« ថ្ងៃទី ៤–១០ខែ កុម្ភៈ ។ ម៉ាថាយ ៤, លូកា ៤–៥ ៖ ‹ ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ›»ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ៤–១០ខែ កុម្ភៈ ។ ម៉ាថាយ ៤, លូកា ៤–៥ »ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩
ថ្ងៃទី ៤–១០ខែ កុម្ភៈ
ម៉ាថាយ ៤, លូកា ៤-៥
« ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ »
ចាប់ផ្ដើមដោយការអាន ម៉ាថាយ ៤ និង លូកា ៤–៥, ហើយយកចិត្តទុកដាក់ចំពោះការយល់ដឹងដែលអ្នកទទួល ។ គំនិតយោបល់សម្រាប់គម្រោងនេះ អាចជួយអ្នកស្គាល់គោលការណ៍សំខាន់នៅក្នុងជំពូកទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ចាប់តាំងពីយុវវ័យរបស់ទ្រង់មក ព្រះយេស៊ូវហាក់ដូចជាបានដឹងថា ទ្រង់មានបេសកកម្មដ៏ពិសិដ្ឋជាពិសេសមួយ ។ ប៉ុន្តែនៅពេលព្រះយេស៊ូវរៀបចំដើម្បីចាប់ផ្ដើមការបម្រើនៅលើផែនដីរបស់ទ្រង់ មារសត្រូវបានព្យាយាមដាក់ការសង្ស័យនៅក្នុងព្រះទ័យរបស់ព្រះអង្គសង្គ្រោះ ។ សាតាំងបាននិយាយថា « បើអ្នកជាព្រះរាជបុត្រានៃព្រះមែន » (លូកា ៤:៣បន្ថែមអក្សរទ្រេត ) ។ ប៉ុន្តែព្រះអង្គសង្គ្រោះបានទំនាក់ទំនងនឹងព្រះវរបិតាសួគ៌របស់ទ្រង់ ។ ទ្រង់ចេះ បទគម្ពីរ ហើយទ្រង់បានដឹងថាទ្រង់ជានរណា ។ សាតាំងបាន ស្នើផ្តល់ឲ្យដល់ទ្រង់នូវ « អំណាច និងសិរីលំអនៃនគរទាំងនេះដល់អ្នក » (លូកា ៤:៦) —ដែលវាគ្មានន័យសោះចំពោះទ្រង់ ដ្បិតការរៀបចំពេញមួយជីវិតរបស់ព្រះអង្គសង្គ្រោះ បានអនុញ្ញាតឲ្យទ្រង់ទទួលបាន « ព្រះចេស្តានៃព្រះវិញ្ញាណ » (លូកា ៤:១៤) ។ ព្រះយេស៊ូវគ្រីស្ទពុំដែលងាករេចេញពីកិច្ចការដែលបានតែងតាំងរបស់ទ្រង់ឡើង ទោះជាមានការល្បួង ការសាកល្បង និងការបដិសេធន៍ទ្រង់ក្ដី ៖ « ខ្ញុំត្រូវប្រាប់ដំណឹងល្អពីនគរព្រះ … គឺហេតុនោះបានជាព្រះវរបិតាចាត់ឲ្យខ្ញុំមក » (លូកា ៤:៤៣) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
សេចក្ដីប្រកបជាមួយព្រះរៀបចំខ្ញុំដើម្បីបម្រើទ្រង់ ។
ដើម្បីរៀបចំសម្រាប់បេសកកម្មរបស់ទ្រង់ ព្រះយេស៊ូវបានយាងចូលទៅក្នុងទីរហោស្ថាន « ដើម្បីនៅជាមួយព្រះ » ( ការបកប្រែរបស់យ៉ូសែបស៊្មីធ ម៉ាថាយ ៤:១ [ នៅក្នុងម៉ាថាយ ៤:១ លេខយោងខ]) ។ ចូរគិតអំពីអ្វីដែលអ្នកធ្វើដើម្បីមានអារម្មណ៍នៅជិតនឹងព្រះ ។ តើការណ៍នេះរៀបចំអ្នកសម្រាប់កិច្ចការដែលទ្រង់ចង់ឲ្យអ្នកធ្វើយ៉ាងដូចម្ដេច ?
