ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២២–២៨ ខែ ធ្នូ ៖ « អំណោយ​ដ៏​មិន​អាច​ប្រៀបផ្ទឹម​បាន​ពី​ព្រះរាជបុត្រា​ដ៏​ទេវភាព​របស់​ព្រះ » ៖ បុណ្យ​គ្រីស្ទម៉ាស់


« ថ្ងៃទី ២២–២៨ ខែ ធ្នូ ៖ ‹ អំណោយ​ដ៏​មិន​អាច​ប្រៀបផ្ទឹម​បាន​ពី​ព្រះរាជបុត្រា​ដ៏​ទេវភាព​របស់​ព្រះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« បុណ្យ​គ្រីស្ទម៉ាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

ម៉ារា និង​ព្រះ​ឱរស្ឋ​ព្រះ​យេស៊ូវ

សេចក្តីលម្អិត​មកពី Nativity in Copper and Umber [ ប្រសូតកម្ម​ធ្វើ​ពី​ស្ពាន់ និង​ដី​ពណ៌​ត្នោត ] ដោយ ជេខឺក រីឆាដ

ថ្ងៃទី ២២–២៨ ខែ ធ្នូ ៖ អំណោយ​ដ៏​មិន​អាច​ប្រៀបផ្ទឹម​បាន​ពី​ព្រះរាជបុត្រា​ដ៏​ទេវភាព​របស់​ព្រះ

បុណ្យគ្រីស្ទម៉ាស់

ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស​ថា « គោលការណ៍​គ្រឹះ​នៃ​សាសនា​របស់​យើង​គឺជា​ទីបន្ទាល់​របស់​ពួកសាវក និង​ព្យាការី​ទាំងឡាយ​ដែល​ទាក់ទង​ទៅនឹង​ព្រះយេស៊ូវគ្រីស្ទ ថា​ទ្រង់​បាន​សុគត ត្រូវ​បាន​គេបញ្ចុះ​ព្រះ​សព និង​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ​ម្ដងទៀត​នៅ​ថ្ងៃទី​បី ហើយ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ ហើយ​រឿង​ផ្សេង​ទៀត​ទាំងឡាយ​ដែល​បាន​ជាប់ទាក់ទង​ទៅ​នឹង​សាសនា​របស់​យើង​គឺ​គ្រាន់តែ​ជា​រឿង​បន្ទាប់បន្សំ​ចំពោះ​ការណ៍​នេះ​ប៉ុណ្ណោះ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០១១ ] ទំព័រ ៤៩ ) ។ ជាង ១៦០ ឆ្នាំ​ក្រោយ​មក សេចក្តី​ថ្លែងការណ៍​នេះ​បានបំផុស​គំនិត​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​ឲ្យ​បោះពុម្ព « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួក​សាវក » នៅក្នុង​ការគោរព​ដល់​ខួប​លើកទី ២,០០០ ឆ្នាំ ការប្រសូត​របស់​ព្រះ​អង្គសង្រ្គោះ ( សូមមើល រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤០ ) ។

