ការប្រជុំក្រុមប្រឹក្សានៅថ្ងៃអាទិត្យសប្តាហ៍ទីមួយ
នៅថ្ងៃអាទិត្យសប្តាហ៍ទីមួយរៀងរាល់ខែ ការប្រជុំកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ នឹងពុំមានបញ្ចូលមេរៀនមកពីគ្រូបង្រៀនម្នាក់នោះទេ ។ ផ្ទុយទៅវិញ គណៈប្រធានកូរ៉ុមអែលឌើរ និង សមាគមសង្គ្រោះ ដឹកនាំការប្រជុំក្រុមប្រឹក្សា ។ នៅក្នុងការប្រជុំក្រុមប្រឹក្សាថ្ងៃអាទិត្យសប្ដាហ៍ទីមួយទាំងនេះ កូរ៉ុមអែលឌើរ និង សមាគមសង្គ្រោះគ្រប់រូប ប្រឹក្សាជាមួយគ្នាអំពីការទទួលខុសត្រូវ ឳកាស និងឧបសគ្គនានានៅក្នុងមូលដ្ឋាន រៀនសូត្រពីការយល់ដឹង និងបទពិសោធន៍ផ្សេងៗពីគ្នាទៅវិញទៅមក ហើយរៀបចំផែនការដើម្បីឆ្លើយតបចំពោះការបញ្ជាក់ទាំងឡាយដែលបានទទួលមកពីព្រះវិញ្ញាណ ។ ការពិភាក្សាទាំងនេះគួរតែផ្ដោតទៅលើបទគម្ពីរដែលទាក់ទង និងការបង្រៀនរបស់ពួកព្យាការីនៅរស់ ។
ពុំមែនគ្រប់ការប្រជុំក្រុមប្រឹក្សាទាំងអស់នឹងធ្វើដូចៗគ្នានោះទេ ។ ទាំងនេះគឺជាសេចក្ដីណែនាំមួយចំនួនដើម្បីជួយគណៈប្រធានដឹកនាំក្រុមប្រឹក្សាប្រកបដោយជោគជ័យ ។
ពីមុនការប្រជុំក្រុមប្រឹក្សា | |
អ្វីដែលត្រូវធ្វើ ៖
|
មិនត្រូវធ្វើ ៖
|
អំឡុងពេលការប្រជុំក្រុមប្រឹក្សា | |
អ្វីដែលត្រូវធ្វើ ៖
|
មិនត្រូវធ្វើ ៖
|
បន្ទាប់ពីការប្រជុំក្រុមប្រឹក្សា | |
អ្វីដែលត្រូវធ្វើ ៖
|
ប្រធានបទនានាសម្រាប់ការប្រជុំក្រុមប្រឹក្សានៅថ្ងៃអាទិត្យសប្តាហ៍ទីមួយ
គំនិតយោបល់សម្រាប់ប្រធានបទការពិភាក្សាក្នុងការប្រជុំក្រុមប្រឹក្សា អាចនឹងបានមកពីការប្រជុំគណៈប្រធាន ការប្រជុំក្រុមប្រឹក្សាវួដ ផែនការតំបន់ ចំណាប់អារម្មណ៍ដែលថ្នាក់ដឹកនាំទទួលបាននៅពេលពួកគាត់បម្រើដល់សមាជិក និងការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ។ ប្រធានបទខាងក្រោមគ្រាន់តែជាការផ្តល់យោបល់ប៉ុណ្ណោះ ។ ថ្នាក់ដឹកនាំអាចដឹងជាមុននូវតម្រូវការផ្សេងៗទៀតដែលពួកគេបានទទួលការបំផុសឲ្យលើកយកមកពិភាក្សា ។
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីបម្រើដល់អស់អ្នកដែលនៅជុំវិញយើង ? ( សូមមើល ម៉ូសាយ ២៣:១៨) ។
-
តើយើងអាចដាក់អាទិភាពលើការទទួលខុសត្រូវផ្សេងៗគ្នារបស់យើងតាមរបៀបណា ?
-
តើយើងនឹងចែកចាយដំណឹងល្អជាមួយមិត្តភក្តិ និង អ្នកជិតខាងដោយរបៀបណា ? ( សូមមើល អាលម៉ា ១៧) ។
-
តើយើងអាចការពារខ្លួនយើង និងក្រុមគ្រួសារយើងពីប្រព័ន្ធផ្សព្វផ្សាយមិនសមរម្យ ហើយនិងការណ៍អាសគ្រាមដោយរបៀបណា ?
-
តើយើងនឹងធ្វើអ្វីខ្លះដើម្បីណែនាំ ហើយពង្រឹងដល់កូនចៅយើង និងយុវជននៅក្នុងវួដរបស់យើង ?
-
តើយើងអាចចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និងការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធឲ្យបានកាន់តែច្រើនដោយរបៀបណា ?
-
តើយើងអាចទូលសូមជំនួយពីព្រះអម្ចាស់ នៅពេលយើងស្វែងរកចម្លើយនានាចំពោះសំណួរនៃដំណឹងល្អរបស់យើង និងរៀនសូត្រឲ្យកាន់តែយល់ដឹងជ្រៅជ្រះអំពីដំណឹងល្អដោយរបៀបណា ?
-
តើយើងអាចពង្រឹងទីបន្ទាល់យើងអំពីព្រះអម្ចាស់ និងដំណឹងល្អរបស់ទ្រង់ ហើយជួយក្រុមគ្រួសារយើងមានភាពខ្លួនទីពឹងខ្លួនខាងព្រលឹងវិញ្ញាណដោយរបៀបណា ?