ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២៦ ខែ កុម្ភៈ ។ តើ​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ជួយ​ខ្ញុំ​ធ្វើ​ការវិនិច្ឆ័យ​សុចរិត​ដោយ​របៀប​ណា ? ម៉ាថាយ ៦–៧


« ថ្ងៃទី ២៦ ខែ កុម្ភៈ ។ តើ​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ជួយ​ខ្ញុំ​ធ្វើ​ការវិនិច្ឆ័យ​សុចរិត​ដោយ​របៀប​ណា ? ម៉ាថាយ ៦–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៦ ខែ កុម្ភៈ ។ តើ​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ជួយ​ខ្ញុំ​ធ្វើ​ការវិនិច្ឆ័យ​សុចរិត​ដោយ​របៀប​ណា ? » ចូរមកតាមខ្ញុំ — សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣

ព្រះយេស៊ូវ និង​ស្ត្រី​ដែល​ប្រព្រឹត្ត​សហាយ​ស្មន់

ថ្ងៃទី ២៦ ខែ កុម្ភៈ

តើ​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ជួយ​ខ្ញុំ​ធ្វើ​ការវិនិច្ឆ័យ​សុចរិត​ដោយ​របៀប​ណា ?

ម៉ាថាយ ៦–៧

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ថ្នាក់​ម្នាក់ ឬ​គណៈប្រធាន​កូរ៉ុម មាន​រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ​សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ១០.២, ១១.២ ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • ការរស់នៅ​តាមដំណឹងល្អ ។ តើ​ប្រធានបទ​អ្វី​ដែល​គណៈប៊ីស្សព​បាន​ពិភាក្សា​នៅ​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​យុវវ័យ​វួដ ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ក្នុង​នាម​ជា​ថ្នាក់ ឬ​កូរ៉ុម​ដោយ​ផ្អែក​លើ​ការពិភាក្សា​ទាំង​នោះ ?

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។ តើ​យើង​អាច​ជួយ​ដល់​មនុស្ស​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ នៅពេល​យើង​មើលឃើញ​តម្រូវការ​មួយ ហើយ​មិនដឹង​ថា​ត្រូវ​និយាយ​អ្វី​យ៉ាង​ដូចម្តេច ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​យើង​បាន​រកឃើញ​អ្វីខ្លះ​នៅក្នុង​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ​ដែល​នាំ​មក​ឲ្យ​យើង​នូវ​អំណរ ? តើ​យើង​អាច​ចែកចាយ​អំណរ​នោះ​ជា​មួយ​នឹង​មនុស្ស​ដទៃ​បាន​ដោយ​របៀបណា ?

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​យើង​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្វែងរក​ឈ្មោះ​នៃ​បុព្វការីជន​របស់​យើង​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​អ្នក​ដទៃ​ស្វែងរក​ឈ្មោះ​នៃ​បុព្វការីជន​របស់​ពួកគេ ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​កិច្ចការ​ដូច​ខាងក្រោម តាម​ការគួរ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

យើង​ម្នាក់ៗ​មាន​នូវ​ទំនោរ​មួយ—ដែលជា​លទ្ធផល​នៃ​ការធ្លាក់​ខាង​សាច់ឈាម​របស់​យើង—គឺ​ការវិនិច្ឆ័យ​អ្នក​ដទៃ ពេលខ្លះ​ដោយ​មិន​ត្រឹមត្រូវ ឬ​ចាត់​ថា​ខ្លួន​ឯង​សុចរិត ។ ប៉ុន្តែ​ព្រះអង្គ​សង្រ្គោះ​បាន​បង្រៀន​ថា « ចូរ​កុំ​ថ្កោលទោស​ដោយ​មិន​សុចរិត​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​គេ​ថ្កោលទោស​វិញ ប៉ុន្តែ​ចូរ​ថ្កោលទោស​ដោយ​ការ​ថ្កោល​ទោស​ដ៏​សុចរិត​ចុះ » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៧:១ [ នៅក្នុង ម៉ាថាយ ៧:១ ] ) ។ សូម​ពិចារណា​ពី​របៀប​ធ្វើតាម​ដំបូន្មាន​នេះ​អាច​ផ្តល់ពរជ័យ​ដល់​បងប្អូន និង​អស់​អ្នក​ដែល​បងប្អូន​បង្រៀន ។ ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​ជា​គំរូ​នូវ​អ្វី​ដែល​ទ្រង់​មានបន្ទូល​ថា « ថ្កោល​ទោស​ដ៏​សុចរិត » ។ ឧទាហរណ៍ សូម​ពិចារណា​ពី​របៀប​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ចំពោះ​ស្រ្តី​ដែល​បាន​ប្រព្រឹត្ត​សហាយ​ស្មន់​នេះ ។ ទ្រង់​មិន​បាន​ថ្កោលទោស​នាង​ឡើយ ប៉ុន្តែ​ទ្រង់​ក៏​មិន​បាន​លើកលែង​ទោស​ចំពោះ​អំពើ​បាប​របស់​នាង​ដែរ ។ ទ្រង់​បាន​អញ្ជើញ​នាង​ឲ្យ « ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » ( យ៉ូហាន ៨:១១ ) ។ តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ការ​ថ្កោល​ទោស​ដ៏​សុចរិត​ពី​ព្រះអង្គ​សង្គ្រោះ ?

