ព្រះនឹងធ្វើរឿងមួយដែលនឹកស្មានមិនដល់
ព្រះបានរៀបចំបុត្រាបុត្រីរបស់ទ្រង់និងសាសនាចក្ររបស់ទ្រង់សម្រាប់ពេលនេះ ។
បន្ទាប់ពីមកដល់ជ្រលងភ្នំសលត៍ លេកមិនយូរប៉ុន្មាន ពួកបរិសុទ្ធថ្ងៃចុងក្រោយបានចាប់ផ្ដើមសាងសង់ព្រះវិហារបរិសុទ្ធរបស់ពួកគេ ។ ពួកគេមានអារម្មណ៍ថា នៅទីបំផុតពួកគេបានរកឃើញកន្លែងមួយដែលពួកគេអាចថ្វាយបង្គំព្រះដោយសេចក្ដីសុខសាន្ត និងដោយគ្មានការបៀតបៀន ។
ប៉ុន្តែនៅពេលគ្រឹះព្រះវិហារបរិសុទ្ធសាងសង់ជិតចប់សព្វគ្រប់ នោះកងទ័ពអាមេរិកមួយក្រុមបានមកបង្ខិតបង្ខំតាំងអភិបាលរដ្ឋថ្មីម្នាក់ ។
ដោយសារថ្នាក់ដឹកនាំសាសនាចក្រពុំបានដឹងថាតើពួកកងទ័ពនោះជាសត្រូវឬយ៉ាងណា នោះព្រិកហាំ យ៉ង់បានបញ្ជាឲ្យពួកបរិសុទ្ធជម្លៀសខ្លួន ហើយកប់លាក់គ្រឹះព្រះវិហារបរិសុទ្ធ ។
ខ្ញុំដឹងយ៉ាងប្រាកដថា សមាជិកមួយចំនួនក្នុងសាសនាចក្របានងឿងឆ្ងល់ថាហេតុអ្វីបានជាការខិតខំរបស់ពួកគេដើម្បីសង់នគរព្រះជួបនឹងបញ្ហាជានិច្ចដូច្នេះ ។
នៅទីបំផុត គ្រោះនោះបានកន្លងផុតទៅ ហើយគ្រឹះវិហារបរិសុទ្ធត្រូវបានជីកនិង ពិនិត្យមើលឡើងវិញ ។ ពេលនោះហើយទើបពួកអ្នកសាងសង់ដែលជាអ្នកត្រួសត្រាយផ្លូវបានរកឃើញថា ថ្មភក់ពីដើមមួយចំនួនមានស្នាមប្រេះ ធ្វើឲ្យវាមិនសមយកមកធ្វើជាគ្រឹះបានឡើយ ។
ហេតុដូច្នេះហើយ ព្រិកហាំ បានឲ្យពួកគេជួសជុលគ្រឹះ ដោយប្រើដុំថ្មក្រានីត ១ ដែលវារឹងមាំគ្រប់គ្រាន់ដើម្បីទ្រទ្រង់ដល់ជញ្ជាំងព្រះវិហារបរិសុទ្ធសលត៍ លេកដ៏ស្រស់ស្អាតនោះ ។ ២ នៅទីបំផុត ពួកបរិសុទ្ធអាចច្រៀងទំនុកតម្កើងបទ « គ្រឹះដ៏មាំមួន » ៣ ហើយដឹងថា ព្រះវិហារបរិសុទ្ធរបស់ពួកគេត្រូវបានសង់ឡើងនៅលើគ្រឹះដ៏រឹងមាំមួយ ដែលនឹងគង់វង្សនៅជាច្រើនជំនាន់ ។
ដំណើររឿងនេះអាចបង្រៀនយើងពីរបៀបដែលព្រះប្រើសេចក្ដីលំបាកដើម្បីសម្រេចនូវព្រះរាជបំណងរបស់ទ្រង់ ។
ការរាតត្បាតទូទាំងពិភពលោក
បើរឿងនេះស្ដាប់ទៅស្រដៀងគ្នានឹងស្ថានភាពដែលមាននៅសព្វថ្ងៃនេះ នោះគឺព្រោះវាបែបនេះឯង ។
ខ្ញុំមិនជឿថា អ្នកស្ដាប់សំឡេងខ្ញុំ ឬអានពាក្យពេចន៍ខ្ញុំ ពុំមាននរណារងឥទ្ធិពលពីការរាតត្បាតទូទាំងពិភពលោកនេះឡើយ ។
