« ឧបសម្ព័ន្ធ ខ ៖ ‹ សេចក្ដីពិតដ៏ច្បាស់ និងពិសេសៗ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ឧបសម្ព័ន្ធ ខ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ឧបសម្ព័ន្ធ ខ
« សេចក្ដីពិតដ៏ច្បាស់ និងពិសេសៗ »
ព្រះគម្ពីរមរមនត្រូវបានរៀបចំដើម្បីចេញមកក្នុងថ្ងៃចុងក្រោយ ជាគ្រាមួយនៃការច្របូកច្របល់រាលដាលដ៏ធំអំពីគោលលទ្ធិ ឬសេចក្ដីពិតដ៏អស់កល្បជានិច្ចរបស់ព្រះ ។ ចំណែកនៃគោលបំណងដ៏ទេវភាពនៃព្រះគម្ពីរនោះ ដូចនីហ្វៃបានទាយទុក « នឹងតាំងនូវសេចក្ដីពិតអំពី [ ព្រះគម្ពីរប៊ីប ] » ដើម្បី « ឲ្យដឹងសេចក្ដីដ៏ច្បាស់ និងពិសេសៗ » ដែលបានបាត់បង់អស់រាប់សតវត្សរ៍ ហើយដើម្បី « នឹងបង្ហាញដល់គ្រប់ទាំងពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជនឲ្យដឹងថា កូនចៀមនៃព្រះ គឺជាព្រះរាជបុត្រានៃព្រះវរបិតា ដ៏នៅអស់កល្បជានិច្ច ហើយគឺជាព្រះអង្គសង្គ្រោះនៃពិភពលោក » ( នីហ្វៃទី ១ ១៣:៤០ ) ។
ព្រះគម្ពីរមរមនបើកសម្ដែងសេចក្ដីពិតដ៏អស់កល្បជានិច្ចដែលត្រូវបានបាត់បង់ទៅអំឡុងការក្បត់សាសនា ហើយបន្ថែមសាក្សីទីពីរ ជាសាក្សីបញ្ជាក់អំពីសេចក្ដីពិតជាច្រើនដែលបានបង្រៀននៅក្នុងព្រះគម្ពីរប៊ីប ។ នេះគ្រាន់តែជាសេចក្ដីពិតទាំងនោះមួយចំនួន ។ សូមរកមើលសេចក្ដីពិតដ៏ច្បាស់ និងពិសេសៗដទៃទៀត នៅពេលបងប្អូនសិក្សាព្រះគម្ពីរមរមន ។
ក្រុមព្រះ
-
ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ គឺជាតួអង្គដាច់ដោយឡែកពីគ្នា ប៉ុន្តែមានគោលបំណងតែមួយ ( សូមមើល នីហ្វៃទី ៣ ១១:៣២, ៣៦ ) ។
-
ព្រះអង្គសង្គ្រោះដែលមានព្រះជន្មរស់ឡើងវិញមានរូបកាយជាក់ស្ដែង ( សូមមើល នីហ្វៃទី ៣ ១១:១០–១៧ ) ។
បទគម្ពីរបន្ថែមអំពីក្រុមព្រះ ៖ នីហ្វៃទី ២ ៣១:៦–៨; អេធើរ ១២:៤១
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
-
ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខដើម្បីអំពើបាប និងការរងទុក្ខរបស់យើង ដើម្បីទ្រង់នឹងស្គាល់របៀបដើម្បីជួយដល់យើង ( សូមមើល អាលម៉ា ៧:១១–១៣ ) ។
-
យើងអាចប្រែក្លាយជាឥតខ្ចោះតាមរយៈព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល មរ៉ូណៃ ១០:៣២–៣៣ ) ។
