« សំឡេងនៃការស្ដារឡើងវិញ ៖ ទីបន្ទាល់អំពី ‹ ការនិមិត្ត › » ៖ ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ ២០២៥ )
« ទីបន្ទាល់អំពី ‹ ការនិមិត្ត › » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
សំឡេងនៃការស្ដារឡើងវិញ ៖ ទីបន្ទាល់អំពី « ការនិមិត្ត »
វិលហ្វូឌ វូឌដ្រុព្វ
វិលហ្វួឌ វូឌដ្រុព្វ បានចូលរួមសាសនាចក្រនៅក្នុងខែ ធ្នូ ឆ្នាំ ១៨៣៣ ជិតពីរឆ្នាំក្រោយពី យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បានទទួលការនិមិត្តដូចបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦ ។ លោកបានកំពុងរស់នៅក្នុងរដ្ឋញូវយ៉កនាពេលនោះ ហើយបានដឹងអំពី « ការនិមិត្ត » ពីពួកអ្នកផ្សព្វផ្សាយសាសនាដែលបម្រើនៅក្នុងតំបន់នោះ ។ ច្រើនឆ្នាំក្រោយមក លោកបានថ្លែងអំពីចំណាប់អារម្មណ៍របស់លោកអំពីវិវរណៈនេះ ៖
« ខ្ញុំត្រូវបានបង្រៀនពីកុមារភាពរបស់ខ្ញុំថា មានស្ថានសួគ៌មួយ និងស្ថាននរកមួយ ហើយគេប្រាប់ខ្ញុំថា ពួកទុច្ចរិតទាំងអស់ទទួលការដាក់ទោសមួយ ហើយពួកសុចរិតទទួលបានសិរីល្អមួយ ។…
« … នៅពេលខ្ញុំអានវិវរណៈនេះ… វាបានបំភ្លឺគំនិតខ្ញុំ ហើយបានផ្ដល់អំណរដ៏អស្ចារ្យដល់ខ្ញុំ វាបានបង្ហាញច្បាស់ចំពោះខ្ញុំថា ព្រះដែលបានបើកសម្ដែងគោលការណ៍នោះដល់មនុស្សគឺវាងវៃ យុត្តិធម៌ និងពិតប្រាកដ មានគុណលក្ខណៈដ៏ល្អបំផុត និងប្រាជ្ញាញាណ និងចំណេះដឹងដ៏ល្អ ខ្ញុំមានអារម្មណ៍ថា ទ្រង់ខ្ជាប់ខ្ជួនទាំងក្នុងសេចក្ដីស្រឡាញ់ សេចក្ដីមេត្តា សេចក្ដីយុត្តិធម៌ និងការកាត់សេចក្ដី ហើយខ្ញុំមានអារម្មណ៍ថាស្រឡាញ់ព្រះអម្ចាស់កាន់តែខ្លាំងជាងមុនក្នុងជីវិតខ្ញុំ » ។
‹ ទស្សនៈនិមិត្ត › [ គឺជា ] វិវរណៈមួយដែលប្រទានពន្លឺ សេចក្តីពិត និងគោលការណ៍បន្ថែមទៀតច្រើនជាងវិវរណៈនានាដែលមាននៅក្នុងគម្ពីរណាៗទាំងអស់ដែលយើងធ្លាប់បានអាន ។ វាពន្យល់កាន់តែច្បាស់ដើម្បីឲ្យយើងយល់ដឹងអំពីស្ថានភាពបច្ចុប្បន្នរបស់យើង ថាយើងមកពីណា ហេតុអ្វីយើងនៅទីនេះ និងតើយើងនឹងទៅកន្លែងណា ។ មនុស្សណាក៏អាចដឹងតាមរយៈវិវរណៈនោះនូវផ្នែក និងស្ថានភាពរបស់ខ្លួននឹងទៅជាយ៉ាងណា » ។
