ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៥–២១ ខែ កញ្ញា ៖ « បន្ទាប់​ពី​មាន​ការវេទនា​ដ៏​ច្រើន … នោះ​ទើប​បាន​ព្រះ​ពរ » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០២–១០៥


« ថ្ងៃទី ១៥–២១ ខែ កញ្ញា ៖ ‹ បន្ទាប់​ពី​មាន​ការ​វេទនា​ដ៏​ច្រើន … នោះ​ទើប​បាន​ព្រះ​ពរ › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០២–១០៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០២–១០៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

ក្រុម​ជំរំ​ស៊ីយ៉ូន

ស៊ី ស៊ី អេ គ្រីស្ទានសិន ( ឆ្នាំ ១៨៣១–១៩១២ ) ក្រុម​ជំរំ​ស៊ីយ៉ូន ប្រហែល​ឆ្នាំ ១៨៧៨ គំនូរ​នៅលើ​ផ្ទាំង​ក្រណាត់ ទំហំ ៧៨ × ១១៤ អ៊ិញ ។ សារមន្ទីរ​វិចិត្រ​សិល្បៈ​នៃ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ អំណោយ​ពី​ចៅៗ​របស់ ស៊ី ស៊ី អេ គ្រីស្ទានសិន ឆ្នាំ ១៩៧០ ។

ថ្ងៃទី ១៥–២១ ខែ កញ្ញា ៖ « បន្ទាប់​ពី​មាន​ការ​វេទនា​ដ៏​ច្រើន … នោះ​ទើប​បាន​ព្រះ​ពរ »

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០២–១០៥

ពួកបរិសុទ្ធ​នៅ​ខឺតឡង់​បាន​ខូច​ចិត្ត នៅពេល​ដែល​ឮ​ថា​បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ​របស់​ពួកគេ​ត្រូវ​បាន​បណ្តេញ​ចេញពី​ស្រុក​ចាកសុន រដ្ឋ​មិសសួរី ។ វាប្រាកដ​ជាការលើក​ទឹកចិត្ត​ដល់ពួកគេនៅពេលនោះ ពេល​ដែល​ព្រះអម្ចាស់​បាន​ប្រកាស​ថា « ការ​ប្រោស​លោះ​ស៊ីយ៉ូន » នឹងមក « ដោយ​អំណាច » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៣:១៥  ) ។ ជាមួយ​នឹងការសន្យា​ទាំងនោះ​នៅក្នុង​ដួងចិត្តរបស់​ពួកគេ បុរស​ជាង ២០០ នាក់ និង​ទាំង​ស្រ្តី និង​កុមារ​ប្រហែល​ជា ២៥​នាក់ បានចូលរួម​ក្នុង​កងទ័ព​ដែលត្រូវ​បាន​គេហៅ​ថា ក្រុម​ជំរំ​អ៊ីស្រាអែល ក្រោយ​មក​ត្រូវ​បាន​គេ​ស្គាល់​ថា ក្រុម​ជំរំ​ស៊ីយ៉ូន ។ បេសសកម្ម​របស់គេ​ត្រូវ​ដើរ​ជាក្បួន​ទៅកាន់​រដ្ឋ​មិសសួរី និង​ប្រោសលោះ​ស៊ីយ៉ូន ។

