« ថ្ងៃទី ១៨–២៤ ខែ កុម្ភៈ ។ ម៉ាថាយ ៥; លូកា ៦ ៖ ‹ អ្នករាល់គ្នាមានពរ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ថ្ងៃទី ១៨–២៤ ខែ កុម្ភៈ ។ ម៉ាថាយ ៥; លូកា ៦ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១៨–២៤ ខែ កុម្ភៈ
ម៉ាថាយ ៥; លូកា ៦
« អ្នករាល់គ្នាមានពរ »
សូមចាប់ផ្ដើមដោយការអាន ម៉ាថាយ ៥ និង លូកា ៦ ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ អាចជួយអ្នកឲ្យយល់ពីជំពូកទាំងនេះ ហើយគម្រោងមេរៀននេះអាចផ្ដល់នូវគំនិតបង្រៀននានាដល់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមឲ្យកុមារនិយាយអំពីរឿងមួយចំនួនដែលពួកគេបានធ្វើនាសប្ដាហ៍នេះ ដើម្បីចែកចាយពន្លឺនៃព្រះអម្ចាស់ដល់នរណាម្នាក់ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ខ្ញុំអាចក្លាយជាអ្នកផ្សះផ្សាគេ ។
កុមារដែលអ្នកបង្រៀនអាចមានឥទ្ធិពលដ៏ខ្លាំងនៅផ្ទះ កាលពួកគេប្រព្រឹត្តនឹងមនុស្សដទៃដោយសេចក្ដីស្រឡាញ់ និងសន្ដានចិត្តល្អ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន ម៉ាថាយ ៥:៩ ដល់កុមារ ហើយសូមពន្យល់ថា អ្នកផ្សះផ្សាគេធ្វើឲ្យកន្លែងនានាក្លាយជាកន្លែងដែលមានសេចក្ដីសុខសាន្ដ មិនថាពួកគេនៅកន្លែងណានោះទេ ។ សូមចែកចាយរឿងប្រឌិតពីរបី ហើយជួយឲ្យកុមារវិភាគមើលថា តើមនុស្សដែលពាក់ព័ន្ធនោះគឺជាអ្នកផ្សះផ្សាគេ ឬមិនមែន ។
-
សូមអញ្ជើញឪពុកម្ដាយរបស់កុមារពីរគូឲ្យមកកាន់ថ្នាក់រៀនរបស់អ្នក ហើយចែកចាយគំរូនៃគ្រាដែលកូនៗរបស់ពួកគាត់បានធ្វើជាអ្នកផ្សះផ្សាគេនៅក្នុងផ្ទះ ។
-
សូមសរសេរលើចម្រៀកក្រដាសនូវស្ថានភាពពិបាកៗបីបួន ដែលកុមារអាចជួបប្រទះ ( ឧទាហរណ៍ បងប្អូនឈ្លោះគ្នាដណ្ដើមរបស់លេងមួយ ) ។ សូមអញ្ជើញកុមារម្នាក់ៗចាប់យកចម្រៀកក្រដាសមួយ ។ កាលអ្នកអានរឿងនោះ សូមឲ្យពួកគេចែកចាយរបៀបដែលពួកគេអាចក្លាយជាអ្នកផ្សះផ្សាគេនៅក្នុងស្ថានភាពបែបនោះ ។
ព្រះយេស៊ូវសព្វព្រះទ័យឲ្យខ្ញុំធ្វើជាពន្លឺដល់មនុស្សដទៃ ។
កុមារតូចៗអាចមានឥទ្ធិពលដ៏ខ្លាំងមួយសម្រាប់ការល្អទៅលើមនុស្សដទៃ ។ តើអ្នកអាចបំផុសគំនិតដល់ពួកគេដើម្បីអនុញ្ញាតឲ្យពន្លឺរបស់ពួកគេចែងចាំងដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញវត្ថុដែលបញ្ចេញពន្លឺបីបួនដល់កុមារ រួមមានរូបភាពរបស់កុមារផងដែរ ។ សូមអាន ម៉ាថាយ ៥:១៤–១៦ ហើយប្រាប់កុមារថា យើងទាំងអស់គ្នាមានពន្លឺនៅក្នុងខ្លួនយើង ។ តើយើងអាចប្រើពន្លឺរបស់យើងដើម្បីនាំមនុស្សដទៃមកកាន់ព្រះដោយរបៀបណា ?
-
សូមបញ្ចាំងភ្លើងពិលនៅក្នុងបន្ទប់រៀន ។ តើពន្លឺជួយយើងបានយ៉ាងដូចម្ដេច ? តើយើងអាចក្លាយជាពន្លឺដល់លោកិយដោយរបៀបណា ? សូមគ្របពន្លឺពិល ។ តើនឹងមានអ្វីកើតឡើង ប្រសិនបើយើងមិនចែកចាយពន្លឺរបស់យើង ឬប្រសិនបើយើងលាក់កំបាំងវានោះ ?