ព្រះយេស៊ូវគ្រីស្ទ បានធ្វើ ជាគំរូដល់ខ្ញុំដោយការតស៊ូទប់ទល់នឹងការល្បួង ។
ពេលខ្លះមនុស្សមានអារម្មណ៍ថាមានកំហុស នៅពេលពួកគេត្រូវបានល្បួងឲ្យធ្វើអំពើបាប ។ ប៉ុន្តែទោះជាព្រះអង្គសង្គ្រោះដែលរស់នៅ « ដោយគ្មានអំពើបាប » (ហេព្រើរ ៤:១៥) ក៏ត្រូវបានល្បួងដែរ ។ វាអាចជាការលួងលោមចិត្តដើម្បីដឹងថា ដោយសារតែព្រះគ្រីស្ទ ធ្លាប់បានប្រឈមមុខ ហើយយកឈ្នះលើការល្បួងនោះទ្រង់ស្គាល់ការល្បួងទាំងឡាយដែលយើងប្រឈមមុខ ហើយអាចជួយយើងយកឈ្នះវាបាន ( សូមមើលហេព្រើរ ២:១៨,អាលម៉ា ៧:១១–១២) ។
នៅពេលអ្នកអាន ម៉ាថាយ ៤:១–១១ និង លូកា ៤:១–១៣, តើអ្នកបានរៀនអ្វីខ្លះ ដែលអាចជួយអ្នកនៅពេលអ្នកប្រឈមមុខនឹងការល្បួង ? អ្នកអាចរៀបចំគំនិតរបស់អ្នកចូលក្នុងតារាងមួយដូចនេះ ៖
ព្រះយេស៊ូវគ្រីស្ទ |
ខ្ញុំ |
---|---|
ព្រះយេស៊ូវគ្រីស្ទ តើសាតាំងបានល្បួងព្រះគ្រីស្ទឲ្យធ្វើអ្វីខ្លះ ? ប្រើអំណាចរបស់ទ្រង់ដើម្បីបំពេញការស្រេកឃ្លានរបស់ទ្រង់ ។ | ខ្ញុំ តើសាតាំងល្បួងខ្ញុំឲ្យធ្វើអ្វីខ្លះ ? |
ព្រះយេស៊ូវគ្រីស្ទ ហេតុអ្វីព្រះគ្រីស្ទ ត្រូវបានរៀបចំដើម្បីទប់ទល់នឹងការល្បួងដូច្នេះ ? ទ្រង់បានតមអាហារ ទ្រង់បានទៅរកព្រះ ទ្រង់ចេះបទគម្ពីរ ។ | ខ្ញុំ តើខ្ញុំអាចត្រូវបានរៀបចំដើម្បីទប់ទល់នឹងការល្បួងយ៉ាងដូចម្ដេច ? |
ព្រះយេស៊ូវគ្រីស្ទ | ខ្ញុំ |
តើគំនិតយោបល់បន្ថែមអ្វីខ្លះដែលអ្នកទទួលបានមកពីការបកប្រែរបស់យ៉ូសែបស៊្មីធម៉ាថាយ ៤ ? ( សូមមើល លេខយោង នៅក្នុងម៉ាថាយ ៤ទាំងមូល ) ។
សូមមើលផងដែរកូរិនថូសទី ១ ១០:១៣,អាលម៉ា ១៣:២៨,ម៉ូសេ ១:១០–២២« ការល្បួង »Gospel Topics,topics.lds.org។
ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះមែស៊ីដែលបានព្យាករទុក ។
បើអ្នកត្រូវបានសុំឲ្យពិភាក្សាអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទ ត្រូវបានបញ្ជូនមកផែនដីឲ្យធ្វើ តើអ្នកនឹងនិយាយអ្វីខ្លះ ? នៅក្នុង លូកា ៤:១៨–១៩ព្រះអង្គសង្គ្រោះបានពិពណ៌នាអំពីទិដ្ឋភាពនៃបេសកកម្មរបស់ទ្រង់ផ្ទាល់ដោយដកស្រង់ការព្យាកររបស់លោក អេសាយអំពីព្រះមែស៊ី ( សូមមើលអេសាយ ៦១:១–២) ។ តើអ្នកបានរៀនអ្វីខ្លះអំពីបេសកកម្មរបស់ទ្រង់ នៅពេលអ្នកអានខគម្ពីរទាំងនេះ ?
