ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១២ ខែ មីនា ។ តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​ខ្ញុំ​យកឈ្នះ​លើ​ការភ័យខ្លាច​របស់ខ្ញុំ​ដោយ​របៀបណា ? ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩


« ថ្ងៃទី ១២ ខែ មីនា ។ តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​ខ្ញុំ​យកឈ្នះ​លើ​ការភ័យខ្លាច​របស់ខ្ញុំ​ដោយ​របៀបណា ? ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១២ ខែ មីនា ។ តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​ខ្ញុំ​យកឈ្នះ​លើ​ការភ័យខ្លាច​របស់ខ្ញុំ​ដោយ​របៀបណា ? » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣

ព្រះគ្រីស្ទ​ប្រោស​កូន​ស្រី​របស់​យ៉ៃរ៉ុស

កូនស្រី​អើយ ក្រោកឡើង ដោយ ស៊ីម៉ូន ឌីវី

ថ្ងៃទី ១២ ខែ មីនា

តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​ខ្ញុំ​យកឈ្នះ​លើ​ការភ័យខ្លាច​របស់ខ្ញុំ​ដោយ​របៀបណា ?

ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ថ្នាក់​ម្នាក់ ឬ​គណៈប្រធាន​កូរ៉ុម មាន​រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ​សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ១០.២, ១១.២ ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • ការរស់នៅ​តាមដំណឹងល្អ ។ តើ​យើង​បាន​ឃើញ​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង​តាម​របៀបណា ?

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។ តើ​យើង​អាច​គាំទ្រ​គ្នាទៅវិញ​ទៅ​មក​នៅ​ក្នុង​រឿង​ដែល​យើង​នឹង​ឆ្លងកាត់​យ៉ាង​ដូចម្តេច ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​យើង​អាច​ប្រើ​បច្ចេកវិទ្យា​ឲ្យបាន​ល្អប្រសើរ​ដើម្បី​ជា​ឧបករណ៍​ក្នុង​ការ​ចែកចាយ​ដំណឹងល្អ​តាម​របៀបណា ?

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​យើង​កំពុង​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ក្រុម​គ្រួសារ​របស់​យើង​ឲ្យ​មក​រក​ព្រះគ្រីស្ទ ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​កិច្ចការ​ដូច​ខាងក្រោម តាម​ការគួរ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ជំពូក ៥ នៅក្នុង​គម្ពីរ​ម៉ាកុស​កត់ត្រា​ថា​មនុស្ស​បីនាក់​ដែល​បាន​ទៅរក​ព្រះ​យេស៊ូវ​ដែល​គ្រប់គ្នា​មាន​ការភ័យ​ខ្លាច ។ បុរស​ម្នាក់​ដែល​មាន « អារក្សអសោច​ចូល » ប្រឈមមុខ​នឹង​ជីវិត​ឯកោ ដោយ​រស់ « ​នៅ​ក្នុង​ផ្នូរ​នៅ​លើ​ភ្នំ ទាំង​ស្រែក ហើយ​យក​ថ្ម​មក​អារ​សាច់​ខ្លួន ទាំង​យប់​ទាំង​ថ្ងៃ » ( ម៉ាកុស ៥:២, ៥ ) ។ យ៉ៃរ៉ុស ដែល​ជា​មេសាលា​ប្រជុំ បាន​ភ័យខ្លាច​បាត់បង់​កូនស្រី​របស់​គាត់​ដែល « ជិត​ស្លាប់ » ( ម៉ាកុស ៥:២៣ ) ។ ហើយ​ស្ត្រី​ម្នាក់​ដែល « ឈឺ​ធ្លាក់​ឈាម​អស់ ១២ ឆ្នាំ មក​ហើយ » មិនបាន​ជា​សះស្បើយ​នោះ បន្ទាប់ពី​ចំណាយ « ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មានៗ » លើ « គ្រូពេទ្យ​ជាច្រើន » ហើយ​នោះ ( ម៉ាកុស ៥:២៥–២៦ ) ។ បុគ្គល​ម្នាក់ៗ​ដែល​បងប្អូន​បង្រៀន​​គឺ​ពិសេស ហើយ​ប្រឈម​នឹង​ការភ័យខ្លាច​របស់​ពួកគាត់​ផ្ទាល់ ។ ប៉ុន្តែ​ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​បណ្ដេញ​អារក្សអសោច​ចេញ​បាន ប្រោស​មនុស្ស​ស្លាប់ និង​ព្យាបាល​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច នោះ​ទ្រង់​អាច​ជួយ​យើងបាន​ពេល​យើង​ភ័យ​ខ្លាច ។ ដំបូន្មាន​របស់​ទ្រង់​ទៅកាន់ យ៉ៃរ៉ុស មាន​ឥទ្ធិពល​ដ៏​មហិមា​នៅក្នុង​ជីវិត​របស់​យើង​សព្វថ្ងៃ​នេះ ៖ « កុំ​ខ្លាចអី ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ » ( ម៉ាកុស ៥:៣៦ ) ។