ក្នុង​នាម​ជាពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ យើង​រីករាយ​ជាមួយ​ពរជ័យ​នៃ​ការបន្ត​ទទួល​វិវរណៈ​តាមរយៈ​ព្យាការី និង​សាវក​សម័យ​ទំនើប ។ យើង​មានអំណរ​គុណ​ចំពោះ​ពាក្យ​ពេចន៍​ដ៏បំផុស​គំនិត​នៃ​ដំបូន្មាន ការព្រមាន និង​ការលើក​ទឹកចិត្ត ។ ប៉ុន្តែ​អ្វីដែល​សំខាន់​បំផុត គឺ​យើង​បាន​ទទួល​ពរជ័យ​តាម​រយៈ​ទី​បន្ទាល់​ដ៏មាន​ព្រះចេស្តា​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ—អំឡុង​រដូវ​បុណ្យគ្រីស្ទម៉ាស់​នេះ និង​នៅ​ពេញ​មួយឆ្នាំ ។ វាមាន​ន័យ​ច្រើន​ជាង​ពាក្យ​ពេចន៍​ធ្វើ​ឲ្យ​រំភើប​ចិត្ត​នៃ​អ្នក​និពន្ធ​ដ៏ជំនាញ ឬ​អ្នកនិយាយ​សាធារណៈ ឬ​អ្នក​ជំនាញ​ខាង​ផ្នែក​ព្រះគម្ពីរ​ទៅទៀត ។ វាគឺជា​ពាក្យពេចន៍​របស់ « ពួក​សាក្សី​ពិសេស​អំពី​ព្រះនាម​នៃ​ព្រះគ្រីស្ទ នៅ​ពេញ​សព្វ​ក្នុង​ពិភពលោក » ដែល​ត្រូវ​បាន​ជ្រើសរើស បាន​ហៅ និង​បាន​ផ្ដល់​សិទ្ធិ​អំណាច​ដោយ​ព្រះ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:២៣ ) ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

« សូម្បីតែ​មួយ​ក៏គ្មានសោះដែល​មាន​ឥទ្ធិពល​ដ៏ជ្រាលជៅ » ។

តើ​បងប្អូន​នឹង​និយាយ​អ្វី​ដើម្បី​គាំទ្រ​សេចក្តី​ថ្លែង​ការណ៍​ដែល​ថា « មនុស្ស​ដែល​បាន​រស់នៅ ហើយ​ដែល​នឹង​រស់នៅ​លើ​ផែនដី​នៅ​អនាគត​កាល គ្មាន​នរណា​ម្នាក់​សោះ​ដែល​មាន​ឥទ្ធិពល​ដ៏​ជ្រាលជៅ [ ដូច​ព្រះយេស៊ូវ​គ្រីស្ទ ]​បាន​មាន​ » ? សូម​រកមើល​វគ្គបទគម្ពីរ​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ដែល​ថ្លែងទីបន្ទាល់​អំពី​ឥទ្ធិពល​ដ៏​ជ្រាលជ្រៅ​របស់​ព្រះអង្គសង្រ្គោះ ។ តើ​ទ្រង់​បាន​មាន​ឥទ្ធិពល​លើ​បងប្អូន​ដោយ​របៀប​ណា ?

ឧបមាថា​នរណា​ដែល​មិន​ស្គាល់​គ្រិស្ដ​សាសនា​បាន​សួរ​បងប្អូន​ថា​ហេតុអ្វី​បាន​ជា​បងប្អូន​ប្រារព្ធ​បុណ្យគ្រីស្ទម៉ាស់ ។ តើ​បងប្អូន​នឹង​ឆ្លើយតប​យ៉ាង​ដូចម្ដេច ? សូម​មើល « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ដោយ​មាន​សំណួរ​នេះ​នៅក្នុង​ចិត្ត ហើយ​ពិចារណា​សរសេរ​នូវ​គំនិត ឬ​ចំណាប់​អារម្មណ៍​ណា​មួយ​ដែល​ផុសឡើង​ក្នុង​ចិត្ត​បងប្អូន ។

សូម​មើល​ផងដែរ « Why We Need a Savior » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

2:15

Why We Need a Savior

« ទ្រង់​បាន​រស់ឡើងវិញ​ចេញ​ពីផ្នូរ » ។

នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » សាវក​ថ្លែង​ទីបន្ទាល់​អំពី​ការស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ រៀប​រាប់​បី​ចំណុច​នៃ​ការលេច​មក​នៃ​ព្រះអម្ចាស់​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ ( សូមមើល កថាខណ្ឌ​ទី ៥ ) ។ សូម​ពិចារណា​អាន​ដំណើររឿង​នៃ​យាង​មក​ជួប​នេះ យ៉ូហាន ២០; នីហ្វៃទី៣ ១១ និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤–២០ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​ចេញមក​ពី​ព្រះបន្ទូល និង​សកម្មភាព​របស់​ទ្រង់​នៅក្នុង​អំឡុង​ពេល​នៃ​ការបង្ហាញ​ព្រះកាយ​ទាំងនេះ ?

