ចូរ​មក​តាម​ខ្ញុំ
ឧបសម្ព័ន្ធ ឃ ៖ សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី—របៀប​វារៈ​ប្រជុំ


« ឧបសម្ព័ន្ធ ឃ ៖ សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី—របៀប​វារៈ​ប្រជុំ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ឧបសម្ព័ន្ធ ឃ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤

ឧបសម្ព័ន្ធ ឃ

សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី—របៀប​វារៈ​ប្រជុំ

កាលបរិច្ឆេទ​ប្រជុំ ៖

ការដឹកនាំ ( សមាជិក​ថ្នាក់ ឬ​គណៈប្រធាន​កូរ៉ុម ) ៖

បើក

ទំនុក​តម្កើង ( ជម្រើស ) ៖

ការអធិស្ឋាន ៖

សូត្រ​បាវចនា​របស់​ក្រុម​យុវនារី ឬ​បាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។

ប្រឹក្សា​ជាមួយគ្នា

ពេល​ដឹកនាំ​ដោយ​បុគ្គល​ដែល​ដឹកនាំ​ការប្រជុំ សមាជិក​ក្នុង​ថ្នាក់ ឬ​កូរ៉ុម​ចំណាយ​ពេល​ពី ៥ ទៅ ១០ នាទី​ប្រឹក្សា​ជាមួយគ្នា​អំពី​ទំនួល​ខុសត្រូវ​របស់​ពួកគេ​ក្នុង​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ និង​ភាពតម្កើង​ឡើង ។ នេះ​គឺ​ជា​ឱកាស​មួយ​សម្រាប់​សមាជិក​ក្នុង​ថ្នាក់ ឬ​គណៈ​ប្រធាន​កូរ៉ុម​ដើម្បី​តាម​ដាន​ទៅលើ​រឿង​ដែល​បាន​ពិភាក្សា​នៅក្នុង​ការប្រជុំ​គណៈប្រធាន ឬ​ការប្រជុំ​ក្រុមប្រឹក្សា​យុវវ័យ​វួដ ។

បុគ្គល​ដែល​កំពុង​ដឹកនាំ​ក៏​អាច​ប្រើ​សំណួរ​ទាំងនេះ​មួយ ឬ​ច្រើន​បាន​ផងដែរ ៖

ការរស់នៅ​តាម​ដំណឹងល្អ

  • តើ​មាន​បទពិសោធន៍​ថ្មីៗ​អ្វីខ្លះ ដែល​បាន​ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ?

  • តើ​យើង​កំពុង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ខិត​កាន់តែ​ជិត​ទៅនឹង​ព្រះអង្គ​សង្គ្រោះ ? តើ​យើង​ព្យាយាម​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់​បាន​ដោយ​របៀប​ណា ?

  • តើ​យើង​មាន​អារម្មណ៍​ពី​ការដឹកនាំ​មកពី​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​យើង​តាម​របៀបណា ?

ការមើល​ថែ​ដល់​អ្នក​ខ្វះខាត

  • តើ​យើង​មាន​អារម្មណ៍​ថា​បាន​ណែនាំ​ឲ្យ​ជួយ ឬ​បម្រើ​ដល់​នរណា ? តើ​យើង​បាន​ទទួល​ការចាត់តាំង​អ្វីខ្លះ​មកពី​គណៈប៊ីស្សព​ដើម្បី​ជួយ​ដល់​នរណា​ម្នាក់​ដែល​ខ្វះខាត ?

  • តើ​យើង​អាច​គាំទ្រ​គ្នាទៅវិញ​ទៅ​មក​នៅ​ក្នុង​រឿង​ដែល​យើង​កំពុង​ជួប​ប្រទះ​ដោយ​របៀបណា ?

  • តើ​ថ្មីៗ​នេះ​មាន​នរណា​ម្នាក់​ដែល​ទើប​ប្ដូរ​ចូល​មក​ក្នុង​វួដ​របស់​យើង ឬ​ទើប​ចូល​ក្នុង​សាសនាចក្រ​ដែរ​ឬទេ ? តើ​យើង​អាច​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ស្វាគមន៍​បាន​ដោយ​របៀប​ណា ?

ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​យក​ដំណឹងល្អ

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ?

  • តើ​មាន​សកម្មភាព​អ្វីខ្លះ​ដែល​នឹង​កើត​មាន ដែល​យើង​អាច​អញ្ជើញ​មិត្ត​របស់​យើង​ឲ្យ​ចូល​រួមបាន ?

  • តើ​មាន​ផែនការ​ចែកចាយ​ដំណឹងល្អ​អ្វីខ្លះ ដែល​ត្រូវ​បាន​លើកយក​មក​ពិភាក្សា​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​យុវវ័យ​វួដ ? តើ​ថ្នាក់ ឬ​កូរ៉ុម​របស់​យើង​អាច​ចូល​រួម​បាន​ដោយ​របៀបណា ?

ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​យើង​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន​កាន់តែ​ប្រសើរឡើង​ជាមួយ​សាច់​ញាតិ​ដូចជា​ជីដូនជីតា និង​បងប្អូន​ជីដូន​មួយ​ជាដើម ?

  • តើ​យើង​កំពុង​ធ្វើ​អ្វីខ្លះ ដើម្បី​ស្វែងរក​ឈ្មោះ​បុព្វការីជន​របស់​យើង​ដែល​ត្រូវការ​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ? តើ​យើង​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​រកឃើញ​ឈ្មោះ​បុព្វការីជន​របស់​ពួកគេ ?

  • តើ​យើង​អាច​ចូលរួម​កាន់តែ​សកម្ម​ឡើង​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ—ទាំង​ជា​លក្ខណៈ​បុគ្គល និង​ជា​ថ្នាក់ ឬ​កូរ៉ុម​ដោយ​របៀប​ណា ?

រៀន​ជាមួយគ្នា

អ្នកដឹកនាំ​ជា​យុវមជ្ឈិមវ័យ​ម្នាក់ ឬ​សមាជិក​មួយ​រូប​នៃ​កូរ៉ុម ឬ​ថ្នាក់ ដឹកនាំ​ការណែនាំ​អំពី​ការ​អាន​នៅ​ក្នុង​សប្តាហ៍​នេះ​នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។ គាត់​ប្រើ​គំនិត​សិក្សា​នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ។ គំនិត​សិក្សា​ដែល​មាន​រូប​តំណាង​នេះ រូបតំណាង​ថ្នាក់​សិក្ខាសាលា ត្រូវ​បាន​សម្រប​សម្រួល​ឲ្យ​ត្រូវ​ទៅនឹង​ថ្នាក់​សិក្ខា​សាលា និង​ទាក់ទង​ជា​ពិសេស​ទៅ​នឹង​យុវវ័យ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គំនិត​សិក្សា​ណា​ក៏​អាច​ប្រើ​បាន​ដែរ ។ នៅក្នុង​ការប្រជុំ​ទូទៅ ផ្នែក​នេះ​ចំណាយ​ពេល​ប្រហែលជា​ពី ៣៥ ទៅ ៤០ នាទី ។

បិទ

បុគ្គល​ដែល​ដឹកនាំ​ការប្រជុំ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • ពិភាក្សា​អំពី​របៀប​ដែល​ថ្នាក់ ឬ​កូរ៉ុម​នឹង​ធ្វើ​សកម្មភាព​ទៅតាម​អ្វី​ដែល​ពួកគេ​បាន​រៀន—ជា​ក្រុម ឬ​ជា​ឯកជន ។

ការអធិស្ឋាន ៖