ថ្វីដ្បិតតែពួកសាសន៍យូដាបានរង់ចាំអស់ជាច្រើនសតវត្សរ៍ដើម្បីឲ្យការព្យាកររបស់លោកអេសាយត្រូវបានបំពេញក្ដី ក៏មានមនុស្សជាច្រើនពុំទទួលស្គាល់ថា ព្រះយេស៊ូវគឺជាព្រះមែស៊ីដែរ នៅពេលទ្រង់ប្រកាសថា « នៅថ្ងៃនេះ បទគម្ពីរនេះបានសម្រេចនៅត្រចៀកអ្នករាល់គ្នាហើយ » (លូកា ៤:២១) ។ នៅពេលអ្នកអាន លូកា ៤:២០–៣០ ( សូមមើលផងដែរ ម៉ាកុស ៦:១–៦ ), សូមព្យាយាមដើម្បីដាក់ខ្លួនទៅក្នុងកន្លែងរបស់ប្រជាជនណាសារ៉ែត ។ តើមានអ្វីខ្លះដែលអាចរារាំងអ្នកមិនឲ្យទទួលយកព្រះគ្រីស្ទ ជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួនរបស់អ្នកដោយពេញលេញ ?
សូមមើលផងដែរម៉ូសាយ ៣:៥–១២« ព្រះយេស៊ូវប្រកាសថាទ្រង់គឺជាព្រះមែស៊ី » ( វីដេអូLDS.org ) ។
នៅពេលខ្ញុំទុកចិត្តទៅលើព្រះអម្ចាស់ ទ្រង់អាចជួយខ្ញុំឈានទៅដល់សក្ដានុពលទេវភាពរបស់ខ្ញុំ ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា « បុរស និងស្ត្រីដែលបង្វែរជីវិតរបស់ពួកគេទៅរកព្រះ នឹងរកឃើញថា ទ្រង់អាចធ្វើឲ្យជីវិតរបស់គេចម្រើនឡើង ជាងពួកគេអាចធ្វើដោយខ្លួនឯង » ( Teachings of Presidents of the Church: Ezra Taft Benson[ ឆ្នាំ ២០១៤ ] ទំព័រ ៤២ ) ។ នេះជាអ្វីដែលបានកើតឡើងចំពោះពេត្រុស និងអ្នកនេសាទជាបងប្អូនរបស់លោក ។ ព្រះយេស៊ូវបានជួយពួកគេដឹងថាពួកគេអាចធ្វើអ្វីច្រើនជាងនេសាទត្រី—ពួកគេអាចក្លាយជាអ្នក « នេសាទមនុស្ស » ( ម៉ាថាយ ៤:១៩សូមមើលផងដែរលូកា ៥:១០ ) ។ ដើម្បីជួយពួកគេមើលឃើញការណ៍នេះ ព្រះយេស៊ូវបានប្រើបទពិសោធន៍នានាដែលពួកគេស្គាល់ ។
តើពេលណាដែលអ្នកទទួលអារម្មណ៍ថាព្រះអង្គសង្គ្រោះកំពុងហៅអ្នកឲ្យដើរតាមទ្រង់ ? តើអ្នកអាចបង្ហាញដល់ព្រះអម្ចាស់ថា អ្នកកំពុងមានឆន្ទៈ « លះបង់ » អ្វីៗទាំងអស់ ( លូកា ៥:១១ ) ដើម្បីដើរតាមទ្រង់របៀបណា ? សូមពិចារណាអំពីសំណួរទាំងនេះ ពេលអ្នកអានម៉ាថាយ ៤:១៨–២២និងលូកា ៥:១–១១។
សូមមើលផងដែរ« ចូរមកតាមខ្ញុំ »ទំនុកតម្កើងលេខ ១១៦ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលអ្នកអានគម្ពីរជាមួយនឹងគ្រួសាររបស់អ្នក នោះព្រះវិញ្ញាណអាចជួយអ្នកស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារអ្នក ។ នេះ គឺជាការផ្ដល់យោបល់មួយចំនួន ៖