ចំពោះ​សមាជិក​ជំរំ ការប្រោសលោះ​ស៊ីយ៉ូន​មានន័យ​ថា​ការស្ថាបនា​ពួកបរិសុទ្ធ និង​ដែន​ដី​របស់ពួកគេ​ឡើងវិញ ។ ប៉ុន្តែ​មុន​ពេល​ពួកគេ​បាន​មក​ដល់​ស្រុក​ចាកសុន ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ យ៉ូសែប ស្ម៊ីធ ឲ្យ​ឈប់ ហើយ​រំសាយ​ក្រុម​ជំរំ​ស៊ីយ៉ូន ។ សមាជិក​ក្រុម​ជំរំ​ស៊ីយ៉ូន​មួយ​ចំនួន​បាន​ច្របូក​ច្របល់ ហើយ​មិន​សប្បាយចិត្ត​ទេ វា​ហាក់​ដូចជា​ផែនការណ៍​ត្រូវបរាជ័យ ហើយ​ការសន្យា​របស់​ព្រះអម្ចាស់​មិនត្រូវ​បាន​បំពេញ ។ ប៉ុន្តែ មនុស្ស​ផ្សេង​ទៀត​គិត​ខុស​ពី​នេះ ។ ខណៈ​ដែលពួក​បរិសុទ្ធ​ដែលនិរទេស​ខ្លួន​ទាំងនោះ​មិន​បាន​ទទួល​ដី និង​ផ្ទះ​របស់​ពួកគេ​ត្រឡប់​មកវិញ តែបទពិសាធន៍​នោះ​បាននាំ​ឲ្យ​ស្គាល់​ទំហំ​នៃ « ការប្រោសលោះ » ទៅកាន់​ស៊ីយ៉ូន ហើយ​វាបាន​នាំ​មក « ដោយ​អំណាច » ។ ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់ទាំងឡាយ​នៃ​ក្រុម​ជំរំ​ស៊ីយ៉ូន ដែល​ក្រោយ​មក​ភាគ​ច្រើន​បាន​ក្លាយ​ជា​ថ្នាក់​ដឹក​នាំសាសនា​ចក្រ បាន​ថ្លែង​ទីបន្ទាល់ថា បទពិសោធន៍​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​របស់​ពួកគេ​លើ​ព្រះ​ចេស្តា​របស់​ព្រះ កាន់​តែ​ជ្រាល​ជ្រៅ​ឡើង​នៅក្នុង​ការហៅ​ដ៏ទេវភាព​របស់ យ៉ូសែប ស្ម៊ីធ និង​នៅក្នុង​ស៊ីយ៉ូន​—​ស៊ីយ៉ូន​មិនមែន​គ្រាន់តែ​ជាទី​កន្លែង​ប៉ុណ្ណោះទេ ប៉ុន្តែគឺ​ជាស៊ីយ៉ូន​ដែល​ជា​រាស្រ្តនៃ​ព្រះ​ផងដែរ ។ ជាជាង​ការដេញដោល​អំពី​តម្លៃ​នៃ​ភារៈកិច្ច​ដែល​ហាក់​មើល​ទៅ​មិន​បាន​ជោគជ័យ​នេះ ពួកគេ​បានរៀន​ថា កិច្ចការ​ពិត​ប្រាកដ​គឺ​ការធ្វើ​តាម​ព្រះអង្គសង្គ្រោះ ទោះបី​ជាយើង​មិន​យល់​អ្វីគ្រប់​យ៉ាង​ក្តី ។ នៅទីបញ្ចប់ នេះ​គឺជា​របៀប​ដែល​ស៊ីយ៉ូន​នឹង​បាន​ទទួល​ការប្រោសលោះ ។

សូមមើល ពួកបរិសុទ្ធ ១:១៩៤–២០៦; « The Acceptable Offering of Zion’s Camp » Revelations in Context ទំព័រ ២១៣–២១៨ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០២:១២–១៣

តើ​អ្វីជា​គោលបំណង​នៃ​ក្រុមប្រឹក្សា​សមាជិកភាព ?

កណ្ឌទី ១០២ មាន​កត់ត្រា​អំពី​ការប្រជុំ​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ជាទីកន្លែង​ដែល​ក្រុម​ប្រឹក្សា​ជាន់ខ្ពស់​ដំបូង​នៃ​សាសនាចក្រ​ត្រូវ​បាន​បង្កើត​ឡើង ។ នៅក្នុង ខ​ទី ១២–២៣ ព្រះអម្ចាស់​បានពិពណ៌នា​ពីនីតិវិធី​ដែល​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ធ្វើតាម នៅពេល​ធ្វើ​ការប្រជុំ​ក្រុមប្រឹក្សា​សមាជិកភាព​សម្រាប់​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​រំលង​ដ៏​ធ្ងន់ធ្ងរ ។

ប្រធាន អិម រ័សុល បាឡឺដ បាន​បង្រៀន​ថា « សមាជិក​មួយ​ចំនួន​បាន​សួរថា ហេតុអ្វី​សាសនាចក្រ​ត្រូវ​មាន​ក្រុមប្រឹក្សា [ សមាជិកភាព ] ។ គោលបំណង​មាន​បីផ្នែក ៖ ដើម្បី​សង្គ្រោះ​ព្រលឹង​អ្នក​ប្រព្រឹត្ត​អំពើ​រំលង ដើម្បី​ការពារ​មនុស្ស​គ្មានទោស និង​ការពារ​ភាពបរិសុទ្ធ សុចរិតភាព និង​កេរ្តិ៍ឈ្មោះ​សាសនាចក្រ » ( « A Chance to Start Over: Church Disciplinary Councils and the Restoration of Blessings » Ensign ខែ កញ្ញា ឆ្នាំ ១៩៩០ ទំព័រ ១៥ ) ។