ពេល​បងប្អូន​សញ្ជឹងគិត​ពី របៀប​ដែល​បងប្អូន​នឹង​ជួយ​យុវវ័យ​ឲ្យ​យល់​ពី​ការ​ថ្កោល​ទោស​ដ៏​សុចរិត នោះ​បងប្អូន​អាច​សិក្សា ម៉ាថាយ ៧:១–២ និង​សារលិខិត​របស់​អែលឌើរ លីន ជី រ៉ូប៊ីន « The Righteous Judge » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩៦–៩៨ ) ។

រៀន​ជាមួយគ្នា

បងប្អូន​អាច​ចាប់ផ្តើម​ការពិភាក្សា​អំពី​ការ​ថ្កោលទោស​ដ៏​សុចរិត​ដោយ​ការសួរ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​គិត​អំពី​គ្រា​ដែល​ពួកគេ​មាន​អារម្មណ៍​ថា អ្នក​ដទៃ​ថ្កោលទោស​ពួកគេ​ខុស ។ តើ​ពួកគេ​មាន​អារម្មណ៍​បែបណា ? តើ​យើង​រៀន​អ្វីខ្លះ​អំពី​ការថ្កោសទោស​មកពី​ការបង្រៀន​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង ម៉ាថាយ ៧:១–៥ ?   តើ​ឃ្លា « ថ្កោសទោស​ដ៏​សុចរិត » ​អាចមាន​ន័យ​យ៉ាង​ណា ? អ្នក​អាច​ពិភាក្សា​ខគម្ពីរ​ទាំងនេះ​ដោយ​ការអញ្ជើញ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​និយាយ​ខគម្ពីរ​នីមួយៗ​ឡើងវិញ​តាម​ពាក្យ​របស់​ពួកគេ​ផ្ទាល់ ។ សកម្មភាព​ខាងក្រោម​នេះ​ក៏​អាច​ជួយ​អស់​អ្នក​ដែល​បងប្អូន​បង្រៀន​ឲ្យ​ថ្កោលទោស​ដ៏​សុចរិត​ដែរ ។

  • ការបង្រៀន​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង ម៉ាថាយ ៦–៧ អាច​ជួយ​យើង « ថ្កោលទោស​ដោយ​ការ​ថ្កោល​ទោស​ដ៏​សុចរិត » ។ ដើម្បី​ជួយ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​រកឃើញ​ការបង្រៀន​ទាំងនេះ នោះ​បងប្អូន​អាច​ផ្តល់​ឲ្យ​ពួកគេ​ម្នាក់ៗ​នូវ​វគ្គបទគម្ពីរ​ដូច​តទៅ​នេះ​ដើម្បី​ពិចារណា ៖ ម៉ាថាយ ៦:១៤–១៥; ៧:៣–៥; ៧:១២; ៧:១៥–២០ ។ តើ​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ផ្តល់​យោបល់​អ្វីខ្លះ​អំពី​អត្ថន័យ​នៃ​ការថ្កោសទោស​ដ៏​សុចរិត ? តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញពី​គំរូ​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង យ៉ូហាន ៨:១–១១ និង ម៉ាថាយ ៩:១០–១៣ ? តើ​យើង​កត់សម្គាល់​ភាពខុសគ្នា​អ្វីខ្លះ​រវាង​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ថ្កោលទោស​យើង និង​របៀប​ដែល​យើង​តែងតែ​ថ្កោលទោស​គ្នា​ទៅវិញ​ទៅមក ?

