ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១១–១៧ ខែ កុម្ភៈ ។ យ៉ូហាន ២–៤ ៖ ‹ អ្នក​រាល់គ្នា​ត្រូវ​តែ​កើត​ជាថ្មី ›


« ថ្ងៃទី ១១–១៧ ខែ កុម្ភៈ ។ យ៉ូហាន ២–-៤ ៖ ‹ អ្នក​រាល់គ្នា​ត្រូវ​តែ​កើតជាថ្មី › »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១១–១៧ ខែ កុម្ភៈ ។ យ៉ូហាន ២–៤ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ជាមួយ​នីកូដេម

ថ្ងៃទី ១១–១៧ ខែ កុម្ភៈ

យ៉ូហាន ២–៤

« អ្នក​រាល់គ្នា​ត្រូវ​តែ​កើតជាថ្មី »

នៅពេល​អ្នក អានយ៉ូហាន ២–៤ព្រះវិញ្ញាណ​នឹង​បង្រៀន​អ្នក​នូវ​រឿង​ទាំងឡាយ​អំពី​ការប្រែចិត្តជឿ​របស់​អ្នក​ផ្ទាល់ ។ ចូរ​កត់ចំណាំ អំពី​ការ​បំផុសគំនិត​របស់​ទ្រង់ ។ អ្នក អាច​រកឃើញ​គំនិត​ខាង​វិញ្ញាណ​បន្ថែម​ទៀត​មក​ពី​គំនិត​យោបល់​ការ​សិក្សា​នៅ ក្នុង​គម្រោង​នេះ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

នៅ​ឯ​ពិធីជប់លៀង​ក្នុង​ពិធី​រៀបការ​មួយ​នៅ ស្រុក​កាណា ព្រះគ្រីស្ទ​បាន​ប្រែ​ទឹក​ក្លាយ​ទៅ​ជា​ស្រា—ជា​ព្រឹត្តការណ៍​មួយ​ដែល​យ៉ូហាន​ហៅ​ថា « ទីសម្គាល់​មុន​ដំបូង » ។​( យ៉ូហាន ២:១១ ) ។ នោះ​គឺ ជា​ការ​ពិត​តាម​របៀប​ជា​ច្រើន​៖ ខណៈ​ដែល​វា​គឺ​ជា​អព្ភូតហេតុ​ជា​លើក​ទីមួយ នោះ​ព្រះយេស៊ូវ​បាន​ធ្វើ​ជា​សាធារណៈ វា​ក៏​អាច​ជា​និមិត្តរូប​នៃ​ការ​ចាប់​ផ្ដើម​នូវ​អព្ភូតហេតុ​ផ្សេងទៀត—ជា​ដំណើរ​ការ​ដែល​ដួងចិត្ត​របស់​យើង​ត្រូវ​បាន​ផ្លាស់​ប្រែ នៅពេល​យើង​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។ អព្ភូតហេតុ​ក្នុង​ជីវិត​នេះ ចាប់ផ្ដើម​ដោយ​ការ​សម្រេច​ចិត្ត​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ផ្លាស់ប្ដូរ ហើយ​រស់នៅ​ក្នុង​ជីវិត​ល្អ​ប្រសើរ​តាមរយៈ​ទ្រង់ ។ នៅ​ទី​បំផុត ការ​ផ្លាស់ប្ដូរ​នេះ​អាច​ប្រែក្លាយ​ទៅ​ជា​ពេញ​លេញ ដែល​ក្លាយ​ជា « កើតជាថ្មី » គឺ​ជា​របៀប​មួយ​ដ៏​ល្អ បំផុត​ដើម្បី​ពិពណ៌នា​អំពី​វា (យ៉ូហាន ៣:៧) ។ ប៉ុន្តែ​ការ​កើត​ជា​ថ្មី គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​នៃ​ផ្លូវ​ភាព​ជា​សិស្ស​ប៉ុណ្ណោះ ។ ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​ទៅ​កាន់​ស្ត្រី​សាសន៍​សាម៉ារី នៅ ឯ​អណ្ដូង​ទឹក រំឭក​យើង​ថា បើ​យើង​បន្ដ​នៅ លើ​ផ្លូវ​នេះ នៅ​ទីបំផុត​ដំណឹង​ល្អ នឹង​ប្រែក្លាយ​ជា « អណ្ដូង​ទឹក » នៅក្នុង​ខ្លួន​យើង « រន្ធ​ទឹក »នៅ​ក្នុង​យើង​នោះ ដែលផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច » ( យ៉ូហាន ៤:១៤ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