ដើម្បី​រៀបចំខ្លួន​បង្រៀន សូម​ពិចារណា​សិក្សា​សារលិខិត​របស់​អែលឌើរ រ៉ូណល អេ រ៉ាសបាន « Be Not Troubled » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១៨–២១ ) និង​សារលិខិត​របស់​ស៊ីស្ទើរ​លីហ្សា អិល ហាកណេស « Peace, Be Still » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៨០–៨២ ) ។

រៀន​ជាមួយគ្នា

បងប្អូន​អាច​អញ្ជើញ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សង្ខេប​ដំណើររឿង​នេះ​នៅក្នុង ម៉ាកុស ៥ ពី​ព្រះ​យេស៊ូវ​អញ្ជើញ យ៉ៃរ៉ុស​ឲ្យ « កុំខ្លាច » ( សូមមើល ខទី ២២–២៤, ៣៥–៤៣ ) ឬ​បងប្អូន​អាច​មើល​ដំណើររឿង​នេះ​ជា​ក្រុម ។ បងប្អូន​អាច​ធ្វើ​ដូចគ្នា​ជាមួយ​ដំណើររឿង​ផ្សេង​ទៀត​នៅក្នុង​ជំពូកនេះ—បុរស​ដែល​អារក្សអសោច​ចូល និង​ស្ត្រី​ដែល​ឈឺ​ធ្លាក់​ឈាម ។ តើ​ស្ថានភាព​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ទាំងនេះ​ស្រដៀង​នឹង​ស្ថានភាព​ដែល​យើង​អាច​ប្រឈមមុខ​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​ដំណើររឿង​ទាំងនេះ​អំពី​ព្រះអង្គ​សង្គ្រោះ និង​របៀប​ស្វែងរក​ជំនួយ​របស់​ទ្រង់ ? សកម្មភាព​ខាងក្រោម​នេះ​អាច​ជួយ​យុវវ័យ​បង្កើន​សេចក្តី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​រៀន​ធ្វើតាម​ដំបូន្មាន​របស់​ទ្រង់ ៖ « កុំ​ខ្លាច​អី ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ » ( ម៉ាកុស ៥:៣៦ ) ។

  • ការអញ្ជើញ​របស់​ព្រះអម្ចាស់​កុំ​ឲ្យ​ខ្លាច​នេះ​ដែល​បាន​និយាយ​ម្តងហើយ​ម្តងទៀត​នៅ​ពាសពេញ​បទគម្ពីរ នឹង​ផ្តល់​ពរ​ដល់​យុវវ័យ នៅពេល​ពួកគេ​ភ័យខ្លាច ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន​បទគម្ពីរ​នៅក្នុង « ធនធាន​គាំទ្រ » ហើយ​សូម​ធ្វើ​ប័ណ្ណប្រកាស​ដែល​ពួកគេ​អាច​ដាក់តាំង​នៅ​ឯ​ផ្ទះ—ឬ​ធ្វើ​ប័ណ្ណប្រកាស​ជា​ឌីជីថល​ដែល​ពួកគេ​អាច​ចែកចាយ​នៅលើ​អនឡាញ—ផ្អែក​លើ​បទគម្ពីរ​ដែល​ពួកគេ​អាន ។ នៅពេល​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​បង្កើត​ជាមួយគ្នា សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បានរៀន​ផងដែរ ដែល​អាច​ជួយ​ពួកគេ​នៅពេល​ពួកគេ​ភ័យខ្លាច ។ តើ​ព្រះអង្គ​សង្រ្គោះ​បាន​ជួយយើង​នៅពេល​ណា​អំឡុងពេល​ដែល​ភ័យខ្លាច ?