សូមមើល​ផងដែរ Topics and Questions « Membership Councils » នៅលើ​បណ្ណាល័យ​ដំណឹង​ល្អ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៣:១–១២, ៣៦ ; ១០៥:១–១៩

ស៊ីយ៉ូន​អាច​ត្រូវ​បាន​ស្ថាបនា​ឡើង​តែនៅលើ​គោលការណ៍​នៃ​សេចក្ដីសុចរិត​ប៉ុណ្ណោះ ។

តើហេតុ​អ្វីពួកបរិសុទ្ធ​បាត់បង់​ដែនដី​សន្យា​របស់ពួកគេ​នៅ​រដ្ឋ​មិសសួរី ? ប្រហែលជា​មាន​ហេតុផល​ជា​ច្រើន—យ៉ាងហោច​មួយ ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា « ការរំលង​ទាំងឡាយ​នៃ​រាស្រ្ត​របស់​យើង » ។ បើ​មិនមែន​សម្រាប់​ការណ៍​នោះ​ទេ ស៊ីយ៉ូន « អាច​បាន​ប្រោសលោះ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៥:២ ) ។ នៅពេល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៣:១–១២, ៣៦; ១០៥:១–១៩ បងប្អូន​អាច​សម្គាល់​ឃើញ​អ្វី​មួយ​ដែលបាន​បង្អាក់​ដល់​ការស្ថាបនា​ស៊ីយ៉ូន​នៅ​រដ្ឋ​មិសសួរី និង​អ្វី​ផ្សេង​ទៀត​ដែល​អាច​បាន​ជួយ​ស្ថាបនា ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ដែល​អាច​ជួយ​បងប្អូន​ឲ្យ​ស្ថាបនា​ស៊ីយ៉ូន​នៅក្នុង​ដួងចិត្ត និង​គេហដ្ឋាន និង​សហគម​របស់​បងប្អូន ?

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៣:១២–១៣, ៣៦ ; ១០៥:១–៦, ៩–១៩

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ពរជ័យ​កើត​មាន​បន្ទាប់ពី​ការសាកល្បង​នៃ​សេចក្តី​ជំនឿ ។

ការចូល​រួម​នៅក្នុង​ក្រុម​ជំរំស៊ីយ៉ូន គឺជាការ​សាកល្បង​នៃ​សេចក្តី​ជំនឿ​តាម​របៀប​ជាច្រើន ។ ការធ្វើ​ដំណើរ​វែងឆ្ងាយ អាកាស​ធាតុ​ក្តៅ ហើយ​ពេលខ្លះ​ខ្វះខាត​អាហារ និងទឹក ។ បន្ទាប់ពី​ពួកគេ​បាន​ស៊ូទ្រាំ​ទាំង​អស់​ហើយ ក្រុម​ជំរំ​ស៊ីយ៉ូន​នៅតែ​មិន​បាន​ជោគជ័យ​ក្នុង​បញ្ជូន​ពួក​បរិសុទ្ធ​ទៅ​ដែនដី​របស់​ពួកគេ​វិញ ។ សូម​ស្រមៃ​ថា បងប្អូន​មាន​ឱកាស​សរសេរ​សំបុត្រ​ទៅ​សមាជិក​ម្នាក់​នៃ​ក្រុមជំរំ​ស៊ីយ៉ូន ដែល​មាន​សេចក្ដីជំនឿ​លើ​ព្រះអម្ចាស់​បាន​រង្គោះរង្គើ​ដោយ​បទពិសោធន៍​របស់​គាត់ ឬ​នាង ។ តើ​បងប្អូន​អាច​និយាយ​អ្វី​ខ្លះដើម្បី​លើក​ទឹកចិត្ត​ដល់​បុគ្គល​នេះ ? តើ​សេចក្តីពិត​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៣:៥–៧, ១២–១៣, ៣៦; ១០៥:១–៦, ៩–១៩ ដែល​អាច​ជួយ​បាន ?