យ៉ូហាន ២:១–១១

ព្រះចេស្តា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ផ្លាស់ប្ដូរ​ខ្ញុំ ។

នៅពេល​អ្នក​អាន​អំពី​ព្រះអង្គសង្គ្រោះ​ប្រែ​ទឹក​ទៅ​ជា​ស្រា​នៅ ក្នុង​យ៉ូហាន ២:១–១១តើ​អ្នក​ទទួល​បាន​គំនិត​អ្វី​ខ្លះ​អំពី​ព្រះចេស្ដា​នៃ​ព្រះគ្រីស្ទ​ដើម្បី​ផ្លាស់ប្ដូរ​អ្នក ?

អ្នក​អាច​ទទួល​បាន​គំនិត​បន្ថែម​តាម​ការ​ពិចារណា​អំពី​ទស្សនវិស័យ​អំពី​មនុស្ស​ផ្សេងៗ​ដែល​នៅ ទីនោះ ដូចជា​ម៉ារី ជា​ពួកសិស្ស និង​អ្នកដទៃទៀត ។ តើ​មនុស្ស​ទាំងនេះ​មាន​បទពិសោធន៍​អំពី​អព្ភូតហេតុ​យ៉ាង​ដូចម្ដេច ? អ្នក​អាច​ប្រៀបធៀប​នូវ​អ្វី​ដែល​អ្នក​រៀន​អំពី​អព្ភូតហេតុ​នៅ ក្នុង​ខគម្ពីរ​ទាំងនេះ​ជាមួយ​នឹង​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ បាន​បង្រៀន​នីកូដេម ( សូមមើល​យ៉ូហាន ៣:១–៨)និង​ស្ត្រី​នៅ ឯ​អណ្ដូង​ទឹក ( សូមមើលយ៉ូហាន ៤:៣–២៦ ) ។

យ៉ូហាន ៣:១–២១

ខ្ញុំ​ត្រូវ​កើតជាថ្មីដើម្បី​ចូល​ក្នុង​នគរ​របស់​ព្រះ ។

នៅពេល​នីកូដេម​បាន​មក​រក​ព្រះយេស៊ូវ​ជា​ឯកជន​គាត់​គឺ​ជា​អ្នក​សង្កេត​មើល​យ៉ាង​ប្រុងប្រយ័ត្ន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយមក គាត់​បាន​ការពារ​ព្រះយេស៊ូវ​ជា​សាធារណៈ ( សូមមើលយ៉ូហាន ៧:៤៥–៥២ ) ហើយ​ចូលរួម​នឹង​ពួក​អ្នក​ជឿ​នៅ ឯ​ទី​បញ្ចុះ​ព្រះ​សព​របស់​ព្រះអង្គសង្គ្រោះ ( សូមមើលយ៉ូហាន ១៩:៣៨–៤០) ។ តើ​អ្នក​រក​ឃើញ​ការ​បង្រៀន​អ្វី​ខ្លះ​នៅក្នុងយ៉ូហាន ៣:១–២១ដែល អាច​បំផុសគំនិត​នីកូដេម​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវ ហើយ​ត្រូវ​បាន​កើត​ឡើង​វិញ ?

ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « ការកើត​ជា​ថ្មី​កើត​មក​ពី​ព្រះវិញ្ញាណ​នៃ​ព្រះ តាមរយៈ​ពិធីបរិសុទ្ធ » ( Teachings of Presidents of the Church:Joseph Smith[ ឆ្នាំ ២០០៧ ], ​ទំព័រ ៩៥ ) ។ តើ​តួនាទី​នៃ​បុណ្យជ្រមុជទឹក ( ការ​« កើត​ពី​ទឹក » [ យ៉ូហាន​៣:៥ ] ) និង​ការ​បញ្ជាក់ ( ការ​កើត « ពី​វិញ្ញាណ » [ យ៉ូហាន ៣:៥ ] ) ដើរ​តួ​យ៉ាង​ណា​នៅ​ក្នុង​ការ​កើត​ជា​ថ្មី ? តើ​អ្នក​កំពុង​ធ្វើ​អ្វី​ខ្លះ​ដើម្បី បន្ដ​នៅ ក្នុង​ដំណើរ​ការ​នៃ​ការ​ផ្លាស់ប្ដូរ​នេះ ? ( សូមមើល អាលម៉ា ៥:១១–១៤ ) ។

សូមមើល​ផងដែរ ម៉ូសាយ ៥:៧ ២៧:២៥–២៦ « Salvation » Gospel Topics topics.lds.org ដេវីឌ  អេ បែដណា « Ye Must Be Born Again » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១៩–២២ ។

យ៉ូហាន ៣:១៦–១៧

ព្រះវរបិតាសួគ៌​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។

អែលឌើរ ជែហ្វ្រី  អ័រ ហូឡិន បាន​បង្រៀន​ថា « សេចក្តីពិតដ៏មហិមា​បំផុត នៃ​គ្រប់​ទាំង​ភាពអស់កល្បជានិច្ច គឺ​ថា​ព្រះ​ស្រឡាញ់យើងដោយ​អស់​ពីដួងចិត្ត គំនិត និង​ពលំរបស់​ទ្រង់ » ( « Tomorrow the Lord Will Do Wonders among You »Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១២៧ ) ។ តើ​អ្នក​ទទួល​ដឹង​សេចក្ដីស្រឡាញ់​របស់​ព្រះ​តាមរយៈ​អំណោយ​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

សាក្រាម៉ង់​ផ្ដល់​ជា​ពេល​មួយ​ដើម្បី​នឹកគិត​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះ និង​អំណោយទាន​ជា​ព្រះរាជបុត្រា​របស់​ទ្រង់ ។ តើ​ទំនុក​តម្កើង​ជួយ​អ្នក​ទទួលអារម្មណ៍​នៃសេចក្ដីសឡាញ់​នេះ​យ៉ាង​ណាខ្លះ ? សូម​ពិចារណា​ធ្វើការ​មើល​វីដែអូ​អំពី​ក្រុមចម្រៀង​រោងឧបោសថ​មរមន ច្រៀងបទ « ខ្ញុំ​ឆ្ងល់យ៉ាងអស្ចារ្យ » ។ (LDS.org) ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​ពិធីសាក្រាម៉ង់ កាន់តែ​មាន​អត្ថន័យ ?

យ៉ូហាន ៤:២៤

តើ​ព្រះ​ជា​វិញ្ញាណ​មួយ​ឬ ?

មនុស្ស​មួយចំនួន​អាច​នឹង​ភាន់ច្រឡំ​ដោយ​សេចក្ដី​ថ្លែង​របស់​ព្រះយេស៊ូវ​ថា ព្រះ​គឺ​ជា​វិញ្ញាណ ។ ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ​អំពី​ខគម្ពីរ​នេះ​ផ្ដល់​នូវ​ការបញ្ជាក់អះអាង​យ៉ាង​សំខាន់​មួយ​៖ « ចំពោះ​អស់​អ្នក​ដែល​បាន​ធ្វើ​ដូច្នោះ នោះ​ព្រះ​បាន​សន្យានឹងប្រទាន​ព្រះវិញ្ញាណ របស់​ទ្រង់ » ( យ៉ូហាន ៤:២៤ លេខ​យោង ) ។ វិវរណៈ​សម័យ​ទំនើប​ក៏​បង្រៀន​ផងដែរ​ថា ព្រះ​មាន​រូបកាយ​សាច់ និង​ឆ្អឹង ( សូមមើលគ និង ស ១៣០:​២២–២៣សូមមើល​ផងដែរលោកុប្បត្តិ ៥:១–៣,ហេព្រើរ ១:១–៣) ។

