ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ៩ ខែ កក្កដា ។ តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ដោយ​របៀប​ណា ? កិច្ចការ ១–៥


« ថ្ងៃទី ៩ ខែ កក្កដា ។ តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ដោយ​របៀប​ណា ? អេសាយ ១–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៩ ខែ កក្កដា ។ តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ដោយ​របៀប​ណា ? » ចូរមកតាមខ្ញុំ — សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣

សាវក​ប៉ុល​កំពុង​និយាយ​ទៅកាន់​បណ្តាល​មនុស្ស

បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់ ព្រះអង្គ​សង្រ្គោះ​បាន​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​សាវក​របស់​ទាំងឡាយ​របស់​ទ្រង់ រួមទាំង​ពេត្រុស ។

ថ្ងៃទី ៩ ខែ កក្កដា

តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ដោយ​របៀប​ណា ?

កិច្ចការ ១–៥

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ថ្នាក់​ម្នាក់ ឬ​គណៈប្រធាន​កូរ៉ុម មាន​រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ​សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ១០.២, ១១.២ ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • ការរស់នៅ​តាមដំណឹងល្អ ។ តើ​ប្រធានបទ​អ្វី​ដែល​គណៈប៊ីស្សព​បាន​ពិភាក្សា​នៅ​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​យុវវ័យ​វួដ ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ក្នុង​នាម​ជា​ថ្នាក់ ឬ​កូរ៉ុម​ដោយ​ផ្អែក​លើ​ការពិភាក្សា​ទាំង​នោះ ?

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។ តើ​យើង​អាច​ជួយ​ដល់​មនុស្ស​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ នៅពេល​យើង​មើលឃើញ​តម្រូវការ​មួយ ហើយ​មិនដឹង​ថា​ត្រូវ​និយាយ​អ្វី​យ៉ាង​ដូចម្តេច ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​យើង​បាន​រកឃើញ​អ្វីខ្លះ​នៅក្នុង​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ​ដែល​នាំ​មក​ឲ្យ​យើង​នូវ​អំណរ ? តើ​យើង​អាច​ចែកចាយ​អំណរ​នោះ​ជា​មួយ​នឹង​មនុស្ស​ដទៃ​បាន​ដោយ​របៀបណា ?

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​យើង​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្វែងរក​ឈ្មោះ​នៃ​បុព្វការីជន​របស់​យើង​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​អ្នក​ដទៃ​ស្វែងរក​ឈ្មោះ​នៃ​បុព្វការីជន​របស់​ពួកគេ ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​កិច្ចការ​ដូច​ខាងក្រោម តាម​ការគួរ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

វា​ជា​រឿង​មួយ​ដែល​ត្រូវ​ដឹង​ថា​សាសនាចក្រ​នេះ​គឺ​ល្អ ដែល​សាសនាចក្រ​បង្រៀន​គោលការណ៍​ពិត ឬ​ថា​សាសនាចក្រ​អាច​ជួយ​បងប្អូន​ឲ្យ​ក្លាយ​ជា​មនុស្ស​ប្រសើរ​ជាង​មុន ។ វា​ជា​រឿង​មួយ​ទៀត​ដែល​ត្រូវ​ដឹង​ថា សាសនាចក្រ​សព្វ​ថ្ងៃ​នេះ​គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​តាម​ន័យ​ត្រង់ ដែល​បានបង្កើតឡើង ហើយ​បាន​ដឹកនាំ​ដោយ​ទ្រង់​ផ្ទាល់ និង​បន្ត​ដោយ​ទ្រង់​តាម​រយៈ​ព្យាការី​ដែល​នៅរស់ ។ គម្ពីរ កិច្ចការ ផ្តល់​ភស្ដុតាង​ជាច្រើន​សន្ធឹកសន្ធាប់​ថា ព្រះអង្គ​សង្គ្រោះ​មាន​ការចូលរួម​យ៉ាងជិតស្និទ្ធ​ក្នុងការ​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់ ។ នៅពេល​បងប្អូន​សិក្សា ជំពូក ១–៥ សូម​រកមើល​ភស្តុតាង​នោះ ហើយ​សូម​សញ្ជឹងគិត​ពី​របៀប​ដែល​បងប្អូន​ដឹងថា ទ្រង់​បន្ត​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់​នៅ​សព្វថ្ងៃ​នេះ ។ តើ​ចំណេះដឹង​នេះ​បាន​ផ្តល់​ពរជ័យ​ដល់​បងប្អូន​ដោយ​របៀប​ណា ?

