ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៨–២៤ ខែ កុម្ភៈ ។ ម៉ាថាយ ៥ លូកា ៦ ៖ ‹ អ្នក​មាន​ពរ​ហើយ ›


« ថ្ងៃទី ១៨–២៤ ខែ កុម្ភៈ ។ ម៉ាថាយ ៥ លូកា ៦ ៖ ‹ អ្នក​មាន​ពរ​ហើយ › »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១៨–២៤ ខែ កុម្ភៈ ។ ម៉ាថាយ ៥ លូកា ៦ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩

ទេសនកថា​នៅ​លើ​ភ្នំ

ទេសនកថា​នៅ​លើ​ភ្នំ ដោយ ចច កូកូ

ថ្ងៃទី ១៨–២៤ ខែ កុម្ភៈ

ម៉ាថាយ ៥; លូកា ៦

« អ្នក​មាន​ពរ​ហើយ »

សូម​យក​ចិត្ត​ទុកដាក់​ចំពោះ​ចំណាប់​អារម្មណ៍​ដែល​អ្នក​ទទួល​ពេល​អ្នក​អាន ម៉ាថាយ ៥ និង លូកា ៦ ហើយ​កត់​ត្រា​វា​នៅ​ក្នុង​សៀវភៅ​កំណត់ត្រា​ការ​សិក្សា ។ គម្រោង​នេះ អាច​ជួយ​អ្នក​ស្គាល់​គោលការណ៍​សំខាន់​បំផុត និង​ទាក់ទង​គ្នា​មួយ​ចំនួន​នៅ​ក្នុង​ជំពូក​ទាំង​នេះ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

មក​ដល់​ចំនុច​នេះ​នៅ​ក្នុង​ការ​បម្រើ​របស់​ទ្រង់ វា​បង្ហាញ​ច្បាស់​ថា​ការ​បង្រៀន​របស់​ព្រះយេស៊ូវ នឹង​ពុំ​ដូចជា​អ្វី​ដែល​មនុស្ស​ក្នុង​ជំនាន់​របស់​ទ្រង់​ធ្លាប់​ស្ដាប់​ឮ​នោះ​ទេ ។ ជន​ក្រីក្រ​នឹង​ទទួល​នគរ​ព្រះ ? ជន​រាបសារ​នឹង​ទទួល​គ្រង​ផែនដី ? មាន​ពរ​ហើយ​អស់​អ្នក ដែល​ត្រូវ​គេ​បៀតបៀន ? ពួកអាចារ្យ និង​ពួក​ផារិស៊ី ពុំ​បាន​បង្រៀន​រឿង​ដូច្នោះ​នោះ​ទេ ។ ហើយ​ទាល់​តែ​អស់​អ្នក​ដែល​យល់​ពី​ក្រឹត្យវិន័យ​របស់​ព្រះ​ពិត ទើប​ទទួល​អារម្មណ៍​ដឹង​ថា​គោលលទ្ធិ​ទាំង​នេះ​គឺ​ជា​ការ​ពិត ។ « ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក » ហើយ « ស្អប់​មារសត្រូវ​របស់​អ្នក » គឺ​ជា​ក្រឹត្យវិន័យ​តូចជាង ( ម៉ាថាយ ៥:៣៨, ៤៣ ) ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​ដែល​ពុំ​ចង់​រស់នៅ​តាម​ក្រឹត្យវិន័យ​ខ្ពស់​ជាង ។ ប៉ុន្ដែ​ព្រះយេស៊ូវ​បាន​មក​ដើម្បី​បំពេញ​ក្រឹត្យវិន័យ​ដែល​ទាប​ជាង​នោះ ហើយ​បង្រៀន​ពី​ក្រឹត្យវិន័យ​ដែល​ខ្ពស់​ជាង ( សូមមើលនីហ្វៃទី ៣ ១៥:២–១០) រៀបចំ​ឡើង​ដើម្បី​ជួយ​យើង​ឲ្យ « បាន​គ្រប់​លក្ខណ៍​ដូច​ព្រះវរបិតា​នៃ [ យើង ] ដែល​គង់​នៅស្ថានសួគ៌​ទ្រង់​គ្រប់​លក្ខណ៍​ដែរ » ( ម៉ាថាយ ៥:៤៨ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ ៥:១–១២; លូកា ៦:២០–២៦

