ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២៨ ខែ ឧសភា ។ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ពី​ឥឡូវនេះ​ដើម្បី​រៀបចំខ្លួន​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះអង្គសង្រ្គោះ ? យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១


« ថ្ងៃទី ២៨ ខែ ឧសភា ។ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ពី​ឥឡូវនេះ​ដើម្បី​រៀបចំខ្លួន​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះអង្គសង្រ្គោះ ? យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៨ ខែ ឧសភា ។ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ពី​ឥឡូវនេះ​ដើម្បី​រៀបចំខ្លួន​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះអង្គសង្រ្គោះ ? » ចូរមកតាមខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣

ទ្រង់​យាងមក​ម្តងទៀត​ដើម្បី​គ្រប់គ្រង និង​សោយរាជ្យ ដោយ ម៉ារី អ័រ សៅអើរ

ទ្រង់​យាងមក​ម្តងទៀត​ដើម្បី​គ្រប់គ្រង និង​សោយរាជ្យ ដោយ ម៉ារី អ័រ សៅអើរ

ថ្ងៃទី ២៨ ខែ ឧសភា

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ពី​ឥឡូវនេះ​ដើម្បី​រៀបចំខ្លួន​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះអង្គសង្រ្គោះ ?

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ថ្នាក់​ម្នាក់ ឬ​គណៈប្រធាន​កូរ៉ុម មាន​រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ​សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ១០.២, ១១.២ ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • ការរស់នៅ​តាមដំណឹងល្អ ។ តើ​យើង​បាន​ពិភាក្សា​គ្នា​អ្វីខ្លះ​ពី​លើក​មុន ហើយ​តើ​ការអញ្ជើញ ឬ​ការចាត់តាំង​អ្វី​ដែល​បាន​ធ្វើ​ឡើង ? តើ​យើង​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​អនុវត្ត​តាម​ការអញ្ជើញ ឬ​ការចាត់​តាំង​ទាំងនោះ ?

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។ តើ​យើង​អាច​ធ្វើ ឬ​និយាយ​អ្វីខ្លះ​ដើម្បី​លួងលោម​ដល់​ជន​ដែល​អាច​មាន​អារម្មណ៍​ឯកោ ឬ​ឃ្លាតឆ្ងាយ​ពី​ព្រះវរបិតា​សួគ៌ ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​មាន​វិធី​អ្វីខ្លះ ដែល​យើង​អាច​ជួយ​អ្នក​ដទៃ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ ?

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​យើង​អាច​ចែកចាយ​គំនិត​អ្វីខ្លះ​ជាមួយនឹង​គ្នា​ដើម្បី​ជួយ​យើង​ពង្រឹង​ក្រុមគ្រួសារ​របស់​យើង ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​កិច្ចការ​ដូច​ខាងក្រោម តាម​ការគួរ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

តើ​យុវវ័យ​ដែល​បងប្អូន​បង្រៀន​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការរស់នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​មុន​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ? វា​ជា​ការពិត​ណាស់​ថា ឥឡូវ​នេះ​គឺជា​គ្រា​ដ៏​គ្រោះថ្នាក់ ដែល​សម្គាល់​ដោយ​ទុក្ខ​លំបាក អំពើ​ទុច្ចរិត និង​ការ​បំផ្លិចបំផ្លាញ ។ ប៉ុន្តែ​នៅពេល​ដែល​ព្រះអង្គ​សង្រ្គោះ​បាន​ពិពណ៌នា​ពី​សម័យ​របស់​យើង​ទៅកាន់​ពួក​សិស្ស​របស់​ទ្រង់​នៅ​ជិត​ចុងបញ្ចប់​នៃ​ព្រះជន្ម​របស់​មែង​ស្លាប់​របស់​ទ្រង់ ទ្រង់​បាន​ប្រទាន​ក្តី​សង្ឃឹម​ដល់​យើង ។ ខណៈពេល​ប្រាប់​ពី​ការមក​ដល់​នៃ​ភាព​ខ្មៅងងឹត ទ្រង់​បាន​សន្យា​ថា​ពន្លឺ​របស់ទ្រង់​នឹង « [ គ្របដណ្តប់ ] ផែនដី​ទាំងមូល » កាល​ទ្រង់​យាងមក ( សូមមើល យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២២–២៦; សូមមើល​ផងដែរ គោលលទ្ធិ និង ​សេចក្តី​សញ្ញា ៤៥:៣៤–៣៨ ) ។

