« ថ្ងៃទី ១៤ ខែ ឧសភា ។ តើព្រះអម្ចាស់ជួយបុរស និងស្រ្តីឲ្យរួបរួមក្នុងអាពាហ៍ពិពាហ៍ដោយរបៀបណា ? ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១៤ ខែ ឧសភា ។ តើព្រះអម្ចាស់ជួយបុរស និងស្រ្តីឲ្យរួបរួមក្នុងអាពាហ៍ពិពាហ៍ដោយរបៀបណា ? » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣
ថ្ងៃទី ១៤ ខែ ឧសភា
តើព្រះអម្ចាស់ជួយបុរស និងស្រ្តីឲ្យរួបរួមក្នុងអាពាហ៍ពិពាហ៍ដោយរបៀបណា ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកថ្នាក់ម្នាក់ ឬគណៈប្រធានកូរ៉ុម មានរយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬសំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២ ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
ការរស់នៅតាមដំណឹងល្អ ។ តើការងាកទៅរកព្រះអម្ចាស់អាចជួយយើងប្រឈមនឹងឧបសគ្គ និងការសាកល្បងតាមរបៀបណា ?
-
ការមើលថែដល់អ្នកខ្វះខាត ។ តើយើងស្គាល់នរណាខ្លះដែលត្រូវការការអធិស្ឋាន និងមិត្តភាពរបស់យើង ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើផែនការចែកចាយដំណឹងល្អអ្វីខ្លះត្រូវបានលើកមកពិភាក្សានៅក្នុងការប្រជុំក្រុមប្រឹក្សាយុវវ័យវួដ ? តើថ្នាក់ ឬកូរ៉ុមរបស់យើងអាចចូលរួមដោយរបៀបណា ?
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើការធ្វើកិច្ចការពង្សប្រវត្តិអាចពង្រឹងទំនាក់ទំនងយើងជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើកិច្ចការដូចខាងក្រោម តាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
ចាប់ផ្តើមជាមួយលោកអ័ដាម និងនាងអេវ៉ា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ បានខិតខំពង្រឹង និងរួបរួមភរិយា និងស្វាមីក្នុងអាពាហ៍ពិពាហ៍ ។ ព្រះអង្គសង្គ្រោះបានបង្រៀនថា « ដោយហេតុនោះបានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែមួយសុទ្ធ » ( ម៉ាថាយ ១៩:៥ ) ។ ក្នុងពេលជាមួយគ្នានោះ សាតាំងធ្វើអស់ពីលទ្ធភាពវាដើម្បីបំបែកបំបាក់អាពាហ៍ពិពាហ៍ និងបំផ្លាញគ្រួសារ ។ សមាជិកថ្នាក់ ឬកូរ៉ុមរបស់បងប្អូនទំនងជាដឹងពីឧបសគ្គជាច្រើនដែលអាពាហ៍ពិពាហ៍ប្រឈមនាពេលសព្វថ្ងៃនេះ ។ ប្រហែលជាពួកគេបានឃើញភរិយា និងស្វាមីធ្វើការជាមួយគ្នា ហើយកំពុងស្វែងរកជំនួយរបស់ស្ថានសួគ៌ដើម្បីទទួលបានការរួបរួម ។ សូមសញ្ជឹងគិតពីរបៀបដែលបទពិសោធន៍ទាំងនេះ អាចបង្រៀនពួកគេអំពីអ្វីដែលត្រូវធ្វើ ដើម្បីសម្រេចបានការរួបរួមនៅក្នុងអាពាហ៍ពិពាហ៍ ។ តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីបង្រៀនពួកគេពីសារៈសំខាន់នៃការរៀបចំពីឥឡូវនេះ សម្រាប់ទំនាក់ទំនងអាពាហ៍ពិពាហ៍នៅពេលអនាគត ?