តើ​យុវវ័យ​ដែល​បងប្អូន​បង្រៀន​មាន​ទីបន្ទាល់​ថា សាសនាចក្រ​ដែល​ពួកគេ​ចូល​ជា​សមាជិក​គឺ​ត្រូវបាន​ដឹកនាំ ដោយ​ព្រះអង្គ​សង្រ្គោះ​ទ្រង់​ផ្ទាល់​ដែរ​ឬ​ទេ ? តើ​ទីបន្ទាល់​បែប​នេះ​ផ្តល់​ពរជ័យ​ដល់​ពួកគេ​យ៉ាង​ដូចម្តេច ? តើ​អ្នក​អាច​ជួយ​ពួកគេ​ទទួល ឬ​ពង្រឹង​ទីបន្ទាល់​នេះ​យ៉ាង​ដូចម្ដេច ? ជា​ការបន្ថែម​ចំពោះ​ការសិក្សា កិច្ចការ​១–៥ បងប្អូន​ក៏​អាច​អាន​សារលិខិត​របស់​អែលឌើរ ឃ្វីនថិន អិល ឃុក « The Blessing of Continuing Revelation to Prophets and Personal Revelation to Guide Our Lives » ផងដែរ ( Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩៦–១០០ ) ។

រៀន​ជាមួយគ្នា

ដើម្បី ចាប់ផ្តើម​ការពិភាក្សា​របស់​បងប្អូន នោះ​បងប្អូន អាច​សរសេរ​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ​ទៅ​កាន់​សាវក​ទាំងឡាយ​របស់​ទ្រង់ ។ សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អាច​ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​រកឃើញ​ពី​ការសិក្សា​របស់​ពួកគេ​នៅ កិច្ចការ ១–៥ ដែល​គាំទ្រ​ដល់​សេចក្តីថ្លែងការណ៍​នេះ ។ ( ប្រសិន​បើ​ចាំបាច់ បងប្អូន​អាច​ណែនាំ​ពួកគេ​ឲ្យ​អាន កិច្ចការ ១:១–៨; ១:៣៦–៣៩; ៤:១–១៣, ៣១–៣៣ ) ។ តើ​ភស្តុតាង​អ្វី​ដែល​យើង​មើលឃើញ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់​ដូចគ្នា​នៅ​សព្វថ្ងៃ​នេះ ? សកម្មភាព​ខាងក្រោម​នេះ អាច​ជួយ​អស់​អ្នក​ដែល​បងប្អូន​បង្រៀន ពង្រឹង​សេចក្តីជំនឿ​របស់​ពួកគេ​លើ​សេចក្តីពិត​ដ៏​សំខាន់​នេះ ។

  • បងប្អូន​អាច​រៀបចំ​សំណួរ​ជាច្រើន​ដូចជា ៖ តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ដោយ​របៀប​ណា ? យើង​អាច​បង្កើន​សេចក្ដីជំនឿ​របស់​យើង​ថា ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់​ដោយ​របៀប​ណា ? ហេតុអ្វី​បងប្អូន​ទុកចិត្ត​លើ​ព្យាការី និង​សាវក​ទាំងឡាយ​របស់​ព្រះអម្ចាស់ ? សូម​ផ្តល់សំណួរ​មួយ​នៃ​សំណួរ​ទាំងនេះ​ឲ្យ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹងគិត​ពី​សំណួរ​នេះ និង​គិត​ពី​ខគម្ពីរ​ដែល​អាច​ជួយ​ពួកគេ​ឆ្លើយ​សំណួរ​នេះ ( ប្រសិនបើ​ចាំបាច់ សូមមើល « ធនធាន​គាំទ្រ » ដើម្បី​ទទួល​បាន​គំនិត​ខ្លះៗ ) ។ បន្ទាប់មក​សូម​ផ្តល់​ពេល​ឲ្យ​មនុស្ស​គ្រប់គ្នា​ចែកចាយ និង​ពិភាក្សា​ពី​អ្វី​ដែល​ពួកគេ​រៀន ។