ផ្ដោត​ទៅលើ​ព្រះអង្គសង្គ្រោះ ។ « ការអាន ‹ ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះ​ជន្ម​រស់ › ប្រកប​ដោយ​ការអធិស្ឋាន​គឺដូចជា​ការអាន​ទីបន្ទាល់​របស់ ម៉ាថាយ, ម៉ាកុស, លូកា, យ៉ូហាន និង​ព្យាការី​នានា​នៅក្នុង​ព្រះគម្ពីរ​មរមន​ផងដែរ ។ វានឹង​បង្កើន​សេចក្តី​ជំនឿ​របស់​បងប្អូន​លើ​ព្រះ​អង្គ​សង្គ្រោះ ហើយ​ជួយ​បងប្អូន​ឲ្យ​បន្ដ​ផ្តោត​ចិត្ត​លើទ្រង់ » ( អិម រ័សុល បាឡឺដ « ត្រឡប់​ទៅវិញ ហើយ​ទទួល » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦៥ ) ។

« បព្វជិតភាព និង​សាសនាចក្រ​របស់​ទ្រង់​ត្រូវ​បាន​ស្ដារ​ឡើង​វិញ » ។

អំឡុង​ពេល​នៃការ​សិក្សា​គោលលទ្ធិ និង​សេចក្តី​សញ្ញា​របស់​បងប្អូន​ឆ្នាំនេះ បងប្អូន​មាន​ឱកាស​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការធ្វើឲ្យ « បព្វជិតភាព និង​សាសនាចក្រ​របស់​ទ្រង់​ត្រូវបាន​ស្ដារ​ឡើង​វិញ » ។ តើ​សេចក្តី​ពិត ឬ​គោលការណ៍​ដែល​បាន​ស្តារឡើងវិញ​ណាមួយ ដែល​មាន​អត្ថន័យ​ជាពិសេស​ចំពោះ​បងប្អូន ? សូម​ពិចារណា​ពិនិត្យ​មើល​បទគម្ពីរ​មួយចំនួន​ខាង​ក្រោម​នេះ​ឡើង​វិញ ដែល​បង្រៀន​អំពី​ការស្តារ​ឡើងវិញ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ១:១៧–២៣; ១៣; ២០:១–១២; ៦៥; ១១០; ១១២:៣០–៣២; ១២៤:៣៩–៤២; ១២៨:១៩–២១ ។ សូម​ជញ្ជឹងគិត​អំពី​របៀប​ដែល​សេចក្តីពិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ​ជួយ​បងប្អូន​ឲ្យ​ដឹង និង​ស្រឡាញ់​ព្រះយេស៊ូវ​គ្រីស្ទ ។

« ថ្ងៃ​ណាមួយ ទ្រង់​នឹង​យាង​មក​ផែន​ដីម្តង​ទៀត » ។

បុណ្យគ្រីស្ទម៉ាស់​គឺ​ជាពេល​វេលា​ដែល​យើង​គិត​ដល់​ថ្ងៃ​ប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ទន្ទឹង​រង់ចាំ​ដល់​ថ្ងៃ​ដែល​ទ្រង់​នឹង​យាង​មក​ម្តង​ទៀត ។ តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​អំពី​ការយាង​មក​វិញ​របស់​ទ្រង់​ចេញពី កថាខណ្ឌ​ពីរ​ដល់​កថាខណ្ឌ​ចុងក្រោយ នៃ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ? បងប្អូន​អាច​នឹង​ពិចារណា​អាន ច្រៀង ឬ​ស្តាប់​ទំនុក​តម្កើង​បុណ្យ​គ្រីស្ទម៉ាស់ ​ដែល​បង្រៀន​អំពី​ការយាង​មក​ជាលើក​ទីពីរ ដូចជា​បទ « អំណរដល់លោក » ឬ « កណ្តាល​អធ្រាត​រាត្រី​ភ្លឺថ្លា » ( ទំនុក​តម្កើង ល.រ ១២៤, ១២៨ ) ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា
« ព្រះអង្គ​គឺជា​ពន្លឺ ជា​ជីវិត ហើយ​ជា​សេចក្ដី​សង្ឃឹម​នៃ​ពិភពលោក » ។

