គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ការប្រែចិត្តជឿ​គឺ​ជា​គោលដៅ​របស់​យើង


« ការប្រែចិត្តជឿ​គឺ​ជា​គោលដៅ​របស់​យើង » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ការប្រែចិត្តជឿ​គឺ​ជា​គោលដៅ​របស់​យើង » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

ស្ត្រី​កំពុង​សិក្សា​ព្រះគម្ពីរ

ការប្រែចិត្តជឿ​គឺ​ជា​គោលដៅ​របស់​យើង

គោល​បំណង​នៃ​ការ​រៀនសូត្រ និង​ការ​បង្រៀន​ដំណឹងល្អ​ទាំងអស់ គឺ​ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រែចិត្ត​ជឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ជ្រាលជ្រៅ​ខ្លាំង​ឡើង ហើយ​ជួយ​យើង​ឲ្យ​កាន់​តែ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ដោយ​មូលហេតុ​នេះ​ហើយ នៅពេល​យើង​សិក្សា​ដំណឹងល្អ យើង​ពុំ​គ្រាន់​តែ​រក​មើល​ព័ត៌មាន​ថ្មី​ប៉ុណ្ណោះ​ទេ តែ​យើង​ចង់​ក្លាយ​ជា​អ្នក « កើត​ជា​ថ្មី​វិញ » ( កូរិនថូសទី២ ៥:១៧ ) ។ នេះ​មាន​ន័យ​ថា​ជា​ការ​ពឹង​ផ្អែក​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ផ្លាស់​ប្ដូរ​ដួងចិត្ត​របស់​យើង ទស្សនៈរបស់​យើង សកម្មភាព​របស់​យើង និង​ធម្មជាតិ​របស់​យើង ។

ប៉ុន្តែ​ប្រភេទ​នៃ​ការ​រៀនសូត្រ​ដំណឹងល្អ​ដែល​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​យើង ហើយ​ដឹកនាំ​យើង​ទៅ​រក​អព្ភូតហេតុ​នៃ​ការ​ផ្លាស់ប្រែចិត្តជឿ ពុំ​កើត​ឡើង​តែ​ម្តងក្នុង​ពេលតែមួយ​នោះទេ ។ វា​បន្ត​មាន​នៅ​ក្រៅ​ថ្នាក់​រៀន​ចូល​ទៅ​ក្នុង​ដួង​ចិត្ត និង​គេហដ្ឋាន​របស់​បុគ្គល​ម្នាក់ៗ ។ វា​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​ដ៏​ខ្ជាប់​ខ្ជួន និង​ជាប្រចាំ​ថ្ងៃ​ដើម្បី​យល់ ហើយ​រស់នៅ​តាម​ដំណឹងល្អ ។ ប៉ុន្តែ​ព្រះវរបិតា​សួគ៌​មិន​រំពឹង​ឲ្យ​យើង​ធ្វើ​តែ​ម្នាក់​ឯង​ទេ — ទ្រង់​នឹង​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​យើង​ឲ្យ​ផ្លាស់​ប្រែ​ចិត្ត​ជឿ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​យើង​ទៅ​រក​សេចក្ដីពិត ហើយ​ថ្លែង​ជា​សាក្សី​អំពី​សេចក្ដីពិត​នោះ ( សូមមើល យ៉ូហាន ១៦:១៣ ) ។ ទ្រង់​បំភ្លឺ​គំនិត​របស់​យើង ដាស់​ការ​យល់ដឹង​របស់​យើង ហើយ​ប៉ះ​ដួងចិត្ត​របស់​យើង​ដោយ​វិវរណៈ​មក​ពី​ព្រះ ដែល​ជា​ប្រភព​នៃ​គ្រប់​សេចក្ដីពិត​ទាំងអស់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ឲ្យ​ដួងចិត្ត​របស់​យើង​បរិសុទ្ធ ។ ទ្រង់​បំផុស​បំណង​ប្រាថ្នា​ក្នុង​ខ្លួន​យើង​ដើម្បី​រស់​នៅ​តាម​សេចក្ដីពិត ហើយ​ទ្រង់​ខ្សឹប​ប្រាប់​យើង​ពី​របៀប​ដើម្បី​ធ្វើ​ដូចនេះ ។ ពិតណាស់ « ព្រះវិញ្ញាណ​បរិសុទ្ធ…នឹង​បង្រៀន​ [ យើង ] ពី​គ្រប់​សេចក្ដីទាំងអស់ » ( យ៉ូហាន ១៤:២៦ ) ។

ដោយ​មូលហេតុ​ទាំងនេះ​ហើយ នៅក្នុង​ការ​ខិតខំ​ដើម្បី​រស់នៅ រៀន និង​បង្រៀន​ដំណឹងល្អរបស់​យើង យើង​គួរ​តែ​ស្វែងរក​ភាព​ជា​ដៃគូ​ពី​ព្រះវិញ្ញាណ​មុនគេ ។ គោលដៅ​នេះ​គួរ​តែ​គ្រប់​គ្រង​ដល់​ការ​ជ្រើសរើស និង​ការ​ដឹកនាំ​គំនិត​របស់​យើង និង​សកម្ម​ភាព​របស់​យើង ។ យើង​គួរ​តែ​ស្វែងរក​អ្វីៗ​ដែល​អញ្ជើញ​ឲ្យ​មាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ហើយ​បដិសេធ​អ្វីៗ​ដែល​បណ្ដេញ​ឥទ្ធិពល​នោះចេញ—ដ្បិត​យើង​ដឹង​ថា ប្រសិន​បើ​យើង​អាច​មាន​ភាព​សក្ដិសម​នឹង​វត្តមាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​មានភាព​សក្ដិសម​ដើម្បី​រស់​នៅក្នុង​វត្តមាន​នៃ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។