សុភមង្គល​យូរអង្វែង កើត​មក​ពី​ការ​រស់នៅ​តាម​របៀប​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន ។

មនុស្ស​គ្រប់​រូប​ចង់​បាន​ក្ដី​រីករាយ ប៉ុន្តែ​មនុស្ស​គ្រប់​រូប​ពុំ​ស្វែងរក​សុភមង្គល​នៅ​កន្លែង​ដូចគ្នា​នោះ​ទេ ។ មនុស្ស​ខ្លះ​ស្វែងរក​វា​នៅ​ក្នុង​អំណាច និង​តំណែង​ខាង​លោកិយ ឯ​អ្នកដទៃទៀត​នៅ​ក្នុង​ទ្រព្យសម្បត្តិ ឬ​នៅ​ក្នុង​ការ​ស្កប់ស្កល់​នូវ​ការ​ស្រេកឃ្លាន​ខាង​រូបកាយ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​បង្រៀន​អំពី​របៀប​ដើម្បី​ទទួលបាន​សុភមង្គល​យូរអង្វែង ដើម្បី​បង្រៀន​អត្ថន័យ​ពិត​ដើម្បី​ទទួល​បាន​ពរជ័យ ។ តើ​អ្នក​រៀន​បាន​អ្វី​ខ្លះ​អំពី​ការទទួល​បាន​សុភមង្គល​យូរអង្វែង​មក​ពីម៉ាថាយ ៥:១–១២និងលូកា ៦:២០–២៦? តើ​រឿង​នេះ​ខុស​គ្នា​ពី​ការ​មើល​ឃើញ​របស់​លោកិយ​អំពី​សុភមង្គល​យ៉ាង​ដូចម្ដេច ?

តើ​សំណួរ ឬ​ចំណាប់អារម្មណ៍​អ្វីខ្លះ​កើត​មាន​ចំពោះ​អ្នក នៅពេល​អ្នក អាន​ខ​គម្ពីរ​នីមួយៗ ? តើ​ខ​គម្ពីរ​នីមួយៗ​បង្រៀន​អ្នក​អំពី​ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ណា​ខ្លះ ? តើ​អ្នក​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ​ដើម្បី​អភិវឌ្ឍ​គុណសម្បត្តិ​ដូច​ដែល​បាន​ពិពណ៌នា​នៅ ក្នុង​ខគម្ពីរ​ទាំង​នេះ ?

សូមមើល​ផងដែរ យ៉ូហាន ១៣:១៧; នីហ្វៃទី ៣  ១២:៣–១២; « ទេសនកថា នៅ លើ ភ្នំ ៖ ក្រឹត្យវិន័យ​មាស » ( វីដេអូ, LDS.org ) ។

ម៉ាថាយ ៥:១៣

ហេតុអ្វី​ក៏​ព្រះអង្គសង្គ្រោះ​ប្រៀបធៀប​ពួក​សិស្ស​របស់​ទ្រង់​ទៅ​នឹង​អំបិល ?

