡើងនៅលើការបង្រៀនរបស់ព្រះអង្គសង្រ្គោះនៅក្នុងកាលដ៏ខ្ពង់ខ្ពស់បំផុត ហើយវាអាចរកបានសម្រាប់ស្ត្រីនិងបុរសទាំងអស់ជាថ្មីម្តងទៀតនៅ ក្នុងជំនាន់របស់យើង ។ វាពិសេសណាស់ ។ វាគឺជា វប្បធម៌ដ៏អស្ចារ្យលើអស់ទាំងវប្បធម៌ ហើយកើតមកពីផែនការនៃសុភមង្គលដ៏មហិមា ដែលបានតាក់តែងឡើងដោយព្រះ និងបានគាំពារដោយព្រះគ្រីស្ទ ។ វាមានភាពសាមគ្គីភាពជាជាងភាពបែកបាក់ ។ វាជួយព្យាបាលជាជាងធ្វើឲ្យមានការឈឺចាប់ ។
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ បង្រៀនយើងថា ក្នុងជីវិតនេះគឺមានគោលបំណង ។ ការមានវត្តមាននៅទីនេះរបស់យើងមិនមែនគ្រាន់តែជាឧប្បត្តិហេតុឬជាកំហុសឆ្គងធំ មួយនោះ ទេ ! យើងនៅទីនេះដោយមានមូលហេតុ ។
វប្បធម៌នេះគឺចាក់ គ្រឹះជាប់នៅក្នុងទីបន្ទាល់ថាព្រះវបិតាសួគ៌យើងពិត ជាមាន មែន ហើយ ថាទ្រង់ស្រឡាញ់យើងម្នាក់ៗដោយផ្ទាល់ ។ យើងគឺ« ជាកិច្ចការ [ របស់ទ្រង់ ]និងសិរីល្អ » របស់ទ្រង់ ។ ១ វប្បធម៌នេះគាំទ្រដល់គោលគំនិតនៃភាពមានតម្លៃស្មើគ្នា ។ មិនមានការទទួលស្គាល់តាមវណ្ណៈឬតាមចំណាត់ថ្នាក់នោះទេ ។ យើងទាំងអស់គ្នាគឺជាបងប្អូនប្រុសស្រីនឹងគ្នា ជាបុត្រាបុត្រីខាងវិញ្ញាណនៃព្រះវបិតាសួគ៌យើង—យ៉ាងពិតប្រាកដ ។ ពុំមានការរើសអើង ឬ មានគំនិត « ប្រៀបធៀបយើងនឹងពួកគេ » នៅក្នុង « វប្បធម៌ដ៏អស្ចារ្យលើអស់ទាំងវប្បធម៌ » នោះទេ ។ យើងទាំងអស់គ្នាគឺជា « យើង » ។ យើងទាំងអស់គ្នាគឺជា « ពួកគេ » ។ យើងជឿថា យើងមានទំនួលខុសត្រូវ និងភាពម្ចាស់ការចំពោះខ្លួនយើងម្នាក់ៗ ចំពោះគ្នាទៅវិញទៅមក ចំពោះសាសនាចក្រ និងចំពោះពិភពលោករបស់យើង ។ ទំនួលខុសត្រូវ និងភាពម្ចាស់ការគឺជាកត្តាដ៏សំខាន់នៅក្នុងការរីកចម្រើនរបស់យើង ។
សេចក្ដីសប្បុរស ការយកចិត្តទុកដាក់ពិតដូចជាព្រះគ្រីស្ទ គឺជាមូលដ្ឋានគ្រឹះនៃវប្បធម៌នេះ ។ យើងមានក្តីបារម្ភយ៉ាងពិតប្រាកដចំពោះតម្រូវការរបស់អ្នកដើរតាមរបស់យើង ទាំងខាងសាច់ឈាមនិងខាងវិញ្ញាណ ហើយធ្វើតាមអារម្មណ៍ទាំងនោះ ។ នេះគឺការលុបបំបាត់ការរើសអើងនិងការស្អប់ ។