តើ​បងប្អូន​អាច​ជួយ​យុវវ័យ​យល់​កាន់តែ​ច្បាស់​អំពី​ពរជ័យ និង​ឱកាស​នៃ​ការ​រស់នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​ដោយ​របៀបណា ? តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បំផុសគំនិត​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​ពួកគេ និង​ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ? បន្ថែមពី​លើ​ការសិក្សា​វគ្គ​បទគម្ពីរ​ក្នុង​សប្តាហ៍​នេះ សូម​ពិចារណា​ពិនិត្យមើល​ធនធាន​មួយ​ចំនួន​ដែល​មាន​​នៅក្នុង « Second Coming of Jesus Christ » នៅក្នុង Gospel Topics ( topics.ChurchofJesusChrist.org ) ។

រៀន​ជាមួយគ្នា

ដើម្បី​ជួយ​យុវវ័យ​រំឭកឡើង​វិញ​នូវ​អ្វី​ដែល​ពួកគេ​បាន​អាន​នៅក្នុង​ព្រះគម្ពីរ​នៅ​សប្តាហ៍នេះ បងប្អូន​អាច​សរសេរ​ចំណង​ជើង​ទាំងនេះ​នៅលើ​ក្ដារខៀន ៖ ​ការ​ព្យាការណ៍​ដោយ​ស្រងូតស្រងាត់ និង ការ​ប្រកាស​ដ៏​រុងរឿង ( សូមមើល រ័សុល អិម ណិលសុន « Embrace the Future with Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៣–៧៦ ) ។ បន្ទាប់​មក​បុគ្គល​ម្នាក់ៗ​អាច​មើល យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:២២–៣៧ និង​សរសេរ​អ្វីៗដែល « ស្រងូតស្រងាត់ » និង « រុងរឿង » ដែល​នឹង​កើតឡើង​ពីមុន​ព្រះអង្គសង្រ្គោះ​យាងមក ។ ហេតុអ្វី​វា​សំខាន់​ចំពោះ​យើង​ត្រូវដឹង​ពី​ព្រឹត្តិការណ៍​ទាំងនេះ ? ដើម្បី​ជួយ​យុវវ័យ​រៀន​បន្ថែមទៀត​អំពី​របៀប​រៀបចំ​ខ្លួន​សម្រាប់​ការយាងមក​របស់​ព្រះអង្គ​អង្គសង្រ្គោះ សូម​ពិចារណា​នូវ​សកម្មភាព​ខាងក្រោម ឬ​សកម្មភាព​​មួយរបស់​អ្នកផ្ទាល់ ។

  • ខគម្ពីរ​នៅក្នុង « ធនធាន​គាំទ្រ » អាច​ជួយ​យុវវ័យ​យល់​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌​កំពុង​រៀបចំ​ផ្លូវ​សម្រាប់​ការយាងមក​ជាលើកទីពីរ​របស់​ព្រះរាជបុត្រាទ្រង់ ។ សូម​ពិចារណា​សរសេរ​ព្រឹត្តិការណ៍​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​នេះ​នៅលើ​ក្ដារខៀន ហើយ​ស្នើសុំ​ឲ្យ​បុគ្គល​ម្នាក់ៗ​អាន​វគ្គ​បទគម្ពីរ​មួយ​នៃ​វគ្គ​បទគម្ពីរ​ទាំងនេះ ។ បុគ្គល​ម្នាក់ៗ​អាច​ផ្គូផ្គង​វគ្គ​បទគម្ពីរ​របស់​ខ្លួន​ទៅនឹង​ព្រឹត្តិការណ៍​មួយ​នៅលើ​ក្ដារខៀន ហើយ​ពិភាក្សា​អំពី​វគ្គ​បទគម្ពីរ​នេះ​ជាមួយ​នឹង​ថ្នាក់ ។ តើ​ព្រឹត្តិការណ៍​ទាំងនេះ​ផ្តល់​យោបល់​អ្វីខ្លះ​អំពី​តួនាទី​របស់យើង​ក្នុងការ​រៀបចំ​សម្រាប់​ការយាង​មកជា​លើកទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ? តើ​យើង​ត្រូវបាន​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះ​ក្នុង​នាម​ជា​ថ្នាក់ ឬ​ជាកូរ៉ុម ?