ចំពោះអ្នកដែលទួញយំដោយការបាត់បង់គ្រួសារ និងមិត្តភក្ដិ យើងសូមទួញសោកជាមួយនឹងបងប្អូន ។ យើងទូលអង្វរព្រះវរបិតាសួគ៌សូមការលួងលោម ហើយរំលែកទុក្ខបងប្អូន ។
ផលវិបាករយៈពេលវែងនៃមេរោគនេះគឺលើសពីសុខភាពខាងរាងកាយទៅទៀត ។ ក្រុមគ្រួសារជាច្រើនបានបាត់បង់ប្រាក់ចំណូល ហើយរងការគំរាមកំហែងដោយភាពអត់ឃ្លាន ភាពមិនប្រាកដប្រជា និងភាពភ័យខ្លាច រាតត្បាតនៃជំងឺនេះ ។ យើងមានចិត្តរាបសារចំពោះពលិកម្មដ៏ស្ងៀមស្ងាត់ និងការខិតខំដ៏ថ្លៃថ្នូររបស់អ្នកដែលមិនគិតពីសុវត្ថិភាពរបស់ខ្លួនដើម្បីជួយ ព្យាបាល ហើយផ្គត់ផ្គង់ដល់អ្នកខ្វះខាត ។ ដួងចិត្តយើងពោរពេញដោយអំណរគុណចំពោះសេចក្ដីល្អ និងសេចក្ដីមេត្តារបស់បងប្អូន ។
យើងសូមអធិស្ឋានដោយមុតមាំថា ព្រះនឹងបើកបង្អួចស្ថានសួគ៌ ហើយបំពេញជីវិតបងប្អូនដោយពរជ័យដ៏នៅអស់កល្បជានិច្ចរបស់ព្រះ ។
យើងគឺជាគ្រាប់ពូជ
នៅតែមិនដឹងរឿងច្រើនអំពីមេរោគនេះ ។ ប៉ុន្តែរឿងមួយដែលខ្ញុំដឹងគឺថាវាជាមេរោគដែលមិនបានធ្វើឲ្យព្រះវរបិតាសួគ៌ភ្ញាក់ផ្អើលនោះទេ ។ ទ្រង់មិនចាំបាច់ប្រមូលផ្ដុំពលទេវតាបន្ថែម កោះហៅឲ្យមានការប្រជុំសម្រាប់ភាពអាសន្ន ឬបង្វែរធនធានចេញពីផ្នែកនៃការបង្កបង្កើតពិភពលោកដើម្បីដោះស្រាយសេចក្ដីត្រូវការដែលមិនបានរំពឹងមួយនោះឡើយ ។
សារលិខិតខ្ញុំនៅថ្ងៃនេះគឺថា ទោះជាការរាតត្បាតនេះគឺជាអ្វីដែលយើងមិនចង់បាន ឬមិនរំពឹងទុកក្ដី ក៏ព្រះបានរៀបចំកូនចៅ និងសាសនាចក្រទ្រង់សម្រាប់គ្រានេះរួចទៅហើយ ។
ពិតណាស់ យើងនឹងស៊ូទ្រាំគ្រានេះបាន ។ ប៉ុន្តែយើងនឹងធ្វើលើសពីការគ្រាន់តែខាំធ្មេញ ស៊ូទ្រាំ ហើយរង់ចាំឲ្យរឿងទាំងឡាយត្រឡប់ទៅជាធម្មតាវិញ ។ យើងនឹងឆ្ពោះទៅមុខ ហើយជាលទ្ធផល យើងនឹងប្រសើរជាងមុន ។
យើងប្រៀបដូចជាគ្រាប់ពូជដែរ ីឲ្យគ្រាប់ពូជឈានដល់សក្ដានុពលរបស់វា នោះវាត្រូវកប់ចូលទៅក្នុងដី ពីមុនវាអាចដុះចេញពន្លកមក ។ ខ្ញុំសូមធ្វើជាសាក្សីថា ទោះជាពេលខ្លះយើងអារម្មណ៍ថាដូចជាត្រូវបានកប់យ៉ាងជ្រៅដោយការសាកល្បងក្នុងជីវិត ឬហ៊ុមព័ទ្ធដោយសេចក្ដីងងឹតខាងផ្លូវចិត្តយ៉ាងណាក្ដី ក៏សេចក្ដីស្រឡាញ់របស់ព្រះ និងពរជ័យនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញនឹងនាំឲ្យកើតនូវរឿងមួយដែលនឹកស្មានមិនដល់ដែរ ។
