ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២៥ ខែ មិថុនា ។ តើ​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​ខ្ញុំ ? ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩


« ថ្ងៃទី ២៥ ខែ មិថុនា ។ តើ​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​ខ្ញុំ ? ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៥ ខែ មិថុនា ។ តើ​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​ខ្ញុំ ? » ចូរមកតាមខ្ញុំ — សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣

ដង្វាយធួន​របស់​ព្រះអង្គ​សង្រ្គោះ ៖ មូលដ្ឋានគ្រឹះ​ពិត​របស់​សាសនាគ្រិស្ត ដោយ ឃឺឃ រីឆាដ

ដង្វាយធួន​របស់​ព្រះអង្គ​សង្រ្គោះ ៖ មូលដ្ឋានគ្រឹះ​ពិត​របស់​សាសនាគ្រិស្ត ដោយ ឃឺឃ រីឆាដ

ថ្ងៃទី ២៥ ខែ មិថុនា

តើ​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​ខ្ញុំ ?

ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ថ្នាក់​ម្នាក់ ឬ​គណៈប្រធាន​កូរ៉ុម មាន​រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ​សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ១០.២, ១១.២ ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • ការរស់នៅ​តាមដំណឹងល្អ ។ តើ​បងប្អូន​កាន់តែ​ខិតជិត​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ? តើ​យើង​ព្យាយាម​ប្រែក្លាយ​ដូចជា​ទ្រង់​យ៉ាង​ដូចម្តេច ?

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។ តើ​នរណា​ដែល​យើង​គិត​ដល់​នា​ពេល​ថ្មីៗ​នេះ ? តើ​យើង​អាច​ជួយ​បុគ្គល​ទាំងនេះ​យ៉ាង​ដូចម្តេច ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​យើង​អាច​ឆ្លើយ​សំណួរ​ពី​មិត្តភក្តិ​របស់​យើង​អំពី​សាសនាចក្រ​តាមរបៀប​មួយ​ដែល​ពង្រឹង​សេចក្តីជំនឿ​របស់​យើង​នៅលើ​ព្រះអង្គ​សង្រ្គោះ​យ៉ាង​ដូចម្តេច ?

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​មាន​វិធី​ណា​ខ្លះ​ដែល​យើង​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​ប្រសើរ​ជា​មួយ​សាច់​ញាតិ​ដូចជា​ជីដូនជីតា និង​បងប្អូន​ជីដូន​មួយ ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​កិច្ចការ​ដូច​ខាងក្រោម តាម​ការគួរ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

អែលឌើរ ដេវីឌ អេ បែដណា បាន​សង្កេតឃើញ​ថា ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មួយ​ចំនួន « ហាក់​មាន​សេចក្ដីជំនឿ​លើ​ព្រះអង្គសង្គ្រោះ ប៉ុន្តែ​មិន​ជឿ​លើ​ព្រះពរ​ដែល​បាន​សន្យា​ថា​នឹង​មាន ឬ​កើតឡើង​ក្នុង​ជីវិត​គេ​ឡើយ » ( « បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ « Liahona » ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១០៤ ) ។ ម្យ៉ាងវិញទៀត ទោះបីជា​យើង​ជឿ​ថា ព្រះយេស៊ូវ​គ្រីស្ទ​បានរងទុក្ខ និង​សុគត​សម្រាប់​អំពើ​បាប​នៃ​ពិភពលោក​ក៏ដោយ ក៏​យើង​ប្រហែលជា​ឆ្ងល់​ថា តើ​ទ្រង់​បាន​រងទុក្ខ និង​សុគត​ជាពិសេស​សម្រាប់​អំពើ​បាប​របស់យើង​ឬ​យ៉ាងណា ។ តើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​បែប​នោះ​ដែរ​ឬ​ទេ ? តើ​មនុស្ស​ក្នុង​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងណា​ពី​ការយល់ដឹង​ថា ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​អនុវត្ត​ចំពោះ​ពួកគេ​ផ្ទាល់​នោះ ? តើ​បងប្អូន​អាច​ជួយ​ពួកគេ​ដោយ​របៀប​ណា ?