យើងរីករាយនឹងវប្បធម៌នៃការទទួលវិវរណៈ ដែលផ្តោតលើព្រះបន្ទលនៃព្រះនៅពេលដែលបានទទួលដោយព្យាការី ( និងអាចបញ្ជាក់ដោយផ្ទាល់មកកាន់យើងម្នាក់ៗតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ) ។ មនុស្សជាតិទាំងអស់អាចដឹងនូវព្រះឆន្ទៈនិងព្រះទ័យរបស់ព្រះ ។
វប្បធម៌នេះគាំទ្រដល់គោលការណ៍នៃសិទ្ធិជ្រើសរើស ។ សមត្ថភាពដើម្បីជ្រើសរើសគឺសំខាន់ខ្លាំងណាស់ចំពោះការរីកចម្រើននិងសុភមង្គលរបស់យើង ។ ការជ្រើសរើសដោយឈ្លាសវៃគឺសំខាន់ខ្លាំងណាស់ ។
វាគឺជាវប្បធម៌នៃការរៀនសូត្រនិងសិក្សា ។ យើងស្វែងរកការយល់ដឹងនិងប្រាជ្ញានិងសេចក្តីល្អបំផុតនៅគ្រប់រឿងទាំងអស់ ។
វាគឺជាវប្បធម៌នៃសេចក្ដីជំនឿនិងការគោរពប្រតិបត្តិ ។ សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺជាគោលការណ៍ទីមួយនៃវប្បធម៌របស់យើង ហើយការគោរពតាមការបង្រៀនរបស់ទ្រង់និងព្រះបញ្ញត្តិគឺជាលទ្ធផល ។ ទាំងនេះគឺជាបុព្វហេតុនៃភាពជាម្ចាស់លើខ្លួនឯង ។
វាគឺជាវប្បធម៌នៃការអធិស្ឋាន ។ យើងជឿថា ព្រះនឹងមិនត្រឹមតែស្តាប់ឮយើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយយើងផងដែរ ។
វាគឺជាវប្បធម៌មួយនៃសេចក្តីសញ្ញានិងពិធីបរិសុទ្ធ បទដ្ឋានសីលធម៌ខ្ពស់ ការពលិកម្ម ការអភ័យទោសនិងការប្រែចិត្ត និងការថែរក្សាចំពោះព្រះវិហារបរិសុទ្ធនៃរូបកាយយើង ។ ទាំងអស់នេះធ្វើជាសាក្សីចំពោះការប្តេជ្ញាចិត្តរបស់យើងចំពោះព្រះ ។
វាគឺជាវប្បធម៌មួយដែលដឹកនាំដោយបព្វជិតភាព ជាសិទ្ធិអំណាចដើម្បីធ្វើក្នុងព្រះនាមនៃព្រះ គឺជាអំណាចរបស់ព្រះដើម្បីផ្តល់ពរដល់បុត្រាបុត្រីរបស់ទ្រង់ ាគូស្រករ កាន់តែមានលក្ខណៈប្រសើរឡើង—ហើយវាធ្វើឲ្យគេហដ្ឋានបានបរិសុទ្ធ ។
អព្ភូតហេតុពិតជាមានច្រើននៅក្នុងរឿងនេះ ដែលជាវប្បធម៌ដ៏ចំណាស់លើអស់ទាំងវប្បធម៌ដែលបានធ្វើឡើងដោយជំនឿលើព្រះយេស៊ូវគ្រីស្ទ អំណាចនៃបព្វជិតភាព ការអធិស្ឋាន ការអភិវឌ្ឍន៍ខ្លួនឯង ការប្រែចិត្តជឿពិតប្រាកដនិងការអភ័យទោស ។
វាគឺជាវប្បធម៌នៃកិច្ចការផ្សព្វផ្សាយសាសនា ។ តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ ។