បន្ទាប់មក បងប្អូន​អាច​គិត​អំពី​គំរូ​នៃ​សម័យ​កាន់តែ​ទំនើប​ពី​ការសាកល្បង​ដូចជានៅ​ជំរំ​ស៊ីយ៉ូន—ដូចជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដែល​ធ្វើការ​យ៉ាង​លំបាក ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ចូលរួម​ក្នុង​សាសនាចក្រ​ដោយសារ​ការខិតខំ​របស់​គាត់ ឬ​នាង​ឡើយ ។ ដោយផ្អែក​លើ​អ្វី​ដែល​បងប្អូន​បានសិក្សា តើ​បងប្អូន​នឹង​ជួយ​អ្នកផ្សព្វផ្សាយ​សាសនា​រូប​នោះ​ ឲ្យ​មើលឃើញថាបេសកកម្ម​របស់​គាត់ ឬ​នាង​នៅតែ​ជោគជ័យ​ដោយ​របៀបណា ?

តើ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​អ្វីខ្លះ​ដល់​បងប្អូន « បន្ទាប់ពី​ការវេទនា​ដ៏​ច្រើន » ? ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៣:១២ ) ។

សូមមើល​ផងដែរ នីហ្វៃទី១ ១១:១៦–១៧; អាលម៉ា ៧:១១–១២; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:៣៣–៣៦; ៨៤:៨៨; ១០១:៣៥–៣៦; ដាវីឌ អេ បែដណា « On the Lord’s Side: Lessons from Zion’s Camp » Ensign ខែ កក្កដា ឆ្នាំ ២០១៧ ទំព័រ ២៦–៣៥ ឬ Liahona ខែ កក្កដា ឆ្នាំ ២០១៧ ទំព័រ ១៤–២៣; Topics and Questions « Endure to the End » នៅលើ​បណ្ណាល័យ​ដំណឹងល្អ « គ្រឹះ​ដ៏​មាំមួន » ទំនុក​តម្កើង ល.រ. ៣៧ ។

រៀបចំខ្លួន​ដោយ​ការសិក្សា​អត្ថបទ​ប្រវត្តិសាស្រ្ត​នៃ​វិវរណៈ​នេះ ។ ការយល់ដឹង​អំពី​បរិយាកាស​នៃ​វិវរណៈ​នៅក្នុង​គោលលទ្ធិ និង​សេចក្តី​សញ្ញា អាច​ជួយ​បងប្អូន​ឲ្យ​យល់ និង​អនុវត្តតាម​គោលការណ៍​ដែល​វិវរណៈ​ទាំងនោះ​បង្រៀន ។ ចូរ​មក​តាម​ខ្ញុំ ផ្ដល់​នូវ​តំណ​ជាច្រើន​ទៅកាន់​ធនធាន​ទាំងនេះ ។ សម្រាប់ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០២–៥ សូមមើល​ផងដែរ Saints ១:១៩៤–២០៦; « The Acceptable Offering of Zion’s Camp » នៅក្នុង Revelations in Context ទំព័រ ២១៣–២១៨ និង « Voices of the Restoration: Zion’s Camp » ។

ទន្លេ​នៅ​រដ្ឋ​មិសសួរី ស.រ.អា.

ជំរំ​អ៊ីស្រាអែល​បាន​បោះ​ជំរំ​នៅ​តាម​ច្រាំង​ទន្លេ លីថល ហ្វីសឆីង ។

តើ​អ្វី​ជា​គោលបំណង​នៃ​ឧបសគ្គ​ទាំងនេះ ?

ដំបូន្មាន​របស់​អែលឌើរ អួសុន អែហ្វ វិតនី អំពី​គោលបំណង​នៃ​ឧបសគ្គ​ទាំងនោះ ៖ « គ្មាន​ការឈឺចាប់​ដែល​យើង​រងទុក្ខ គ្មាន​ការសាកល្បង​ដែល​យើង​ទទួល​បទពិសោធន៍​ក្លាយជា​ឥតប្រយោជន៍​នោះ​ទេ ។ វា​បម្រើ​ដល់​ការអប់រំ ដល់​ការអភិវឌ្ឍ​នៃ​គុណ​សម្បត្តិរបស់​យើង​ដូចជា ការអត់ធ្មត់ សេចក្ដី​ជំនឿ ការរឹងមាំ និង​ការបន្ទាបខ្លួន ។ អ្វី​ទាំងអស់​ដែល​យើង​រងទុក្ខ និង​អ្វី​ទាំងអស់​ដែល​យើង​ស៊ូទ្រាំ ជាពិសេស​នៅពេល​យើង​ស៊ូទ្រាំ​វា​ដោយ​អត់ធ្មត់​នោះ វា​នឹង​ពង្រឹង​ដល់​អត្តចរិត​របស់​យើង បន្សុទ្ធ​ដួងចិត្ត​យើង ពង្រីក​ព្រលឹង​យើង និង​ធ្វើឲ្យ​យើង​ចេះ​ស្រឡាញ់ និង​សប្បុរស​កាន់តែ​ខ្លាំង កាន់តែ​សក្តិសម​នឹង​ត្រូវបាន​ហៅ​ថា​ជា​បុត្រាបុត្រី​នៃ​ព្រះ … ហើយ​វា​គឺ​តាមរយៈ​សេចក្ដីសោកសៅ និង​ការរងទុក្ខ ការលំបាក និង​ ទុក្ខព្រួយ ដែល​យើង​ទទួល​បាន​ការអប់រំ​ដែល​យើង​មក​ទីនេះ​ដើម្បី​ទទួល​បាន ហើយ​ដែល​នឹង​ធ្វើ​ឲ្យ​យើង​កាន់តែ​ប្រែក្លាយ​ដូចជា​ព្រះវរបិតា និង ព្រះមាតា​ដែលគង់នៅលើ​ស្ថានសួគ៌ » ( នៅក្នុង ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល Faith Precedes the Miracle [ ឆ្នាំ ១៩៧២ ] ទំព័រ ៩៨ ) ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៤:១១–១៨, ៧៨–៨៣