សូម​សញ្ជឹងគិត​សំណួរ​ទាំងនេះ​កាល​ដែល​បងប្អូន​អាន​អំពី​ការឆ្កាង​របស់​ព្រះអង្គ​សង្រ្គោះ​នៅ​សប្តាហ៍​នេះ ។ ពេល​បងប្អូន​រៀបចំខ្លួន​ដើម្បី​បង្រៀន​អំពី​លក្ខណៈ​ផ្ទាល់ខ្លួន​នៃ​ដង្វាយធួន​របស់​ព្រះ​គ្រីស្ទ នោះ​បងប្អូន​អាច​សិក្សា​សារលិខិត​របស់​ប្រធាន ដាល្លិន អេក អូក « What Has Our Savior Done for Us? » ( Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៥–៧៧ ) ។

រៀន​ជាមួយគ្នា

សូម​អញ្ជើញ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​ចែកចាយ​អ្វីមួយ ដែល​ពួកគេ​បាន​រៀន​អំពី​ការឆ្កាង​របស់​ព្រះ​អង្គសង្រ្គោះ នៅ​សប្តាហ៍​មុន​នេះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី និង​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្រ្គោះ ។ ដើម្បី​ជួយ​បំផុស​ពួកគេ នោះ​បងប្អូន​អាច​សួរ​សំណួរ​ដូចជា « តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ពី​អ្វី​ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល និង​បានធ្វើ​អំឡុង​ម៉ោង​ចុងក្រោយ​របស់​ទ្រង់ ? » ឧទាហរណ៍ បងប្អូន​អាច​ស្វែងយល់​ពី​ករណី​ដែល​ព្រះអង្គ​សង្គ្រោះនៅតែ​មើល​អ្នក​ជុំវិញ​ទ្រង់​ដោយ​ក្ដីមេត្តា ខណៈ​ដែលទ្រង់​រងទុក្ខ​សម្រាប់​មនុស្ស​ទាំងអស់ ( សូមមើល ឧទាហរណ៍ លូកា ២៣:៣៤, ៣៩–៤៣; យ៉ូហាន ១៩:២៥–២៧ ) ។ ការណ៍​នេះ​អាច​ដឹកនាំ​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​អំពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ទាំង​ជា​សាកល និង​ផ្ទាល់ខ្លួន ។ សកម្មភាព​ដូចតទៅនេះ អាច​ជួយ​ជួយ​បងប្អូន​បន្ត​ពិភាក្សា​ពី​ដង្វាយធួន​របស់​ព្រះអង្គសង្រ្គោះ​តទៅ​ទៀត ។

  • នៅក្នុង​កថាខណ្ឌ​ទីមួយ​នៃ​សារលិខិត​របស់​លោក « តើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង ? » ប្រធាន ដាល្លិន អេក អូក បាន​ពិពណ៌នា​ការសន្ទនា​មួយ​ជាមួយ​ស្រ្តី​ម្នាក់​ដែល​ពុំ​ជឿ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​អ្វី​សម្រាប់​នាង​ឡើយ ។ សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អាច​អាន​កថាខណ្ឌ​នោះ ដោយចាត់ទុក​ខ្លួន​ពួកគេ​ជា​ប្រធាន អូក ។ តើ​យើង​នឹង​និយាយ​អ្វី​ខ្លះទៅកាន់​ស្រ្តី​រូប​នេះ ? បងប្អូន​អាច​ឲ្យ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​នូវ​ផ្នែក​មួយ​នៃ​សារលិខិត​របស់​ប្រធាន អូក ។ ដោយ​ប្រើ​អ្វី​ដែល​ពួកគេ​រៀន រួម​នឹង​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ នោះ​ពួកគេ​អាច​ចែកចាយ​ចម្លើយ​ផ្ទាល់ខ្លួន​ចំពោះ​សំណួរ « តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​អ្វី​សម្រាប់​ខ្ញុំ ? »

  • ដើម្បី​បំផុសគំនិត​ការពិភាក្សា​អំពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ឥទ្ធិពល​លើ​យើង​ផ្ទាល់ បងប្អូន​អាច​សរសេរ​ឃ្លា​មួយ​នៅលើ​ក្ដារខៀន​ដូច​ជា ពីព្រោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ និង​សុគត​សម្រាប់​មនុស្ស​ទាំងអស់ … ។ សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អាច​ផ្តល់​យោបល់​ពី​របៀប​ដើម្បី​បំពេញ​ប្រយោគ​នេះ ។ បន្ទាប់មក​បងប្អូន អាច​ប្តូរ​ឃ្លា​ឲ្យ​អាន ពីព្រោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ និង​សុគត​សម្រាប់​ខ្ញុំ … ហើយ​អញ្ជើញ​ឲ្យ​មាន​មតិយោបល់​បន្ថែម​ណាមួយ ។ កាលដែល​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ពិភាក្សា​សេចក្តី​ថ្លែងការណ៍​នេះ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​អាន​ខគម្ពីរ​នៅក្នុង « ធនធាន​គាំទ្រ » ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ឥទ្ធិពល​នៃ​ដង្វាយ​ធួន​របស់​ព្រះអង្គសង្រ្គោះ​នៅក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់ ?