ពរជ័យកើតចេញពីសេចក្ដីលំបាក
នៅគ្រប់គ្រាកាន់កាប់ត្រួតត្រាមាននូវគ្រានៃការសាកល្បង និងគ្រាលំបាក់របស់វា ។
ហេណុក និងប្រជាជនរបស់លោកបានរស់នៅក្នុងគ្រានៃសេចក្ដីទុច្ចរិត សង្គ្រាម និងការបង្ហូរឈាម ។ « ប៉ុន្តែព្រះអម្ចាស់ទ្រង់បានយាងមក ហើយគង់នៅជាមួយនឹងរាស្ត្រទ្រង់ » ។ ទ្រង់បានព្រះតំរិះនូវរឿងមួយដែលនឹកស្មានមិនដល់សម្រាប់ពួកគេ ។ ទ្រង់បានជួយពួកគេឲ្យស្ថាបនាក្រុងស៊ីយ៉ូន—ជាប្រជាជន « មានចិត្តតែមួយ និងគំនិតតែមួយ » ដែល « បានរស់នៅក្នុងសេចក្ដីសុចរិត » ។ ៤
យ៉ូសែប វ័យក្មេង ជាកូនប្រុសរបស់យ៉ាកុប ត្រូវបានបោះចូលទៅក្នុងរណ្ដៅមួយ ត្រូវគេលក់ឲ្យក្លាយជាទាសករ ត្រូវគេក្បត់ ហើយបោះបង់ចោល ។ ៥ យ៉ូសែបប្រហែលជាគិតថា ព្រះបានបំភ្លេចលោកហើយ ។ ទ្រង់បានព្រះតំរិះនូវរឿងមួយដែលនឹកស្មានមិនដល់សម្រាប់យ៉ូសែប ប្រើគ្រាសាកល្បងនេះដើម្បីពង្រឹងបុគ្គលិកលក្ខណៈរបស់យ៉ូសែប ហើយបានដាក់លោកនៅក្នុងតួនាទីមួយដើម្បីសង្គ្រោះគ្រួសាររបស់លោក ។ ៦
សូមគិតពីយ៉ូសែប ស្ម៊ីធដែលជាព្យាការី ខណៈដែលជាប់ឃុំឃាំងនៅក្នុងគុកលីប៊ើរធី គិតពីរបៀបដែលលោកបានទូលអង្វរសូមការជួយសង្គ្រោះដល់ពួកបរិសុទ្ធដែលកំពុងរងទុក្ខ ។ លោកប្រហែលជាងឿងឆ្ងល់ពីរបៀបដែលក្រុងស៊ីយ៉ូនអាចត្រូវបានស្ថាបនាឡើងនៅក្នុងស្ថានភាពទាំងនោះ ។ ប៉ុន្តែព្រះអម្ចាស់បានមានបន្ទូលធ្វើឲ្យលោកមានសេចក្ដីសុខសាន្ត ហើយវិវរណៈដ៏រុងរឿងដែលកើតមានតាមក្រោយ បាននាំមកនូវសេចក្ដីសុខសាន្តដល់ពួកបរិសុទ្ធ—ហើយវាបន្តនាំសេចក្ដីសុខសាន្តដល់បងប្អូន និងរូបខ្ញុំ ។ ៧
នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធកាលពីជំនាន់ដើម តើពួកបរិសុទ្ធបានអស់សង្ឃឹម ហើយគិតថាព្រះបានបំភ្លេចពួកគេប៉ុន្មានដង ? ប៉ុន្តែតាមរយៈការបៀតបៀន គ្រោះថ្នាក់ និងការគំរាមកំហែងនៃការសម្លាប់រង្គាល នោះព្រះអម្ចាស់ដ៏ជាព្រះនៃអ៊ីស្រាអែលមានព្រះតំរិះនូវរឿងមួយផ្សេងទៀតសម្រាប់ហ្វូងចៀមដ៏តូចរបស់ទ្រង់ ។ មានរឿងមួយដែលនឹកស្មានមិនដល់ ។
តើយើងរៀនអ្វីខ្លះពីគំរូទាំងនេះ—និងគំរូរាប់រយផ្សេងទៀតនៅក្នុងបទគម្ពីរ ?
