សង្គមប្រកបដោយចីរភាព
បើយើង និងអ្នកជិតខាងយើងព្យាយាមដឹកនាំជីវិតយើងតាម សេចក្ដីពិតនៃព្រះ នោះគុណធម៌សីលធម៌ដែលចាំបាច់ក្នុងគ្រប់សង្គមនឹងមានសន្ធឹកសន្ធាប់ ។
ឱ អស្ចារ្យ អ្វីម្ល៉េះ ក្រុម ចម្រៀងច្រៀងចម្រៀងនៃព្រះអង្គសង្គ្រោះដ៏អស្ចារ្យ។
នៅឆ្នាំ ២០១៥ អង្គការសហប្រជាជាតិបានអនុម័តអ្វីដែលហៅថា « របៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព » ។ វាត្រូវបានពិពណ៌នាថាជា « ប្លង់មេរួមគ្នាសម្រាប់សន្តិភាព និងវិបុលភាពសម្រាប់ប្រជាជន និងភពផែនដី នាពេលឥឡូវនេះ និងទៅអនាគត » ។ របៀបវារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពមានគោលដៅចំនួន ១៧ ដើម្បីសម្រេចឲ្យ បានត្រឹមឆ្នាំ ២០៣០ មានដូចជា គ្មានភាពក្រីក្រ,គ្មាន គ្រោះអត់ឃ្លាន, ការអប់រំប្រកបដោយគុណភាព, សមភាពយេនឌ័រ, ទឹកស្អាតនិងអនាម័យ និង ការងារសមរម្យ ។ ១
គោលគំនិតនៃការអភិវឌ្ឍប្រកបដោយចីរភាព គឺជាគំនិតមួយគួរឲ្យចាប់អារម្មណ៍ និងសំខាន់ ។ ប៉ុន្ដែអ្វីដែលកាន់តែបន្ទាន់ខ្លាំងជាងនេះគឺ សំណួរដ៏ទូលំទូលាយស្ដីពីសង្គមប្រកបដោយចីរភាព ។ តើអ្វីខ្លះជាមូលដ្ឋានគ្រឹះ ដែលគាំទ្រដល់សង្គមដែលរីកលូតលាស់មួយ ជាសង្គមដែលគាំទ្រដល់សុភមង្គល ការរីកចម្រើន សន្ដិភាព និងសុខុមាលភាពដល់ប្រជាជនខ្លួននោះ ? យើងមានកំណត់ត្រាបទគម្ពីរយ៉ាងហោចណាស់ពីរ ស្ដីពីសង្គមដ៏ឧត្តុង្គឧត្តមបែបនោះ ។ តើយើងអាចរៀនអ្វីខ្លះមកពីពួកគេ ?
កាលពីដើម លោកអយ្យកោ និងព្យាការីអេណុកដ៏អស្ចារ្យ បានផ្សាយពីសេចក្ដីសុចរិត ហើយ « ីក្រុងនៃបរិសុទ្ធភាព គឺក្រុងស៊ីយ៉ូន » ។ ២ វាចែងថា « ព្រះអម្ចាស់ទ្រង់បានហៅរាស្រ្តទ្រង់ថាស៊ីយ៉ូន ពីព្រោះពួកគេមានចិត្តតែមួយ និង គំនិតតែមួយ ហើយបានរស់នៅក្នុងសេចក្ដីសុចរិត ហើយគ្មានមនុស្សក្រីក្រនៅក្នុងចំណោមពួកគេឡើយ » ។ ៣
« ហើយព្រះអម្ចាស់ទ្រង់បានប្រទានពរដល់ដែនដី ហើយពួកគេបានពរនៅលើភ្នំទាំងឡាយ និងនៅលើទីខ្ពស់ទាំងឡាយ ហើយបានលូតលាស់ » ។ ៤
