គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ការ​ប្រើ​ប្រាស់​សៀវភៅ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ


« ការ​ប្រើ​ប្រាស់ សៀវភៅ​ចូរ​មក​តាម​ខ្ញុំ—​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ការ​ប្រើ​ប្រាស់​សៀវភៅ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

ការ​ប្រើ​ប្រាស់ សៀវភៅ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ

តើ​ធនធាន​នេះ​សម្រាប់​នរណា ?

ធនធាន​នេះ​គឺ​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ទាំងអស់​នៅ​ក្នុង​សាសនាចក្រ ។ វា​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​បងប្អូន​រៀន​ដំណឹងល្អ—ទោះ​ជា​ដោយ​ខ្លួនឯង ឬ​ជា​មួយ​ក្រុមគ្រួសារ​ក្ដី ។ ប្រសិន​បើ​បងប្អូន​ពុំ​បាន​សិក្សា​ដំណឹងល្អ​ជា​ទៀងទាត់​កាល​ពី​មុនៗ​មក​ទេ ធនធាន​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​ចាប់​ផ្ដើម​បាន ។ ប្រសិន​បើ​បងប្អូន​មាន​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា​ដំណឹងល្អ​រួច​ហើយ ធនធាន​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​មាន​បទពិសោធន៍​កាន់​តែ​មាន​អត្ថន័យ ។

តើ​ខ្ញុំ​គួរតែប្រើបា្រស់​ធនធាន​នេះ​យ៉ាង​ដូច​ម្តេច ?

សូម​ប្រើ​ធនធាន​នេះ​តាម​របៀប​ណា​ដែល​ជា​ជំនួយ​ដល់​បងប្អូន ។ បងប្អូន​អាច​រក​ឃើញ​ថា​វា​ជា​ជំនួយ​ក្នុង​ការ​ណែនាំ ឬ​ជា​ជំនួយ​បន្ថែម​ទៅ​លើ​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ ។ បងប្អូន​ក៏​អាច​ប្រើ​ប្រាស់​វា​សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ផងដែរ ។ គម្រោង​នេះ​បញ្ជាក់បង្ហាញ​គោលការណ៍​សំខាន់ៗ ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ផ្ដល់​ជា​យោបល់​ការ​សិក្សា និង​សកម្មភាព​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ​ផ្ដល់​កន្លែង​កត់ត្រា​អំពី​ចំណាប់​អារម្មណ៍​របស់​បងប្អូន ។

ចូរ​មក​តាម​ខ្ញុំ — សម្រាប់​បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ​ពុំ​មែន​ជំនួស ឬ​ប្រជែង​នឹង​រឿងល្អៗ​ដែល​បងប្អូន​កំពុង​ធ្វើទេ ។ សូម​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ ដើម្បី​កំណត់​អំពី​របៀប​ដើម្បី​សិក្សា​ព្រះបន្ទូល​របស់​ព្រះ​ដោយ​ផ្ទាល់ខ្លួន​របស់​បងប្អូន ។

តើ​ធនធាន​នេះ​ទាក់ទង​នឹង​អ្វី​ដែល​បាន​កើត​ឡើង នៅ​ក្នុង​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

គម្រោង​នៅ​ក្នុង​ធនធាន​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​តាម​កាលវិភាគ​អាន​ប្រចាំ​សប្ដាហ៍ ។ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​ និង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ធ្វើ​តាម​កាលវិភាគ​ដូចគ្នា ។ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​របស់​បងប្អូន​ដើម្បី​រៀនសូត្រ ហើយ​រស់នៅ​តាម​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន គ្រូបង្រៀន​របស់​បងប្អូន​នៅក្នុង​សាសនាចក្រ នឹង​ផ្ដល់​ឱកាស​ដល់​បងប្អូន​ដើម្បី​ចែកចាយ​បទពិសោធន៍ គំនិត និង​សំណួរ​អំពី​វគ្គ​បទគម្ពីរ ដែល​បងប្អូន​កំពុង​សិក្សានៅ​គេហដ្ឋាន ។

ដោយសារ​តែ​សាលាថ្ងៃអាទិត្យ ត្រូវ​បាន​បង្រៀន​តែ​ពីរ​ដង​ក្នុង​មួយ​ខែ នោះ​គ្រូបង្រៀន​សាលា​ថ្ងៃអាទិត្យ អាច​ជ្រើសរើស​រំលង ឬ​ដាក់​បញ្ចូល​គម្រោង​មេរៀន​ជាមួយ​គ្នា​ដើម្បី​ឲ្យ​ទាន់​តាម​កាលវិភាគ​ប្រចាំ​សប្ដាហ៍ ។ រឿង​នេះ​អាច​ជាការ​ចាំបាច់​ផងដែរ​នៅ​សប្ដាហ៍​ដែលពុំ​មាន​​ការ​ប្រជុំ​សាសនាចក្រតាម​ធម្មតា ដោយសារ​តែ​សន្និសីទ​ស្ដេក ឬ​មូលហេតុ​ដទៃទៀត ។ អំឡុង​សប្ដាហ៍​ទាំងនេះ បងប្អូន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​បន្ដ​សិក្សា​ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដី​សញ្ញា​នៅ​ផ្ទះ ។

តើ​ខ្ញុំ​ចាំបាច់​ត្រូវ​ធ្វើ​តាម​កាលវិភាគ​ឬ ?

កាលវិភាគ​នឹង​ជួយ​បងប្អូនឲ្យ​បញ្ចប់​ការ​អាន​ព្រះគម្ពីរ​គោលទ្ធិ និង សេចក្តី​សញ្ញា​នៅត្រឹម​ចុង​ឆ្នាំ ។ បន្ថែម​ពី​លើ​នោះ ការ​ធ្វើ​តាម​កាលវិភាគ​ដដែល​ដូចជា​អ្នកដទៃទៀត​អាច​ដឹកនាំ​ឲ្យ​មាន​បទពិសោធន៍​កាន់តែ​មាន​អត្ថន័យ​នៅឯ​គេហដ្ឋាន សាសនាចក្រ និងគ្រប់ទិសទី ។ ប៉ុន្តែ​សូម​កុំ​ឲ្យ​មានអារម្មណ៍​ថា​ត្រូវ​តែ​ធ្វើតាម​កាលវិភាគ​ជា​ដាច់​ខាត​នោះឡើយ ឬ​បង្ខំ​ឲ្យ​អាន​គ្រប់​ខគម្ពីរ​នោះឡើយ កាល​វិភាគ​គឺ​គ្រាន់តែ​ជា​ការ​ណែនាំ​មួយ​ដ៏​សាមញ្ញដើម្បី​ជួយ​បងប្អូន​ឲ្យ​កំណត់​ល្បឿន​ខ្លួន​ឯង ។ រឿង​សំខាន់​គឺ​ថា បងប្អូន​កំពុង​រៀន​ដំណឹងល្អ​ជា​បុគ្គល និង​ជា​ក្រុមគ្រួសារ ។

គូ​សាមី​ភរិយា​សិក្សា​ព្រះគម្ពីរ