ទីមួយ គេចៀសវាងពីជ្រលងនៃសេចក្ដីងងឹតឡើយ ។ យើងគ្រប់គ្នាត្រូវតែឆ្លងកាត់នូវគ្រាលំបាក ដោយសារគ្រានៃសេចក្ដីលំបាកទាំងនេះហើយ ទើបយើងរៀនពីគោលការណ៍ដែលពង្រឹងបុគ្គលិកលក្ខណៈរបស់យើង ហើយធ្វើឲ្យយើងកាន់តែខិតទៅជិតព្រះ ។
ទីពីរ ៖ ព្រះវរបិតាសួគ៌យើងជ្រាបថា យើងរងទុក្ខ ហើយដោយសារយើងជាកូនចៅរបស់ទ្រង់ នោះទ្រង់នឹងមិនបោះបង់យើងឡើយ ។ ៨
សូមគិតពីអង្គដែលមានព្រះទ័យមេត្តាករុណា ជាព្រះអង្គសង្គ្រោះដែលបានចំណាយពេលយ៉ាងច្រើនក្នុងជីវិតដើម្បីផ្ដល់ការងារបម្រើដល់អ្នកឈឺ អ្នកឯកោ អ្នកសង្ស័យ អ្នកអស់សង្ឃឹម ។ ៩ តើបងប្អូនគិតថា ទ្រង់ខ្វាយខ្វាយតិចតួចចំពោះបងប្អូននៅសព្វថ្ងៃនេះឬ ?
មិត្ត និង បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ព្រះនឹងមើលថែ ហើយការពារបងប្អូននៅក្នុងគ្រាមិនប្រាកដប្រជា និងគ្រាដ៏ភ័យខ្លាចទាំងនេះ ។ ទ្រង់ស្គាល់បងប្អូន ។ ទ្រង់ស្ដាប់ឮការអង្វររបស់បងប្អូន ។ ទ្រង់ស្មោះត្រង់ ហើយអាចពឹងផ្អែកបាន ។ ទ្រង់បំពេញការសន្យារបស់ទ្រង់ ។
ព្រះមានព្រះតំរិះនូវរឿងដែលនឹកស្មានមិនដល់សម្រាប់បងប្អូន និងសាសនាចក្រនេះ—ជាការមួយយ៉ាងអស្ចារ្យ ហើយចម្លែក ។
យើងសូមអរគុណព្រះអង្គចំពោះព្យាការី
ថ្ងៃដ៏ល្អបំផុតរបស់យើងគឺស្ថិតនៅក្នុងពេលអនាគត មិនមែនក្នុងអតីតកាលនោះទេ វរណៈ សម័យទំនើប ដល់យើង ។ បើគ្មានវា នោះជីវិតប្រៀបបាននឹងការហោះហើរនៅក្នុងគន្លងទៅវិញទៅមក រង់ចាំឲ្យអ័ព្ទបាត់ទៅ ដើម្បីយើងអាចចុះចតដោយសុវត្ថិភាព ។ ព្រះរាជបំណងរបស់ព្រះអម្ចាស់សម្រាប់យើងគឺមានលើសពីនោះ ។ ដោយសារនេះ គឺជាសាសនាចក្ររបស់ព្រះគ្រីស្ទដែលមានព្រះជន្មរស់ ហើយទ្រង់ដឹកនាំពួកព្យាការី នោះយើងនឹងឆ្ពោះទៅមុខ ហើយឡើងទៅកាន់កន្លែងដែលយើងមិនធ្លាប់ទៅ ក្នុងរយៈកម្ពស់ដែលយើងមិនអាចនឹកស្មានដល់ !