-
សូមលាក់ពិលមួយនៅក្នុងបន្ទប់ ហើយបិទភ្លើងបន្ទប់ ។ សូមឲ្យកុមារព្យាយាមរកពិលនោះ ។ សូមរំឭក ម៉ាថាយ ៥:១៥ ហើយនិយាយអំពីមូលហេតុដែលយើងមិនគួរលាក់កំបាំងពន្លឺរបស់យើង ។
-
សូមបញ្ចាំងពន្លឺពិលនៅលើជញ្ជាំង ហើយសូមឲ្យកុមារសំឡឹងមើលតាមពន្លឺនោះ ។ សូមប្រើពន្លឺនេះដឹកនាំភ្នែករបស់ពួកគេទៅរករូបភាពរបស់ព្រះអង្គសង្គ្រោះ ។ សូមឲ្យកុមារចែកចាយរបៀបដែលយើងអាចក្លាយជាពន្លឺមួយដែលជួយដឹកនាំមនុស្សដទៃទៅរកព្រះយេស៊ូវគ្រីស្ទ ។
-
សូមជួយកុមារឲ្យរក និងផាត់ពណ៌រូបទៀនដែលបង្កប់នៅក្នុងទំព័រសកម្មភាពនាសប្ដាហ៍នេះ ។
-
សូមច្រៀងជាមួយនឹងកុមារបទ « ព្រះយេស៊ូវចង់ឲ្យខ្ញុំធ្វើជាពន្លឺ », « រះឡើង » ឬ « ខ្ញុំជាដួងតារា » សៀវភៅចម្រៀងកុមារទំព័រ ៣៨, ៩៦ ,៨៤ ។
ព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យខ្ញុំស្រឡាញ់មនុស្សគ្រប់រូប ។
កុមារតូចៗអាចចាប់ផ្ដើមអនុវត្តក្នុងការបង្ហាញក្ដីស្រឡាញ់នាពេលនេះ ទោះបីជាពេលមានមិត្ត ឬបងប្អូនធ្វើខុសនឹងពួកគេក្ដី ។ កាលអ្នកអាន ម៉ាថាយ ៥:៤៤–៤៥ សូមពិចារណាពីរបៀបដែលការបង្រៀនរបស់ព្រះអង្គសង្គ្រោះអនុវត្តដល់កុមារដែលអ្នកបង្រៀន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបញ្ជាក់ ម៉ាថាយ ៥:៤៤ ដោយប្រើពាក្យ និងស្ថានភាពដែលកុមារនឹងយល់ ហើយអាចប្រៀបមកជីវិតរបស់ពួកគេបាន ។ សូមឲ្យសិស្សចែកចាយពីគ្រាដែលពួកគេបានបង្ហាញក្ដីស្រឡាញ់ដល់នរណាម្នាក់ ទោះបីជាវាពិបាកក្ដី ។ តើបទពិសោធន៍ទាំងនេះបានធ្វើឲ្យពួកគេមានអារម្មណ៍យ៉ាងណាដែរ ?
-
សូមច្រៀងរួមគ្នាបទ « ខ្ញុំនឹងដើរជាមួយអ្នក » សៀវភៅចម្រៀងកុមារទំព័រ ៧៨ ។ តើយើងអាចរៀនអ្វីខ្លះ ចេញពីចម្រៀងនេះអំពីការស្រឡាញ់មនុស្សដទៃ ?
-
សូមចែកក្រដាសរូបបេះដូងដល់កុមារដែលមានសរសេរពាក្យ « ខ្ញុំនឹងបង្ហាញក្ដីស្រឡាញ់ខ្ញុំដល់មនុស្សគ្រប់គ្នា » ។ សូមឲ្យពួកគេតុបតែងរូបបេះដូងនោះ ហើយព្យួរវានៅក្នុងផ្ទះរបស់ពួកគេ ទុកជាការរំឭកមួយដើម្បីស្រឡាញ់មនុស្សដទៃ ។
-
សូមជួយកុមារឲ្យរៀនធ្វើកាយវិការឲ្យស្របតាមបទ « ចូរអ្នកស្រឡាញ់គ្នា »សៀវភៅចម្រៀងកុមារ ទំព័រ ៧៤ ដូចដែលបានប្រាប់នៅក្នុង សៀវភៅចម្រៀងកុមារ ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ខ្ញុំអាចរីករាយ នៅពេលខ្ញុំរស់នៅតាមរបៀបដែលព្រះយេស៊ូវបានបង្រៀន ។
កាលអ្នកអាន ម៉ាថាយ ៥:៣–១២ តើពាក្យ និងឃ្លាអ្វីដែលលេចធ្លោដល់អ្នក ? តើការបង្រៀនទាំងនេះនឹងប្រទានពរដល់ជីវិតកុមារដែលអ្នកបង្រៀនដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្កើតតារាងមួយនៅលើក្ដារខៀនដោយមានជួរឈរពីរសរសេរថា មានពរហើយ… និង ពរជ័យ ។ សូមឲ្យកុមារស្រាវជ្រាវក្នុង ម៉ាថាយ ៥:៣–១២ រកមើលនរណាដែលព្រះយេស៊ូវមានបន្ទូលថា មានពរហើយ និងពរជ័យដែលទ្រង់សន្យាដល់ពួកគេ ។