  • ពីព្រោះ​យើង​ទាំងអស់​គ្នា​មាន​សិទ្ធិ​ជ្រើសរើស នោះ​យើង​ត្រូវ​ធ្វើ​ការវិនិច្ឆ័យ​ជានិច្ច​អំពី​អ្វី​ដែល​យើង​នឹង​ធ្វើ និង​មិន​ធ្វើ ។ ប៉ុន្តែ​ក្នុងនាម​ជា​អ្នក​ដើរតាម​ព្រះអង្គ​សង្រ្គោះ នោះ​យើង​ព្យាយាម​មិន​ថ្កោលទោស ឬ​រិះគន់​អ្នក​ដទៃ​ឡើយ ។ ដើម្បី​ជួយ​យុវវ័យ​យល់​ពី​ភាព​ខុសគ្នា​នេះ សូម​ចែកចាយ​ជាមួយ​ពួកគេ​នូវ​សេចក្តី​ថ្លែងការណ៍​ដោយ​ប្រធានដាល្លិន អេក អូក នៅក្នុង « ធនធាន​គាំទ្រ » ។ សូម​ធ្វើការ​រួមគ្នា​ជា​ថ្នាក់ ឬ​ជា​កូរ៉ុម​ដើម្បី​គិត​ពី គំរូ​នៃ​ស្ថានភាព​នៃ​ការថ្កោលទោស—ដូចជា សកម្មភាព​មួយ ព្រឹត្តិការណ៍​មួយ ឬ​ការសន្ទនា​មួយ—ជាជាង​ការថ្កោលទោស​បុគ្គល​ដែល​បាន​ចូលរួម​ចំណែក ។ ហេតុអ្វី​ការ​ថ្កោលទោស​ស្ថានភាព​មួយ​វា​ល្អ​ជាង​ការ​ថ្កោលទោស​មនុស្ស​ម្នាក់ ? យុវវ័យ​អាច​មាន​សំណួរ​ផ្សេងទៀត​អំពី​ការថ្កោលទោស​ដ៏​សុចរិត ( សូមមើល​ឧទាហរណ៍​នៅក្នុង « ធនធាន​គាំទ្រ » ) ។ សូម​ពិភាក្សា​សំណួរ​របស់​ពួកគេ​រួម​ជាមួយ​នឹង​ការប្រើប្រាស់​ព័ត៌មាន​ដែល​មាន​នៅ​ខាងក្រោម « ធនធាន​គាំទ្រ » ដើម្បី​ស្វែងរក​ចម្លើយ ។ សូម​អញ្ជើញ​យុវវ័យ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែលពួកគេ​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ ដោយសារ​តែអ្វី​ដែល​ពួកគេ​កំពុង​រៀន ។

  • នៅក្នុង​សារលិខិត​សន្និសីទ​ទូទៅ​របស់​លោក « Developing Good Judgment and Not Judging Others » ( Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ១០៣–១០៥ ) អែលឌើរ ហ្វ្រេហ្គរី អេស៍ ឈ្វីសហ្សើរ បាន​ប្រាប់​ពី​ដំណើររឿង​ពីរ—ពី​ម៉ាថា​ជា​មិត្តភក្តិ​របស់​ព្រះ​យេស៊ូវ និង​ពី​បុរសម្នាក់​ដែល​អែលឌើរ ឈ្វីសហ្សើរ បាន​ជួយ ។ តើ​ដំណើររឿង​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​របៀប​ដែល​យើង​គួរតែ​គិត និង​ប្រព្រឹត្ត​ចំពោះ​អ្នក​អ្នក​ដទៃ ? តើ​គោលការណ៍​អ្វីខ្លះ​ដែល​អាច​ជួយ​យើងឲ្យ​ប្រែក្លាយ​​កាន់តែ​ដូចជា​ព្រះគ្រីស្ទ និង​ថ្កោលទោស​ដ៏​សុចរិត​នោះ ? វីដេអូ « Looking through Windows » និង « Judging Others? Stop It! » ( ChurchofJesusChrist.org ) អាច​ផ្តល់​ជា​ការយល់ដឹង​បន្ថែម ។