នៅក្នុងវប្បធម៌របស់ព្រះគ្រីស្ទ ស្ត្រីត្រូវបានដំឡើងដល់ស្ថានភាពដ៏ត្រឹមត្រូវនិងអស់កល្បជានិច្ច ។ វប្បធម៌នេះ មិនមែនផ្តល់អនុភាពឲ្យតែបុរស ដូចនៅក្នុងវប្បធម៌ជាច្រើននៃពិភពលោកសព្វថ្ងៃនេះទេ ប៉ុន្តែជាដៃគូស្មើភាពគ្នានៅទីនេះនិងនៅក្នុងពិភពលោកខាងមុខ ។
វប្បធម៌នេះឯកភាពលើភាពបរិសុទ្ធរបស់គ្រួសារ ។ គ្រួសារគឺជាអង្គភាពដ៏សំខាន់ក្នុងភាពដ៏នៅអស់កល្បជានិច្ច ។ ភាពឥតខ្ចោះនៃគ្រួសារគឺមានតម្លៃសមនឹងការលះបង់ទាំងឡាយ ដូចដែលបានបង្រៀនថា« គ្មានការជោគជ័យណាដែលអាចប៉ះប៉ូវការបរាជ័យនៅក្នុងផ្ទះបានឡើយ » ។ ២ គេហដ្ឋានគឺជាទីដែលកិច្ចការដ៏ល្អបំផុតរបស់យើងត្រូវបានធ្វើឡើង ហើយជាទីដែលសុភមង្គលដ៏អស្ចារ្យបំផុតត្រូវបានសម្រេចបំណង ។
នៅក្នុងវប្បធម៌របស់ព្រះគ្រីស្ទមាននូវទស្សនវិស័យ—និងផ្តោតលើភាពអស់កល្បនិងការដឹកនាំ ។ វប្បធម៌នេះគឺខ្វាយខ្វល់ពីអ្វីដែលមានតម្លៃយូរអង្វែង ! វាកើតមកពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលមានភាពអស់កល្បហើយពន្យល់ថាហេតុអ្វី អ្វីខ្លះ និង កន្លែងណា នៃការរស់នៅរបស់យើង ។ ( វាជាការរាប់បញ្ចូល មិនមែនផ្តាច់ផ្តាច់មុខនោះទេ ) ។ ពីព្រោះតែវប្បធម៌នេះគឺជាលទ្ធផលមកពីការអនុវត្តតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះរបស់យើងនោះ វាផ្តល់ឲ្យទង្វើដែលនឹងព្យាបាលពិភពលោករបស់យើងកំពុងត្រូវការយ៉ាងខ្លាំង ។
នោះជាពរជ័យដ៏មហិមាណាស់ហ្ន៎ដើម្បីក្លាយជាផ្នែកមួយនៃរបៀបរស់នៅដ៏ថ្លៃថ្លានិងថ្លៃថ្នូរនេះ ! ដើម្បីក្លាយជាផ្នែកមួយនៃកិច្ចការនេះ ដែលជាវប្បធម៌ដ៏អស្ចារ្យលើអស់ទាំងវប្បធម៌ នឹងតម្រូវឲ្យមានការផ្លាស់ប្តូរ ។ ពួកព្យាការីបានបង្រៀនថា វាគឺជាការចាំបាច់ដើម្បីលះបង់ចោលនូវអ្វីៗនៅក្នុងវប្បធម៌ចាស់របស់យើងដែលផ្ទុយគ្នាជាមួយនឹងវប្បធម៌របស់ព្រះគ្រីស្ទ ។ ប៉ុន្តែវាមិនមានន័យថា យើងត្រូវលះបង់ចោលអ្វីៗទាំងអស់នោះទេ ។ ពួកព្យាការីក៏បានសង្កត់ធ្ងន់ថា យើងត្រូវអញ្ជើញ មនុស្សម្នាក់និងគ្រប់គ្នា ឲ្យ នាំយកសេចក្តីជំនឿនិងភាពប៉ិនប្រសប់និងចំណេះដឹងរបស់យើង—អ្វីទាំងអស់ដែលល្អនៅក្នុងជីវិតនិងវប្បធម៌របស់យើង—ជាមួយយើង ហើយអនុញ្ញាតឲ្យសាសនាចក្រ « បន្ថែមលើវា » តាមរយៈសារលិខិតនៃដំណឹងល្អ ។ ៣