នៅសប្តាហ៍មុន សមាជិកថ្នាក់ ឬកូរ៉ុមបានមានឱកាសអានការបង្រៀនរបស់ព្រះអង្គសង្រ្គោះស្តីពីអាពាហ៍ពិពាហ៍នៅក្នុង ម៉ាថាយ ១៩:៤–៦ ។ ដើម្បីរៀបចំខ្លួនបង្រៀន សូមសិក្សាខគម្ពីរទាំងនេះព្រមជាមួយនឹងសារលិខិតរបស់ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ « In Praise of Those Who Save » ( Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៧៧–៨០ ) ឬសារលិខិតផ្សេងទៀតដែលមាននៅក្នុងគម្រោងមេរៀននេះ ។
រៀនជាមួយគ្នា
យុវវ័យជាច្រើនប្រហែលជាពុំទាន់គិតពីអាពាហ៍ពិពាហ៍នោះទេ ។ ទោះជាយ៉ាងណាក្តី អ្វីដែលមានសារៈសំខាន់គឺសមនឹងការរៀបចំដោយយកចិត្តទុកដាក់ ។ ប្រហែលជាបងប្អូនអាចអញ្ជើញយុវវ័យឲ្យស្រមៃថា ពួកគេកំពុងលុតជង្គង់នៅឯអសនៈក្នុងព្រះវិហារបរិសុទ្ធដើម្បីផ្សារភ្ជាប់ ហើយអ្នកផ្សារភ្ជាប់បានផ្តល់ដំបូន្មានឲ្យពួកគេសិក្សា ម៉ាថាយ ១៩:៤–៦ ។ តើសេចក្តីពិតអ្វីដែលយើងរកឃើញនៅក្នុងខគម្ពីរទាំងនេះដែលនឹងជួយស្វាមីភរិយាដែលទើបតែរៀបការថ្មីថ្មោង ? តើស្វាមី និងភរិយាក្លាយជាមនុស្ស « តែមួយសុទ្ធ » យ៉ាងដូចម្តេច ? តើព្រះអង្គសង្រ្គោះបានជួយយ៉ាងដូចម្តេច ? សកម្មភាពខាងក្រោមនេះអាចជួយសមាជិកថ្នាក់ ឬកូរ៉ុមរបស់បងប្អូនយល់ពីរបៀបដើម្បីសម្រេចបានការរួបរួមក្នុងអាពាហ៍ពិពាហ៍ ។
-
លោកអ័ដាម និងនាងអេវ៉ា គឺជាគំរូដ៏អស្ចារ្យពីស្វាមី និងភរិយាធ្វើការជាមួយគ្នាក្នុងសាមគ្គីភាព ។ បងប្អូនអាចបង្ហាញរូបភាពពួកគេ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ ២០០៩ ] ល.រ. ៥ ) ហើយសូមឲ្យថ្នាក់ ឬកូរ៉ុមរបស់បងប្អូនអាន ម៉ូសេ ៥:១–១២ ដោយរកមើលរបៀបដែលលោកអ័ដាម និងនាងអេវ៉ាបានធ្វើការជាមួយគ្នាដោយសាមគ្គីភាព ។ តើពួកលោកបានធ្វើអ្វីខ្លះដើម្បីឲ្យព្រះអាចប្រទានពរជ័យដល់ទំនាក់ទំនងរបស់ពួកលោក ? ដើម្បជួយយុវវ័យរៀនបន្ថែមអំពីការរួបរួមក្នុងអាពាហ៍ពិពាហ៍ ពួកគេអាចសិក្សាព្រះគម្ពីរនៅក្នុង « ធនធានគាំទ្រ » ។
-
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បានបង្រៀនអំពីបញ្ហានេះនៅក្នុងសង្គមសព្វថ្ងៃជាច្រើនថា « អ្វីគ្រប់យ៉ាងហាក់ដូចជាប្រើហើយបោះចោល » ។ ប៉ុន្តែអាកប្បកិរិយានេះមិនត្រូវអនុវត្តចំពោះអាពាហ៍ពិពាហ៍ និងគ្រួសាររបស់យើងទេ ផ្ទុយទៅវិញ យើងគួរតែ « បំផុសឲ្យខិតខំការពារ ហើយចម្រើនដល់ [ ការរួបរួមនេះ ] ( « ពោលពាក្យសរសើរដល់អ្នកទាំងឡាយដែលការពារ » ៧៧ ) ។ ដើម្បីជួយបង្ហាញចំណុចនេះ បងប្អូនអាចអញ្ជើញយុវវ័យឲ្យគិតអំពីអ្វីមួយដែលពួកគេបានជំនួសថ្មី ដែលខូចខូច ឬហួសសម័យ ។ ហេតុអ្វីបានជាអាពាហ៍ពិពាហ៍ខុសពីវត្ថុដែលអាចជំនួសបានដូចនេះ ? សមាជិកថ្នាក់ ឬកូរ៉ុមអាចអានសារលិខិតរបស់ប្រធាន អុជដូហ្វ ក្រោមផ្នែកដែលចំណងជើងថា « ការការពារចំណងអាពាហ៍ពិពាហ៍របស់យើង » ហើយចែកចាយរបៀបដែលស្វាមី និងភរិយាអាចធ្វើការរួមគ្នា និងជាមួយព្រះអង្គសង្រ្គោះដើម្បីពង្រឹងអាពាហ៍ពិពាហ៍របស់ពួកគេ ។ តើយើងអាចធ្វើអ្វីខ្លះក្នុងពេលឥឡូវនេះដើម្បីរៀបចំសម្រាប់អាពាហ៍ពិពាហ៍ដ៏រឹងមាំ និងមានសាមគ្គីភាព ?
-
សូមពិចារណាសរសេរឃ្លា ការរួបរួមក្នុងអាពាហ៍ពិពាហ៍ នៅលើក្តារខៀន ហើយអញ្ជើញយុវវ័យឲ្យធ្វើបញ្ជីនៃកិច្ចការដែលភរិយា និងស្វាមីអាចធ្វើដើម្បីរួបរួមគ្នា ។ បន្ទាប់មក សូមឲ្យយុវវ័យស្រាវជ្រាវ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ( ChurchofJesusChrist.org ) ដើម្បីទទួលបានគំនិតដែលពួកគេអាចបញ្ចូលទៅក្នុងបញ្ជីរបស់ពួកគេ ។ តើគុណសម្បត្តិអ្វីខ្លះដែលសមាជិកក្នុងថ្នាក់ ឬកូរ៉ុមរបស់អ្នកឃើញនៅក្នុងពួកគេ ឬក្នុងគូស្វាមីភរិយាដែលពួកគេដឹងថាមានសារៈសំខាន់សម្រាប់ការរួបរួមក្នុងអាពាហ៍ពិពាហ៍ ? ហេតុអ្វីវាមានសារៈសំខាន់ដើម្បីអភិវឌ្ឍ និងអនុវត្តតាមគោលការណ៍ទាំងនេះនៅក្នុងទំនាក់ទំនងរបស់យើងឥឡូវនេះ ? វីដេអូនៅក្នុង « ធនធានគាំទ្រ » ផ្តល់ឧទាហរណ៍មួយចំនួនពីសកម្មភាពដែលមានគុណសម្បត្តិទាំងនេះ ។
-
ប្រសិនបើសមាជិកថ្នាក់ ឬកូរ៉ុមរបស់បងប្អូនមានសំណួរ ឬកង្វល់អំពីការលែងលះ សូមពិចារណាពិនិត្យមើលជាមួយគ្នានូវសារលិខិតរបស់ប្រធាន ដាល្លិន អេក អូក ផ្នែក « Divorce » ( Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៧០–៧៣ ) ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
កូរិនថូស ទី១ ១១:១១; គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:២២; ៤៩:១៥–១៧; ម៉ូសេ ៣:១៨, ២១–២៤ ( សារៈសំខាន់នៃការរួបរួមក្នុងក្រុមគ្រួសារ )
-
« Renaissance of Marriage » «Let Us Be Men » « Expressions of Love » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org