-
សូមសរសេរគុណសម្បត្តិនីមួយៗ និងពរជ័យដែលមានមកពីគុណសម្បត្តិទាំងនោះចេញពីបទគម្ពីរទាំងនេះនៅលើកាត ហើយឲ្យកុមារផ្គូផ្គងគុណសម្បត្តិ និងពរជ័យឲ្យបានត្រឹមត្រូវ ។ សូមឲ្យកុមាររើសយកគុណសម្បត្តិមួយនៅក្នុងបទគម្ពីរទាំងនេះ ដែលពួកគេចង់អភិវឌ្ឍបន្ថែម ។
ខ្ញុំអាចក្លាយជាអ្នកផ្សះផ្សាគេ ។
ព្រះយេស៊ូវបានបង្រៀនថា អ្នកផ្សះផ្សាគេនឹងត្រូវបានហៅថាជាកូនរបស់ព្រះ ។ តើអ្នកអាចបំផុសគំនិតដល់កុមារឲ្យក្លាយជាអ្នកផ្សះផ្សាគេតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារម្នាក់អាន ម៉ាថាយ ៥:៩ ។ បន្ទាប់មក សូមសួរ ៖ តើអ្នកផ្សះផ្សាគេជានរណា ? តើមានរបៀបណាខ្លះ ដែលយើងអាចក្លាយទៅជាអ្នកផ្សះផ្សានៅក្នុងក្រុមគ្រួសាររបស់យើង និងដល់មិត្តភក្ដិរបស់យើងនោះ ? ( សម្រាប់គំនិតមួយចំនួន សូមមើល ខទី ២១–២៤, ៣៨–៤៧ ) ។
-
សូមឲ្យកុមារម្នាក់ៗគិតអំពីស្ថានភាពមួយដែលនឹងត្រូវការជំនួយពីអ្នកផ្សះផ្សាមួយរូប ។ តើអ្នកផ្សះផ្សាគេត្រូវធ្វើអ្វីខ្លះនៅក្នុងស្ថានភាពបែបនេះ ?
-
សូមឲ្យកុមារចែកចាយពីគ្រាដែលពួកគេបានបង្ហាញក្ដីស្រឡាញ់ដល់នរណាម្នាក់ ទោះបីជាបុគ្គលនោះខុសពីពួកគេ ឬពិបាកនឹងស្រឡាញ់ក្ដី ។
គំរូរបស់ខ្ញុំអាចបំភ្លឺផ្លូវដល់មនុស្សដទៃឲ្យដើរតាមព្រះយេស៊ូវ ។
សូមគិតដល់កុមារដែលអ្នកបង្រៀន កាលអ្នកអានខគម្ពីរទាំងនេះ ។ តើសារលិខិតអ្វីខ្លះដែលព្រះអម្ចាស់អាចមានសម្រាប់កុមារនៅក្នុងខគម្ពីរនេះ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យទន្ទេញ ម៉ាថាយ ៥:១៦ ។ សូមសរសេរខគម្ពីរនេះនៅលើក្ដារខៀន ។ សូមអានបីបួនដងរួមគ្នា ហើយលុបពីរបីពាក្យចេញរាល់ពេលអានចប់ម្ដង ។ ក្រោយពីកុមារបានទន្ទេញចាំខគម្ពីរនេះហើយ អ្នកក៏អាចច្រៀង « រះឡើង »សៀវភៅចម្រៀងកុមារ ទំព័រ ៩៦ ។
-
សូមឲ្យកុមារគូរអ្វីៗដែលផ្ដល់ពន្លឺដល់ពួកយើង ។ សូមអាន ម៉ាថាយ ៥:១៤–១៦ ។ សូមសួរកុមារថា ហេតុអ្វីព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងធ្វើជាពន្លឺដល់លោកិយ ។
-
សូមឲ្យកុមារគូរអ្វីៗដែលពួកគេអាចធ្វើបាន ដើម្បីក្លាយជាពន្លឺមួយដល់មនុស្សដទៃ ។ អ្នកក៏អាចបញ្ចាំងវីដេអូ « Light the World: 25 Days of Service » ( LDS.org ) បានផងដែរ ។ សូមឲ្យកុមារពីរនាក់ឈរទល់មុខគ្នា ហើយសូមឲ្យកុមារម្នាក់ព្យាយាមធ្វើឲ្យកុមារម្នាក់ទៀតញញឹមដោយមិនប៉ះពាល់គាត់ ។ សូមនិយាយអំពីអំណាចដែលកុមារមានក្នុងការនាំមកនូវសុភមង្គលដល់មនុស្សដទៃ ។
លើកទឹកចិត្តឲ្យរៀនសូត្រនៅផ្ទះ
សូមតាំងចិត្តកុមារឲ្យចំណាំមើលនរណាម្នាក់ដែលជាអ្នកផ្សះផ្សាគេនាសប្ដាហ៍នេះ ។ នៅដើមថ្នាក់នាសប្ដាហ៍ក្រោយ សូមឲ្យពួកគេនិយាយអំពីមនុស្ស និងអ្វីដែលពួកគេបានឃើញ ។