យ៉ូហាន ៤:៧–២៦

ព្រះគ្រីស្ទ​បាន​ប្រទាន​ទឹករស់​របស់​ទ្រង់​ដល់​ខ្ញុំ ។

តើ​ព្រះ​យេស៊ូវ​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​ទ្រង់​ប្រាប់​ដល់​ស្ត្រី​សាសន៍​សាម៉ារី​ថា​តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ? តើ​ដំណឹងល្អ​ដូច​ជា​ទឹក​រស់​យ៉ាង​ដូចម្ដេច ?

ទឹកអូរ

ដំណឹងល្អ​របស់​ព្រះគ្រីស្ទ​គឺ​ជា​ទឹករស់​ដែល​បីបាច់​ដល់​ព្រលឹង​របស់​យើង ។

សារលិខិត​មួយ​របស់​ព្រះអង្គសង្គ្រោះ​ទៅ​ដល់​ស្ត្រី​សាសន៍​សាម៉ារី គឺ​ថា​របៀប​ដែល​យើង​ថ្វាយ​បង្គំ​គឺ​សំខាន់​ជាង​កន្លែង​ដែល​យើង​ថ្វាយ​បង្គំ ( សូមមើលយ៉ូហាន ៤:២១–២៤) ។ តើ​អ្នក​ធ្វើ​អ្វីខ្លះ​ដើម្បី « ថ្វាយ​បង្គំ​ព្រះវរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត » ? ( យ៉ូហាន ៤:២៣ ) ។

សូមមើល​ផងដែរ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ, « Worship » ឌីន  អិម ដេវីស « The Blessings of Worship » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩៣–៩៥ ) ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​អ្នក​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

យ៉ូហាន ២–៤

នៅពេល​គ្រួសារ​របស់​អ្នក​អាន​ជំពូក​ទាំងនេះ​ក្នុង​សប្ដាហ៍​នេះ សូម​ផ្ដោត​យកចិត្ត​ទុកដាក់​ជា​ពិសេស​ទៅ​លើ​របៀប​ដែល​ព្រះអង្គសង្គ្រោះ​ប្រើ​អ្វីៗ​ក្នុងជីវិត​ប្រចាំថ្ងៃ—កំណើត ខ្យល់ ទឹក និង​អាហារ—ដើម្បី​បង្រៀន​អំពី​សេចក្ដីពិត​ខាង​វិញ្ញាណ ។ តើ​វត្ថុ​អ្វី​ខ្លះ​នៅ ក្នុង​ផ្ទះ​របស់​អ្នក ដែល​អ្នក​អាច​ប្រើ​ដើម្បី​បង្រៀន​អំពី​សេចក្ដីពិត​ខាង​វិញ្ញាណ ?

យ៉ូហាន ២:១៣–១៧

នៅពេល​អ្នក​ចៀស​វាង​ពី​រឿង​ដែល​នឹង​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​អ្នក​មិន​ស្អាតស្អំ​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ វា​អាច​ក្លាយ​ជា​កន្លែង​បរិសុទ្ធ​មួយ—ដូចជា​ព្រះវិហារបរិសុទ្ធ ។ តើ​គ្រួសារ​អ្នក​ចាំបាច់​ត្រូវ​ចៀសវាង​ពី​អ្វីខ្លះ​កុំ​ឲ្យ​មាន​ក្នុង​ផ្ទះ​អ្នក ដើម្បី​វា​នឹង​ក្លាយ​ជា​កន្លែង​ពិសិដ្ឋ​មួយ​នោះ ? តើអ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ចៀសវាង​ពី​រឿង​ទាំងនោះ ?