នេះមិនមែនមានន័យថា យើងមិនជួបនឹងភាពច្របូកច្របល់នៅក្នុងការហោះហើររបស់យើងឆ្លងកាត់ជីវិតរមែងស្លាប់នេះឡើយ ។ វាមិនមែនមានន័យថា នឹងគ្មានការគាំងម៉ាស៊ីនដែលមិនបានរំពឹងទុក ឬបញ្ហាអាកាសធាតុធ្ងន់ធ្ងរនោះទេ ។ ពិតណាស់ រឿងនានាអាចនឹងមានសភាពកាន់តែអាក្រក់ឡើង ពីមុនវាប្រសើរឡើងវិញ ។
ក្នុងនាមជាអ្នកបើកយន្តហោះចម្បាំង និងជាប្រធានក្រុមអ្នកបើកយន្តហោះម្នាក់ ខ្ញុំបានរៀនថា ខណៈដែលខ្ញុំមិនអាចជ្រើសរើសសេចក្ដីលំបាកដែលខ្ញុំនឹងជួបក្នុងពេលហោះហើរមួយ នោះខ្ញុំអាចជ្រើសរើសពីរបៀបដែលខ្ញុំរៀបចំខ្លួន និងរបៀបប្រតិកម្មតប ។ រឿងចាំបាច់នៅក្នុងគ្រាវិបត្តិគឺការមានចិត្តស្ងប់ និងជំនឿចិត្តប្រុងប្រយ័ត្ន ។
តើយើងធ្វើកិច្ចការនេះបានដោយរបៀបណា ?
យើងប្រឈមនឹងការពិត ហើយត្រឡប់ទៅរកមូលដ្ឋានគ្រឹះ ទៅរកគោលការណ៍គ្រឹះនៃដំណឹងល្អ ទៅរករឿងដែលសំខាន់បំផុត ្ទាល់ខ្លួនខាងសាសនារបស់បងប្អូន—ដូចជាការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ ព្រមទាំងការគោរពបទបញ្ញត្តិរបស់ព្រះ ។ បងប្អូនធ្វើការសម្រេចចិត្តដោយផ្អែកលើការអនុវត្តដែលល្អបំផុត ។
សូមផ្ដោតទៅលើរឿងដែលបងប្អូនធ្វើបាន ប៉ុន្តែកុំផ្ដោតទៅលើរឿងដែលបងប្អូនធ្វើមិនបាន ។
បងប្អូនត្រូវពង្រឹងសេចក្ដីជំនឿរបស់ខ្លួន ។ ហើយបងប្អូនស្ដាប់តាមបន្ទូលដឹកនាំរបស់ព្រះអម្ចាស់ និងព្យាការីរបស់ទ្រង់ដើម្បីដឹកនាំបងប្អូនទៅកាន់សុវត្ថិភាព ។
សូមចាំថានេះគឺជាសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ—ទ្រង់គ្រប់គ្រងសាសនាចក្រនេះ ។
សូមគិតពីភាពជឿនលឿនដែលបានបំផុសគំនិតជាច្រើន ដែលបានកើតឡើងនៅទសវត្សរ៍មុន ។ ខ្ញុំសូមលើកឡើងតែពីរបីប៉ុណ្ណោះ ៖
-
ពិធីសាក្រាម៉ង់ត្រូវបានគូសបញ្ជាក់ជាថ្មីថាជាការផ្ដោតដ៏សំខាន់នៃការថ្វាយបង្គំនៅថ្ងៃឈប់សម្រាករបស់យើង ។
-
សៀវភៅ ចូរមកតាមខ្ញុំ ត្រូវបានផ្ដល់ឲ្យជាឧបករណ៍មួយដែលផ្ដោតលើគេហដ្ឋាន ដោយមានការគាំទ្រពីសាសនាចក្រ ដើម្បីពង្រឹងបុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។
-
យើងបានចាប់ផ្ដើមនូវវិធីដ៏ខ្ពស់ជាង និងបរិសុទ្ធជាងមួយនៃការផ្ដល់ការងារបម្រើដល់មនុស្សទាំងអស់ ។
-
ការប្រើនូវបច្ចេកវិទ្យាដើម្បីចែកចាយដំណឹងល្អ និងការធ្វើកិច្ចការរបស់ព្រះអម្ចាស់បានរីកសាយនៅទូទាំងសាសនាចក្រ ។
