« ថ្ងៃទី ២៦ ខែ មីនា ។ តើយុវនារី និងយុវជនអាចសហការគ្នាយ៉ាងណាដើម្បីជួយស្ថាបនានគររបស់ព្រះ ? ម៉ាថាយ ១៣; លូកា ៨; ១៣ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៦ ខែ មីនា ។ តើយុវនារី និងយុវជនអាចសហការគ្នាយ៉ាងណាដើម្បីជួយស្ថាបនានគររបស់ព្រះ ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣
ថ្ងៃទី ២៦ ខែ មីនា
តើយុវនារី និងយុវជនអាចសហការគ្នាយ៉ាងណាដើម្បីជួយស្ថាបនានគររបស់ព្រះ ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកថ្នាក់ម្នាក់ ឬគណៈប្រធានកូរ៉ុម មានរយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬសំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២ ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
ការរស់នៅតាមដំណឹងល្អ ។ តើយើងកំពុងស្វែងរកអំណរក្នុងការដើរតាមព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
-
ការមើលថែដល់អ្នកខ្វះខាត ។ តើនរណានៅក្នុងវួដ ឬសហគមន៍របស់យើងត្រូវការជំនួយរបស់យើង ? តើយើងអាចជួយពួកគេបានយ៉ាងដូចម្ដេច ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើយើងអាចជួយគ្នាទៅវិញទៅមករៀបចំខ្លួនដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនាយ៉ាងដូចម្តេច ?
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងអាចរួមចំណែកនៅក្នុងកិច្ចខិតខំរបស់វួដយើងដើម្បីធ្វើកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធយ៉ាងដូចម្តេច ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើកិច្ចការដូចខាងក្រោម តាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
ជាមួយនឹងបណ្តុំនៃរឿងប្រៀបប្រដូចដែលបានមាននៅក្នុង ម៉ាថាយ ១៣ ព្រះអង្គសង្គ្រោះបានបង្រៀនសេចក្តីពិតដ៏សំខាន់អំពីនគររបស់ព្រះ និងការរីកចម្រើនដ៏អស្ចារ្យនៃនគរទ្រង់នៅសម័យរបស់យើង ។ ក្នុងរឿងប្រៀបប្រដូចពីរនេះ អ្វីមួយដែលតូចតាច និងងាយនាំមកនូវកិច្ចការដ៏អស្ចារ្យ ។ ហើយវាគឺជាសកម្មភាពរបស់បុត្រា ឬបុត្រីរបស់ព្រះ ដែលបានជួយឲ្យមានអព្ភូតហេតុកើតឡើង ។ គ្រាប់ពូជដ៏តូចអាចដុះជាដើមឈើធំល្មមសម្រាប់បក្សាបក្សី « មកទំនៅលើមែកផង » នៅពេល « មនុស្សម្នាក់បានយក [ វា ] ទៅព្រោះក្នុងចម្ការខ្លួន » ( ម៉ាថាយ ១៣:៣១–៣២ ) ។ ហើយដំបែតែបន្តិចបានធ្វើឲ្យទំហំម្សៅប៉ោងឡើងយ៉ាងច្រើននៅពេល « ស្រ្តីម្នាក់បានយក [ វា ] មកលាយនឹងម្សៅ ៣ រង្វាល់ » ( ម៉ាថាយ ១៣:៣៣ ) ។ នគររបស់ព្រះរីកចម្រើន និងលូតលាស់នៅសម័យរបស់យើងដោយសារតែពួកបរិសុទ្ធរបស់ទ្រង់—រួមទាំងយុវនារី និងយុវជន—ធ្វើការជាមួយទ្រង់ដើម្បីស្ថាបនានគរនេះឡើង ។
ជាការបន្ថែមទៅលើការអាន ម៉ាថាយ ១៣ និង លូកា ៨; ១៣ នៅសប្តាហ៍នេះ សូមពិចារណាអំណានសារលិខិតរបស់ប្រធាន អិម. រ័សុល បាឡឺត « Men and Women in the Work of the Lord » ( New Era ខែ មេសា ឆ្នាំ ២០១៤ ទំព័រ ២–៥ ) និងសារលិខិតរបស់ ប្រធាន ជីន ប៊ី ប៊ីងហាំ « United in Accomplishing God’s Work » ( Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៦០–៦៣ ) ។
រៀនជាមួយគ្នា
ដើម្បីជួយយុវវ័យដែលបងប្អូនបង្រៀនឲ្យមើលឃើញពីរឿងប្រៀបប្រដូចនៅក្នុង ម៉ាថាយ ១៣ សូមពិចារណាការដាក់បង្ហាញរូបភាពរបស់គ្រាប់ពូជមួយ ដំបែ ( ដូចជាមេ ) គុជមួយគ្រាប់ និងអួន ។ យុវ័យអាចរំឭក ម៉ាថាយ ១៣:៣១–៣៣, ៤៥–៤៨ ឡើងវិញ ហើយចែកចាយអ្វីដែលរឿងប្របៀបប្រដូចទាំងនេះបង្រៀនពួកគេអំពីនគរនៃស្ថានសួគ៌ ។ តើយើងអាចអនុវត្តតាមសារលិខិតនៃរឿងប្រៀបប្រដូចទាំងនេះ នៅក្នុងជីវិតរបស់យើងផ្ទាល់ដោយរបៀបណា ? តើយើងកំពុងធ្វើអ្វីខ្លះដើម្បីជួយព្រះអម្ចាស់ស្ថាបនានគររបស់ទ្រង់ ? នេះគឺជាសកម្មភាពមួយចំនួនដែល អាចជួយនៅក្នុងការពិភាក្សានេះ ។
-
ពីមុនការប្រជុំ សូមអញ្ជើញសមាជិកថ្នាក់ ឬកូរ៉ុមឲ្យរៀនអំពីស្រ្តី និងបុរសដែលបានធ្វើជាគំរូនៅក្នុងការជួយស្ថាបនានគររបស់ព្រះ ។ បុគ្គលទាំងនេះអាចដកស្រង់ចេញពីព្រះគម្ពីរ ( សូមមើល « ធនធានគាំទ្រ » ) ចេញពីប្រវត្តិសាស្រ្តសាសនាចក្រ ឬចេញពីជីវិតរបស់ពួកគេផ្ទាល់ ។ សូមអញ្ជើញយុវវ័យចែកចាយនូវអ្វីដែលពួកគេបានរៀន ។ តើបុគ្គលទាំងនេះបានជួយព្រះអម្ចាស់ស្ថាបនានគររបស់ទ្រង់តាមរបៀបណាខ្លះ ? តើយើងអាចធ្វើតាមគំរូរបស់ពួកគេដោយរបៀបណា ?
