គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ធនធាន​បន្ថែម​ទាំងឡាយ


« ធនធាន​បន្ថែម​ទាំងឡាយ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ធនធាន​បន្ថែម​ទាំងឡាយ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

រូបភាព
គ្រួសារ​សិក្សា​ឯកសារ​មេរៀន​សាសនាចក្រ

ធនធាន​បន្ថែម​ទាំងឡាយ

ធនធាន​ទាំង​នេះ​ភាគច្រើន​អាច​រក​បាន​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ និង​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

ទំនុកតម្កើង និង សៀវភៅ​ចម្រៀង​កុមារ

តន្ត្រី​ពិសិដ្ឋ​អញ្ជើញ​ព្រះវិញ្ញាណ ហើយ​បង្រៀន​គោលលទ្ធិ​តាម​​របៀប​មួយ​ដែល​គួរ​ឲ្យ​ចងចាំ ។ បន្ថែម​ទៅ​លើ​កំណែ​បោះពុម្ព​នៃ ទំនុកតម្កើង និង សៀវភៅ​ចម្រៀង​កុមារ អ្នក​អាច​រក​បាន​នូវ​ចម្រៀង និង​វីដេអូ​នៃ​ទំនុក​តម្កើង និង​ចម្រៀង​របស់​កុមារ​នៅ​លើ​គេហទំព័រ music.ChurchofJesusChrist.orgនិង​នៅ​ក្នុង​កម្មវិធី​ Sacred Music ។

សៀវភៅ​សិក្សា​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន

សៀវភៅ​​សិក្សា​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន​ផ្ដល់​ផ្ទៃ​រឿង​ជា​ប្រវត្តិ​សាស្ត្រ និង​ការ​អត្ថាធិប្បាយ​ខាង​គោលលទ្ធិ​សម្រាប់​គោលការណ៍ និង​ដំណើរ​រឿង​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ ។

ទស្សនាវដ្តី​សាសនាចក្រ

ទស្សនាវដ្តី Friend, New Era, Ensign និង​លីអាហូណា ផ្ដល់​នូវដំណើរ​រឿង និង​សកម្មភាព​ដែល​អាច​បំពេញ​បង្គ្រប់​គោលការណ៍​នានា​ដែល​អ្នក​កំពុង​បង្រៀន​មក​ពី គម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ។

ប្រធានបទ​ដំណឹងល្អ

នៅ​គេហទំព័រ topics.lds.org អ្នក​អាច​ស្វែង​រក​ព័ត៌មាន​មូលដ្ឋាន​អំពី​ប្រធាន​បទ​ដំណឹងល្អ​ជា​ច្រើន​ប្រភេទ ជាមួយ​នឹង​តំណ​នានា​ទៅ​កាន់​ធនធាន​ដែល​មាន​អត្ថប្រយោជន៍​ដូចជា សារលិខិត​សន្និសីទ​ទូទៅ អត្ថបទ បទគម្ពីរ និង​វីដេអូ​នានា​ដែល​ទាក់​ទង​គ្នា ។ អ្នក​ក៏​អាច​ស្វែង​រក​ឃើញ និក្ខេបបទ​ស្ដីពី​ប្រធាន​បទ​ដំណឹងល្អ ផងដែរ ដែល​ផ្ដល់​ជា​ចម្លើយ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​សំណួរ​ខាង​គោលលទ្ធិ និង​ប្រវត្តិសាស្ដ្រ​ទាំងឡាយ ។

ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា

ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ប្រើរូបភាព និង​ភាសា​សាមញ្ញ​ដើម្បី​ជួយ​កូន​របស់អ្នក​ឲ្យ​រៀន​មកពី​​គម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ។ អ្នក​ក៏​អាច​រក​បាន​វីដេអូ​នៃ​រឿង​ទាំង​នេះ​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ និង​ Gospel Media Library នៅលើ​គេហទំព័រ ChurchofJesusChrist.org ផងដែរ ។