ប្រជាជននៅសតវត្សរ៍ទីមួយ និងទីពីរ នៅអឌ្ឍគោលខាងលិចដែលគេស្គាល់ថាជាពួកសាសន៍នីហ្វៃ និងសាសន៍លេមិន ផ្ដល់ជាគំរូដ៏អស្ចារ្យមួយទៀតអំពីសង្គមដែលរីកលូតលាស់មួយ ។ បន្ទាប់ពីការងារបម្រើដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះដ៏មានព្រះជន្មរស់ឡើងវិញនៅក្នុងចំណោមពួកគេ នោះ « ពួកគេបានដើរតាមព្រះបញ្ញត្តិទាំងឡាយ ដែលពួកគេបានទទួលពីព្រះអម្ចាស់ និងពីព្រះរបស់គេ គឺដោយបន្តការតមអាហារ និងការអធិស្ឋាន ហើយបានប្រជុំគ្នាជាញឹកញាប់ ដើម្បីអធិស្ឋាន ហើយស្ដាប់ព្រះបន្ទូលនៃព្រះអម្ចាស់ ។ …
« ហើយពុំមានការឈ្នានីស ការទាស់ទែងគ្នា ការច្របូកច្របល់ ការសហាយស្មន់ ការភូតកុហក ការកាប់សម្លាប់ ឬក៏អំពើអាសអាភាសណាមួយឡើយ ហើយពិតជាគ្មានប្រជាជនណា ដែលរីករាយសប្បាយជាងប្រជាជនដែលបានត្រូវបង្កើតដោយព្រះហស្តនៃព្រះឡើយ » ។ ៥
សង្គមនៅក្នុងគំរូទាំងពីរនេះត្រូវបានគាំទ្រដោយពរជ័យនៃស្ថានសួគ៌ ដែលកើតចេញពីភក្ដីភាពដ៏ជាគំរូរបស់ពួកគេចំពោះបទបញ្ញត្តិធំៗពីរគឺ ៖ « ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង » ហើយ « ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។ ៦ ពួកគេគោរពប្រតិបត្តិតាមព្រះក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេមើលថែទាំសុខុមាលភាពផ្លូវកាយ និងខាងវិញ្ញាណរបស់គ្នាទៅវិញទៅមក ។ នៅក្នុងគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា សង្គមទាំងនេះគឺជាសង្គមដែលមាន « មនុស្សគ្រប់រូបស្វែងរកចំណូលចិត្តនៃអ្នកជិតខាងរបស់ខ្លួន ហើយប្រព្រឹត្តនូវគ្រប់ការណ៍ទាំងអស់ ដោយមានភ្នែកស្មោះស្ម័គ្រទាំងស្រុងចំពោះសិរីល្អនៃព្រះ » ។ ៧
ជាអកុសលដូចអែលឌើរ ឃ្វីនថិន អិល ឃុកបានកត់ចំណាំកាលពីព្រឹក សង្គមដ៏ឥតខ្ចោះដែលពិពណ៌នាក្នុង នីហ្វៃទី៤ នៃព្រះគម្ពីរមរមនមិនបានបន្ដហួសពីសតវត្សរ៍ទីពីរឡើយ ។ ចីរភាពមិនត្រូវបានធានាឡើយ ហើយសង្គមដ៏ឧត្តុង្គឧត្តមមួយអាចបរាជ័យបាន ប្រសិនបើវាបោះបង់គុណធម៌ដ៏សំខាន់បំផុត ដែលរក្សាសន្តិភាព និងវិបុលភាព ។ នៅក្នុងករណីនេះ ដោយព្រមតាមការល្បួងរបស់អារក្ស នោះប្រជាជន « បានចាប់ផ្ដើមចែកចេញជាវណ្ណៈ ហើយពួកគេបានចាប់ផ្ដើមបង្កើតសាសនាចក្រទាំងឡាយរបស់គេផ្ទាល់ខ្លួន ដើម្បីរកកម្រៃ ហើយបានចាប់ផ្ដើមបដិសេធសាសនាចក្រដ៏ពិតប្រាកដរបស់ព្រះគ្រីស្ទ » ។ ៨