-
ប្រសិនបើបងប្អូនបង្រៀនយុវជន សូមអញ្ជើញពួកគេឲ្យមើលសារលិខិតរបស់ប្រធាន បូនី អិល អូស្ការសុន « Young Women in the Work » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣៦–៣៨ ) ហើយស្វែងរក និងចែកចាយនូវរបៀបនានាដែលយុវនារីរួមចំណែកនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ។ យុវនារីអាចធ្វើការស្វែងរកដូចគ្នានៅក្នុងសារលិខិតរបស់បងប្រុស ដូហ្គឡាស ឌី ហូលម៉េស « What Every Aaronic Priesthood Holder Needs to Understand » ( Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៥០–៥៣ ) ។ តើការទទួលខុសត្រូវរបស់យុវនារី និងយុវជនមានលក្ខណៈស្រដៀងគ្នាយ៉ាងណា ? តើយើងអាចសហការគ្នាឲ្យកាន់តែប្រសើរបែបណា កាលយើងធ្វើកិច្ចការរបស់ព្រះ ?
-
ដើម្បីជួយយុវវ័យឲ្យយល់ពីរបៀបដែលស្ត្រី និងបុរសធ្វើការជាមួយគ្នាដើម្បីស្ថាបនានគររបស់ព្រះ នោះបងប្អូនអាចសរសេរសំណួរនៅលើក្ដារខៀនដូចនេះ ៖ ហេតុអ្វីព្រះត្រូវការស្រ្តី និងបុរសធ្វើការជាមួយគ្នាដើម្បីជួយស្ថាបនានគររបស់ទ្រង់ ? តើគណៈប្រធានថ្នាក់ និងកូរ៉ុមអាចសហការគ្នាឲ្យកាន់តែប្រសើរបែបណា ? យុវវ័យអាចមើលផ្នែកខ្លះនៃសារលិខិតរបស់ប្រធានអិម រ័សុល បាឡឺដ « Men and Women in the Work of the Lord » ឬសារលិខិតរបស់ប្រធាន ជីន ប៊ី ប៊ីងហាំ « រួបរួមគ្នាដើម្បីសម្រេចកិច្ចការរបស់ព្រះ » ជាពិសេសផ្នែកដែលចាប់ផ្តើមជាមួយនឹង « ដូច្នេះ តើនោះមានន័យយ៉ាងណាចំពោះបងប្អូន និងរូបខ្ញុំ ? » យុវវ័យអាចចែកចាយចម្លើយដែលពួកគេរកឃើញចំពោះសំណួរនេះ ។
-
ដើម្បីជួយយុវវ័យយល់ពីរបៀបដែលពួកគេអាចជួយស្ថាបនានគររបស់ព្រះ សូមពិចារណាបង្ហាញវីដេអូមួយ ឬច្រើន « We Are Strong Together » « A Promise for the Lord’s Battalion » និង « Youth Responsibility in the Work of Salvation » ( ChurchofJesusChrist.org ) ។ តើយើងកំពុងធ្វើអ្វីខ្លះនៅក្នុងផ្ទះរបស់យើង វួដរបស់យើង និងសហគមន៍របស់យើងដើម្បីជួយកិច្ចការរបស់ព្រះ ? សូមពិចារណាសុំប្រធានថ្នាក់ ឬកូរ៉ុមឲ្យផ្តល់បញ្ហាដែលបានពិភាក្សានៅក្នុងការប្រជុំក្រុមប្រឹក្សាយុវវ័យដែលសមរម្យដើម្បីចែកចាយ ។ សូមអញ្ជើញសមាជិកថ្នាក់ ឬកូរ៉ុមឲ្យចែកចាយការយល់ដឹងអំពីរបៀបដែល ពួកគេអាចជួយនៅក្នុងបញ្ហានេះ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
លូកា ២:២១–៣៨ ( ស៊ីម្មាន និងអាណ ); កិច្ចការ ៩:៣៦–៤១ ( តេប៊ីថា ឬ នាងក្តាន់ ); ម៉ូសាយ ១៨:១–១៧ ( អាលម៉ា ); ម៉ូសាយ ២៨:១–៣ ( បុត្រាសេ្ដចម៉ូសាយ ); អាលម៉ា ៨:១៨–២៧ ( អាមូលេក ); អាលម៉ា ១៩:១៥–១៧ ( អ័ប៊ីស ); គោលលទ្ធិ និងសេចក្តីសញ្ញា ២៥:៥–៨ ( អិមម៉ា ស្ម៊ីធ ); ម៉ូសេ ៥:១០–១២ ( អ័ដាម និង នាងអេវ៉ា )