សៀវភៅ​ផាត់ពណ៌​ដំណើរ​រឿង​បទគម្ពីរ ៖ ព្រះ​គម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា

ធនធាន​​នេះ​រួម​មាន​ទំព័រ​សកម្មភាព​នានា​ដែល​បាន​រៀបចំ​ឡើង ដើម្បី​ពង្រីក​ដល់​ការរៀន​សូត្រ​របស់​កុមារ​អំពី​គម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ។

វីដេអូ និង​សិល្បៈ

រូបគំនូរ វីដេអូ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​អាច​ជួយ​អ្នក និង​គ្រួសារ​អ្នក​ឲ្យ​មើល​ឃើញ​គោលលទ្ធិ និង​ដំណើរ​រឿង​ដែល​ទាក់ទង​ទៅនឹង​ព្រះគម្ពីរ ។ សូមចូល​ទស្សនា Gospel Media Library នៅគេ​ហទំព័រ ChurchofJesusChrist.org ដើម្បី​រុក​រក​​កម្រង​​ធនធាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សាសនាចក្រ ។ ធនធាន​ទាំងនេះ​ក៏មាន​នៅក្នុង​កម្មវិធី Gospel Media ផងដែរ ហើយ​រូបភាព​ជាច្រើន​ក៏​មាន​​​នៅក្នុង សៀវភៅ​រូបភាព​ដំណឹង​ល្អ​ផងដែរ ។

Revelations in Context

Revelations in Context: The Stories behind the Sections of the Doctrine and Covenants គឺជា​កម្រង​សំណេរ​​អំពី​ប្រវត្តិ​សាស្រ្ត​ជុំវិញ​វិរវណៈ ដែល​មាន​ក្នុង​គម្ពីរ​​គោលលទ្ធិ និង​សេចក្តីសញ្ញា ។​ អត្ថបទ​ដែល​បាន​ផ្តល់​ឲ្យ​នៅក្នុង​ធនធាន​នេះ​​អាច​ជួយអ្នក​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​អត្ថន័យ​នៃ​បន្ទូល​របស់​ព្រះអម្ចាស់​នៅក្នុង​គម្ពីរ​​​គោលលទ្ធិ និង សេចក្តី​សញ្ញា​​ទៅកាន់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជំនាន់​មុន ។

ពួកបរិសុទ្ធ

ពួកបរិសុទ្ធ គឺជាដំណើរ​រឿង​ប្រវត្តិ​សាសនាចក្រ​ដែល​មាន​ច្រើន​វ៉ុល ។ វ៉ុលទី ១ បទដ្ឋាន​សេចក្ដីពិត និង វ៉ុលទី ២ No Unhallowed Hand បាន​​សរសេរ​អំពី​ប្រវត្តិ​សាសនាចក្រ​​ក្នុងអំឡុង​ពេល​ដូច​គ្នា​នឹង​គម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា​ដែរ ។ ប្រវត្តិសាស្រ្តទាំង​នេះអាចផ្តល់​ការយល់​ដឹង​ដល់អ្នក​នៅក្នុង​បរិបទ​ជុំវិញ​វិវរណៈ ដែល​អ្នក​សិក្សា​នៅក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា ។

ប្រធានបទ​ប្រវត្តិ​សាសនាចក្រ

អត្ថបទ​ជាច្រើន​អំពី​ប្រជាជន វត្ថុបុរាណ ភូមិសាស្រ្ត និង​ព្រឹត្តិការណ៍​នានា នៃប្រវត្តិ​សាសនា​ចក្រ អាចរក​បាន​នៅក្នុង គេហទំព័រ ChurchofJesusChrist.org/study/history/topics ។

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ធនធាន​នេះ​អាច​ជួយ​អ្នក​ឲ្យ​រៀន​សូត្រ ហើយ​អនុវត្ត​តាម​គោលការណ៍​ទាំងឡាយ​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ ។

បោះពុម្ព