« ពីមុនខ្ញុំបានឃើញយ៉ូសែប ខ្ញុំបាននិយាយថា ខ្ញុំមិនខ្វល់ថា លោកជាមនុស្សចាស់ ឬថាលោកជាមនុស្សក្មេងប៉ុណ្ណាឡើយ ខ្ញុំមិនខ្វល់ពីរូបរាងរបស់លោកទេ—មិនថាសក់គាត់វែង ឬខ្លី បុរសដែលទទួលបាន [ វិវរណៈបែបនោះ កណ្ឌទី ៧៦ ] គឺជាព្យាការីរបស់ព្រះហើយ ។ ខ្ញុំដឹងការណ៍នោះដោយខ្លួនខ្ញុំ » ។
ហ្វីប៊ី ក្រោសប៊ី ភែក
នៅពេលដែល ហ្វីប៊ី ភែក បានស្ដាប់យ៉ូសែប និងស៊ីឌនី បង្រៀនអំពី « ការនិមិត្ត » នាងបានកំពុងរស់នៅក្នុងរដ្ឋមិសសួរី ហើយបានកំពុងចិញ្ចឹមកូនប្រាំនាក់តែម្នាក់ឯង ។ ការនិមិត្តបានបំផុសគំនិតនាងឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់នាងបានសរសេរដូចនូវអ្វីខាងក្រោមនេះ ដើម្បីចែកចាយនូវអ្វីដែលនាងបានរៀនជាមួយនឹងគ្រួសារជិតដិតរបស់នាង ៖
« ព្រះអម្ចាស់កំពុងបើកសម្ដែងអាថ៌កំបាំងនៃនគរស្ថានសួគ៌ដល់បុត្រាបុត្រីរបស់ទ្រង់ ។… យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានមកលេងយើងកាលពីរដូវផ្ការីកមុន ហើយយើងបានមានការជួបជុំដ៏រីករាយ កាលពួកលោកបាននៅទីនេះ ហើយយើងបានឃើញអាថ៌កំបាំងជាច្រើនបានទម្លាយមកបំភ្លឺគំនិតយើង ដែលបានផ្ដល់ការលួងចិត្តដ៏ខ្លាំងដល់ខ្ញុំ ។ យើងអាចឃើញការយាងមកដ៏ធំរបស់ព្រះ នៅក្នុងការរៀបចំវិមាននៃសេចក្ដីសុខសាន្ដសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ ហើយនរណាក៏ដោយដែលនឹងមិនទទួល បានភាពពេញលេញនៃដំណឹងល្អ ហើយឈរជាទាហានយ៉ាងក្លាហាននៅក្នុងបុព្វហេតុនៃព្រះគ្រីស្ទទេ នឹងមិនអាចរស់នៅក្នុងវត្តមានរបស់ព្រះវរបិតា និងព្រះរាជបុត្រាបានឡើយ ។ ប៉ុន្ដែមានកន្លែងមួយដែលបានរៀបចំសម្រាប់មនុស្សទាំងអស់ ដែលមិនទទួលយក ប៉ុន្ដែវាជាកន្លែងដែលមិនសូវមានសិរីល្អខ្លាំង ដូចការរស់នៅក្នុងនគរសេឡេស្ទាលឡើយ ។ ខ្ញុំមិនគួរមានបំណងនិយាយអំពីការណ៍ទាំងនេះឲ្យវែងឆ្ងាយជាងនេះឡើយ ដោយសារឥឡូវនេះវាកំពុងបោះពុម្ព ហើយនឹងចេញទៅកាន់ពិភពលោកនេះ ។ ហើយបងប្អូននឹងមានឱកាសមួយក្នុងការអានដោយខ្លួនឯង ហើយប្រសិនបើបងប្អូនបានអាន ខ្ញុំសង្ឃឹមថា បងប្អូននឹងអានដោយយកចិត្តទុកដាក់ និងប្រកបដោយការអធិស្ឋាន ដោយសារការណ៍ទាំងនេះមានតម្លៃនឹងកត់សម្គាល់ទុក ។ ហើយខ្ញុំប្រាថ្នាថា បងប្អូនអាចស្រាវជ្រាវវា ដោយសារវាជាអ្វីដែលផ្ដល់សុភមង្គលដល់យើងក្នុងពិភពលោកនេះ និងក្នុងពិភពដែលនឹងមក » ។