ចូរ​មក​តាម​ខ្ញុំ
ហេតុអ្វី​​យើង​ត្រូវ​មាន​ការ​ប្រជុំ​កូរ៉ុម និង​សមាគមសង្គ្រោះ ?


ហេតុអ្វី​យើង​ត្រូវ​មាន​ការ​ប្រជុំ​កូរ៉ុម និង​សមាគមសង្គ្រោះ ?

នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ព្រះ​បាន​ស្ថាបនា​ឡើង​វិញ​នូវ​បព្វជិតភាព ហើយ​បាន​រៀបចំ​កូរ៉ុម​បព្វជិតភាព និង​សមាគម​សង្គ្រោះ​ដើម្បី​ជួយ​សម្រេច​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ទ្រង់ ។ ដោយសារ​តែ​កិច្ចការ​នេះ រាល់​ថ្ងៃអាទិត្យ នៅពេល​យើង​ជួបជុំគ្នានៅក្នុង​ការប្រជុំ​កូរ៉ុមអែលឌើរ និង​សមាគមសង្គ្រោះ នោះ​យើង​ពិភាក្សា ហើយដាក់ផែនការ​អំពី​អ្វី​ដែល​យើង​នឹង​ធ្វើ​ដើម្បី​ជួយ​ឲ្យ​សម្រេច​កិច្ចការ​របស់​ព្រះ ។ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព ការប្រជុំ​ទាំងនេះ​ចាំបាច់​ត្រូវ​មាន​លក្ខណៈ​ពិសេស​ជាជាង​គ្រាន់តែ​ជា​ថ្នាក់រៀន​ធម្មតា ។ វា​ជាឳកាស​ដើម្បី​ប្រឹក្សា​អំពី​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ រៀន​ជាមួយ​គ្នា​អំពី​ការបង្រៀន​មកពី​អ្នក​ដឹកនាំ​សាសនាចក្រ​អំពី​កិច្ចការ​នោះ ហើយ​ដាក់​ផែនការ និង​រៀបចំ​ដើម្បី​សម្រេច​កិច្ចការ​នោះ ។

បោះពុម្ព