ព្រះអម្ចាស់​បាន​ឲ្យ​ខ្ញុំ​ធ្វើ​ជា « នាយ​តម្រួតការ​លើ​ព្រះពរ​ទាំងឡាយ​ខាង​ផែនដី » ។

បន្ថែម​ពីលើ​ការសាកល្បង​ទាំងឡាយ​នៅ​រដ្ឋ​មីសសួរី​នៅក្នុង​ឆ្នាំ ១៨៣៤ សាសនា​ចក្រ​បាន​ប្រឈម​មុខ​នឹង​បញ្ហាហិរញ្ញវត្ថុ រួម​ទាំង​បំណុល និង​ការ​ចំណាយ​ផ្សេងៗ ។ នៅក្នុង កណ្ឌ​ទី ១០៤  ព្រះអម្ចាស់​បាន​ប្រទាន​ការប្រឹក្សា​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​សាសនា​ចក្រ ។ តើ​បងប្អូន​អាច​អនុវត្ត​គោលការណ៍​នៅក្នុង ខ​ទី ១១–១៨ និង ៧៨–៨៣ ចំពោះ​ការសម្រេច​ចិត្ត​លើ​ហិរញ្ញវត្ថុ​របស់​អ្នក​ផ្ទាល់​ដោយ​របៀបណា ?

សូមមើល​ផងដែរ « Treasure in Heaven: The John Tanner Story » និង « The Labor of His Hands » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

2:3

Treasure in Heaven: The John Tanner Story

3:42

The Labor of His Hands

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៣:៩

ខ្ញុំ​អាច​ធ្វើជា « ពន្លឺ​ដល់​លោកិយ » តាមរយៈ​ការធ្វើ​តាម​ព្រះ​យេស៊ូវ ។

ពន្លឺភ្លើង​ទៀន​

ខ្ញុំ​អាច​ដូចជា​ពន្លឺ​មួយ​បំភ្លឺ​ដល់​មនុស្ស​ដទៃ នៅពេល​ខ្ញុំ​ធ្វើ​តាម​ព្រះ​គ្រីស្ទ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៤:១៣–១៨

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ចែកចាយ​អ្វី​ដែល​ខ្ញុំ​មាន​ជាមួយ​អ្នក​ខ្វះខាត ។

  • បងប្អូន​ប្រហែលជា​ចង់​ផ្តល់​ពេល​ឲ្យ​កូនៗ​របស់​បងប្អូន​ពីរបី​នាទី ដើម្បី​ធ្វើ​បញ្ជី​ពរជ័យ​ដែល​ព្រះ​បានប្រទាន​ដល់​ពួកគេ ( ដូចជា​អាហារ សំលៀកបំពាក់ ទេពកោសល្យ សេចក្តីជំនឿ និង​ផ្ទះ​ជាដើម ) ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​ឲ្យ​បានច្រើន​តាម​ដែល​ពួកគេ​អាច​ធ្វើបាន ។ បន្ទាប់​មក​បងប្អូន​អាច​អាន​ជា​មួយគ្នា គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៣–១៨ ដោយ​រកមើល​ចម្លើយ​ចំពោះសំណួរ​ទាំងនេះ ៖ តើនរណា​ជា​ម្ចាស់​ពិតប្រាកដ​លើ​គ្រប់​ទាំងអស់ ? តើ​ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ​អ្វី​ខ្លះជាមួយ​គ្រប់របស់ទាំងអស់​នេះ ? បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​ចែកចាយ​បទពិសោធន៍ ដែល​មាន​នរណា​ម្នាក់​បាន​ផ្តល់​ឲ្យ​បងប្អូន​នូវ​អ្វី​មួយ​ដែល​បងប្អូន​ត្រូវការ ( សូម​មើល​ផងដែរ « The Coat » [ វីដេអូ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