សាសនាចក្រនៃ ព្រះវិហារនៃ ពួកបរិសុទ្ធថ្ងៃចុងក្រោយគឺមិនមែនជាសង្គម លោកខាងលិច ឬ វប្បធម៌អាមេរិកាំងមហស្ចារ្យនោះទេ នាចក្រ ។ លើសពីនោះទៀតនោះគឺវាពិសេសណាស់ ។ សមាជិកថ្មីៗមកពីជុំវិញពិភពលោក នាំមកនូវភាពសម្បូរបែប ភាពចម្រុះនិងភាពរីករាយចូលក្នុងគ្រួសារដែលកំពុងរីកចម្រើនរបស់យើង ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយគ្រប់ទីកន្លែងនៅតែប្រារព្ធនិងគោរពកេរ្តិ៍តំណែលនិងវីរបុរសរបស់ពួកគេផ្ទាល់ ប៉ុន្តែឥឡូវនេះពួកគេក៏ជាផ្នែកមួយនៃអ្វីដែលប្រសើរជាងនេះដែរ ។ វប្បធម៌របស់ព្រះគ្រីស្ទជួយយើងឲ្យមើលឃើញខ្លួនឯងថាយើងជានរណាពិតប្រាកដ ហើយនៅពេលដែលបានឃើញតាមរយៈកញ្ចក់នៃភាពអស់កល្បដែលជាភាពរឹងមាំដ៏សុចរិត នោះវាជួយបង្កើនសមត្ថភាពរបស់យើងដើម្បីបំពេញនូវផែនការសុភមង្គលដ៏អស្ចារ្យ ។
អញ្ចឹង តើមានរឿងអ្វីបានកើតឡើងចំពោះមិត្តភក្តិរបស់ខ្ញុំ ? ពិតណាស់ គាត់ត្រូវបានបង្រៀនមេរៀននិងបានចូលរួមក្នុងសាសនាចក្រ ។ គ្រួសាររបស់គាត់ ត្រូវបានផ្សារភ្ជាប់សម្រាប់ជីវិតនេះ និងអស់កល្បជានិច្ចនៅក្នុងព្រះវិហារបរិសុទ្ធស៊ីដនី ។ គាត់បានលះបង់ចោលបន្តិច—ហើយបានទទួលមកវិញនូវរឿងគ្រប់យ៉ាង ។ គាត់បានរកឃើញថា គាត់នៅតែអាចប្រារព្ធប្រពៃណីរបស់គាត់ នៅតែអាចមានមោទនភាពចំពោះដូនតារបស់គាត់តន្ត្រីនិងរបាំនិងអក្សរសាស្ត្ររបស់គាត់ ម្ហូបអាហារ ដី និង ប្រជាជនរបស់គាត់ ។ គាត់បានរកឃើញថា មិនមានបញ្ហាទេក្នុងការបញ្ចូលវប្បធម៌ក្នុងស្រុកដ៏ល្អបំផុតរបស់គាត់ទៅក្នុងវប្បធម៌ដ៏អស្ចារ្យលើអស់ទាំងវប្បធម៌នោះទេ ិតពីជីវិតចាស់របស់គាត់ចូលទៅក្នុងជីវិតថ្មីរបស់គាត់ គ្រាន់តែជួយបង្កើនការរាប់អានជាមួយពួកបរិសុទ្ធនិងដើម្បីជួយបង្រួបបង្រួមមនុស្សទាំងអស់ឲ្យរួមគ្នាតែមួយនៅក្នុងសង្គមនៃឋានសួគ៌ប៉ុណ្ណោះ ។
យើងពិតជាអាចស្រឡាញ់វប្បធម៌ដ៏ល្អនៅលើផែនដីរបស់យើង ហើយនៅតែចូលរួមពេញទំហឹងនៅក្នុងវប្បធម៌ដ៏ចំណាស់របស់ពួកគេទាំងអស់—វប្បធម៌ដើមខ្ពង់ខ្ពស់បំផុតដែលជាវប្បធម៌មកពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ នេះជាមរតកដ៏អស្ចារ្យមែនដែលយើងចែករំលែកគ្នា ! នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។