សូម្បីតែសម័យប្រជុំទាំងនេះនៅក្នុងសន្និសីទទូទៅនឹងមិនកើតឡើងបានទេ បើគ្មានឧបករណ៍ដ៏អស្ចារ្យនៃបច្ចេកវិទ្យានោះ ។
បងប្អូនប្រុសស្រី ដោយសារព្រះគ្រីស្ទគ្រប់គ្រងសាសនាចក្រនេះ រឿងទាំងឡាយមិនត្រឹមតែមានភាពត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែវានឹងនឹកស្មានមិនដល់ឡើយ ។
កិច្ចការនៃការប្រមូលផ្ដុំអ៊ីស្រាអែលឆ្ពោះទៅមុខ
ដំបូងឡើយ វាទំនងដូចជាការរាតត្បាតទូទាំងពិភពលោកមួយនឹងរាំងស្ទះដល់កិច្ចការរបស់ព្រះអម្ចាស់ ។ ឧទាហរណ៍ វិធីសាស្ត្រចាស់នៃការចែកចាយដំណឹងល្អមិនអាចធ្វើបានឡើយ ។ ប៉ុន្តែការរាតត្បាតនេះកំពុងបើកសម្ដែងនូវវិធីថ្មី ហើយមានការច្នៃប្រឌិតច្រើនក្នុងការឈោងទៅកាន់អ្នកដែលមានដួងចិត្តស្មោះត្រង់ ។ កិច្ចការនៃការប្រមូលផ្ដុំអ៊ីស្រាអែលកំពុងបង្កើនឥទ្ធិពល និងភាពសុទិដ្ឋិនិយម ។ ដំណើររឿងរាប់រយរាប់ពាន់បានផ្សារភ្ជាប់នឹងការណ៍នេះ ។
មិត្តល្អម្នាក់រស់នៅប្រទេសន័រវ៉េបានសរសេរសំបុត្រប្រាប់មកហារ៉ីត និងខ្ញុំអំពីចំនួនកើនឡើងនៃពិធីបុណ្យជ្រមុជទឹកក្នុងពេលថ្មីៗនេះ ។ នាងបានសរសេរថា « នៅទីតាំងដែលសាសនាចក្រមានទំហំតូច នោះមែកតូចៗក្លាយទៅជាមែកធំៗ ហើយសាខានឹងក្លាយទៅជាវួដ !! »
នៅឡាវៀត ស្ត្រីម្នាក់ដែលបានរកឃើញសាសនាចក្រដោយការចុចលើការផ្សព្វផ្សាយនៅលើអ៊ីនធឺណិត នាងមានក្តីរំភើបយ៉ាងខ្លាំងដែលបានរៀនអំពីដំណឹងល្អនៃព្រះយេស៊ូវ គ្រីស្ទ រហូតនាងបានទៅដល់មួយម៉ោងមុនការណាត់ជួប ហើយពីមុនពួកអ្នកផ្សព្វផ្សាយសាសនាបានបញ្ចប់មេរៀនទីមួយ នាងបានសុំណាត់កាលបរិច្ឆេទដើម្បីទទួលពិធីបុណ្យជ្រមុជទឹកទៅហើយ ។
នៅអឺរ៉ុបខាងកើតឯណោះវិញ មានស្រ្តីម្នាក់ដែលបានទទួលទូរសព្ទពីពួកអ្នកផ្សព្វផ្សាយសាសនាលាន់មាត់ថា « ស៊ិស្ទើរ ហេតុអ្វីស៊ិស្ទើរ មិនទូរសព្ទមកតាំងពីយូរ ? ខ្ញុំបានរង់ចាំយូរហើយ ! »
ពួកអ្នកផ្សព្វផ្សាយសាសនារបស់យើងជាច្រើនមានការរវល់ជាងសព្វដង ។ ពួកគេខ្លះបង្រៀនមនុស្សច្រើនជាងពេលណាៗទាំងអស់ ។ ទំនាក់ទំនងរវាងសមាជិក និងពួកអ្នកផ្សព្វផ្សាយសាសនាបានកើនឡើង ។