« ហើយហេតុការណ៍បានកើតឡើងថា កាលឆ្នាំទីបីរយបានកន្លងផុតទៅ នោះប្រជាជននីហ្វៃ ព្រមទាំងប្រជាជនលេមិនផង បានក្លាយទៅជាមនុស្សទុច្ចរិតយ៉ាងពេញទំហឹងដូចគ្នា » ។ ៩
នៅត្រឹមចុងសតវត្សរ៍បន្ទាប់ មនុស្សរាប់លាននាក់បានស្លាប់ក្នុងសង្គ្រាមអន្តរកម្ម ហើយប្រជាជាតិដែលធ្លាប់តែសុខដុមរមនារបស់ពួកគេបានធ្លាក់ទៅជាកុលសម្ព័ន្ធដែលប្រយុទ្ធក្នុងសង្គ្រាម ។
ដោយពិចារណាពីគំរូនេះ និងគំរូផ្សេងទៀតនៃសង្គមដែលធ្លាប់បានរីកលូតលាស់ ហើយក្រោយមកបានបរាជ័យ ខ្ញុំគិតថា វាត្រឹមត្រូវដើម្បីនិយាយថា ពេលមនុស្សងាកចេញពីស្មារតីនៃការទទួលខុសត្រូវចំពោះទ្រង់ ហើយចាប់ផ្ដើមទុកចិត្តលើ « ដៃនៃមនុស្ស » ទៅវិញនោះ វានឹងនាំទៅរកគ្រោះមហន្ដរាយ ។ ការទុកចិត្តទៅលើដៃនៃមនុស្សគឺបដិសេធអង្គនិពន្ធដ៏ទេវភាព និងភាពថ្លៃថ្នូររបស់មនុស្ស ហើយផ្ដល់អាទិភាពខ្ពស់បំផុតទៅលើភាពមានបាន អំណាច និងការសរសើរពីលោកិយ ( ខណៈដែលមានការមើលងាយ និងការបៀតបៀនជាញឹកញាប់ទៅលើអស់អ្នកដែល ធ្វើតាមបទដ្ឋានផ្សេងពីនោះ ) ។ ស្របពេលនេះអ្នកដែលនៅក្នុងសង្គមសមភាព កំពុងស្វែងរក ដូចជាស្ដេចបេនយ៉ាមីនបានមានបន្ទូលថា « ដុះដាលនៅក្នុងការស្គាល់ពីសិរីល្អនៃព្រះអង្គដែលបានបង្កើតអ្នកមក ឬនៅក្នុងការស្គាល់ពីអ្វីដែលពិត ហើយត្រឹមត្រូវ » ។ ១០
ស្ថាប័នគ្រួសារ និងសាសនាមានតួនាទីសំខាន់ក្នុងការផ្ដល់ដល់បុគ្គល និងសហគមន៍នូវគុណធម៌ ដែលគាំទ្រដល់សង្គមដ៏ឋិតថេរមួយ ការដឹងខុសត្រូវ ចិត្តមេត្តាអាពាហ៍ពិពាហ៍និងភាពស្មោះត្រង់ក្នុងចំណងអាពាហ៍ពិពាហ៍ ការគោរពដល់អ្នកដទៃនិងទ្រព្យសម្បត្តិរបស់អ្នកដទៃ ការបម្រើ ព្រមទាំងភាពចាំបាច់និងភាពថ្លៃថ្នូរនៃការងារជាដើម ។
អ្នកកែសម្រួលអត្ថបទកាសែតម្នាក់នៅ Large Gerard Baker បានសរសេរអត្ថបទមួយនៅដើមឆ្នាំនេះនៅក្នុង Wall Street Journalដោយដឹងគុណដល់ឪពុករបស់គាត់ឈ្មោះ Frederick Baker ក្នុងឱកាសខួបកំណើត ១០០ ឆ្នាំរបស់ឪពុកគាត់ ។ Baker បានស្មានពីមូលហេតុដែលឪពុកគាត់មានអាយុវែង ប៉ុន្ដែបានបន្ដបន្ថែមយោបល់ទាំងនេះ ៖