យ៉ូហាន ៣:១–៦

ចូរ​សុំ​ឲ្យ​សមាជិក​គ្រួសារ​គិត​អំពី​អព្ភូតហេតុ​នៃ​ការ​ពរពោះ និង​ការ​ផ្ដល់​កំណើត—ដំណើរ​ការ​នៃ​ការ​បង្កើត​តួអង្គ​មានជីវិត មាន​ចលនា ហើយ​មាន​បញ្ញា ។ ព្រះគ្រីស្ទ​បាន​បង្រៀន​ថា យើង​ត្រូវ​តែ​កើត​ជា​ថ្មី​ពី​មុន​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ ។ ហេតុអ្វី​ការ​កើត​ជា​ថ្មី​គឺ​ជា​ការ​ប្រៀបធៀប​ដ៏​ល្អ​មួយ​សម្រាប់​ការ​ផ្លាស់ប្ដូរ​ដែល​តម្រូវ​ពី​យើង ពីមុន​យើង​អាច​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ ? តើ​យើង​មាន​បទពិសោធន៍​អំពី​ដំណើរ​ការ​នៃ​ការ​កើត​ជា​ថ្មី​ខាង​វិញ្ញាណ​ដោយ​របៀប​ណា ?

យ៉ូហាន ៣:១៦

សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ថា​ខគម្ពីរ​នេះ​ឡើង​វិញ​តាម​ពាក្យ​របស់​ពួកគេ​ផ្ទាល់ ដូចជា​ពួកគេ​កំពុង​ពន្យល់​វា​ទៅ​មិត្ត​ម្នាក់ ។ តើ​ព្រះគ្រីស្ទ​បាន​ជួយ​យើង​ឲ្យ​ទទួល​ដឹង​ពី​សេចក្ដីស្រឡាញ់​របស់​ព្រះ​នៅ ក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្ដេច​?

យ៉ូហាន ៤:៥–១៥

តើ ព្រះអង្គសង្គ្រោះ​កំពុង​បង្រៀន​យើង​នៅពេល​ទ្រង់​ប្រៀបធៀប​ដំណឹងល្អ​របស់​ទ្រង់​ទៅ​នឹង​ទឹក​រស់​យ៉ាង​ណា​ខ្លះ ? សូម​ពិចារណា​លើក​ពែង​ទឹក​មួយ​ឡើង ហើយ​សុំ​ដល់​សមាជិក​គ្រួសារ​អ្នក​ឲ្យ​ពិពណ៌នា​អំពី​គុណភាព​ទឹក ។ ហេតុអ្វី​យើង​ត្រូវ​ការ​ទឹក​ទទួល​ទាន​ប្រចាំ​ថ្ងៃ ? ហេតុអ្វី​ព្រះយេស៊ូវគ្រីស្ទ ប្រៀបធៀប​ដំណឹងល្អ​របស់​ទ្រង់​ទៅ​នឹង « រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែលផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច »​ដូច្នេះ ? (យ៉ូហាន ៤:១៤ ) ។

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

សូម​ស្វែងរក និមិត្ត​សញ្ញា ។ ជាញឹកញាប់ ព្រះគម្ពីរ​ប្រើ​កម្មវត្ថុ ព្រឹត្តិការណ៍ សកម្មភាព ឬ​ការ​បង្រៀន​ដើម្បី​តំណាង​ឲ្យ​សេចក្ដីពិត​ខាង​វិញ្ញាណ ។ និមិត្ត​សញ្ញា​ទាំងនេះ អាច​ពង្រីក​ការយល់​ដឹង​របស់​អ្នក​អំពី​គោលលទ្ធិ​ដែល​ត្រូវបាន​បង្រៀន ។ ឧទាហរណ៍ ព្រះអង្គសង្គ្រោះ​បាន​ប្រៀបប្រដូច​ការប្រែចិត្តជឿ​ទៅ​នឹង​ការ​កើត​ជា​ថ្មី ។

ព្រះគ្រីស្ទ និង​ស្ត្រី​សាសន៍​សាម៉ារី​នៅ​ឯ​អណ្ដូង​ទឹក

ទឹក​រស់ ដោយ ស៊ីម៉ូន ឌីវី