ព្រះយេស៊ូវបានតមអាហារពីមុនទ្រង់ត្រូវបានល្បួងដោយមារសត្រូវ ។ តើយើងអាចទទួលបានការយល់ដឹងអ្វីខ្លះមកពីដំណើររឿងនេះ អំពីអំណាចនៃការតមអាហារ ? ព័ត៌មាននៅក្នុង « Fasting and Fast Offerings, » Gospel Topics, topics.lds.org អាចជួយអ្នកឲ្យដឹកនាំការពិភាក្សាជាគ្រួសារមួយអំពីការតមអាហារ ។ អ្នកអាចអញ្ជើញសមាជិកគ្រួសារឲ្យចែកចាយបទពិសោធន៍ដែលពួកគេមានជាមួយនឹងការតមអាហារ ។ ប្រហែលជាគ្រួសារអ្នកអាចរៀបចំផែនការដើម្បីតមអាហាររួមគ្នាប្រកបដោយការអធិស្ឋានសម្រាប់គោលបំណងជាក់លាក់មួយ ។
នៅពេលសាតាំងល្បួងព្រះគ្រីស្ទឲ្យធ្វើឲ្យថ្មក្លាយទៅជានំប៉័ង វាល្បងពីអត្តសញ្ញាជាព្រះរបស់ព្រះគ្រីស្ទ ដោយនិយាយថា «បើ អ្នកជាព្រះរាជបុត្រានៃព្រះមែន » (ម៉ាថាយ ៤:៣, បន្ថែមអក្សរទ្រេត )។ ហេតុអ្វីសាតាំងព្យាយាមធ្វើឲ្យយើងសង្ស័យអំពីអត្តសញ្ញាណដ៏ទេវភាពរបស់យើង ? តើវាព្យាយាមធ្វើរឿងនេះយ៉ាងដូចម្ដេច ? ( សូមមើលផងដែរម៉ូសេ ១: ១០–២៣) ។
បន្ទាប់ពីព្រះយេស៊ូវត្រូវបានសាកល្បងទាំងខាងរូបកាយ និងខាងវិញ្ញាណមក នោះគំនិតរបស់ទ្រង់បានបង្វែរទៅរកសេចក្ដីត្រូវការរបស់យ៉ូហាន បាទីស្ទ ដែលជាប់ក្នុងគុក ៖ « ហើយឥឡូវព្រះយេស៊ូវបានដឹងថា យ៉ូហាន ត្រូវបានចាប់ដាក់គុក ហើយទ្រង់បានបញ្ជូនពួកទេវតាឲ្យទៅ មើលចុះពួកទេវតាបានមក ហើយបានបម្រើដល់លោក [ យ៉ូហាន ] » ( ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៤:១១ [ ក្នុង ម៉ាថាយ ៤:១១, លេខយោងក ] ) ។ តើយើងត្រូវបានប្រទានពរយ៉ាងដូចម្ដេច ពេលយើងធ្វើតាមគំរូរបស់ព្រះគ្រីស្ទក្នុងការគិតអំពីអ្នកដទៃពីមុនខ្លួនយើង ? តើយើងអាចធ្វើតាមគំរូរបស់ទ្រង់យ៉ាងដូចម្ដេច ?
តើយើងស្គាល់នរណាម្នាក់ដែលកំពុងខូចចិត្ត ឬដែលត្រូវការ « ដោះឲ្យមានសេរីភាព » ដែរឬទេ ? (លូកា ៤:១៨) ។ តើយើងអាចជួយអ្នកដទៃឲ្យទទួលការព្យាបាល និងការប្រោសលោះរបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ? អ្នកអាចនឹងពិភាក្សាអំពីរបៀបដែលការធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធជួយនាំឲ្យមាន « សេចក្ដីប្រោសលោះដល់ពួកឈ្លើយ » ( លូកា ៤:១៨ ) ។
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។