កាលពីអតីត យើងប្រហែលជាចងជាប់ទៅនឹងវិធីសាស្រ្តតាមបែបប្រពៃណីខ្លាំងពេករហូតដល់ជំងឺរាតត្បាតបានបើកភ្នែករបស់យើង ។ ប្រហែលជាយើងកំពុងសង់នៅលើថ្មភក់ ខណៈដែលយើងមានថ្មក្រានីតទៅហើយនោះ ។ អ្វីដែលចាំបាច់ ឥឡូវនេះ យើងកំពុងរៀនពីរបៀបប្រើប្រាស់វិធីសាស្រ្តផ្សេងៗគ្នា រួមទាំងផ្នែកបច្ចេកវិទ្យាដើម្បីអញ្ជើញមនុស្ស—តាមរបៀបសាមញ្ញ និងតាមធម្មតា—ដើម្បីមក ហើយមើល មកហើយជួយ និងមកហើយចូលជាសមាជិក ។
ព្រះរាជកិច្ចរបស់ទ្រង់ និងរបៀបរបស់ទ្រង់
នេះគឺជា ព្រះរាជកិច្ចរបស់ទ្រង់ ។ ទ្រង់បានអញ្ជើញយើងឲ្យស្វែងរករបៀបនៃការធ្វើព្រះរាជកិច្ចរបស់ទ្រង់ ហើយវាអាចខុសពីបទពិសោធន៍ពីអតីតកាលរបស់យើង ។
រឿងនេះបានកើតឡើងចំពោះ ស៊ីម៉ូន-ពេត្រុស និងពួកសិស្សដទៃទៀតដែលបានទៅនេសាទត្រីនៅសមុទ្រទីបេរាស ។
« យប់នោះគេចាប់មិនបានអ្វីសោះ ។
« ដល់ព្រលឹមឡើង…[ មកដល់ ] ព្រះយេស៊ូវទ្រង់ឈរនៅឆ្នេរសមុទ្រ ។…
« រួចទ្រង់មានព្រះបន្ទូលប្រាប់ថា ចូរទម្លាក់អួនទៅទូក [ ម្ខាងទៀត ]នោះទើបបាន » ។
ពួកគេក៏ទម្លាក់អួនទៅម្ខាងទៀត ហើយ « តែទាញមកវិញមិនរួច ព្រោះជាប់ត្រីសន្ធឹកណាស់ ។ » ១០
ព្រះបានបើកសម្តែង ហើយនឹងនៅតែបន្តបើកសម្តែងព្រះហស្តដ៏ឥទ្ធិឬទ្ធីលើសលប់របស់ទ្រង់ ។ ថ្ងៃនោះនឹងមកដល់ នៅពេលដែលយើងមើលថយក្រោយ ហើយដឹងថា នៅក្នុងគ្រាដ៏លំបាកនេះ ព្រះកំពុងជួយយើងដើម្បីស្វែងរករបៀបដ៏ប្រសើរជាងនេះ—ជារបៀបរបស់ទ្រង់—ដើម្បីកសាងព្រះនគររបស់ទ្រង់នៅលើគ្រឹះដ៏រឹងមាំ ។
ខ្ញុំសូមថ្លែងទីបន្ទាល់របស់ខ្ញុំថា នេះគឺជាព្រះរាជកិច្ចរបស់ទ្រង់ ហើយទ្រង់នឹងបន្តធ្វើនូវរឿងដែលមិនអាចនឹកស្មានដល់នៅក្នុងចំណោមបុត្រាបុត្រីនិងរាស្រ្តរបស់ទ្រង់ ។ ព្រះទ្រទ្រង់យើងនៅក្នុងព្រះបាតព្រះហស្ថនៃការយកព្រះទ័យទុកដាក់ និងក្តីមេត្តារបស់ទ្រង់ ។
ខ្ញុំសូមថ្លែងថា ប្រធាន រ័សុល អិម ណិលសុន គឺជាព្យាការីរបស់ព្រះនៅជំនាន់របស់យើង ។
ក្នុងនាមជាសាវកមួយរូបរបស់ព្រះអម្ចាស់ ខ្ញុំសូមអញ្ជើញ និងប្រសិទ្ធពរដល់បងប្អូនឲ្យ « ដែលនៅក្នុងអំណាច[ របស់អ្នក ] មានចិត្តរីករាយចុះ ហើយលំដាប់នោះ [ អ្នក ើញសេចក្ដីសង្គ្រោះពីព្រះ និងបានព្រះពាហុទ្រង់បើកសម្ដែងមកឲ្យឃើញ » ។ ១១ ហើយខ្ញុំសូមសន្យាថា ព្រះអម្ចាស់នឹងបណ្តាលឲ្យរឿងដែលមិនអាចនឹកស្មានដល់កើតចេញពីការងារដ៏សុចរិតរបស់បងប្អូន ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