« ខណៈយើងទាំងអស់គ្នាអាចចង់ដឹងពីអាថ៌កំបាំងដើម្បីមានអាយុវែង ជារឿយៗខ្ញុំមានអារម្មណ៍ថា វាប្រសើរជាង បើយើងលះបង់ពេលវេលាបន្ថែមដើម្បីស្វែងរកអ្វីដែលធ្វើឲ្យមានជីវិតល្អ មិនថាយើងមានអាយុប៉ុន្មានទេ ។ ត្រង់នេះ ខ្ញុំជឿជាក់ថា ខ្ញុំដឹងពីអាថ៌កំបាំងរបស់ឪពុកខ្ញុំ ។
« គាត់នៅក្នុងជំនាន់មួយ ដែលជីវិតត្រូវបានកំណត់ជាចម្បងដោយកាតព្វកិច្ច មិនមែនដោយការផ្ដល់សិទ្ធិទេ ដោយទំនួលខុសត្រូវសង្គម មិនមែនដោយឯកសិទ្ធិផ្ទាល់ខ្លួនឡើយ ។ គោលការណ៍ជម្រុញដ៏សំខាន់ពេញមួយសតវត្សរ៍គាត់គឺជាស្មារតីនៃកាតព្វកិច្ច—ចំពោះគ្រួសារ ព្រះ និងប្រទេសជាតិ ។
« នៅជំនាន់ដែលពោរពេញទៅដោយគ្រួសារដែលបាក់បែក នោះឪពុកខ្ញុំគឺជាស្វាមីដ៏ស្មោះស័្មគ្រម្នាក់ចំពោះភរិយាគាត់ រយៈពេល ៤៦ ឆ្នាំ ជាឪពុកមានកាតព្វកិច្ចដល់កូនប្រាំមួយនាក់ ជួបនឹងសោកនាដកម្មដែលមិនអាចនឹកស្មានដល់នៃការបាត់បង់កូន ។ …
« ហើយនៅជំនាន់មួយដែលសាសនាកាន់តែមានការចង់ដឹងច្រើន នោះឪពុកខ្ញុំគឺជាអ្នកកាន់និកាយកាតូលិកដ៏ពិត និងស្មោះត្រង់ម្នាក់ ដែលមានជំនឿមិនរង្គោះរង្គើលើការសន្យារបស់ព្រះគ្រីស្ទ ។ តាមពិតទៅ ពេលខ្លះខ្ញុំគិតថា គាត់រស់បានយូរ ដោយសារគាត់បានរៀបចំខ្លួនដើម្បីស្លាប់ ប្រសើរជាងអ្នកផ្សេងដែលខ្ញុំធ្លាប់បានជួប ។
« ខ្ញុំជាមនុស្សមានសំណាង—មានពរដោយមានការអប់រំដ៏ល្អ មានគ្រួសារខ្លួនឯងដ៏អស្ចារ្យ មានជោគជ័យក្នុងពិភពលោកខ្លះដែលខ្ញុំមិនសមនឹងទទួល ។ ប៉ុន្ដែមិនថាខ្ញុំមានអារម្មណ៍មោទនភាព និងអំណរគុណប៉ុណ្ណា ក៏ខ្ញុំពោរពេញដោយមោទនៈ និងការដឹងគុណចំពោះបុរសម្នាក់នេះ ដែលបានរស់នៅដោយគ្មានជម្លោះ ឬសម្ដែង ដោយមិនរំពឹងចង់បានរង្វាន់ ឬសូម្បីមុខមាត់—អស់រយៈពេលមួយសតវត្សរ៍ហើយ—ជាមួយនឹងកាតព្វកិច្ចសាមញ្ញ និងសេចក្ដីអំណរក្នុងការមានជីវិតប្រកបដោយគុណធម៌ » ។ ១១
ការដឹងពីសារសំខាន់នៃសាសនា និងសេចក្ដីជំនឿខាងសាសនាបានធ្លាក់ចុះក្នុងប្រជាជាតិជាច្រើននៅប៉ុន្មានឆ្នាំនេះ ។ មនុស្សមួយចំនួនធំគិតថា ជំនឿ និងភក្ដីភាពចំពោះព្រះគឺមិនចាំបាច់ទេសម្រាប់ភាពស័ក្ដិសមខាងសីលធម៌ចំពោះបុគ្គល ឬសង្គមនៅក្នុងពិភពលោកសព្វថ្ងៃនេះ ។ ១២ ខ្ញុំគិតថា