  • របៀប​មួយ​ទៀត​ដើម្បី​សិក្សា​ខគម្ពីរ​នៅក្នុង « ធនធាន​គាំទ្រ » អាច​ជាការ​អញ្ជើញ​យុវវ័យ​ឲ្យ​ជំនួស​ពាក្យ​នៅក្នុង​ខគម្ពីរ ដើម្បី​ឲ្យ​ខគម្ពីរ​ត្រូវ​បាន​ថ្លែង​ដោយផ្ទាល់​ទៅកាន់​ពួកគេ ។ តើ​ការធ្វើ​បែបនេះ​ជះឥទ្ធិពល​ដល់​អារម្មណ៍​របស់យើង​អំពី​សេចក្ដីពិត​ក្នុង​ខគម្ពីរ​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​បង្ហាញ​អំណរគុណ​របស់​យើង​ចំពោះ​ការពលិកម្ម​របស់​ព្រះអង្គសង្រ្គោះ​សម្រាប់​យើង​យ៉ាង​ដូចម្តេច ?

  • តន្រ្តី​ពិសិដ្ឋ​អាច​ថ្លែងទីបន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​អានុភាព ។ សូម​ពិចារណា​អញ្ជើញ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​មករៀន​ដោយ​រៀបចំខ្លួន ដើម្បី​ចែកចាយ​អ្វី​ដែល​ជួយ​ពួកគេ​ទទួល​អាម្មណ៍ ពី​អានុភាព​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្រ្គោះ នៅក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។ ( ពួកគេ​អាច​មើល​ទំនុកតម្កើង​សម្រាប់​ពិធីសាក្រាម៉ង់ ឬ​អត្ថបទ « ព្រះ​យេស៊ូវ គ្រីស្ទ—ព្រះអង្គ​សង្រ្គោះ » នៅក្នុង​លិបិក្រម​ប្រធានបទ​នៃ ទំនុកតម្កើង ) ។ សូម​ឲ្យ​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ស្វែងរក​ឃ្លា​នៅក្នុង​ទំនុកតម្កើង​ដែល​ជួយ​ពួកគេ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្រ្គោះ​ចំពោះ​ពួកគេ​ដោយ​ផ្ទាល់ ។ បងប្អូន​ក៏​អាច​និយាយ​អំពី​របៀប​ដែល​ការពលិកម្ម​របស់​ព្រះអង្គ​សង្រ្គោះ​ជះ​ឥទ្ធិពល​លើ​ជីវិត​របស់​យើង​ជា​រៀងរាល់​ថ្ងៃ​ផង​ដែរ ។ ឧទាហរណ៍ តើ​វា​នឹង​ជះឥទ្ធិពល​លើ​ការជ្រើសរើស​ដែល​យើង​ធ្វើ​យ៉ាង​ដូចម្តេច ?

ព្រះគ្រីស្ទនៅក្នុងសួនច្បារគែតសេម៉ានី

ព្រះគ្រីស្ទ​នៅក្នុង​សួនច្បារ​គែតសេម៉ានី ដោយ ឌេន ប៊ើរ

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ការ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ដោយ​ស្មោះ​ដូច​ជា​ព្រះគ្រីស្ទ មាន​អំណាច​ដ៏​ខ្លាំង​​ដើម្បី​បន្ទន់​ដួងចិត្ត​របស់​សមាជិក​ក្នុង​ថ្នាក់ ដែល​កំពុង​មាន​បញ្ហា​ជាមួយ​ដំណឹងល្អ ។ ជារឿយៗ បុគ្គល​ទាំង​នេះគឺជា​អ្នក​ទាំងឡាយ​ដែល​ចាំបាច់​ត្រូវ​ដឹង​ដោយ​សាមញ្ញ​ថា ពួកគេ​សំខាន់ ហើយ​ត្រូវ​បាន​គេ​ស្រឡាញ់ ។