បទគម្ពីរបន្ថែមអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ៖ នីហ្វៃទី ១ ១០:៦; នីហ្វៃទី ២ ២:៦–៩; យ៉ាកុប ៤:១១–១២; ម៉ូសាយ ៣:១–១៩; អាលម៉ា ៣៤:៨–១៦
ផែនការនៃសេចក្តីសង្រ្គោះ
-
ការធ្លាក់របស់អ័ដាម និងអេវ៉ាគឺជាផ្នែកសំខាន់មួយនៃផែនការរបស់ព្រះវរបិតាសួគ៌ ( សូមមើល នីហ្វៃទី២ ២:២២–២៧ ) ។
-
ការផ្ទុយគឺចាំបាច់សម្រាប់យើងដើម្បីអាចអនុវត្តសិទ្ធិសេរីភាព ( សូមមើល នីហ្វៃទី ២ ២:១១–១៦ ) ។
-
យើងនឹងត្រូវបានជំនុំជម្រះស្របតាមកិច្ចការ និងបំណងប្រាថ្នានៃដួងចិត្តរបស់យើង ( សូមមើល អាលម៉ា ៤១:៣–៧ ) ។
-
« បឹងភ្លើង និង ស្ពាន់ធ័រឆេះឡើងសន្ធោសន្ធៅ » គឺជានិមិត្តសញ្ញានៃទុក្ខទោសនៃការមិនប្រែចិត្ត ( សូមមើល នីហ្វៃទី ២ ៩:១៦–១៩; ម៉ូសាយ ៣:២៤–២៧ ) ។
បទគម្ពីរបន្ថែមអំពីផែនការនៃសេចក្ដីសង្គ្រោះ ៖ នីហ្វៃទី ២ ៩:១១–២៦; អាលម៉ា ២២:១២–១៤; ៣៤:៣១–៣៥; ៤២:១–២៦
ការក្បត់សាសនា និងការស្តារឡើងវិញ
-
ការក្បត់សាសនាដ៏ធំបានកើតឡើងដោយសារតែអំពើទុច្ចរិត និងការឥតជំនឿ ( សូមមើល មរមន ៨:២៨, ៣១–៤១ ) ។
-
ព្រះគម្ពីរមរមន ស្ថាបនាសេចក្ដីពិតដែលបានបង្រៀននៅក្នុងព្រះគម្ពីរប៊ីប ( សូមមើល នីហ្វៃទី ១ ១៣:១៩–៤១; នីហ្វៃទី ២ ៣:១២ ) ។
-
សាសនាចក្ររបស់ព្រះគ្រីស្ទគួរតែត្រូវបានហៅតាមព្រះនាមទ្រង់ ( សូមមើល នីហ្វៃទី ៣ ២៧:៣–៩ ) ។
បទគម្ពីរបន្ថែមអំពីការក្បត់សាសនា ៖ នីហ្វៃទី ១ ១៣:១–៩, ២៤–២៩; នីហ្វៃទី ២ ២៧–២៨
បទគម្ពីរបន្ថែមអំពីការស្ដារឡើងវិញ ៖ នីហ្វៃទី ១ ១៤:៧–១២; ២២:៧–១១; នីហ្វៃទី ២ ៣:៧–២៤; ២៥:១៧–១៨
ពួកព្យាការី និង វិវរណៈ
-
ពួកព្យាការីទាំងអស់ថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ូសាយ ១៣:៣៣–៣៥ ) ។
-
ចំណេះដឹងអំពីសេចក្ដីពិតខាងវិញ្ញាណកើតមានតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល អាលម៉ា ៥:៤៥–៤៧ ) ។
-
ព្រះគម្ពីរប៊ីបពុំមានគ្រប់ព្រះបន្ទូលរបស់ព្រះទេ ( សូមមើល នីហ្វៃទី ២ ២៩:១០–១៣ ) ។
-
វិវរណៈមកពីព្រះពុំបញ្ឈប់នៅជំនាន់របស់យើងទេ ( សូមមើល មរមន ៩:៧–៩ ) ។