យើងទាំងអស់គ្នាយល់ស្របថា មនុស្សដែលអះអាងថាគ្មានជំនឿសាសនាជារឿយៗគឺជាមនុស្សល្អ មានសីលធម៌ ។ ប៉ុន្តែយើងនឹងពុំយល់ស្របថា វាកើតឡើងដោយគ្មានឥទ្ធិពលដ៏ទេវភាពនោះឡើយ ។ ខ្ញុំសំដៅលើពន្លឺនៃព្រះគ្រីស្ទ ។ ព្រះអង្គសង្គ្រោះបានប្រកាសថា « យើងជាពន្លឺពិត ដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកិយ » ។ ១៣ មិនថាគេដឹងពីវាឬអត់នោះទេ តែបុរស ស្ដ្រី និងកុមារគ្រប់រូបមកពីជំនឿ ទីកន្លែង និងជំនាន់ទាំងអស់ត្រូវបានបំពេញដោយពន្លឺនៃព្រះគ្រីស្ទ ហេតុដូច្នេះហើយ ពួកគេមានការញាណដឹងអំពីអ្វីដែលត្រូវ និងខុស ដែលពេលខ្លះយើងហៅថាមនសិការ ។ ១៤
ទោះយ៉ាងណា ពេលលោកីយបំបែកគុណធម៌ពលរដ្ឋផ្ទាល់ខ្លួនចេញពីគ្នាស្មារតីនៃការទទួលខុសត្រូវចំពោះព្រះនោះវា ដូចជាកាត់រុក្ខជាតិចេញពីឬសរបស់វាដែរ ។ ការពឹងផ្អែកលើវប្បធម៌ និងប្រពៃណីតែមួយមុខនឹងមិនគ្រប់គ្រាន់ដើម្បីគាំទ្រដល់គុណធម៌ក្នុងសង្គមឡើយ ។ ពេលមនុស្សម្នាក់ពុំមានព្រះខ្ពស់ជាងខ្លួនគាត់ ហើយពុំស្វែងរកការល្អប្រសើរ ក្រៅពីតែការបំពេញការស្រេកឃ្លាន និងចំណង់ចំណូលចិត្តរបស់ខ្លួនផ្ទាល់ នោះឥទ្ធិពលវានឹងបង្ហាញឲ្យឃើញក្នុងពេលវេលាជាក់លាក់របស់វា ។
ឧទាហរណ៍ សង្គមមួយដែលមានការព្រមព្រៀងបុគ្គលគឺជាឧបសគ្គតែមួយគត់ចំពោះសកម្មភាពផ្លូវភេទ នោះសង្គមនេះកំពុងរលួយ ។ ការផិតក្បត់ ទំនាក់ទំនងមិនរើសមុខ មានកូនដោយឥតខាន់ស្លា ១៥ ការពន្លូតកូនដោយជម្រើស និងគឺជាផលផ្លែដ៏លី្វងជូចត់មួយចំនួនដែលកើតចេញពីភាពអសីលធម៌ ដែលកំពុងបន្តដោយបដិវត្តន៍ខាងផ្លូវភេទ ។ លទ្ធផលនៃការណ៍នេះ ដែលធ្វើការប្រឆាំងនឹងចីរភាពនៃសង្គមដ៏រឹងមាំមួយ រួមមានចំនួនកូនក្មេងដ៏ច្រើនធំឡើងក្នុងភាពក្រីក្រ ហើយទទួលឥទ្ធិពលអវិជ្ជមានពីឪពុក ពេលខ្លះបន្ដរាប់ជំនាន់ ស្ដ្រីរែកបន្ទុកតែម្នាក់ឯង ដែលវាគួរតែត្រូវចែករំលែកទំនួលខុសត្រូវគ្នា ហើយការអប់រំនៅសាលារៀនដ៏ទន់ខ្សោយខ្លាំង ដូចជាស្ថាប័នផ្សេងទៀតដែរ នេះគឺជាកិច្ចការដែលត្រូវទូទាត់សម្រាប់បរាជ័យនៅក្នុងគេហដ្ឋាន ។ ១៦ បន្ថែមលើអាកប្បកិរិយារំលងក្រមសីលធម៌សង្គមទាំងនេះ គឺជាឧទាហរណ៍រាប់មិនអស់នៃការខូចចិត្ត និងសោកសៅរបស់បុគ្គលម្នាក់ៗ—ការបំផ្លាញស្មារតី និងសតិអារម្មណ៍ដែលធ្លាក់លើអ្នកមានទោស និងអ្នកឥតដឹងអ្វីសោះ ។