    2:7

    The Coat

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៤:៤២

ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ខ្ញុំ នៅពេល​ខ្ញុំ​គោរពតាម​ព្រះបញ្ញត្តិ​របស់ទ្រង់ ។

  • ជាច្រើន​ដង​នៅក្នុង កណ្ឌទី ១០៤ ព្រះអម្ចាស់​បានសន្យាថា​នឹង « ចម្រើន​ពរ​ដ៏​ច្រើន​អនេក » ដល់​អ្នក​ដែល​គោរព​ព្រះបញ្ញត្តិ​របស់ទ្រង់​ដោយ​ស្មោះត្រង់ ។ ដើម្បី​ជួយ​កុមារ​យល់​អំពី​អត្ថន័យ​នៃ​ពាក្យ « ច្រើន​អនេក » បងប្អូន​អាច​គូស​រង្វង់​មួយ ហើយ​សុំ​ឲ្យ​កូនៗ​របស់​បងប្អូន​ជួយ​បងប្អូន​គុណ​ចំនួន​រង្វង់—គូរ​ពីរ បន្ទាប់មក​បួន បន្ទាប់​មក​ប្រាំបី បន្ទាប់​មក​ដប់​ប្រាំមួយ ។ល។ រាល់ពេល​បងប្អូនបន្ថែម​រូប​រង្វង់មូល សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​គិត​អំពី​ពរជ័យ​ទាំងឡាយ​ដែល​ព្រះវរបិតាសួគ៌​បានប្រទាន​ដល់​ពួកគេ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៥:៣៨–៤០

ខ្ញុំ​អាច​ក្លាយជា​អ្នកផ្សះផ្សាគេបាន ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​រៀន​ដំណើររឿង​ពី​ក្រុមជំរំ​ស៊ីយ៉ូន បងប្អូន​អាច​ចែកចាយ « ជំពូក​ទី ៣៦ ៖ ក្រុមជំរំ​ស៊ីយ៉ូន » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ទំព័រ ១៣៥–១៣៩ ឬ​វីដេអូ​ដែល​ទាក់ទង​នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ សូម​ឈប់​បន្តិច​ដើម្បី​និយាយ​អំពី​មេរៀន​ដែល​យើង​អាច​រៀន​ចេញ​ពី​ក្រុមជំរំ​ស៊ីយ៉ូន—ឧទាហរណ៍ ថា​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​មាន​សេចក្តី​សុខសាន្ត ហើយ​ធ្វើការ​ជាមួយគ្នា ជំនួស​ឲ្យ​ការ​ឈ្លោះប្រកែក និង​វៃគ្នា ( សូមមើល​ផងដែរ រ័សុល អិម ណិលសុន « ត្រូវការ​អ្នកដែល​ផ្សះផ្សា​គេ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៩៨–១០១ ) ។

    3:30

    Chapter 36: Zion’s Camp: February–June 1834

  • បងប្អូន​ក៏​អាច​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៥:៣៨–៤០ ហើយ​សូម​ឲ្យ​កុមារ​ក្រោកឈរ នៅពេល​ពួកគេ​ឮ​ពាក្យ « សេចក្តី​សុខសាន្ត » ។ សូម​ពន្យល់ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកបរិសុទ្ធ​មាន​សេចក្តីសុខសាន្ត​ជាមួយ​មនុស្ស​ដែល​មិនមាន​ចិត្តល្អ ។ សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ធ្វើ​ជា​អ្នកផ្សះផ្សាគេ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សម្តែង​ពី​ស្ថានភាព​មួយ​ចំនួន ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូប​គំនូរ​នៃ​ក្រុមជំរំ​ស៊ីយ៉ូន

ក្រុម​ជំរំ​ស៊ីយ៉ូន ( Zion’s Camp at Fishing River ) ដោយ ជូឌីត អេ មែរ

ទំព័រ​ធ្វើ​សកម្មភាព​សម្រាប់​កុមារ