យុវមជ្ឈិមវ័យ​កំពុង​និយាយ​គ្នា

ពេល​យើង​រៀន​ធ្វើ​ដូច​ព្រះ​គ្រីស្ទ​កាន់​តែ​ច្រើន នោះ​យើង​អាច​ថ្កោលទោស​បាន​កាន់​តែ​សុចរិត ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

  • ឧទាហរណ៍​ពី​សំណួរ​អំពី​ការថ្កោលទោស​អ្នក​ដទៃ ៖ « ខ្ញុំ​បាន​ទទួល​ការបង្រៀន​ឲ្យ​ជ្រើសរើស​មិត្តភក្តិ​របស់​ខ្ញុំ​ដោយ​ប្រុងប្រយ័ត្ន ។ ប៉ុន្តែ​តើ​ខ្ញុំ​អាច​ធ្វើ​ដូច្នោះ​បាន​ដោយ​មិន​មានការ​ថ្កោលទោស​ដល់​អ្នក​ដទៃ​យ៉ាង​ដូចម្តេច​ទៅ ? » « នៅពេល​ខ្ញុំ​ព្យាយាម​រស់នៅ​តាម​ដំណឹងល្អ គេ​ចោទប្រកាន់​ខ្ញុំ​ថា​កំពុង​ថ្កោលទោស ។ តើ​ខ្ញុំ​អាច​ស្មោះត្រង់​ចំពោះ​អ្វី ដែល​ខ្ញុំ​ជឿ និង​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​អស់អ្នក​ដែល​បដិសេធ​យ៉ាង​ដូចម្តេច ? »

  • សាំយូអែល ទី១ ១៦:៧; មរ៉ូណៃ ៧:១២–១៩; គោលលទ្ធិ និង​សេចក្តី សញ្ញា ១១:១២

  • Gospel Topics « Judging Others » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org

  • ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា « នៅពេល​ណា​ដែល​អាច​ធ្វើ​ទៅ​បាន យើង​នឹង​ចៀសវាង​ពី​ការកាត់​សេចក្ដី​មនុស្ស ហើយ​គ្រាន់តែ​កាត់​សេចក្ដី​ស្ថានភាព​ប៉ុណ្ណោះ ។ នេះ​ជា​ការចាំបាច់​នៅពេល​ណា​ដែល​យើង​ព្យាយាម​ធ្វើ​តាម​បទដ្ឋាន​ខុស​ពី​អ្នក​ដទៃ​ដែល​យើង​ត្រូវ​តែ​ទំនាក់ទំនង​ជាមួយ—នៅផ្ទះ កន្លែងធ្វើការ ឬ​ក្នុង​សហគមន៍ ។ យើង​អាច​កំណត់ និង​ធ្វើ​តាម​បទដ្ឋាន​ដែល​ខ្ពស់​សម្រាប់​ខ្លួន​យើង ឬ​គេហដ្ឋាន​របស់​យើង ដោយ​មិន​ថ្កោលទោស​អ្នក​ដែល​ធ្វើ​ខុស​នោះ​ទេ » ( « ‘Judge Not’ and Judging » Ensign ខែ សីហា ឆ្នាំ ១៩៩៩ ទំព័រ ១១ ) ។

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

កិច្ចខិតខំ​របស់​អ្នក​គួរ​តែ​គាំទ្រ​ដល់​កិច្ចខិតខំ​របស់​ឪពុក​ម្ដាយ ។ សូម​ចែកចាយ​ជាមួយ​ឪពុក​ម្ដាយ​របស់​យុវវ័យ​អំពី​អ្វី​ដែល​អ្នក​កំពុង​បង្រៀន ។ ប្រឹក្សា​ជាមួយ​ពួកគាត់​ដើម្បី​រៀន​អំពី​តម្រូវការ​របស់​មនុស្ស​វ័យ​ក្មេង​នៅក្នុង​ថ្នាក់​របស់​អ្នក និង​វិធី​ដ៏ល្អបំផុត​ដើម្បី​ជួយ​បំពេញ​តាម​តម្រូវ​ការ​ទាំងនោះ ។