អំបិល​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​រក្សាទុក​អ្វីមួយ​ឲ្យ​បាន​យូរ ផ្ដល់​រសជាតិ និង​បន្សុទ្ធ​ជា​យូរ​លង់​មក​ហើយ ។ អំបិល​ក៏​មាន​អត្ថន័យ​ខាង​សាសនា​ផងដែរ​ចំពោះ​ពួក​សាសន៍​អ៊ីស្រាអែល ។ វា​មាន​ជាប់ ទាក់ទង​ជាមួយ​នឹង​ការ​អនុវត្ត​នូវ​យញ្ញបូជា​សត្វ​ពី​បុរាណ នៅ​ក្រោម​ច្បាប់​ម៉ូសេ ( សូមមើលលេវីវិន័យ ២:១៣,ជនគណនា ១៨:១៩) ។ នៅពេល​អំបិល​បាត់​បង់​ជាតិ​ប្រៃ​របស់​វា វា​ក្លាយ​ជា​គ្មាន​ប្រសិទ្ធភាព ឬ « គ្មាន​ប្រយោជន៍ » ( ម៉ាថាយ ៥:១៣ ) ។ រឿង​នេះ​កើត​ឡើង​នៅពេល​វា​ត្រូវ​បាន​ច្របល់​ជាមួយ ឬ​មាន​លាយ​បំពុល​នឹង​ធាតុ​ផ្សេងៗ​ទៀត ។ ក្នុង​នាម​ជា​ពួក​សិស្ស​របស់​ព្រះគ្រីស្ទ យើង​រក្សា « ជាតិ​ប្រៃ » របស់​យើង​តាមរយៈ​ការ​ចៀសវាង​ពី​ការបំពុល​មក​ពី​លោកិយ ។ រឿង​នេះ​អនុញ្ញាត​ឲ្យ​យើង​បំពេញ​ការរក្សាទុក និង​ការបន្សុទ្ធ​របស់​យើង​ក្នុង​នាមជា​អំបិល​នៃ​ផែនដី—ឧទាហរណ៍ តាមរយៈ​ការ​ចែកចាយ​ដំណឹងល្អ និង​ការធ្វើ​ជា​ឥទ្ធិពល​នៃ​សេចក្ដីល្អ​នៅ ក្នុង ពិភពលោក ( សូមមើលគ និង ស ១០៣:៩–១០) ។

អំបិល

« អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី » (ម៉ាថាយ ៥:១៣) ។

ម៉ាថាយ ៥:១៧–៤៨; លូកា ៦:២៧–៣៥

ក្រឹត្យវិន័យ​របស់​ព្រះគ្រីស្ទ ជំនួស​ឲ្យ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ។

ពួកសិស្ស អាច​នឹង​ផ្ញាក់​ផ្អើល​ពេល​ស្ដាប់​ព្រះយេស៊ូវ​មានបន្ទូល​ថា សេចក្តីសុចរិត​របស់​ពួកគេ​ចាំបាច់​ត្រូវ​មាន​ច្រើន​ជាង​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ( សូមមើល​ម៉ាថាយ ៥:២០) ដែល​បាន​អួត​ខ្លួន​ឯង​អំពី​របៀប​ដែល​ពួកគេ​រក្សា​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​បាន​ល្អ ។ ប៉ុន្តែ​ព្រះយេស៊ូវ​បាន​បង្រៀន​ក្រឹត្យវិន័យ​ដែល​ខ្ពស់​ជាង ថា​មិន​គ្រាន់តែ​លើក​កម្ពស់​ដល់​សកម្មភាព​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទាំង​គំនិត និង​អារម្មណ៍​ដែល​បំផុសគំនិត​ពួកគេ​ផងដែរ ។ ក្រឹត្យវិន័យ​ដែល​ខ្ពស់​ជាង​នេះ តម្រូវ​ច្រើន​មកពី ៖ ដួងចិត្ត ព្រលឹង និង​គំនិត ( សូមមើលម៉ាថាយ ២២:៣៧) ។

នៅពេល​អ្នកអានម៉ាថាយ ៥:២១–៤៨និងលូកា ៦:២៧–៣៥សូមពិចារណា​ធ្វើ​ការគូសចំណាំ​ទាំង​តម្រូវការ​ខាង​ឥរិយាបទ​ក្នុង​ក្រឹត្យវិន័យ​ម៉ូសេ ( អ្នករាល់​គ្នា​បាន​ឮ …» ) និង​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ដើម្បី​លើក​កម្ពស់​ដល់​ពួកគេ ។

ឧទាហរណ៍ តើ​ព្រះយេស៊ូវ​បាន​បង្រៀន​អ្វីខ្លះ​នៅក្នុងម៉ាថាយ ៥:២៧–២៨អំពី​ការ​ទទួលខុសត្រូវ​របស់​យើង​ចំពោះ​គំនិត​របស់​យើង ? តើ​អ្នក​អាច​ទទួល​បាន​ការ​គ្រប់គ្រង​កាន់​តែ​ច្រើន​ទៅ​លើ​គំនិត ដែល​កើត​មាន​ក្នុង​គំនិត និង​ដួងចិត្ត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?  (សូមមើល គ. និង ស. ១២១:៤៥ ) ។