  • សូម​ពិចារណា​បង្ហាញ​រូបភាព​របស់​ព្រះអង្គ​សង្រ្គោះ​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់ ដូចជា​រូបភាព​ដែល​ជា​ឌីជីថល​ក្នុង​សារលិខិត​របស់​ស៊ីស្ទើរ លីហ្សា អិល ហាកណេស « ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ » ( សូមមើល​ផងដែរ សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ ២០០៩ ] ល.រ. ៤០ ) ។ បន្ទាប់មក បងប្អូន ឬ​នរណា​ម្នាក់​ដែល​បងប្អូន​ចាត់​អាច​ចែកចាយ​ដំណើររឿង​ដែល​ព្រះអង្គសង្រ្គោះ​ធ្វើ​ឲ្យ​ខ្យល់​ព្យុះស្ងប់​ចេញពី ម៉ាកុស ៤:៣៥–៤១ ឬ​ចេញពី​សារលិខិត​របស់​ស៊ីស្ទើរ ហាកណេស ។ តើ​ពេល​ខ្លះ​យើង​ដូចជា​ពួក​អ្នក​​នៅ​លើ​ទូក​ទាំងនោះ​ដោយ​របៀប​ណា ? តើ​យើង​រៀន​អ្វី​ខ្លះ​ចេញពី​ដំណើររឿង​អំពី​របៀប​ដែល​ព្រះអង្គ​សង្រ្គោះ​អាច​ជួយ​យើង​នៅពេល​យើង​ភ័យខ្លាច ? សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​សារលិខិត​របស់​ស៊ីស្ទើរ ហាកណេស ដោយ​រកមើល​ឃ្លា ឬ​ប្រយោគ​ដែល​ជួយ​ពួកគេ​មាន​សេចក្តី​ជំនឿ​កាន់តែ​រឹងមាំ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ពួកគេ​អាច​សរសេរ​អ្វីៗ​ទាំងនេះ​នៅលើ​ក្តារខៀន ។ តើ​សេចក្តីជំនឿ​របស់​យើង​លើ​ព្រះអង្គសង្រ្គោះ​ជួយ​យើង នៅពេល​ដែល​វា​មិនមែន​ជា​ព្រះទ័យ​របស់ទ្រង់​ដើម្បី​ធ្វើ​ឲ្យ​ព្យុះ​ស្ងប់​នៅក្នុង​ជីវិត​របស់​យើង​ដូចម្តេច ?

  • ទំនុក​តម្កើង​ជា​ច្រើន​សរសើរ​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ការលួងលោម និង​ការពង្រឹង​របស់​ទ្រង់​ក្នុងគ្រា​ដែល​ជួប​ការលំបាក និង​ភាពមិន​ប្រាកដប្រជា ដូចជា​បទ « ខ្ញុំ​ត្រូវ​ការ​ទ្រង់​ជានិច្ច  » ឬ « សូម​គង់​នឹង​ខ្ញុំ ! » ( ទំនុក​តម្កើង ល.រ. ៤៧, ៩៨ ) ។ ប្រហែលជា​បងប្អូន​អាច​ច្រៀង​ឬ អាន​បទចម្រៀង​ទាំងនោះ​ជាមួយគ្នា​ពីរបីបទ ដោយរក​មើល​ពី​របៀប​ដែល​ព្រះអង្គសង្រ្គោះ​អាច​ជួយ​យើង ។

  • ការភ័យខ្លាច និង​ការថប់​បារម្ភ​គឺជា​រឿង​ធម្មតា នៅពេល​ដែល​យើង​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ជីវិត ។ សម្រាប់​មនុស្ស​មួយចំនួន អារម្មណ៍​ទាំងនេះ​អាចត្រូវបាន​លាក់បាំង ។ សមាជិក​ថ្នាក់ ឬ​កូរ៉ុម​របស់​អ្នក​អាច​ទទួល​បាន​ប្រយោជន៍​មក​ពី​ការពិភាក្សា​មួយ​អំពី​របៀប​ដែល​ព្រះអង្គសង្រ្គោះ​ជួយ​អស់​អ្នក​ដែល​ស្មុគស្មាញ​ជាមួយនឹង​កម្រិត​នៃ​ការថប់​បារម្ភ​ខុសៗគ្នា ។ សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អាច​មើល​ជាមួយ​គ្នា​នូវ​សារលិខិត​របស់​អែលឌើរ រ៉ូណល អេ រ៉ាសបាន « ចូរ​កុំ​ឲ្យ​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ » ឬ​អែលឌើរ អ៊ីរីច ដបុលយូ. កូពីសឆ្កេ « Addressing Mental Health » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៣៦–៣៨ ) ដោយរកមើល​សេចក្តីពិត​ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​លើក​ទឹក​ចិត្ត​យុវវ័យ​ឲ្យ​ពិភាក្សា​ជាមួយ​នឹង​ឪពុក​​ម្ដាយ ឬ​ថ្នាក់​ដឹកនាំ​ដែល​ទុកចិត្ត​បាន ឬ​ចូល​ទៅ​កាន់​គេហទំព័រ mentalhealth.ChurchofJesusChrist.org ប្រសិន​បើ​ពួកគេ​ត្រូវការ​ជំនួយ ។

យុវជន​ម្នាក់​កំពុង​សិក្សា

ព្រះអង្គសង្រ្គោះ​បានសន្យា​ថា​ជួយ​យើង​នៅពេល​យើង​ទៅរក​ទ្រង់​នៅគ្រា​ដែល​ភ័យខ្លាច ឬ​មិន​ប្រាកដ​ប្រជា ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

នៅពេលបងប្អូន​បង្រៀន សូម​ជួយ​យុវវ័យ​ឲ្យ​រក​ឃើញ​សេចក្ដី​ពិតនៃ​ដំណឹងល្អ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​បទគម្ពីរ និង​នៅ​ក្នុង​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី ជាជាង​គ្រាន់តែ​ចែកចាយ​ព័ត៌មាន​យ៉ាង​សាមញ្ញាប៉ុណ្ណោះ ។