នីហ្វៃប្រកាស ៖
« មែនហើយ វេទនាដល់អ្នកណា ដែលស្ដាប់តាមសិក្ខាបទទាំងឡាយនៃមនុស្ស តែមិនទទួលស្គាល់ព្រះចេស្ដានៃព្រះ និងអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ! …
« …ហើយសរុបសេចក្ដីថា វេទនាដល់អស់អ្នកណាដែលញ័រ ហើយបះបោរ ដោយសារតែសេចក្ដីពិតនៃព្រះ ! » ១៧
ផ្ទុយពីនេះ សារលិខិតដ៏រីករាយរបស់យើងទៅកាន់កូនចៅយើង និងមនុស្សជាតិទាំងអស់គឺថា « សេចក្ដីពិតនៃព្រះ » បង្ហាញផ្លូវមួយដ៏ប្រសើរ ឬដូចប៉ុលបានថ្លែងថាជា « ផ្លូវ១ដ៏ប្រសើរលើសលែង » ១៨ ជាផ្លូវទៅកាន់សុភមង្គលផ្ទាល់ខ្លួន និងសុខុមាលភាពសហគមន៍ នាពេលនេះ និងទៅកាន់សន្ដិភាព និងអំណរដ៏អស់កល្បអស់កាលជាដរាបតទៅ ។
សេចក្តីពិតនៃព្រះសំដៅទៅលើសេចក្ដីពិតដ៏សំខាន់ ដែលជាគ្រឹះនៃផែនការនៃសុភមង្គលរបស់ទ្រង់សម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ សេចក្ដីពិតទាំងនេះគឺថា ព្រះមានព្រះជន្មរស់ ថាទ្រង់គឺជាព្រះវរបិតាសួគ៌នៃវិញ្ញាណយើង ថាដើម្បីបង្ហាញក្ដីស្រឡាញ់របស់ទ្រង់ នោះទ្រង់ប្រទានបទបញ្ញត្តិដល់យើងដែលនាំទៅរកក្ដីអំណរពេញលេញជាមួយទ្រង់ ថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះប្រោសលោះរបស់យើង ថាទ្រង់បានរងទុក្ខ និងសុគតដើម្បីធ្វើឲ្យធួននឹងអំពើបាបដោយផ្អែកលើលក្ខខណ្ឌនៃការប្រែចិត្តរបស់យើង ថាទ្រង់បានមានព្រះជន្មរស់ពីសេចក្ដីស្លាប់ ដែលនាំឲ្យមានការរស់ឡើងវិញដល់មនុស្សជាតិទាំងអស់ ហើយថាយើងទាំងអស់នឹងឈរនៅចំពោះទ្រង់ដើម្បីបានកាត់សេចក្ដី ដើម្បីទទួលខុសត្រូវចំពោះជីវិតរបស់យើង ។ ១៩
ប្រាំបួនឆ្នាំនៃជំនាន់ « រជ្ជកាលនៃពួកចៅក្រមនៅក្នុងព្រះគម្ពីរមរមន » ព្យាការីអាលម៉ាបានលាលែងពីតំណែងរបស់លោកជាចៅក្រមជាន់ខ្ពស់ ដើម្បីមានពេលវេលាសម្រាប់ដឹកនាំក្នុងសាសនាចក្រ ។ គោលបំណងរបស់លោកគឺដើម្បីថ្លែងពីសេចក្ដីឆ្មើងឆ្មៃ ការបៀតបៀន និងការលោភលន់ ដែលកើនឡើងនៅក្នុងចំណោមប្រជាជន ហើយជាពិសេសក្នុងចំណោមសមាជិកសាសនាចក្រ ។ ២០ ដូចដែលអែលឌើរ ស្ទេហ្វិន ឌី ណាដល