  • ប្រធាន រ័សុល អិម ណិលសុន បាន​ផ្តល់​ដំបូន្មាន ៖ « តើ​យើង​ត្រូវ​ប្រឈម​នឹង​ការ​ព្យាការណ៍​ដោយ​ស្រងូតស្រងាត់ និង​ការ​ប្រកាស​ដ៏​រុងរឿង​អំពី​ជំនាន់​របស់​យើង​យ៉ាង​ដូចម្ដេច ? ព្រះអម្ចាស់​បាន​ប្រាប់​យើង​ដោយ​ការអះអាង​ដ៏​សាមញ្ញ ប៉ុន្តែ​អស្ចារ្យ​ថា ‹ បើសិន​ជា​អ្នករាល់គ្នា​បាន​ប្រុងប្រៀប​ទុកជា​ស្រេច នោះ​អ្នក​រាល់គ្នា​នឹង​មិន​ត្រូវ​ខ្លាច​ឡើយ › [ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣៨:៣០ ] » ( « Embrace the Future with Faith » ៧៤ ) ។ ដើម្បី​ជួយ​យុវវ័យ​ឲ្យ​កាន់តែ​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​របស់​ព្រះអង្គ​សង្គ្រោះ សូម​ពិចារណា​ស្នើសុំ​ឲ្យ​ពួកគេ​ម្នាក់ៗ​អាន​គោលការណ៍​នៃ​ការរៀបចំ​ខ្លួន​មួយ​នៃ​គោលការណ៍​បី​ដែល​ប្រធាន​ណិលសុន​បាន​ចែកចាយ​នៅក្នុង​សារលិខិត​របស់​លោក ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​រៀន ។ តើ​យើង​បាន​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើ​តាម​ដំបូន្មាន​របស់​ប្រធាន ណិលសុន ?

  • នៅ​ដើម​សារលិខិត​របស់​លោក​ដែល​មាន​ចំណងជើង​ថា « ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះអម្ចាស់ » អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​ពិពណ៌នា​​អំពី​សភាព​របស់ពិភពលោក​​បន្ទាប់​ពី​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨១–៨៤ ) ។ សូម​អញ្ជើញ​យុវវ័យ​ឲ្យ​ពិនិត្យមើល​ការពិពណ៌នា​របស់​លោក ហើយ​ប្រៀបធៀប​វា​ជាមួយ​នឹង​សភាព​ពិភពលោក​សព្វថ្ងៃនេះ ។ ពួកគេ​អាច​ពិភាក្សា​អ្វី​ដែល​យើង​អាច​ធ្វើ​ឥឡូវ​នេះ​ដើម្បី​ត្រៀមខ្លួនរស់​នៅក្នុង​ពិភពលោក​ដូច​ដែល​អែលឌើរ គ្រីស្តូហ្វឺសិន បាន​ពិពណ៌នា ។ ( នៅ កថាខណ្ឌ​ទីបួន នៃ​សារលិខិត​របស់​លោក​ដែល​ចាប់ផ្តើម​ជាមួយ « ទីមួយ ហើយ​ជា​រឿង​ដ៏​សំខាន់​សម្រាប់​ការ​យាង​ត្រឡប់មក​របស់​ព្រះអម្ចាស់ » អាច​មាន​សារៈប្រយោជន៍ ) ។ តើ​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ​ជួយ​រៀបចំ​យើង​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ​របស់ទ្រង់​យ៉ាង​ដូចម្តេច ? អែលឌើរ គ្រីស្តូហ្វឺសិន បាន​រៀបរាប់​ពី​វិធី​បី​យ៉ាង​ដែល​សាសនាចក្រ « ត្រូវ​បាន​ផ្ដល់​អំណាច និង​ការ​បង្គាប់​ដើម្បី​សម្រេច​ការរៀបចំ​ដែល​ចាំបាច់​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ » ។ សមាជិក​ថ្នាក់​អាច​ស្វែងយល់ និង​ពិភាក្សា​រឿង​ទាំងនេះ ។

យុវនារី​កំពុង​សិក្សា

ប្រសិនបើ​យើង​ត្រៀម​ខ្លួន នោះ​យើង​មិន​ចាំបាច់​ខ្លាច​ព្រឹត្តិការណ៍​ដែល​នាំទៅរក​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​ឡើយ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

សូម​បង្រៀន​អ្នករៀនថា ពេលខ្លះ​ព្រះវិញ្ញាណ​នឹង​បង្រៀន​ពួកគេ​នូវ​រឿង​ជាច្រើន​អំឡុង​ការពិភាក្សា​ក្នុងថ្នាក់ ដែល​ពុំ​ដែល​បាន​ថ្លែងចេញ​ឮៗ ។