សូមមើល​ផងដែរ « ទេសនកថា​នៅ​លើ​ភ្នំ ៖ ក្រឹត្យវិន័យ​ដែល​ខ្ពស់ជាង » ( វីដេអូ, LDS.org ) ។

ម៉ាថាយ ៥:៤៨

តើ​ព្រះវរបិតាសួគ៌​ពិត​ជា​មាន​ព្រះទ័យ​រំពឹង​ឲ្យ​ខ្ញុំ​បាន​ល្អ​ឥតខ្ចោះ​ឬ ?

ប្រធាន រ័សុល  អិម ណិលសុន​ បាន​បង្រៀន​ថា ៖

« ពាក្យល្អឥតខ្ចោះត្រូវ​បាន​បកប្រែ​មកពី​ភាសា​ក្រេក teleios ដែល​មាន​ន័យ​ថា ‹ ពេញលេញ › ។… ទម្រង់​ដើម​នៃ​កិរិយាស័ព្ទ​គឺteleiosដែល​មានន័យ​ថា ‹ ដើម្បី​ឈោង​ទៅ​ដល់​ចុង​បំផុត ដើម្បី​អភិវឌ្ឍ​បាន​ពេញលេញ ដើម្បី​ឥតខ្ចោះ ឬ​បញ្ចប់ › ។ សូម​កត់​ចំណាំ​ថា ពាក្យ​នោះ​ពុំ​បាន​ប្រាប់​ថា ‹ មាន​សេរីភាព​ពី​កំហុស​ឆ្គង › នោះ​ទេ វា​ប្រាប់​ថា ‹ ការសម្រេច​តាម​គោលបំណង​មួយ​ដោយ​យូរអង្វែង › ។ …

« … ព្រះអម្ចាស់​បាន​បង្រៀន​ថា ‹ អ្នក​រាល់គ្នា​ពុំ​អាច​នៅ ក្នុង​វត្តមាន​នៃ​ព្រះ​បាន​ឡើយ​នៅ ពេល​នេះ … ហេតុដូច្នេះ​ហើយ​ចូរ​ស៊ូ​នៅ ក្នុង​សេចក្ដី​អត់ធន់​ចុះ រហូត​ដល់​អ្នករាល់គ្នា​បាន​ល្អឥតខ្ចោះ › [គ និង​ស ៦៧:១៣] ។

« យើង​ពុំ ចាំបាច់​ស្រងាក​ចិត្តទេ បើកិច្ចខិតខំ​ដ៏​ខ្លាំង​បំផុត​របស់​យើង​ទៅ​កាន់​ភាព​ល្អ​ឥតខ្ចោះ ក្នុងពេល​នេះ​មើល​ទៅ​ហាក់ដូចជា​ពិបាក​ក្រៃលែង ឬ​គ្មានទីបញ្ចប់នោះ ។ ភាពឥតខ្ចោះ​គឺ​នៅរង់ចាំ​ការសម្រេច ។ វា​អាច​បានមក​ពេញលេញ មានតែ​បន្ទាប់​ពី​ដំណើរ​រស់​ឡើងវិញ និង តាមរយៈ​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ វា​កំពុង​រង់ចាំ​ពួក​អ្នក​ទាំងអស់​ណា​ដែល​ស្រឡាញ់​ទ្រង់ និង រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ » (« Perfection Pending »Ensignខែ​វិច្ឆិកា ឆ្នាំ​១៩៩៥ ទំព័រ ៨៦,៨៨ ) ។

សូមមើល​ផងដែរ ភីលីព ៣:១៣–១៥; ពេត្រុសទី ២  ១:៣–១១; វិវរណៈ ៣:២១–២២; នីហ្វៃទី ៣  ២៧:២៧; មរ៉ូណៃ ១០:៣២–៣៣; គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៦៩ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​គ្រួសារ​របស់​អ្នក​អាន​ព្រះគម្ពីរ​ជា​មួយ​គ្នា នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