ធ្លាប់បានសង្កេតថា « ការសម្រេចចិត្តដ៏បំផុសគំនិត [ របស់អាលម៉ា ីកែតម្រូវអាកប្បកិរិយារបស់ប្រជាជនលោកឡើយ ប៉ុន្ដែដើម្បីថ្លែងទៅកាន់ពួកគេនូវបន្ទូលរបស់ព្រះ ដើម្បីបង្រៀនគោលលទ្ធិ និងឲ្យការយល់ដឹងរបស់ពួកគេអំពីផែនការនៃការប្រោសលោះនាំពួកគេទៅរកការផ្លាស់ប្ដូរអាកប្បកិរិយានោះ » ។ ២១
មានអ្វីជាច្រើនដែលយើងអាចធ្វើបានក្នុងនាមជាអ្នកជិតខាង និងពលរដ្ឋល្អដើម្បីរួមចំណែកដល់ចីរភាព និងជោគជ័យនៃសង្គមដែលយើងរស់នៅនេះ ហើយប្រាកដណាស់ ការបម្រើដ៏សំខាន់ និងឋិតថេរបំផុតរបស់យើងគឺការបង្រៀន និងការរស់នៅតាមសេចក្ដីពិតស្របតាមផែនការនៃការប្រោសលោះដ៏អស្ចារ្យរបស់ព្រះ ។ ដូចបានបង្ហាញជាពាក្យពេចន៍ក្នុងទំនុកតម្កើងថា
ជំនឿដូនតាយើង យើងស្រឡាញ់
ទាំងមិត្ត និងមារដែលរារាំងផ្លូវ
ហើយផ្សាយពីទ្រង់នូវក្ដីស្រឡាញ់
ជាពាក្យទន់ភ្លន់ គុណធម៌ជីវិត ។ ២២
បើយើង និងអ្នកជិតខាងយើងព្យាយាម ធ្វើការសម្រេចចិត្ត និងដឹកនាំជីវិតយើងតាម សេចក្ដីពិតនៃព្រះ នោះគុណធម៌សីលធម៌ដែលចាំបាច់ក្នុងគ្រប់សង្គមនឹងមានសន្ធឹកសន្ធាប់ ។
ដោយក្ដីស្រឡាញ់របស់ទ្រង់ ព្រះវរបិតាសួគ៌យើងបានប្រទានព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ដើម្បីយើងអាចមានជីវិតដ៏អស់កល្បអស់កាល ។ ២៣
« [ ព្រះយេស៊ូវគ្រីស្ទ មនុស្សលោក ដ្បិតទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់ប្ដូរជីវិតទ្រង់ផ្ទាល់ ដើម្បីទ្រង់អាចទាញមនុស្សទាំងអស់មករកទ្រង់ ។ ហេតុដូច្នោះហើយ ទ្រង់មិនដែលបញ្ជាដល់អ្នកណាម្នាក់ថា គេនឹងមិនគួរទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់នោះឡើយ ។
« មើលចុះ តើទ្រង់ដែលបន្លឺសំឡេងដាក់អ្នកណាម្នាក់ថា ៖ ថយចេញពីយើងទៅឬអី ? មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ៖ ទេ ប៉ុន្តែទ្រង់មានព្រះបន្ទូលថា ៖ មករកយើងចុះ អស់អ្នករាល់គ្នានៅចុងផែនដីអើយ ចូរទិញទឹកដោះ និងទឹកឃ្មុំដោយឥតបង់ប្រាក់ ហើយឥតថ្លៃផង » ។ ២៤
យើងប្រកាសសេចក្ដីនេះ « ដោយនូវចិត្តម៉ឺងម៉ាត់ ដោយនូវវិញ្ញាណស្លូតបូត » ២៥ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