  • ដើម្បី​ជួយសមាជិក​ថ្នាក់ ឬកូរ៉ុម យល់​ពី​របៀប​ដែល​ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់ នោះ​បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​រំឭក​ឡើងវិញនូវ​ផ្នែក​ទីមួយ​នៃ​សារលិខិត​របស់​អែលឌើរ ឃ្វីនថិន អិល ឃុក « ពរជ័យ​នៃ​ការ​បន្ដ​វិវរណ​ចំពោះ​ពួក​ព្យាការី និង​វិវរណ​ផ្ទាល់​ខ្លួន​ដើម្បី​ដឹកនាំ​ជីវិត​របស់​ពួកយើង » ។ ប្រហែល​ជា​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ម្នាក់ៗ​អាច​ចែកចាយ​អ្វីមួយ​ចេញពី​សារលិខិតនេះ ដែល​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​កំពុង​ដឹកនាំ​សាសនាចក្រ​ទ្រង់​យ៉ាងសកម្ម និង​ដោយផ្ទាល់ ។ តើ​មានការយល់​ដឹង​អ្វី​ផ្សេងទៀត​ដែល​យើង​រកឃើញ​​នៅក្នុង​ព្រះគម្ពីរ​នៅក្នុង « ធនធាន​គាំទ្រ » ?

  • វា​ក៏​អាច​មាន​ប្រយោជន៍​ផងដែរ​សម្រាប់​យុវវ័យ ដើម្បី​រៀន​អំពី​របៀប​ដែល​ព្រះអម្ចាស់កំពុង​ដឹកនាំ​នៅក្នុង​វួដ​របស់​បងប្អូន ។ បងប្អូន​អាច​ស្នើសុំ​ឲ្យ​យុវវ័យ​ចែកចាយ​ឧទាហរណ៍ អំពី​របៀប​ដែល​ព្រះអម្ចាស់​កំពុង​ដឹកនាំ​ថ្នាក់ដឹកនាំ​វួដ​ម្នាក់ៗ រួមទាំង​ប្រធាន​ថ្នាក់ និង​កូរ៉ុម​ផងដែរ ។ នៅអំឡុង​សប្តាហ៍​នេះ​ពីមុន​ថ្នាក់ បងប្អូន​អាច​ស្នើសុំ​ឲ្យ​ថ្នាក់ដឹកនាំ​វួដ​មួយចំនួន​ចែកចាយ—ដោយ​ផ្ទាល់ ឬ​តាម​អេឡិចត្រូនិច—នូវ​បទពិសោធន៍​ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះអម្ចាស់​ដឹកនាំ​ពួកគាត់ ។ សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អាច​រកបាន​គំរូ​បន្ថែម​នៅក្នុង​សារលិខិត​របស់​ប្រធាន ហិនរី ប៊ី អាវរិង « The Lord Leads His Church » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨១–៨៤ ) ។ ហេតុអ្វី​វា​សំខាន់​ដើម្បី​មាន​សេចក្តីជំនឿ​ថា ព្រះអម្ចាស់​កំពុង​បំផុសគំនិត​ដល់​ថ្នាក់ដឹកនាំ​វួដ​របស់​យើង ?

  • មនុស្ស​ខ្លះ​គិត​ថា ប្រសិនបើ​យើង​ជា​មនុស្ស​ល្អ ហើយ​ធ្វើ​រឿង​ល្អ នោះ​យើង​ពុំ​ត្រូវការ​ព្រះវិហារ​នោះ​ទេ ។ បងប្អូន​អាច​សួរ​យុវវ័យ​ពី​របៀប​ដែល​ពួកគេ​ឆ្លើយតប​នឹង​សំណួរ​នេះ ។ នៅក្នុង​សារលិខិត​របស់​លោក « The Need for a Church » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៤–២៦ ) ប្រធាន ដាល្លិន អេក អូក បាន​ផ្តល់​ហេតុផល​មួយ​ចំនួន ដែល​ព្រះវិហារ​ទាំងឡាយ រួមទាំង​សាសនាចក្រ​របស់​ព្រះអម្ចាស់​ដែល​បាន​ស្តារឡើងវិញ​មាន​សារៈសំខាន់ ។ យុវវ័យ​អាច​ស្រាវជ្រាវ​សារលិខិត​នេះ​ជា​ដៃគូ ជា​ក្រុម​តូច ឬ​ជា​ថ្នាក់ ឬ​ជា​កូរ៉ុម ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ។

ការប្រជុំ​របស់​ក្រុមយុវជន

ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ រួមទាំង​គណៈប្រធាន​ថ្នាក់ និង​កូរ៉ុម​ផងដែរ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​មក​ក្នុងការ​បង្រៀន​របស់​អ្នក សូម​លើក​ទឹកចិត្ត​អ្នកដទៃ​ឲ្យ​ចែកចាយទីបន្ទាល់ផ្ទាល់ខ្លួន​របស់ពួកគេ អំពី​សេចក្ដីពិតដែលអ្នក​កំពុងតែ​ពិភាក្សា ។