បទគម្ពីរបន្ថែមអំពីពួកព្យាការី ៖ នីហ្វៃទី ១ ២២:១–២; ម៉ូសាយ ៨:១៦–១៨; ហេលេមិន ១៣:២៤–៣៣
បទគម្ពីរបន្ថែមអំពីវិវរណៈ ៖ យ៉ាកុប ៤:៨; អាលម៉ា ១២:៩–១១; ១៧:២–៣; មរ៉ូណៃ ១០:៥
បព្វជិតភាព
-
អ្នកកាន់បព្វជិតភាពត្រូវបានហៅ ហើយរៀបចំចាប់តាំងពីការបង្កបង្កើតលោកីយមក ( សូមមើល អាលម៉ា ១៣:១–៣ ) ។
-
មនុស្សម្នាក់ត្រូវតែទទួលសិទ្ធិអំណាចមកពីព្រះដើម្បីផ្សាយដំណឹងល្អ ( សូមមើល ម៉ូសាយ ២៣:១៧ ) ។
បទគម្ពីរបន្ថែមអំពីបព្វជិតភាព ៖ ម៉ូសាយ ១៨:១៧–២០; អាលម៉ា ១៣; ហេលេមិន ១០:៧
ពិធីបរិសុទ្ធ និងសេចក្តីសញ្ញា
-
ពិធីបុណ្យជ្រមុជទឹកគឺសំខាន់ដើម្បីទទួលជីវិតអស់កល្បជានិច្ច ( សូមមើល នីហ្វៃទី ២ ៣១:៤–១៣, ១៧–១៨) ។
-
ពិធីបុណ្យជ្រមុជទឹកត្រូវធ្វើឡើងដោយការពន្លិច ( សូមមើល នីហ្វៃទី ៣ ១១:២៣–២៧ ) ។
-
កុមារតូចៗពុំចាំបាច់ទទួលបុណ្យជ្រមុជទឹកទេ ( សូមមើល មរ៉ូណៃ ៨:៨–១២ ) ។
-
ពិធីបរិសុទ្ធត្រូវតែធ្វើឡើងស្របទៅតាមបទបញ្ញត្តិរបស់ព្រះគ្រីស្ទតាមរយៈនរណាម្នាក់ដែលមានសិទ្ធិអំណាចត្រឹមត្រូវ ( សូមមើល ម៉ូសាយ ១៨:១៧–១៨; នីហ្វៃទី ៣ ១១:២១–២៧; មរ៉ូណៃ ៤:១ ) ។
បទគម្ពីរបន្ថែមអំពីពិធីបរិសុទ្ធ ៖ ម៉ូសាយ ១៨:៨–១៧; ២១:៣៣–៣៥; អាលម៉ា ១៣:១៦; នីហ្វៃទី ៣ ១៨:១–១១; មរ៉ូណៃ ២–៦; ៨:៤–២៦
បទគម្ពីរបន្ថែមអំពីសេចក្ដីសញ្ញា ៖ នីហ្វៃទី ២ ១១:៥; ម៉ូសាយ ៥:១–៩; អាលម៉ា ២៤:១៧–១៨
អាពាហ៍ពិពាហ៍ និង គ្រួសារ
-
ស្វាមី និងភរិយា គួរតែស្រឡាញ់គ្នាទៅវិញទៅមក ( សូមមើល យ៉ាកុប ៣:៥–៧ ) ។
-
ឪពុកម្ដាយគួរតែចិញ្ចឹមបីបាច់កូនៗរបស់ពួកគេចំពោះព្រះអម្ចាស់ ( សូមមើល នីហ្វៃទី ១ ៧:១ ) ។
បទគម្ពីរបន្ថែមអំពីអាពាហ៍ពិពាហ៍ និង គ្រួសារ ៖ នីហ្វៃទី ១ ១:១; នីហ្វៃទី ២ ២៥:២៦; យ៉ាកុប ២:២៣–២៨; អេណុស ១:១; ម៉ូសាយ ៤:១៤–១៥; នីហ្វៃទី ៣ ១៨:២១
ព្រះបញ្ញត្តិ
-
ព្រះអម្ចាស់នឹងរៀបចំផ្លូវមួយសម្រាប់យើងដើម្បីសម្រេចតាមបទបញ្ញត្តិរបស់ទ្រង់ ( សូមមើល នីហ្វៃទី១ ៣:៧ ) ។
-
ព្រះសន្យាប្រទានពរដល់យើង បើយើងរក្សាបទបញ្ញត្តិរបស់ទ្រង់ ( សូមមើល ម៉ូសាយ ២:២២–២៤ ) ។
បទគម្ពីរបន្ថែមអំពីបទបញ្ញត្តិ ៖ នីហ្វៃទី ១ ១៧:៣; ២២:៣០–៣១; អាលម៉ា ៣៧:១៣, ៣៥, ៥០:២០