នៅ​ក្នុង កថាខណ្ឌ​ចុង​ក្រោយ​បង្អស់ នៃ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » សូម​កត់​ចំណាំ​អំពី​គុណលក្ខណៈ និង​ព្រះ​បរមងារ​ដែល​បាន​ផ្តល់​ឲ្យ​ព្រះអង្គ​សង្រ្គោះ ។ សូម​ពិចារណា​ចំណាយពេល​សិក្សា​អំពី​កថាខណ្ឌ​មួយចំនួន​នោះ ។ ឧទាហរណ៍ ៖

ពន្លឺ ៖ តើ​ព្រះយេស៊ូវ​គ្រីស្ទ​ដូចជា​ពន្លឺ​ចំពោះ​បងប្អូន​ដោយ​របៀបណា ? បងប្អូន​អាច​នឹង​ពិចារណា​គូរ​រូប ឬ​ថត​រូប​ដែល​បងប្អូន​គិត​ថា​តំណាង​ឲ្យ​ពន្លឺ​ដែល​ទ្រង់​ប្រទាន​ដល់​បងប្អូន ។ តើ​បងប្អូន​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​ចែកចាយ​ពន្លឺ​របស់​ទ្រង់ ? ( សូមមើល​ផងដែរ យ៉ូហាន ៨:១២; នីហ្វៃទី៣ ១៨:២៤; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:២៤ ) ។

ជីវិត ៖ តើ​បងប្អូន​គិតថា ហេតុអ្វី ជីវិត គឺជា​ពាក្យ​ល្អ​ដើម្បី​ពិពណ៌នា​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ? តើ​ក្នុង​ន័យ​អ្វី​ដែល​ទ្រង់​ប្រទាន​ជីវិត​ដល់​បងប្អូន ? តើ​ជីវិត​របស់​បងប្អូន​នឹង​ខុសគ្នា​យ៉ាង​ណា​បើ​គ្មាន​ទ្រង់ និង​ដំណឹងល្អ​របស់​ទ្រង់​នោះ​ទេ ? ( សូមមើល​ផងដែរ យ៉ូហាន ១០:១០; កូរិនថូស ទី១ ១៥:១៩–២៣; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៦:២ ) ។

សង្ឃឹម ៖ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ តើ​បងប្អូន​សង្ឃឹម​អ្វី​ ? តើ​បងប្អូន​ស្គាល់​នរណា​ម្នាក់​ដែល​អស់​សង្ឃឹម​អំពី​អនាគត​ដែរ​ឬ​ទេ ? សូម​ជញ្ជឹងគិត​អំពី​របៀប​ដែល​បងប្អូន​អាច​ចែកចាយ​ជាមួយ​បុគ្គល​នោះ​នូវ​ក្តីសង្ឃឹម​ដែល​បងប្អូន​មាន​នៅ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ។ ( សូមមើល​ផងដែរ រ៉ូម ៨:២៤–២៥; អេធើរ ១២:៤; មរ៉ូណៃ ៧:៤១ ) ។

សូមមើល​ផងដែរ ប្រធានបទ និង សំណួរ « Jesus Christ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

ព្រះយេស៊ូវគ្រីស្ទ

« សូម​អរព្រះគុណ​ដល់​ព្រះ ចំពោះ​អំណោយ​ទាន​ដ៏​ប្រៀប​ផ្ទឹម​ពុំ​បាន [ របស់​ទ្រង់ ] » ។