ម៉ាថាយ ៥:១–៩

តើ​គោលការណ៍​មួយ​ណា​បាន​បង្រៀន​នៅក្នុងម៉ាថាយ ៥:១–៩ដែល​អាច​ជួយ​គេហដ្ឋាន​របស់​អ្នក​កាន់​តែ​ជា​កន្លែង​ដ៏​រីករាយ ? អ្នកអាច​ផ្ដោត​ទៅលើ​រឿង​មួយ ឬ​ពីរ នៅពេល​អ្នក​សិក្សា​អំពី​ទេសនកថា​នៅ​លើ​ភ្នំ នៅ​ពីរ​បី​សប្ដាហ៍​ខាង​មុខ ។ ឧទាហរណ៍ តើ​ការ​បង្រៀន​អ្វី​ខ្លះ​ដែល​សមាជិក​គ្រួសារ​អ្នក​រកឃើញ​ថា​អាច​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ជា​អ្នក​ផ្សះផ្សារ​គេ ? ( សូម​មើល ម៉ាថាយ ៥:២១–២៥, ៣៨–៤៤) ។ តើ​អ្នក​ដាក់​គោលដៅ​អ្វីខ្លះ ? តើ​អ្នក​តាម​ដាន​យ៉ាង​ដូចម្ដេច ?

ម៉ាថាយ ៥:១៤–១៦

ដើម្បី​ជួយ​គ្រួសារ​អ្នក​យល់​អំពី​អត្ថន័យ​ដើម្បី​ធ្វើ​ជា « ពន្លឺ នៃ លោកិយ » នោះ​អ្នក​អាច​រកឃើញ​ប្រភព​នៃ​ពន្លឺ​មួយចំនួន​នៅ​ក្នុង​គេដ្ឋាន​របស់​អ្នក គេហដ្ឋាន​អ្នកជិត​ខាង​អ្នក និង​នៅ ក្នុង ពិភពលោក ។ វា​អាច​នឹង​ជា​ជំនួយ​ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ ពេល​អ្នក​បាំង​ពន្លឺ ។ តើ​ព្រះយេស៊ូវ​ចង់​មាន​ន័យ​យ៉ាងណា នៅពេល​ទ្រង់​បាន​មាន​បន្ទូល​ថា « អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកិយ » ? (ម៉ាថាយ ៥:១៤) ។ តើ​នរណា​ដែល​យើង​មើល​ឃើញ​ថា​ជា​ពន្លឺ​សម្រាប់​គ្រួសារ​របស់​យើង ? តើ​យើង​អាច​ធ្វើ​ជា​ពន្លឺ​មួយ​ដល់​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ? ( សូមមើល គ. និង ស. ១០៣:៩–១០) ។

ម៉ាថាយ ៥:៤៣–៤៤

ហេតុអ្វី​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យើង​អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​មាន​ចិត្ត​មិន​ល្អ​ចំពោះ​យើង ? តើ​យើង​អាច​រស់​នៅ តាម​គោលការណ៍​នេះ​នៅ​ក្នុង​គ្រួសារ​របស់​យើង​យ៉ាង​ដូចម្ដេច ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ចូរ​ចេះ​សង្កេត ។ នៅពេល​អ្នក​យក​ចិត្ត​ទុកដាក់​ទៅលើ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅក្នុង​ជីវិត​កូនៗ​របស់អ្នក នោះ​អ្នក​នឹង​រកឃើញ​ឱកាស​ដ៏​ល្អ​ដើម្បីបង្រៀន ។ មតិ និង​សំណួរ​របស់​កូនៗ​អ្នក នៅ​ក្នុង​ថ្ងៃ​នានា ក៏​អាច​ដឹកនាំ​ទៅ​រក​គ្រា​ដើម្បី​បង្រៀន​ផងដែរ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៦) ។

ទៀន

« អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកិយ » ( ម៉ាថាយ ៥:១៤ ) ។