នៅក្នុង « ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្ម​រស់ » ពួកសាវក​សំដៅ​ទៅ​ព្រះអង្គ​សង្គ្រោះ​ថា​ជា « អំណោយ » មួយ​មកពី​ព្រះវរបិតាសួគ៌​របស់​យើង ។ ផ្អែកលើ​អ្វី​ដែល​បងប្អូន​រកឃើញ​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » តើ​បងប្អូន​នឹង​បំពេញ​ប្រយោគ​នេះ​ដោយ​របៀប​ណា ៖ « តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ព្រះ​ប្រទាន​ដល់​ខ្ញុំ​នូវ​អំណោយ … » សូម​ពិចារណា​ពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​ដើម្បី​ទទួល​អំណោយ​ទាំងនេះ​បាន​កាន់តែ​ពេញលេញ ។

តើ​ការសិក្សា « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » មាន​ឥទ្ធិពល​លើ​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់​របស់បងប្អូន​ចំពោះ​ព្រះអង្គ​សង្រ្គោះ​ដោយ​របៀបណា ?

សូមមើល​ផងដែរ រ័សុល អិម ណុលសិន « Four Gifts That Jesus Christ Offers to You » ( First Presidency Christmas devotional ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៨ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ « Excerpts from ‹ The Living Christ: The Testimony of the Apostles › » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

2:45

Excerpts from "The Living Christ: The Testimony of the Apostles"

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០៣

គំនិត​សម្រាប់​បង្រៀន​កុមារ

ខ្ញុំ​អាច « ថ្លែង​ទីបន្ទាល់ [ របស់ខ្ញុំ ] » ដើម្បី​ប្រារព្ធ​អបអរ​នឹង​ការប្រសូត​របស់​ព្រះយេស៊ូវ ។

  • សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ណែនាំ​កុមារ​របស់​បងប្អូន​ឲ្យ​ស្គាល់​ពី « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ។ ប្រហែលជា​បងប្អូន​អាច​ជួយ​ពួកគេ​ចង្អុល​ទៅ​ឈ្មោះ ព្រះគ្រីស្ទ នៅ​លើ​ចំណងជើង និង​ហត្ថលេខា​របស់​គណៈប្រធាន​ទីមួយ និង​ពួក​ដប់ពីរ​នាក់ ។ បងប្អូន​អាច​ពន្យល់​ថា នេះ​ជា​ទីបន្ទាល់​របស់​ពួកលោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ពួកលោក​ចង់​ចែកចាយ​ជាមួយ​ពិភពលោក ។

  • បងប្អូន​អាច​ឲ្យ​កុមារ​ម្នាក់ៗ​នូវ​ឃ្លាមួយ​មកពី « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ហើយ​សូម​ឲ្យ​ពួកគេ​គូរ​រូបភាព​មួយ​មកពី​ឃ្លា ឬ​ប្រយោគ​នោះ ។ បន្ទាប់មក​បងប្អូន​អាច​ជួយ​ពួកគេ​ស្វែងរក​ឃ្លា​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ។ បងប្អូន​ក៏​អាច​ចងក្រង​រូបភាព និង​ឃ្លា​ទាំងនោះ​នៅក្នុង​សៀវភៅ​មួយ​ផងដែរ ។

  • សូម​ចែកចាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​របៀប​ដែល​បងប្អូន​ទទួលបាន​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្រហែលជា​បងប្អូន​អាច​ហុច​ត​គ្នា​នូវ​រូបភាព​របស់​ព្រះអង្គសង្រ្គោះ ហើយ​ប្ដូរ​វេន​គ្នា​ចែកចាយ​អ្វី​ដែល​បងប្អូន​ដឹង​អំពី​ទ្រង់ ( រួមទាំង​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ) ។

ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ

« ទ្រង់​បាន​យាង​ចុះ​ឡើង​ធ្វើ​ការល្អ » ។

  • នៅពេល​បងប្អូន និង​កុមារ​របស់​បងប្អូន​អាន​កថាខណ្ឌ​ទីពីរ​នៃ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » សូម​និយាយ​ជាមួយ​នឹង​ពួកគេ​អំពី​កិច្ចការ​មួយ​ចំនួន​ដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ ។ បងប្អូន​ក៏​អាច​មើល​រូបភាព​មកពី​ព្រះជន្ម​របស់​ទ្រង់​ផងដែរ ( សូមមើល ទំព័រ​សកម្មភាព ប្រចាំ​សប្តាហ៍​នេះ និង​សៀវភៅ​រូបភាព​ដំណឹងល្អ ) ។ សូម​អញ្ជើញ​កុមារ​របស់​បងប្អូន​ឲ្យ​និយាយ​អំពី​អ្វី​ដែល​ព្រះ​អង្គសង្រ្គោះ​កំពុង​ធ្វើ​នៅក្នុង​រូបភាព​នេះ ។ តើ​យើង​អាច​បម្រើ​អ្នក​ដទៃ​ដូច​ទ្រង់​បានធ្វើ​យ៉ាង​ដូចម្ដេច ? វីដេអូ​« Light the World » នៅលើ​បណ្ណាល័យ​ដំណឹងល្អ​អាច​ផ្តល់​គំនិត​ខ្លះៗ​ដល់​បងប្អូន ។

« ព្រះអង្គ​គឺជា​ពន្លឺ ជា​ជីវិត ហើយ​ជា​សេចក្ដី​សង្ឃឹម​នៃ​ពិភពលោក » ។

  • សូម​ជួយ​កុមារ​របស់​បងប្អូន​ឲ្យ​ស្វែងរក​ទំនុកតម្កើង​ដែល​ប្រាប់​ពី​ពន្លឺ ជីវិត និងក្ដី​សង្ឃឹម​ដែល​ការប្រសូត​របស់​ព្រះ​អង្គសង្រ្គោះ​បាន​នាំមក​កាន់​ពិភពលោក ដូចជា​បទ « ឱ ! ភូមិ​បេថ្លេហិម ភូមិ​ស្ងួនភ្ញា » ( ទំនុកតម្កើង ល.រ.១២៩ ) ។ សូម​ច្រៀង​ទំនុកតម្កើង​នេះ​ជាមួយគ្នា ហើយ​ទុក​ឲ្យ​កុមារ​របស់​បងប្អូន​ចែកចាយ​ពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​នាំពន្លឺ ជីវិត និង​សេចក្តីសង្ឃឹម​មកកាន់​ជីវិត​របស់​ពួកគេ ។

« សូម​អរព្រះគុណ​ដល់​ព្រះ ចំពោះ​អំណោយ​ទាន​ដ៏​ប្រៀប​ផ្ទឹម​ពុំ​បាន​នៃ​ព្រះ​រាជបុត្រា​ដ៏​ទេវភាព​របស់​ព្រះ » ។

  • តើ​អំណោយ​ទាន​អ្វីខ្លះ​ដែល​យើង​បានទទួល​ដោយ​សារ​ព្រះយេស៊ូវ​គ្រីស្ទ ? ប្រហែលជា​បងប្អូន និង​កុមារ​របស់​បងប្អូន​អាច​រកមើល​អំណោយ​ទាំងនេះ​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ឬ​បទ​ចម្រៀង​ដូចជា​បទ « ទ្រង់​បញ្ជូន​បុត្រា​ទ្រង់​មក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២០–២១ ) ។ បន្ទាប់មក ពួកគេ​អាច​រុំ​អ្វីមួយ ដើម្បី​តំណាង​ឲ្យ​អំណោយ​ទាំង​នោះ ។ បងប្អូន​អាច​ស្នើសុំ​ឲ្យ​កុមារ​របស់​បងប្អូន​បើក​អំណោយ​នៅ​ថ្ងៃ​បុណ្យគ្រីស្ទម៉ាស់ ដើម្បី​ជួយ​ពួកគេ​ចងចាំ​ព្រះអង្គ​សង្គ្រោះ និង​អំណោយ​របស់​ទ្រង់​ដល់​យើង ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។